វាយសម្លាប់គ្រូទាយប្លន់យកចិញ្ចៀនមាស ខ្សែ.ក..ប៉ះចំមាសកាឡៃ
ខេត្ដតាកែវ ៖ គ្រូទាយម្នាក់ត្រូវជនដៃដល់២នាក់ ប្រើល្បិចហៅទៅគូរយ័ន្ដហើយឆក់ឱកាសវាយនឹង អង្រែបុកគ្រឿងសម្លាប់ រួចយកសពច្រកចូលក្នុងស្បោងជីបន្ទាប់ពីដោះយកគ្រឿងអលង្ការអស់ពីខ្លួន មាន ខ្សែ.ក ចិញ្ចៀន និងនាឡិកាដៃ តែបែកការណ៍ក៏ត្រូវបានចាប់ខ្លួន ។ គ្រូទាយដែលជនដៃដល់សម្លាប់នេះ គឺជាគ្រូទាយតែងតែជិះកង់ដើរទស្សន៍ទាយតាមភូមិអ្នកស្រុក ។ ការរៀបផែនការវាយសម្លាប់នេះ ត្រូវ បានមន្ដ្រីសមត្ថកិច្ចឱ្យដឹងថា ដោយសារតែពួកគេបានឃើញគ្រូទាយនេះមានពាក់ចិញ្ចៀន និងខ្សែ.ក ដែល ការពិតគឺជាមាសកាឡៃ។
ហេតុការណ៍វាយសម្លាប់ប្លន់ចិញ្ចៀន និងខ្សែ.កគ្រូទាយនេះ បានកើតឡើងនៅភូមិខ្នាច ឃុំបឹងត្រាញ់ ខាងជើង ស្រុកសំរោង ខេត្ដតាកែវ នៅវេលាម៉ោង៣រសៀលថ្ងៃទី៦ មិថុនា កន្លងទៅនេះ ។
លោកអនុសេនីយ៍ទោ ឆុក អេងលី អធិការស្ដីទីស្រុកសំរោងបានប្រាប់កោះសន្ដិភាព ឱ្យដឹងថា ជនរង គ្រោះជាគ្រូទាយឈ្មោះញ៉ែម ញិន អាយុ៦៧ឆ្នាំ នៅភូមិចោមពុល ឃុំពពេល ស្រុកត្រាំកក់ ។
លោកអធិការស្ដីទីបានបន្ដទៀតថា ក្នុងខ្លួនសាកសពមានខ្សែ.កបន្ដោងព្រះបដិមា១ខ្សែ ចិញ្ចៀន១វង់ នាឡិកា១ និងលុយជាង១ម៉ឺនរៀល ។ ពេលប្រមូលសំភារៈក្នុងខ្លួនសាកសពអស់ហើយនោះ ឃាតក វ័យស្ទាវទាំង២មិនទាន់បានចាត់ចែងកប់សពទេ តែបាននាំគ្នាយកកង់ជនរងគ្រោះទៅលក់ ។ ទោះបីជាបែប ណា ការសម្លាប់នេះត្រូវបានប្អូនស្រីរបស់ជនល្មើសឈ្មោះជុក គន្ធា អាយុ៩ឆ្នាំ បានរត់ទៅនិយាយប្រាប់ ក្មេងៗកូនអ្នកជិតខាងថា បងរបស់ខ្លួនបានវាយសម្លាប់គ្រូទាយច្រកស្បោងជី ភ្លាមនោះក៏មានការឆោឡោ ឡើង ហើយប៉ូលិសក៏ទៅដល់ និងស្រាវជ្រាវចាប់ជនល្មើសជាឃាតកបានភ្លាមៗផងដែរ ចំនួន២នាក់ គឺម្នាក់ឈ្មោះជុក ភារិន្ទ ភេទប្រុស អាយុ១៨ឆ្នាំ ជាជនដៃដល់ និងជាអ្នករៀបចំផែនការ និង ម្នាក់ទៀតឈ្មោះចាន់ វន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកមើលផ្លូវ ។ ជន២នាក់នេះរស់នៅភូមិ កើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះជុក ភារិន្ទ បានសារភាពថា ពួកខ្លួនទាំង២នាក់នេះបានឃ្លាំមើលគ្រូទាយ ជាជនរងគ្រោះនេះរយៈពេល២អាទិត្យមកហើយ ឃើញពាក់ខ្សែ.ក និងចិញ្ចៀន ក៏បានរៀបគំរោងផែនការ ដើម្បីប្លន់យកខ្សែ.ក និងចិញ្ចៀននោះ ដោយពួកខ្លួនគិតថា បើប្លន់បានមាសពីគ្រូទាយនោះ នឹងនាំគ្នា យកទៅលក់បានលុយទៅដើរលេងនៅភ្នំពេញឱ្យបានសប្បាយម្ដង លុះដល់ថ្ងៃរសៀលមុនកើតហេតុ ពេលតាគ្រូទាយនោះ មកលេងផ្ទះបងប្អូនគាត់ក្នុងភូមិហើយពេលគាត់ជិះកង់ត្រឡប់ទៅផ្ទះវិញ ពួកខ្លួនក៏ បានហៅគាត់ឱ្យចូលក្នុងផ្ទះដោយប្រាប់ថា ឱ្យជួយគូរយ័ន្ដឱ្យ ហើយតាគ្រូទាយក៏ព្រម។ នៅពេលតាគ្រូ ទាយនោះកំពុងអង្គុយគូរយ័ន្ដនៅលើគ្រែ ខ្លួន (ជុក ភារិន្ទ) ក៏បានយកអង្រែបុកគ្រឿងវាយលើ កញ្ចឹង.កពីក្រោយមួយទំហឹងបណ្ដាលឱ្យតាគ្រូទាយធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗ ។
ឈ្មោះជុក ភារិន្ទ បានសារភាពបន្ដទៀតថា នៅពេលដឹងថា តាគ្រូទាយស្លាប់ហើយ ក៏នាំគ្នាដោះយកខ្សែ.ក ចិញ្ចៀន នាឡិកា និងឱ្យឈ្មោះចាន់ វន់ កាត់ស្បោងជី ហើយចងឱ្យអង្កុញជើង រួចលើកច្រកក្នុង ស្បោងជីពណ៌.ស ដើម្បីយកទៅកប់ក្នុងរណ្ដៅដែលពួកគេបានជីកនៅក្រោយផ្ទះរួចជាស្រេចហើយនោះ តែ មិនយកកប់ភ្លាមទេ ដោយប្រញាប់យកកង់ទៅលក់បាន៣៥.០០០រៀល តែការលក់ខ្សែ .ក ចិញ្ចៀន នាឡិកា គេអត់ទិញ ព្រោះជាមាសកាឡៃ ។
ជនជាប់ចោទទាំង២ត្រូវបានប៉ូលិសស្រុកសំរោង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដភ្លាមៗដែរ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
for this post
Leave a Reply