ចាប់ខ្លួនបុរសជញ្ជក់ឈាមនារីពិការឱ្យសុំទាននៅថៃ
ខេត្ដបន្ទាយមានជ័យ ៖ បុរសម្នាក់បានត្រូវកំលាំងកងរាជអាវុធហត្ថស្រុកអូរជ្រៅ ឃាត់ខ្លួននាំទៅកាន់ ទីបញ្ជាការកាលពីព្រឹក ថ្ងៃទី១៩ ឧសភា ដោយចោទប្រកាន់ពីបទគំរាមនារីពិការម្នាក់ ឱ្យទៅសុំទាននៅឯ ប្រទេសថៃដើម្បីរកប្រាក់មកឱ្យខ្លួន ។ តាមមន្ដ្រីកងរាជអាវុធហត្ថស្រុកអូរជ្រៅមួយរូប បានឱ្យកោះ សន្ដិភាពដឹងថា នៅវេលាម៉ោងជាង៩ព្រឹកនៃថ្ងៃទី១៩ ឧសភានោះ រូបលោកបានទទួលព័ត៌មានពីប្រជា ពលរដ្ឋរស់នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែតថា មានបុរសចម្លែកម្នាក់បានមកគំរាមក្មេងស្រីពិការម្នាក់ ឱ្យ ទៅសុំទាននៅប្រទេសថៃ តែក្មេងស្រីនោះមិនព្រមទៅតាមការគំរាមនោះទេ ។ ពេលឮគេនិយាយប្រាប់ ដូច្នេះ រូបលោកបានប្រញាប់ប្រញាល់ធ្វើដំណើរទៅទីកន្លែងដែលកើតមានហេតុការណ៍នេះ ហើយក៏ បានឃើញសកម្មភាពជនចម្លែកនោះដូចគេរាយការណ៍ប្រាប់មែន ។
មន្ដ្រីកងរាជអាវុធហត្ថស្រុកអូរជ្រៅដដែលនោះ បានបន្ដឱ្យដឹងទៀតថា ពេលឃើញសកម្មភាពបទល្មើស ជាក់ស្ដែងបែបនេះ រូបលោកបានរាយការណ៍ជាបន្ទាន់ជូនលោកអនុសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការកង រាជអាវុធហត្ថស្រុក ដែលភ្លាមៗនោះកំលាំងកងរាជអាវុធហត្ថក្រោមការដឹកនាំផ្ទាល់ពីលោកមេបញ្ជាការ បានចុះទៅឃាត់ខ្លួនបុរសចម្លែកនោះ នាំមកកាន់ទីបញ្ជាការដើម្បីធ្វើការសាកសួរ ។ តាមលោក អនុសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងថា ជនជាប់សង្ស័យដែលកំលាំងរបស់លោកធ្វើការចាប់ខ្លួននេះ ឈ្មោះជ្រិន ដា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិឌុកធ្លក ឃុំទទុង ស្រុកទូកមាស ខេត្ដកំពត ។ ចំណែកនារីពិការដែលត្រូវឈ្មោះជ្រិន ដា គំរាមឱ្យទៅសុំទាននៅឯស្រុកថៃដើម្បីរកប្រាក់ឱ្យខ្លួននោះ ឈ្មោះ សុខ ស្រីមុំ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្រុងប៉ៃលិន ។
នារីពិការដែលរស់ក្រោមការបញ្ជាឱ្យទៅសុំទានគេក្នុងប្រទេសថៃ (រូបថត សុវណ្ណារ៉ា)
នារីពិការឈ្មោះសុខ ស្រីមុំ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានកោះសន្ដិភាពឱ្យដឹងថា នាងត្រូវបានបុរស ឈ្មោះជ្រិន ដា ដែលត្រូវជាឪពុកមាសាច់ឆ្ងាយខាងម្ដាយរបស់នាង ចាប់បង្ខំឱ្យទៅសុំទាននៅឯប្រទេសថៃ អស់រយៈពេល៥ទៅ៦ឆ្នាំមកហើយ រហូតដល់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកស្រុកកំណើតវិញ តាមច្រក ប៉ោយប៉ែត រួមជាមួយនឹងអ្នកសុំទានជាច្រើននាក់ទៀត ។ លុះមកដល់ថ្ងៃទី១៩ ឧសភា រូបនាង ត្រូវបានឈ្មោះជ្រិន ដា មកចាប់បង្ខំ និងគំរាមកំហែងឱ្យទៅសុំទាននៅឯប្រទេសថៃទៀត ប៉ុន្ដែរូបនាង មិនព្រមទៅតាមការគំរាមកំហែងនេះទេ ពីព្រោះកន្លងមកពេលដែលនាងទៅសុំទាននៅឯប្រទេសថៃ ក្នុង រយៈពេល៥ទៅ៦ឆ្នាំនោះ ឪពុកមារបស់នាងបានវាយធ្វើបាបរូបនាងស្ទើរមិនលស់ថ្ងៃទេ ហើយលុយ ដែលរកបានពីការសុំទានគេនោះត្រូវឈ្មោះជ្រិន ដា គំរាមយកទាំងអស់មិនទុកឱ្យនាងមួយកាក់មួយសេន ណាឡើយ។ នាងបានបញ្ជាក់ឱ្យដឹងទៀតថា ការដើរសុំទាននៅប្រទេសថៃនោះ ក្នុងមួយថ្ងៃនាងអាច រកបានពី២.០០០ទៅ៣.០០០បាត យកទៅឱ្យអាណាព្យាបាលដ៏កាចឃោរឃៅឈ្មោះជ្រិន ដា នោះ ។
ចំណែកបុរសជាប់ចោទឈ្មោះជ្រិន ដា វិញ បាននិយាយប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរជ្រៅថា ខ្លួនមិនបានមកគំរាមកំហែងបង្ខំឱ្យនាងសុខ ស្រីមុំ ទៅសុំទាននៅឯស្រុកថៃទៀតទេ ឯការមកជួប នាងនៅក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែតនោះ គឺខ្លួនមានបំណងចង់មកទទួលយកនាងទៅរស់នៅឯស្រុក កំណើតវិញ ពីព្រោះនាងពិការរូបនេះត្រូវជាក្មួយរបស់ខ្លួន។ ប៉ុន្ដែទោះបីជាយ៉ាងណា លោកអនុសេនីយ៍ឯក ម៉ែន ភិរម្យ បានអះអាងថា ជនជាប់ចោទឈ្មោះជ្រិន ដា នេះ រូបលោកបានដឹកនាំកំលាំងចុះទៅចាប់ឃាត់ ខ្លួនក្នុងខណៈដែលគេកំពុងប្រព្រឹត្ដបទល្មើសជាក់ស្ដែង ដូច្នេះត្រូវតែកសាងសំណុំរឿងបញ្ជូនទៅកាន់ទី បញ្ជាការខេត្ដបន្ទាយមានជ័យដើម្បីចាត់ការបន្ដទៀត ។ ចំណែកឯនារីពិការជើងដែលជាជនរងគ្រោះវិញ លោកនឹងបញ្ជូនទៅឱ្យអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយ នៅខេត្ដបន្ទាយមានជ័យ ដើម្បីឱ្យនារីអភ័ព្វរូបនេះ មានក្ដីសង្ឃឹមនៅក្នុងជីវិត ។

Labels: សន្តិសុខ
for this post
Leave a Reply