នរោត្ដម រណឫទ្ធិ និង ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះមិនទទួលស្គាល់សមាជវិសាមញ្ញ និងគ្មានការចរចាអ្វីទាំងអស់
រាជធានីភ្នំពេញ ៖ គណបក្សនរោត្ដម រណឫទ្ធិ បានប្រកាសនៅថ្ងៃទី២២ ឧសភា ឱ្យដឹងថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សមិនបានទទួលស្គាល់ និងនៅតែមិនទទួលស្គាល់ព្រឹត្ដិការណ៍ថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ ដោយហៅថា “ជាព្រឹត្ដិការណ៍បក្សប្រហារ” ហើយមិនទទួលយកជាដាច់ខាតនូវការ ផ្លាស់ប្ដូរដែលកើតចេញពីព្រឹត្ដិការណ៍ដែលត្រូវបានចាត់ទុកថា អយុត្ដិធម៌នេះ ។ សេចក្ដីប្រកាសនេះ បានបង្ហាញជំហរទៀតថា គណបក្សនរោត្ដម រណឫទ្ធិ មិនបានបង្កើត ឬមិនមានគំរោងបង្កើតនូវគណៈ កម្មការចំរុះរវាងគណបក្សនរោត្ដម រណឫទ្ធិ និង គណបក្សហ្វ៊ុនស៊ិនប៉ិចឡើយ ។ ឯចំពោះបន្ទូលរបស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលថា ព្រះអង្គនឹងជួបពិភាក្សា ឬចរចាជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច នោះជាបញ្ហាឯកជនរបស់ព្រះអង្គក្នុងក្របខណ្ឌគណបក្សរបស់ព្រះអង្គតែប៉ុណ្ណោះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សនរោត្ដម រណឫទ្ធិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២២ ឧសភា ហើយដែលកោះសន្ដិភាពបានទទួលមានខ្លឹមសារជាអាទិ៍ថា គណបក្សនរោត្ដម រណឫទ្ធិ មាន កិត្ដិយសសូមបំភ្លឺជូនសាធារណមតិជាតិ និងអន្ដរជាតិ ព្រះមេត្ដា និងមេត្ដាជ្រាបថា នាពេលថ្មីៗនេះមាន ពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយជាអកុសលថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធាន គណបក្ស នរោត្ដម រណឫទ្ធិ នឹងទទួលយកនូវការផ្លាស់ប្ដូរក្រោមព្រឹត្ដិការណ៍ថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ ព្រមទាំងបង្កើតឱ្យមានគណៈកម្មការចំរុះរវាងគណបក្សនរោត្ដម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បី ជួបចរចា។ គណបក្សនរោត្ដម រណឫទ្ធិ មិនបានបង្កើត ឬមិនមានគំរោងបង្កើតនូវគណៈកម្មការចំរុះ នោះឡើយ ។
កាលពីថ្ងៃទី១៩ ឧសភា នៅក្នុងពិធីសម្ពោធទីស្នាក់ការថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងខណ្ឌចំការ មន ក្រុងភ្នំពេញ លោកកែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងប្រាប់ថ្នាក់ដឹកនាំរបស់បក្សថា ពិតជាមានការចរចាក្រៅផ្លូវការរវាងតំណាងគណបក្សនរោត្ដម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចមែន។ លោកបន្ដថា “អ្វីៗដើម្បីការបង្រួបបង្រួមអ្នករាជានិយម អ្នកជាតិនិយម និងប្រយោជន៍រួមរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិចនោះ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចនឹងធ្វើការចំណាយពេលវេលាគ្រប់បែបយ៉ាង” ។
ដោយឡែក ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់បានមានបន្ទូលប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា ព្រះអង្គ នឹងជម្រុញឱ្យគណបក្សនរោត្ដម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចបង្កើតនូវគណៈកម្មការចម្រុះណាមួយ ជាផ្លូវការនៅពេលខាងមុខនេះ ប្រយោជន៍ដើម្បីឈានទៅដល់ការស្រុះស្រួលគ្នា រវាងគណបក្សទាំងពីរ ក្នុងការជម្រុញទៅដល់ការលើកលែងទោសដល់សម្ដេចក្រុមព្រះ ឱ្យព្រះអង្គអាចយាងមកកាន់ប្រទេស កម្ពុជាវិញ ។ ចំណែកលោកឱក សុជាតិ ក៏បានបង្ហើបឱ្យដឹងកាលពីពេលកន្លងមកនេះដែរថា លោកមាន ការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការបង្រួបបង្រួមអ្នករាជានិយម។ លោកបន្ដថា គួរតែគណបក្ស ហ្វ៊ុនស៊ិនប៉ិច ធ្វើលិខិតទៅកាន់ព្រះមហាក្សត្រ និងសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងការសុំលើកលែង ទោសដល់សម្ដេចក្រុមព្រះ ។
គណបក្សនរោត្ដម រណឫទ្ធិ បានឱ្យដឹងទៀតថា សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្ដម រណឫទ្ធិ មិនទទួលស្គាល់ព្រឹត្ដិការណ៍ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ដោយគេហៅថា “ជាព្រឹត្ដិការណ៍បក្សប្រហារ” ហើយមិនទទួលយកជាដាច់ខាតនូវការផ្លាស់ប្ដូរ ដែលកើតចេញពីព្រឹត្ដិការណ៍ នេះ។ គណបក្សនរោត្ដម រណឫទ្ធិ មិនបានបង្កើត ឬមិនមានគំរោងបង្កើតនូវគណៈកម្មការចំរុះរវាង គណបក្សនរោត្ដម រណឫទ្ធិ និង គណបក្សហ្វ៊ុនស៊ិនប៉ិចឡើយ ។ ចំពោះបន្ទូល របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលត្រូវបានដកស្រង់បន្ទូលមកផ្សាយថា ព្រះអង្គនឹងជួបពិភាក្សា ឬចរចាជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺគណបក្សនរោត្ដម រណឫទ្ធិ ចាត់ទុកថា នោះជាបញ្ហាឯកជនរបស់ព្រះអង្គម្ចាស់ធម្មិកោ ។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២២ ឧសភា មិនធ្វើអត្ថាធិប្បាយណាមួយ ទាក់ទងនឹងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សនរោត្ដម រណឫទ្ធិនោះ នៅឡើយទេ ។ ចំណែកសម្ដេច មហិស្សរានរោត្ដម ច័ក្រពង្ស់ អនុប្រធានគណបក្សនរោត្ដម រណឫទ្ធិ កាលពីថ្ងៃទី២២ ឧសភា ការធ្វើ ទំនាក់ទំនងតាមទូរស័ព្ទ ព្រះអង្គបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការបង្កើតគណៈកម្មការចំរុះ ដើម្បី សំរបសំរួលរវាងគណបក្សទាំងពីរនេះឡើយ ។ ព្រះអង្គបញ្ជាក់ថា “ខ្ញុំមិនបានដឹងទេ ពីបញ្ហានេះ”។ នៅពេលដែលសួរថា មានចរន្ដមួយកំពុងតែជំរុញឱ្យមានការលើកលែងទោសដល់សម្ដេចក្រុមព្រះ តើព្រះ អង្គយល់យ៉ាងណាដែរ? សម្ដេចមហិស្សរា ច័ក្រពង្ស់ បានបដិសេធមិនធ្វើអត្ថាធិប្បាយ តែមានបន្ទូលថា “ខ្ញុំមិននិយាយទេ ព្រោះខ្ញុំធ្លាប់និយាយរួចហើយ” ។
លោកមុត ចន្ថា មន្ដ្រីអ្នកនាំពាក្យរបស់គណបក្សនរោត្ដម រណឫទ្ធិ បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែឧសភាថា គណបក្សនរោត្ដម រណឫទ្ធិ យល់ថា សមាជថ្ងៃទី ១៨ តុលា ឆ្នាំ២០០៦ ជាសមាជបក្សប្រហារ ដដែល។ លោកបន្ដថា សម្ដេចក្រុមព្រះមិនបានទទួលស្គាល់ព្រឹត្ដិការណ៍នោះទេ ហើយព្រះអង្គស្វាគមន៍ ចំពោះមន្ដ្រីគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងឡាយណា ដែលចង់មកដង្ហែព្រះអង្គនៅក្នុងគណបក្សនរោត្ដម រណឫទ្ធិ។ លោកបន្ដថា គណបក្សនរោត្ដម រណឫទ្ធិ ចង់បញ្ជាក់ថា គណបក្សមិនមានបំណងណាមួយ ដូចការផ្សាយនូវព័ត៌មានចចាមអារ៉ាមទាំងនោះឡើយ ។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចមានប្រសាសន៍ប្រាប់កោះសន្ដិភាពថា សេចក្ដីប្រកាស នោះគឺបានធ្វើឡើងដោយលោកមុត ចន្ថា ។ លោកបានចោទថា នោះជាការរារាំងសម្ដេចក្រុមព្រះដោយ ចេតនា ខណៈដែលអ្នកជាតិនិយម និងអ្នកសីហនុនិយមចង់ឱ្យមានការបង្រួបបង្រួម ដើម្បីជំរុញដល់ការ លើកលែងទោសថ្វាយព្រះអង្គនោះ ។

Labels: នយោបាយ