<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

វត្ដ​ជោ​ត​ញ្ញាណ​ក្រុងព្រះសីហនុ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី

ក្រុងព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០០៧ នៅ​វត្ដ​ជោ​ត​ញ្ញាណ ក្រុងព្រះសីហនុ មាន​ប្រារឰ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨ សំរាប់​សាលា​ពុទ្ធិកបឋមសិក្សា​២០០៧-២០០៨ និង​បើក​វគ្គ​សិក្សា​ផ្នែក​វិបស្សនាធុរៈ​សំរាប់​ដូនជី សីល វ​តី និង​ចាស់ព្រឹទ្ធាចារ្យ​។ ពិធី​នេះ​ត្រូវ បាន​និមន្ដ​ចូលរួម​ពី​សំណាក់​ព្រះ​តេជគុណ​ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច រាជាគណៈ​ថ្នាក់​កិត្ដិយស ទីប្រឹក្សា​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស ព្រះ​អនុគណ​ខណ្ឌ​មិត្ដភាព និង​ជា​ព្រះ​គ្រូ​ចៅ អធិការ​វត្ដ​ជោ​ត​ញ្ញាណ​, លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ រួម​នឹង​មន្ដ្រី សង្ឃ សមណ​សិស្ស ដូនជី តាជី ចាស់ព្រឹទ្ធាចារ្យ ទាំង​ផ្នែក​គន្ថធុរៈ និង​ផ្នែក​វិបស្សនាធុរៈ​។

​នៅ​ក្នុង​ថេរ​ដីកា​សំណេះសំណាល​របស់​ព្រះ​គ្រូ​គៀត ច័ន្ទ​ធុ​ច និង​មតិ​សំណេះសំណាល​របស់​លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ បាន​បង្ហាញ​ថា នៅ​ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨​នេះ វត្ដ​ជោ​ត​ញ្ញាណ​បើក​ថ្នាក់​ពុទ្ធិកបឋមសិក្សា​ចំនួន​២​ថ្នាក់ គឺ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​៣ មាន​សមណ​សិស្ស ចូល​សិក្សា​ចំនួន​៤៣​អង្គ​។ ចំណែក​ផ្នែក​វិបស្សនាធុរៈ​ក៏​មាន​បើក​បង្រៀន​ដែរ ដោយ​មាន​ទាំង​ព្រះសង្ឃ ដូនជី តាជី និង​ចាស់ព្រឹទ្ធាចារ្យ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ដ និង​ចូល​រៀន​ផ្នែក​សមាធិ​កម្មដ្ឋាន ក្រោម​ការ ផ្គត់ផ្គង់​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ដ រួម​នឹង​ពុទ្ធបរិស័ទ​មក​គ្រប់​មជ្ឈដ្ឋាន ។​

ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច ឆ្លៀត​ក្នុង​ឱកាស​នោះ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមណ​សិស្ស និង​ដូនជី តាជី ទាំងអស់ ត្រូវ​ខិតខំ​ត្រងត្រាប់ និង​ប្រតិបត្ដិ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ស្រប​តាម​ប្រកាស របស់​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ដ្រី​សង្ឃ ដែល​ឱ្យ​គ្រប់​វត្ដ​អារាម​ខិតខំ​អភិវឌ្ឍ​វត្ដ​អារាម​ផង និង បណ្ដុះ បណ្ដាល​ធនធានមនុស្ស បំរើ​សង្គម​ជាតិ​ផង ។ ជាមួយ​គ្នា​នេះ សមណ​សិស្ស​គ្រប់​អង្គ​ក៏​ត្រូវ​ខិតខំ​រៀន សូត្រ​តាម​គ្រូ​ធម្មាចារ្យ បង្ហាត់បង្រៀន​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ ។​

Labels: ,

 
 

សាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រជួន ណាត

រាជធានី​ភ្នំពេញ ៖ បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ​ជួន ណាត ដែល​សាងសង់​ឡើង នៅ​វត្ដ​នួន​មណី​រាម ហៅ​វត្ដថា​ន់ ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សំរេច​បាន​ប្រមាណ​៤០%​ហើយ​។ ទោះជា យ៉ាងណា ដោយសារ​ការ​សាងសង់​ទី​សំរាប់​តំកល់​ឯកសារ​ព្រះពុទ្ធ​សាសនា វប្បធម៌ អក្សរសាស្ដ្រ មនុស្ស​សាស្ដ្រ​...​ដ៏​មាន​តំលៃ​នេះ​ជួប​ប្រទះ​ការ​ខ្វះខាត គណៈកម្មការ​សាងសង់​បាន​អំពាវនាវ​ឱ្យ​មានការ​ចូល រួម​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​នៅ​ក្នុង​និង​នៅ​ក្រៅប្រទេស ។ តាម​ព្រះ​គ្រូ​សាសន​វង្សា​ចា​រ្យ ហួត ង៉ែត គង់នៅ​វត្ដថា​ន់ ជា​អ្នកដឹកនាំ​សាងសង់​មាន​សង្ឃដីកា​ថា បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ បណ្ឌិត​អក្សរសាស្ដ្រ ជួន ណាត មាន​បណ្ដោយ​១៧​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ និង​មានកំ​ពស់​២​ជាន់ សាងសង់​អំពី​ថ្មបាយក្រៀម​។ ចំពោះ​អ្នក​ផ្ដួចផ្ដើម​គំនិត​សាងសង់​បណ្ណាល័យ​នេះ​ឡើង គឺ​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​, ព្រះ​អង្គ​ផ្ទាល់​(​ហួត ង៉ែត​), ព្រះ​មហា​យិ​ន នឿ​ន ព្រះសង្ឃ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​, ព្រះ​មហា​សម យស ព្រះសង្ឃ​ខ្មែរ​គង់នៅ​ប្រទេស​បារាំង​, ព្រះ​មហា​ស៊ីវ សុ​ផា​ន់ ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេស​អូស្ដ្រាលី និង​ព្រះ​គ្រូ ផា​ន់ នឿ​ន គង់នៅ​វត្ដថា​ន់​ជាដើម​។ បច្ច័យ​សំរាប់​សាងសង់​បណ្ណាល័យ​រហូត​សំរេច​បាន ប្រមាណ​៤០​ភាគរយ នេះ គឺ​បាន​ពី​សប្បុរសជន​នានា តែ​នៅ​តែ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​បន្ដ​ទៀត​ដើម្បី​ឱ្យ​ស្នាដៃ​នេះ​រួចរាល់​ជា ស្ថាពរ​។ ខណៈ​កំពុង​ជួប​ការ​ខ្វះខាត​នេះ​ព្រះ​អង្គ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ ក្រៅប្រទេស សូម​ឱ្យ​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា ។​

ព្រះ​អង្គ​បញ្ជាក់​ថា ក្នុង​ចំណោម​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កន្លង​មក​នោះ​មាន លោកតា​មហា ព្រឹទ្ធាចារ្យ ហ៊ុន នាង បិតា​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ផង​ដែរ គឺ​លោកតា​មហា​ព្រឹទ្ធា​ចារ​បាន​ផ្ដល់​ដែក និង​ស៊ីម៉ង់ត៍​ជា​ច្រើន ។

ព្រះ​គ្រូ​សាសន​វង្សា​ចា​រ្យ ហួត ង៉ែត មាន​សង្ឃដីកា​បន្ដ​ថា ចំពោះ​ឯកសារ​ដែល​គ្រោង​យក​មក​ដាក់​តំកល់ ក្នុង​បណ្ណាល័យ​នោះ គឺ​ផ្ដល់​អាទិភាព​ទៅ​លើ​ស្នា​ព្រះ​ហស្ដ​របស់​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ ជួន ណាត និង​ឯកសារ​ទាក់ទង​ព្រះ​ជីវប្រវត្ដិ​របស់​ព្រះ​អង្គ ។ ក្រៅពី​នេះ​គឺ​ឯកសារ​ព្រះ​ជីវប្រវត្ដិ​របស់​សម្ដេច ព្រះ​សង្ឃរាជ​គ្រប់​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន និង​ឯកសារ​ជីវប្រវត្ដិ​របស់​ឥស្សរជន​ខ្មែរ​យើង​ផង​ដែរ ។ ចំពោះ ឯកសារ​ទូទៅ​មាន​គម្ពីរ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​ភាសា ឯកសារ​វប្បធម៌ វិទ្យាសាស្ដ្រ ច្បាប់ និង ឯកសារ​វិជ្ជាជីវៈ​គ្រប់យ៉ាង ។

ព្រះ​អង្គ​បន្ដ​ថា ក្នុង​បណ្ណាល័យ​នេះ ក្រៅពី​ឯកសារ​នានា​មាន​ថែវ​សំរាប់​តាំង​រូបភាព សប្បុរសជន​ចូលរួម សាងសង់ និង​ផ្ដល់​ឯកសារ ។ តាំង​រូបសំណាក​អ្នកប្រាជ្ញ​នានា​ធ្វើ​ពី​ឈើ និង​ថ្ម​ផ្សេងៗ ។ មាន​សាល សំ​រាប់អាន សិក្សា ប្រតិបត្ដិ ស្រាវជ្រាវ និង​វិភាគ ព្រមទាំង​មាន​ផ្ទាំង​មគ្គុទ្ទេសក៍​ប្រាប់​ទីតាំង​ឯកសារ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង រក​របស់​អ្នក​អាន ។

ចំពោះ​គោលបំណង​នៃ​ការ​សាងសង់​បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ​ជួន ណាត នេះ​ឡើង គឺ​ដើម្បី​ទុក​ជាទី​កំចាត់​គ្រោះ​អវិជ្ជា និង​អភិវឌ្ឍ​ធនធានមនុស្ស ឱ្យ​មានចំណេះ​ដឹង​ខ្ពស់​ទាំង​ផ្លូវ​ព្រះពុទ្ធ សាសនា និង​ផ្លូវលោក ។​

Labels: ,

 
 

សម្ដេចព្រះ​ឧត្ដម​វង្សា​មួ​ង​រ៉ា និមន្ដ​ទៅ​កាត់​ឫស​សីមា​វត្ដ​ខ្មែរ​នៅ​តិច​សាស់

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ឧសភា សម្ដេចព្រះ​ឧត្ដម​វង្សា​មួ​ង រ៉ា លេខាធិការ​ថេរ​សភា​សង្ឃ និង​ជា​ព្រះ​អគ្គាធិការ​រង​ពុទ្ធិកសិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និមន្ដ​ទៅ​កាន់​រដ្ឋ​តិច​សាស់ សហរដ្ឋ អា​មេ​រិ​ក ដែល​ការ​និមន្ដ​ចាក​ចេញពី​ប្រទេស​នោះ ត្រូវ​បាន​មន្ដ្រី​សង្ឃ​ជំនួយការ​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា សម្ដេចព្រះ​ឧត្ដម​វង្សា​ដែល​និមន្ដ​ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ គឺ​តាម​ការ​និមន្ដ​ពី​ព្រះ​ចៅអធិការ​វត្ដ កា​ណា​រាម និង​ពុទ្ធបរិស័ទ ដើម្បី​និមន្ដ​សម្ដេច​កាត់​ខ្សែបូ និង​កាត់​ឫស​សីមា​ក្នុង​ពិធីបុណ្យ​ផ្នែក​សាសនា ដែល​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ មិថុនា ខា​មុខ​នេះ ។

​ការ​និមន្ដ​នេះ​ក៏​បាន​ទទួល​ព្រះ​រាជានុញ្ញាត​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស សម្ដេចព្រះ សុមេធាធិបតី ន​ន្ទ ង៉ែត សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ។ មន្ដ្រី​សង្ឃ​អម​ការ​និមន្ដ​មក​កាន់​ព្រ​លាន​យន្ដហោះ​បានឱ្យ​ដឹង​ថា សម្ដេចព្រះ​ឧត្ដម​វង្សា​ដែល​និមន្ដ​ទៅ​នោះ មាន​រយៈពេល​១៥​ថ្ងៃ​ទើប​សម្ដេច​និមន្ដ​មក​វិញ ។ ក្នុង​ពិធី​ជូន​ព្រះ​ដំណើរ​សម្ដេច​ឧត្ដម​វង្សា​មួ​ង រ៉ា ដល់ ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​មាន​ក្រុម​កុមារ​កំព្រា ក្នុង​សមាគម​សិល្បៈ​វប្បធម៌​ដើម្បី​សន្ដិភាព បាន​ប្រគេន​បាច់ផ្កា និង​ប្រគេន​ពរ​ចំពោះ​សម្ដេច​សូម​ឱ្យ​ការ​និមន្ដ​របស់​ព្រះ​អង្គ​ប្រកប​តែ​សុវត្ថិភាព ។​

Labels: ,

 
 

ប្រាសាទចៅសាយទេវតា​ត្រូវ​បាន​ក្រោកឈរ​ឡើង​វិញ​ហើយ​​បុរាណ​វិទូៈ ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង ថ្មភក់​ជា​សាច់ ស្បែក និង​ជា​សំលៀក​បំពាក់

ខេត្ដសៀមរាប ៖ ក្រោយ​ពេល​បោះបង់​ចោល​រាជធានី​អង្គរ និង​សង្គ្រាម​បង្ហូរឈាម​ដ៏​រ៉ាំរ៉ៃ​មក គ្រប់​ប្រាង្គ ប្រាសាទ​ទាំងអស់​ត្រូវ​បាន​បោះបង់​ចោល​រាប់​សិប​ឆ្នាំ ធ្វើ​ឱ្យ​ប្រាសាទ​ជា​ច្រើន​ទទួល​ការ​គំរាមកំហែង​យ៉ាង ខ្លាំង​ពី​ធម្មជាតិ និង​មនុស្ស និង​បាន​ធ្វើ​ឱ្យ​ប្រាសាទ​ទាំងនោះ​ត្រូវ​បាក់បែក និង​ដួល​រលំ​គួរ​ឱ្យ​សោកស្ដាយ ជា​ពន់ពេក​។ បច្ចុប្បន្ន​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ចំណែក​ភ្ញៀវ​ទេសចរ​ក៏​បាន​ចូល​មក​ទស្សនា​កម្ពុជា កាន់តែ​ច្រើន​ឡើងៗ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​វិស័យ​នេះ រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ​។

​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ ក៏​ដោយសារ​វត្ដមាន​នៃ​ប្រាសាទបុរាណ​ទាំងនោះ​ដែរ ជា​ពិសេស ប្រាសាទ​អង្គរតូច និង​អង្គរធំ​ដែល​យើង​ប្រៀប​បានជា​មេមាន់​ចាស់ ពង​ចេញ​ជា​មាស​ជា​ពេជ្រ ហើយ​និង​ធ្វើ​ឱ្យ មនុស្ស​ខ្មែរ​គ្រប់​រូប​ដឹង​ពី​តំលៃ​នៃ​ស្នាដៃ​ដែល​បុព្វបុរស​របស់​ខ្លួន​បន្សល់​ទុក​មក​។ ពេល​នេះ​រាជរដ្ឋាភិបាល បាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​ប្រាសាទ ជា​ពិសេស​បាន​ធ្វើការ​ជួសជុល​ប្រាសាទ​ដែល​មាន សភាព​ទ្រុឌទ្រោម និង​បាក់បែក​ជា​ច្រើន​ឡើង​វិញ​។ ជាក់ស្ដែង​ដូច​ជា​ប្រាសាទចៅសាយទេវតា​ដែល មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរតូច ត្រូវ​បាន​ជួសជុល​រួច​ហើយ​ប្រហែល​៧០​ទៅ​៨០​ភាគរយ​។ បើ តាម​ការ​ឱ្យ​ដឹង​ពី​លោក​សូ ឆេ​ង បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​កោះសន្ដិភាព​ថា ប្រាសាទ​ចៅ​សាយ ទេវតា ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ក្នុង​ដើម​សតវត្សរ៍​ទី​១២ តែ​ត្រូវ​បែកបាក់ ដួល​រលំ ស្ទើរ​ទាំងស្រុង​នៅ​សល់​តែ​ខឿន​ប្រាសាទ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះ​មាន​កំពែង ព័ទ្ធ​ជុំវិញ​ធ្វើ​អំពី​ថ្ម​បាយ ក្រៀម​មាន​ស្ពាន​លាតសន្ធឹង​ពី​ខ្លោងទ្វារ​ខាងកើត​មាន​ថ្មគោល​ពីរ​ជួរ​រហូត​ដល់​មាត់​ស្ទឹង ។ ប្រាសាទ​ចៅ​សាយ ទេវតា​មាន​ខ្លោងទ្វារ​បួន​បណ្ណាល័យ​ចំនួន​២ និង​តួ​ប៉ម​កណ្ដាល​ជាប់​ជាមួយ​យ៉​ធំ​របស់​តួ​ប្រាសាទ ។

​លោក​សូ ឆេ​ង បាន​បន្ដ​ទៀត​ថា ការ​ចាប់ផ្ដើម​ជួសជុល​ប្រាសាទ​នេះ គឺ​នៅ​ខែមីនា ឆ្នាំ​២០០០ ដែល​គ្រោង ចំណាយ​អស់​ទឹកប្រាក់​ចំនួន​១៥​លាន​យាន់ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ការ​ជួសជុល នេះ គឺ​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​ត្រឹមត្រូវ​បំផុត តាម​រចនាប័ទ្ម​ដើម​របស់​ប្រាសាទ​ទាំងស្រុង ដោយ ដំណាក់កាល​ដំបូង​ប្រមូល​ថ្ម​ដើម​មក​បង់​លេខ​រួច​តំរៀប​ឡើង​វិញ ដើម្បី​សាកល្បង បន្ទាប់​មក​ជីក​គ្រឹះ​របស់ ប្រាសាទ​ដើម្បី​រៀប​ឡើង​វិញ​ទាំងអស់​។ ប្រាសាទ​នេះ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយ​លោក​បាន​ប្រៀប ធៀប​ថា ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង​របស់​ប្រាសាទ ចំណែក​ថ្មភក់​ដូច​ជា​សាច់ ជា​ស្បែក និង​សំលៀក បំពាក់​សំរាប់​លំអ​ប្រាសាទ ។ លោក​បុរាណ​វិទូ​រូប​នេះ​បាន​បន្ដ​ថា ឱ្យ​តែ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់ គឺ​អាច រៀប​វិញ​បាន​ទាំងអស់ ទោះបីជា​បាក់បែក​យ៉ាងណា​ក៏​ដោយ ដូចនេះ​សូម​បងប្អូន​ជនរួមជាតិ​ជួយ​ថែរក្សា ដុំ​ថ្ម​ប្រាសាទ​ដែល​បាក់បែក​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង រង់ចាំ​ដល់​ថ្ងៃ​ណា​រដ្ឋាភិបាល​យើង​មាន​លុយ​គ្រប់គ្រាន់ យើង​នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ ។

​ភ្ញៀវ​ទេសចរ​ម្នាក់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​ប្រាប់​កោះសន្ដិភាព​ថា គាត់​មាន​អារម្មណ៍​សប្បាយ​រក​អ្វី មក​ប្រៀបផ្ទឹម​ពុំ​បាន​ទេ នៅ​ពេល​ដែល​បាន​មក​ឃើញ​ប្រាសាទចៅសាយទេវតា​នេះ ងើបឈរ​ឡើង​វិញ​ជា​ថ្មី ម្ដងទៀត ហើយ​វា​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ទេ សំរាប់​ប្រាសាទ​ដែល​ដួល​រប៉ាត់រប៉ាយ​នៅ​សល់​តែ​គ្រឹះ តែ​ធ្វើ បាន​វិញ​ដូច​ពេល​នេះ គឺ​វា​អស្ចារ្យ​សំបើម​ណាស់ ។ លោក​អ៊ុ​ង អឿ​ន អភិបាលរង​ខេត្ដសៀមរាប ធ្លាប់ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ថា សូម​ឱ្យ​ជួយ​ថែរក្សា​ប្រាសាទ​របស់​យើង ទោះបីជា​បាក់បែក​ដួល​រលំ​ក្ដី នៅ ល្អ​ក្ដី​កុំ​នាំ​គ្នា​រំលោភ​យក​ដី​ទួល​ប្រាសាទ ឬ​រកស៊ី​ក្បាល​អ្នកតា ព្រោះ​របស់​ទាំងនេះ​វា​ជា​តំលៃ​នៃ​វប្បធម៌ ជា​ព្រលឹង​ជាតិ ជា​មេមាន់​ពង​ចេញ​មាស ចេញ​ពេជ្រ ដូចនេះ​សូមកុំ​ឱ្យ​អ្វីៗ​ដែល​បាត់​នៅ​ស្រុក​យើង ទៅ ឃើញ​នៅ​ប្រទេស​គេ​ឱ្យ​សោះ ។

មន្ដ្រី​អាជ្ញាធរ​អប្សរា​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា រាជរដ្ឋាភិបាល​មាន​គំរោង​ធ្វើការ​ជួសជុល​ប្រាសាទ ជា​ច្រើន ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​គេ​មក​ទស្សនា​នៅ​ស្រុក​យើង និង​បង្ហាញ​ពី​ភាព​ដ៏​អស្ចារ្យ​របស់ បុព្វបុរស​យើង​ដែល​បាន​កសាង​ប្រាសាទ​តាំងពី​ពិភពលោក ពុំ​ទាន់​មានការ​រីក​ចំរើន ដែល​នេះ​គឺជា មោទនភាព​មួយ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ ។​

Labels: , ,

 
 

ព្រះសង្ឃ​តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ពេញ​ព្រះ​ទ័យ​ចំពោះ​ការ​កសាង ពុទ្ធ​មណ្ឌល​កម្ពុជា

ភ្នំពេញៈ តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​គង់នៅ​វត្ដ​ខេមរៈ​រតនា​រាម នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន និង​លោក​ជា​តំណាង​ពុទ្ធបរិស័ទ ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​បាន​សំដែង​នូវ​ទឹក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ចំពោះ​ការ​កសាង​ឡើង នៅ​ពុទ្ធ​មណ្ឌល ដែល​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ដែល​ដឹកនាំ​ការ​សាងសង់​ដោយ ព្រះសង្ឃ​នាម ន​ន្ទ សុ​ទេព និង​ព្រះសង្ឃ​នាម​ស្រី សុវណ្ណ ដែល​គង់នៅ​ប្រទេស​អូស្ដ្រាលី បន្ទាប់​ពី ព្រះ​អង្គ​បាន​អាន​អត្ថបទ​មួយ​របស់​កាសែត​កោះសន្ដិភាព ដែល​ធ្វើការ​បកស្រាយ​យ៉ាង​ល្អិតល្អន់ ដោយ​ព្រះ ភិក្ខុ​ឃួ​ន បូ​រ៉ា ដែល​ទទួលខុសត្រូវ​លើ​គំរោង​សាងសង់​នោះ​។

​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន កាលពី​ថ្ងៃ​អង្គារ ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​មាន ព្រះ​ជន្ម​៦០​ព្រះ​វស្សា​បាន​មាន​សង្ឃដីកា​រថា “​អាត្មា​ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ខ្មែរ នៅ​ញូ​វ​ហ្សេ​ឡែ​ន​ទាំងអស់ សូម បញ្ជាក់​ថា មានការ​ពេញចិត្ដ ពេញ​ព្រះ​ទ័យ និង​ពេញចិត្ដ​ចំពោះ​សេចក្ដី​ពន្យល់​អស់​សេចក្ដី និង​ក្បោះ ក្បាយ​នោះ​ហើយ ហើយ​ក៏​អស់​មន្ទិល​ពី​ការ​សំរេចចិត្ដ​ជ្រើសរើស​ទីតាំង​សំរាប់​កសាង​នោះ​ដែរ​“​។​

ព្រះ​តេជគុណ​បាន​មាន​ដីកា​បន្ដ​ថា “​សេចក្ដី​ងឿងឆ្ងល់ និង​ព្រះ​ទ័យ​មិន​ជ្រះថ្លា​ទាំង​ប៉ុន្មាន​របស់​អាត្មា ក៏​ដូច​ជា ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទី​នេះ​ទាំងអស់ លែង​មាន​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ​បែរជា​មាន​ព្រះ​ទ័យ និង​ទឹកចិត្ដ កាន់តែ​ជ្រះថ្លា ក្នុ​ង​ការ​បន្ដ​ជួយ​រៃ​អង្គាសប្រាក់ ដើម្បី​ជួយ​កសាង​ពុទ្ធ​មណ្ឌល​កម្ពុជា​នេះ តទៅ​ទៀត​”​។​

ព្រះ​អង្គ​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​កាសែត​កោះសន្ដិភាព និង​សហការី ដែល​បាន​ស្រាវជ្រាវ​ព័ត៌មាន​នេះ ក៏​ដូច​ជា​ការ​ខិតខំ​ធ្វើការ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​ពិតប្រាកដ​។

​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​២៧​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ទៅ​ដល់​ខាង កើត​វិទ្យាល័យ​ដីឥដ្ឋ ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ធំ​មួយ​សរសេរ​ថា “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ ពេល​ទៅ​ដល់ទី​នោះ​យើង​ត្រូវ​បត់​ស្ដាំ​ចុះ​ពី​ផ្លូវជាតិ​លេខ​១ ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខ្សែ​ទៅ​ខាងស្ដាំ​ដៃ​នៅ​ទិស​ខាងត្បូង ហើយ​ធ្វើ​ដំណើរ​ប្រមាណ​៤​គីឡូម៉ែត្រ នឹង​ដល់​ផ្លូវ បំបែក​មួយ​ដែល​មាន​ខ្លោងទ្វារ​ដាក់​ថា ផ្លូវ​ចូល “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ យើង​បត់​ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខាងឆ្វេង​ដៃ ចម្ងាយ​ប្រហែល​ជាង​មួយ ឬ​ពីរ​គីឡូម៉ែត្រ​ទៀត​នោះ យើង​នឹង​បានឃើញ ផ្ទៃដី​ដ៏​ធំ​មួយ​មាន​ទំហំ​រហូត​ដល់​ទៅ​១០៧​ហិ​កតា ហើយ​មាន​សង់​ជា​វិហារ​ឬ​ប្រាសាទ ឬ​អគារ​ជា​ច្រើន កន្លែង​នោះ ហើយ​ជា​ពុទ្ធ​មណ្ឌល​កម្ពុជា ដែល​ក្លាយជា​កន្លែង​សក្ការៈ​ដ៏​ធំ​មួយ​សំរាប់​ពុទ្ធសាសនិកជន​។​

Labels: , ,

 
 

ផ្ទាំងគំនូរ​នៅ​តាម​វត្ដ​អារាម​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​ដ៏​មុតមាំ​


រូបគំនូរ​ស្ដី​ពី​ការ​ចាប់បដិសន្ធិ​របស់​ព្រះសម្មាសម្ពុទ្ធ​

​ពុទ្ធសាសនិក​ខ្មែរ​យ៉ាងច្រើន​លើសលប់​ មាន​ជំនឿ​មុតមាំ​ចំពោះ​ព្រះពុទ្ធ​សាសនា​ ហើយ​បាន​ចំណាយ​ទ្រព្យ​ សម្បត្ដិ​ កំលាំងកាយ​ចិត្ដ​ ដើម្បី​លើក​ស្ទួយ​វិស័យ​ពុទ្ធចក្រ​ឱ្យ​កាន់តែ​រីក​ចំរើន​រុងរឿង​រហូត​ដល់​សព្វថ្ងៃ​។​ ទន្ទឹម​នឹង​នេះ​ពុទ្ធបរិស័ទ​ក៏​បាន​ចូល​បច្ច័យ​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ ដើម្បី​រចនា​ផ្ទាំងគំនូរ​ដែល​ទាក់​ ទិន​នឹង​ពុទ្ធប្រវត្ដិ​ ឆ្លុះ​បញ្ចាំង​ពី​អំពើ​ល្អ​ អំពើអាក្រក់​ តែង​ផ្ដល់​ឱ្យ​អ្នក​ប្រព្រឹត្ដ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​ជាតិ​ និង​ អនាគតជាតិ​ ។​

​ចាប់តាំងពី​ការ​បោះបង់​ទីក្រុង​អង្គរ​ដោយ​ព្រះបាទ​ពញាយ៉ាត​រួច​មក​ ទាំង​ព្រះមហាក្សត្រ​ នាម៉ឺន​សព្វ​មុខមន្ដ្រី​ និង​ប្រជារាស្ដ្រ​គ្រប់​ទិស​ទី​បាន​ងាក​មក​គោរព​ប្រកាន់​ព្រះពុទ្ធ​សាសនា​ ហើយ​បាន​ចំណាយ​ទ្រព្យសម្បត្ដិ​ យ៉ាង​ ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​កសាង​វត្ដ​អារាម​សំរាប់​ព្រះសង្ឃ​គង់នៅ​ និង​ជាទី​កន្លែង​សំរាប់​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​ បុណ្យ​ទាន​ម្ដងៗ​។​ ជា​ពិសេស​នៅ​សម័យ​មុន​វត្ដ​អារាម​មាន​តួនាទី​ជា​ឃ្លាំង​ផ្ទុក​នូវ​វប្បធម៌​ អរិយធម៌​ ទំនៀមទំលាប់​ប្រពៃណី​ ជា​ថ្នាល​បណ្ដុះ​នូវ​ពុទ្ធិ​កូនចៅ​អ្នកស្រុក​គ្រប់​ទិស​ទី​ឱ្យទៅ​សិក្សា​រៀនសូត្រ​ ហើយ​ រហូត​មក​ដល់​សព្វថ្ងៃ​ព្រះពុទ្ធ​សាសនា​ នៅ​តែ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​ មនុស្ស​ សីលធម៌​ បញ្ញា​ដោះស្រាយ​ទំនាស់​ដោយ​សន្ដិវិធី​ ។​

​ជា​ទូទៅ​វត្ដ​អារាម​នៅ​ទូ​ទាំង​ប្រទេស​បន្ទាប់​ពី​កសាង​រួចរាល់​ហើយ​ គេ​បាន​រចនា​ផ្ទាំង​រូបភាព​យ៉ាង​ល្អ​ប្រណីត​ នៅ​តាម​សាលាឆាន់​ កុដិ​ និង​ព្រះ​វិហារ​ ផ្នែក​ជញ្ជាំង​ ពិតាន​ ដែល​ផ្ទាំងគំនូរ​ទាំងនោះ​ទាក់ទង​ទៅ​នឹង​រឿង​ ព្រះ​វេស្សន្ដរ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ ការ​ចូល​និព្វាន​ ជំនឿ​បុណ្យ​បាប​ឋាន​លើ​ឋាននរក​ រឿង​រាម​ កេរ្ដិ៍​ខ្មែរ​...​។​ ផ្ទាំងគំនូរ​ដ៏​ល្អ​វិសេសវិសាល​នេះ​ ត្រូវ​បាន​វិចិត្រករ​ពណ៌នា​ពី​ជំនឿ​សាសនាព្រះពុទ្ធ​ក្នុង​ អារម្មណ៍​របស់​មនុស្ស​ខ្មែរ​ ដែល​គេ​គោរព​ប្រ​ណិ​ប​ត័​ន៍​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​ ហើយ​ សាសនា​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ​យក​ធ្វើ​ជា​មធ្យោបាយ​ សំរាប់​ដោះស្រាយ​ពេល​ជួប​ទុក្ខ​លំបាក​ ម្ដងៗ​ ដោយ​ផ្អែក​លើ​ទស្សនៈ​កម្មផល​ជា​ធំ​ ។​ តាម​ឯកសារ​ជា​ច្រើន​បាន​អះអាង​ថា​ នៅ​សម័យ​បុរាណ​ បុព្វបុរស​ខ្មែរ​ពេល​សាងសង់​ប្រាសាទ​,​ សាលា​ដំណាក់​ វត្ដ​អារាម​រួច​ គេ​ច្រើន​ឆ្លាក់​រឿងរ៉ាវ​ផ្សេងៗ​ជាប់​ នឹង​ជញ្ជាំង​ គឺ​ពុំ​និយម​គូរគំនូរ​នោះ​ទេ​ ប៉ុន្ដែ​គេ​ស្រាវជ្រាវ​ឃើញ​មាន​ផ្ទាំងគំនូរ​នៅ​ប្រាសាទ​ព្រះ​គោ​ ខេត្ដសៀមរាប​ ដែល​កសាង​នៅ​សម័យ​មហានគរ​ក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១​ (​គ​.​ស​ ៨៧៧-៨៨៩)​ និង​នៅ​ប្រាសាទនាងខ្មៅ​ខេត្ដតាកែវ​ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤​ (​គ​.​ស​ ៩២១-៩៤១)​ នា​សតវត្ស​ទី​១០​ សម័យ​មហានគរ​ដែរ​ ។​ លុះ​សម័យ​ក្រោយមក​ទៀត​ វិចិត្រករ​ខ្មែរ​បាន​ងាក​មក​គូរគំនូរ​ដែល​ទាក់ទង​នឹង​ រឿង​ពុទ្ធប្រវត្ដិ​ជំនឿ​បុណ្យ​បាប​ច្រើន​លើសលប់​ នៅ​តាម​វត្ដ​អារាម​ ហើយ​ផ្ទាំងគំនូរ​ទាំងនេះ​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ចូល​បច្ច័យ​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ ។​ ពុទ្ធបរិស័ទ​ មាន​ជំនឿ​ថា​ ការ​រួមចំណែក​គូរគំនូរ​ នេះ​នឹង​ជួយ​ឱ្យ​ពួក​គាត់​ទទួល​បាន​ផលានិសង្ស​ច្រើន​ រួច​ផុត​ពី​កម្ម​ពៀរ​ទុក្ខទោស​ផង​ទាំងពួង​ ហើយ​ជាតិ​ ក្រោយ​បាន​ទៅ​កើត​ទី​ខ្ពង់ខ្ពស់​ មានយស​សក្ដិ​ទ្រព្យសម្បត្ដិ​ហូរហៀរ​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​វិចិត្រករ​ យើង​បាន​គូរ​ព្រះបត់​ជា​ផ្ទាំង​តូច​ធំ​សំរាប់​ទុក​គោរព​បូជា​ និង​ទុក​ឱ្យ​ពុទ្ធបរិស័ទ​តាម​គ្រួសារ​នីមួយៗ​ខ្ចី​យក​ ទៅ​ធ្វើបុណ្យ​ទាន​ម្ដងៗ​ ។​

​ផ្ទាំងគំនូរ​ដែល​គេ​រចនា​លំអ​នៅ​តាម​ទីវ​ត្ដ​អារាម​នានា​នោះ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ បំរើ​ឱ្យ​វិស័យ​ព្រះពុទ្ធ​ សាសនា​ ឆ្លុះ​បញ្ចាំង​ទស្សនៈ​កម្មផល​ ធ្វើ​ល្អ​បាន​ល្អ​ ធ្វើ​អាក្រក់​បាន​អាក្រក់​ ជា​ពិសេស​ផ្នែក​ពុទ្ធប្រវត្ដិ​។​ ជាមួយ​គ្នា​នោះ​ដែរ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនៀមទំលាប់​ ប្រពៃណី​សាសនា​ ជីវភាព​រស់នៅ​ផ្នត់គំនិត​ របស់​ មនុស្ស​ខ្មែរ​តាំងពី​បុរាណ​រហូត​ដល់​សព្វថ្ងៃ​ ក៏​ដូច​ជា​ការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​ រស់នៅ​របស់​ប្រជា​ ពលរដ្ឋ​ផ្នែក​ពុទ្ធចក្រ​ និង​ អាណាចក្រ​ផង​ដែរ​។​

Labels:

 
 

​ប្រតិភូ​សង្ឃ​ថៃ​នាំ​យក​ព្រះ​ពុទ្ធរូប​ខ្នាត​តូច​២​ម៉ឺន​អង្គ​មក​អភិសេក​នៅ​អង្គរធំ​


ទិដ្ឋភាព​នៅ​ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​បដិមា​ខ្នាត​តូច​នៅ​បរិវេណ​អង្គរធំ​ (​រូបថត​ រាជ​ក្រុង​)

​ខេត្ដសៀមរាប​ ៖​ ព្រះ​ពុទ្ធរូប​ខ្នាត​តូច​ប្រមាណ​២​ម៉ឺន​អង្គ​ ត្រូវ​បាន​ប្រតិភូ​នៃ​មន្ដ្រី​សង្ឃ​ថៃ​ចំនួន​៣​អង្គ​ រួម​ជាមួយ​អ្នកកាសែត​ថៃ​ ដែល​សរុប​មាន​ចំនួន​១៦​រូប​ ដឹកនាំ​ដោយ​ព្រះ​គ្រូ​បាឡាត់​ចា​រ៉ា​ន​ សេរី​ច័ន្ទ​ទោ​ ព្រះ​ជន្ម​៣៧​ឆ្នាំ​ ជា​ព្រះ​ចៅអធិការ​វត្ដ​បាង​ម៉ុ​ត​ នៃ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នាំ​យក​មក​ប្រារឰ​ពិធី​ពុទ្ធា​ ភិ​សេក​ និង​ទេវា​ភិ​សេក​នៅ​លើ​ទឹកដី​អង្គរ​ក្នុង​ខេត្ដសៀមរាប​ ។​

​ពិធី​បុណ្យពុទ្ធាភិសេក​ និង​ទេវា​ភិ​សេក​ ព្រះ​ពុទ្ធរូប​ប្រភេទ​បន្ដោង​ខ្នាត​តូច​ប្រមាណ​ជា​២​ម៉ឺន​អង្គ​របស់​ក្រុម​ ប្រតិភូ​នៃ​មន្ដ្រី​សង្ឃ​ប្រទេស​ថៃ​នេះ​ បាន​ប្រារឰ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២០​ ឧសភា​ កន្លង​ទៅ​នេះ​ នៅ​ក្នុង​វត្ដ​ព្រះ​អង្គ​គោក​ធ្លក​ក្នុង​បរិវេណ​ប្រាសាទអង្គរធំ​អតីត​ទីក្រុង​បុរាណ​ ដោយ​ មានការ​និមន្ដ​ចូលរួម​ពី​សំណាក់​ព្រះ​គ្រូ​ស​ត្ថា​ចា​រ្យ​ឈឹ​ត​ សំណាង​ ជំនួយការ​របស់​សម្ដេចព្រះ​អគ្គ​មហា​ សង្ឃ​រាជាធិបតី​ទេព​ វង្ស​ សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​មន្ដ្រី​សង្ឃ​ និង​ ព្រះ​ភិក្ខុ​នានា​នៅ​ក្នុង​ខេត្ដសៀមរាប​ចំនួន​១២៨​អង្គ​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​រដ្ឋលេខាធិការ​ ក្រសួង​ធម្មការ​ និង​សាសនា​ផង​ដែរ​ ។​

​តាម​ការ​ផ្ដល់​បទ​សម្ភាសន៍​ទាក់ទិន​ទៅ​នឹង​ការ​នាំ​យក​ព្រះ​ពុទ្ធរូប​ប្រភេទ​បន្ដោង​ខ្នាត​តូច​ មក​ធ្វើ​ពិធី​ពុទ្ធា​ ភិ​សេក​ និង​ទេវា​ភិ​សេក​នៅ​លើ​ទឹកដី​អង្គរ​របស់​ប្រតិភូ​មន្ដ្រី​សង្ឃ​ថៃ​ ដែល​ដឹកនាំ​ដោយ​ព្រះ​ចៅអធិការ​ វត្ដ​បាង​ម៉ុ​ត​ នៃ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​នេះ​ ព្រះ​គ្រូធម្ម​ស​ត្ថា​ចា​រ្យ​ឈឹ​ត​ សំណាង​ បាន​មាន​ថេរ​ដីកា​ ឱ្យ​ដឹង​ថា​ ការ​ប្រារឰ​ពិធីបុណ្យ​ដែល​រៀបចំ​ឡើង​ដោយ​ព្រះ​គ្រូ​ចៅអធិការ​វត្ដ​នៃ​ប្រទេស​ថៃ​នេះ​ គឺ​ធ្វើ​ឡើង​ ស្រប​ទៅ​តាម​ទំនៀមទំលាប់​នៃ​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ដែល​ប្រទេស​យើង​ទាំង​ពីរ​មាន​ជំនឿ​គោរព​ខ្ជាប់​ ខ្ជួន​ដូច​គ្នា​ ។​ ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ ការ​នាំ​យក​ព្រះ​ពុទ្ធរូប​ប្រភេទ​បន្ដោង​ខ្នាត​តូច​យក​ មក​ធ្វើ​ពិធី​ពុទ្ធា​ ភិ​សេក​ និង​ទេវា​ភិ​សេក​នៅ​ក្នុង​វត្ដ​ព្រះ​អង្គ​គោក​ធ្លក​ ដែល​ស្ថិត​នៅ​លើ​ទឹកដី​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នេះ​គឺ​បាន​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​ទទួល​បានការ​អនុញ្ញាត​ស្របច្បាប់​ត្រឹមត្រូវ​ពី​ សំណាក់​អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដសៀមរាប​ ។​

​ទាក់ទិន​នឹង​សំណួរ​ថា​ តើ​ហេតុ​អ្វី​បានជា​ប្រតិភូ​នៃ​ព្រះសង្ឃ​ថៃ​ចាំបាច់​នាំ​យក​ព្រះ​ពុទ្ធរូប​ខ្នាត​តូច​ទាំងនោះ​ ពី​វត្ដ​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ​ មក​ធ្វើ​ពិធី​នៅ​លើ​ទឹកដី​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​?​ ព្រះ​គ្រូធម្ម​ ស​ត្ថា​ចា​រ្យ​ឈឹ​ត​ សំណាង​ បាន​មាន​ថេរ​ដីកា​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ជា​រឿង​ធម្មតា​សំរាប់​អ្នក​កាន់​ជំនឿ​ នៅ​លើ​សាកលលោក​ ដែល​គេ​តែង​និយម​ស្វែងរក​ទីកន្លែង​ណា​ដែល​ស័ក្ដិសិទ្ធិ​ដើម្បី​សុំ​សុខសួស្ដី​ ដូច​ជា​ នៅ​លើ​ទឹកដី​អង្គរ​យើង​នេះ​ជា​កន្លែង​មាន​បារមី​ស័ក្ដិសិទ្ធិ​ជា​រដ្ឋ​បុរី​មួយ​ថ្កុំថ្កើង​ពី​អតីតកាល​ ទើប​មានការ​នាំ​ យក​ព្រះ​ពុទ្ធរូប​បែប​នេះ​មក​ធ្វើ​ពុទ្ធា​ភិ​សេក​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ ទទួល​បាន​សេចក្ដីសុខ​ សិរី​សួស្ដី​ស្រប​ទៅ​តាម​ជំនឿ​ក្នុង​ព្រះពុទ្ធ​សាសនា​ ។​

​គួរ​រំលឹក​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​មានការ​នាំ​យក​ព្រះ​ពុទ្ធរូប​ប្រភេទ​បន្ដោង​ (​ជា​បន្ដោង​ខ្សែ​.​ក​)​ ខ្នាត​ តូច​ពី​ប្រទេស​ថៃ​មក​ធ្វើ​ពិធី​ពុទ្ធា​ភិ​សេក​នៅ​លើ​ទឹកដី​ខេត្ដសៀមរាប​នេះ​ ។​
​មន្ដ្រី​សង្ឃ​ថៃ​ក៏​មាន​សង្ឃដីកា​ឱ្យ​ដឹង​ដែរ​ថា​ ការ​រៀបចំ​ពិធី​ពុទ្ធា​អភិសេក​នេះ​ គឺ​ដើម្បី​សុំ​ឱ្យ​បារមី​ព្រះពុទ្ធ​ រូប​ផ្ដល់​នូវ​លាភ​ សំណាង​ ដល់​ពុទ្ធសាសនិក​។​ ពិធី​នេះ​ក៏​មានការ​អង្គុយ​តាំងសមាធិ​រយៈពេល​៣​ម៉ោង​ ដើម្បី​ឱ្យ​កើត​នូវ​ភាព​ដ៏​អ​ស្ចា្យ​លើ​ទឹកដី​ដ៏​ស័ក្ដិសិទ្ធិ​ ។​

​មន្ដ្រី​សង្ឃ​ថៃ​បានឱ្យ​ដឹង​ដែរ​ថា​ គោលបំណង​នៃ​ការ​រៀបចំ​ព្រះ​ពិធី​នេះ​ គឺ​ដើម្បី​នាំ​យក​ទៅ​ផ្ដល់​ឱ្យ​បណ្ដា​ញាតិ​ ញ៉ោ​ម​ទាំងឡាយ​យក​ទៅ​ប្រើប្រាស់​តាម​ពុទ្ធានុញ្ញាត​ និង​ប្រមូល​បច្ច័យ​ពី​ការ​ជាវព្រះពុទ្ធរូប​នេះ​យក​ទៅ​ កសាង​សាលា​ពុទ្ធិកសិក្សា​ក្នុង​ឱកាស​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ​ ដើម្បី​ឱ្យ​ព្រះ​ភិក្ខុ​សាមណេរ​សិស្ស​ ទាំងឡាយ​បាន​ទទួល​នូវ​ការ​សិក្សាអប់រំ​ ស្នង​បន្ដ​នូវ​ព្រះពុទ្ធ​ សាសនា​ដ៏​ចំរើន​រុងរឿង​ជា​បន្ដ​ទៀត​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.