<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

វាយ​សម្លាប់​គ្រូទាយ​ប្លន់​យក​ចិញ្ចៀនមាស ខ្សែ​.​ក​..​ប៉ះ​ចំ​មាស​កាឡៃ

ខេត្ដតាកែវ ៖ គ្រូទាយ​ម្នាក់​ត្រូវ​ជន​ដៃដល់​២​នាក់ ប្រើ​ល្បិច​ហៅ​ទៅ​គូរ​យ័ន្ដ​ហើយ​ឆក់​ឱកាស​វាយ​នឹង អង្រែ​បុក​គ្រឿង​សម្លាប់ រួច​យក​សព​ច្រកចូល​ក្នុង​ស្បោង​ជី​បន្ទាប់​ពី​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន មាន ខ្សែ​.​ក ចិញ្ចៀន និង​នាឡិកាដៃ តែ​បែក​ការណ៍​ក៏​ត្រូវ​បាន​ចាប់ខ្លួន ។ គ្រូទាយ​ដែល​ជន​ដៃដល់​សម្លាប់​នេះ គឺជា​គ្រូទាយ​តែងតែ​ជិះ​កង់​ដើរ​ទស្សន៍​ទាយ​តាម​ភូមិ​អ្នកស្រុក ។ ការ​រៀប​ផែនការ​វាយ​សម្លាប់​នេះ ត្រូវ បាន​មន្ដ្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពួក​គេ​បានឃើញ​គ្រូទាយ​នេះ​មាន​ពាក់ចិញ្ចៀន និង​ខ្សែ​.​ក ដែល ការ​ពិត​គឺជា​មាស​កាឡៃ​។​

ហេតុការណ៍​វាយ​សម្លាប់​ប្លន់​ចិញ្ចៀន និង​ខ្សែ​.​ក​គ្រូទាយ​នេះ បាន​កើតឡើង​នៅ​ភូមិ​ខ្នាច ឃុំ​បឹង​ត្រាញ់ ខាងជើង ស្រុក​សំរោង ខេត្ដតាកែវ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ មិថុនា កន្លង​ទៅ​នេះ ។​
​លោក​អនុសេនីយ៍ទោ ឆុក អេ​ង​លី អធិការ​ស្ដីទី​ស្រុក​សំរោង​បាន​ប្រាប់​កោះសន្ដិភាព ឱ្យ​ដឹង​ថា ជន​រង គ្រោះជា​គ្រូទាយ​ឈ្មោះ​ញ៉ែ​ម ញិ​ន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ចោម​ពុល ឃុំ​ពពេល ស្រុក​ត្រាំកក់ ។​

លោក​អធិការ​ស្ដីទី​បាន​បន្ដ​ទៀត​ថា ក្នុង​ខ្លួន​សាកសព​មាន​ខ្សែ​.​ក​បន្ដោង​ព្រះ​បដិមា​១​ខ្សែ ចិញ្ចៀន​១​វង់ នាឡិកា​១ និង​លុយ​ជាង​១​ម៉ឺន​រៀល ។ ពេល​ប្រមូល​សំភារៈ​ក្នុង​ខ្លួន​សាកសព​អស់ហើយ​នោះ ឃាតក វ័យ​ស្ទាវ​ទាំង​២​មិន​ទាន់​បាន​ចាត់ចែង​កប់​សព​ទេ តែ​បាន​នាំ​គ្នា​យក​កង់​ជន​រង​គ្រោះ​ទៅ​លក់ ។ ទោះបីជា​បែប ណា ការ​សម្លាប់​នេះ​ត្រូវ​បាន​ប្អូនស្រី​របស់​ជនល្មើស​ឈ្មោះ​ជុក គ​ន្ធា អាយុ​៩​ឆ្នាំ បានរ​ត់ទៅ​និយាយ​ប្រាប់ ក្មេងៗ​កូន​អ្នក​ជិតខាង​ថា បង​របស់​ខ្លួន​បាន​វាយ​សម្លាប់​គ្រូទាយ​ច្រក​ស្បោង​ជី ភ្លាម​នោះ​ក៏​មានការ​ឆោឡោ ឡើង ហើយ​ប៉ូលិស​ក៏​ទៅ​ដល់ និង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ជា​ឃាតក​បាន​ភ្លាមៗ​ផង​ដែរ ចំនួន​២​នាក់ គឺ​ម្នាក់​ឈ្មោះ​ជុក ភា​រិ​ន្ទ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជន​ដៃដល់ និង​ជា​អ្នក​រៀបចំ​ផែនការ និង ម្នាក់​ទៀត​ឈ្មោះ​ចាន់ វន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​មើលផ្លូវ ។ ជន​២​នាក់​នេះ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​ថា ពួក​ខ្លួន​ទាំង​២​នាក់​នេះ​បាន​ឃ្លាំមើល​គ្រូទាយ ជា​ជន​រង​គ្រោះ​នេះ​រយៈពេល​២​អាទិត្យ​មក​ហើយ ឃើញ​ពាក់​ខ្សែ​.​ក និង​ចិញ្ចៀន ក៏​បាន​រៀប​គំរោង​ផែនការ ដើម្បី​ប្លន់​យក​ខ្សែ​.​ក និង​ចិញ្ចៀន​នោះ ដោយ​ពួក​ខ្លួន​គិត​ថា បើ​ប្លន់​បាន​មាស​ពី​គ្រូទាយ​នោះ នឹង​នាំ​គ្នា យក​ទៅ​លក់​បាន​លុយ​ទៅ​ដើរ​លេង​នៅ​ភ្នំពេញ​ឱ្យ​បាន​សប្បាយ​ម្ដង លុះដល់​ថ្ងៃរសៀល​មុន​កើតហេតុ ពេល​តា​គ្រូទាយ​នោះ មក​លេង​ផ្ទះ​បងប្អូន​គាត់​ក្នុងភូមិ​ហើយ​ពេល​គាត់​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​ខ្លួន​ក៏ បាន​ហៅ​គាត់​ឱ្យ​ចូល​ក្នុងផ្ទះ​ដោយ​ប្រាប់​ថា ឱ្យ​ជួយ​គូរ​យ័ន្ដ​ឱ្យ ហើយ​តា​គ្រូទាយ​ក៏​ព្រម​។ នៅ​ពេល​តា​គ្រូ ទាយ​នោះ​កំពុង​អង្គុយ​គូរ​យ័ន្ដ​នៅ​លើ​គ្រែ ខ្លួន (​ជុក ភា​រិ​ន្ទ​) ក៏​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​លើ ក​ញ្ចឹ​ង​.​ក​ពីក្រោយ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​តា​គ្រូទាយ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាមៗ ។​

ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​បន្ដ​ទៀត​ថា នៅ​ពេល​ដឹង​ថា តា​គ្រូទាយ​ស្លាប់​ហើយ ក៏​នាំ​គ្នា​ដោះ​យក​ខ្សែ​.​ក ចិញ្ចៀន នាឡិកា និង​ឱ្យឈ្មោះ​ចាន់ វន់ កាត់​ស្បោង​ជី ហើយ​ចងឱ្យ​អង្កុញជើង រួច​លើក​ច្រក​ក្នុង ស្បោង​ជី​ពណ៌​.​ស ដើម្បី​យក​ទៅ​កប់​ក្នុង​រណ្ដៅ​ដែល​ពួក​គេ​បាន​ជីក​នៅ​ក្រោយ​ផ្ទះ​រួច​ជា​ស្រេច​ហើយ​នោះ តែ មិន​យក​កប់​ភ្លាម​ទេ ដោយ​ប្រញាប់​យក​កង់​ទៅ​លក់​បាន​៣៥.០០០​រៀល តែ​ការ​លក់​ខ្សែ .​ក ចិញ្ចៀន នាឡិកា គេ​អត់​ទិញ ព្រោះ​ជា​មាស​កាឡៃ ។​

ជនជាប់ចោទ​ទាំង​២​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ភ្លាមៗ​ដែរ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​

Labels: ,

 
 

បុរស​ជនជាតិ​កា​ណា​ដា​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ​ក្នុង​ក្លឹ​ប​កំសាន្ដ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ ក្នុង​បន្ទប់ លេខ​១០ ជាន់​ទី​២​នៃ​ក្លឹ​ប​កំសាន្ដ​ឌី​វី​-៨ (​DV-8) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៧​Eo ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារ កណ្ដាល​ទី​១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ មិថុនា​។ ការ​សន្និដ្ឋាន​ជំហាន ដំបូង​គេ​សង្ស័យ​ថា ជា​រឿង​អត្ដឃាត ព្រោះ​បន្ទប់​ជន​រង​គ្រោះ​បាន​ដាក់​គន្លឹះ​ពី​ខាងក្នុង ។ ជនបរទេស ដែល​ដេក​ស្លាប់​ក្នុង​ក្លឹ​ប​កំសាន្ដ​ខាងលើ​ឈ្មោះ TERRY ROBERT អាយុ​៥៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ BC 044072 ។

ស្ដ្រី​ម្នាក់​ឈ្មោះ ជា សុ​វ​ណ្ណា អាយុ​៥៣​ឆ្នាំ ជា​បុគ្គលិក​បំរើ​ការ​នៅ​ក្លឹ​ប​កំសាន្ដ DV-8 បាន​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​ឡើង​ទៅ​បន្ទប់​របស់​ជនជាតិ​កា​ណា​ដា​ឈ្មោះ TERRY ROBERT ដើម្បី​រៀបចំ​គ្រែ​ដេក​នៅ​ជាន់​ទី​២ ។ ពេល​ទៅ​ដល់​មុខ​បន្ទប់​ក៏​ឃើញ​ភ្លើង​ក្នុង​បន្ទប់​នៅ​ភ្លឺ ទើប​គាត់ សង្ស័យ​ថា ជន​រង​គ្រោះ​ប្រាកដជា​នៅ​ក្នុង​បន្ទប់ ព្រោះ​ជា​ទម្លាប់​របស់​បុរស​នោះ ពេល​ចេញ​ទៅ​ណា​គាត់​តែង បិទ​ភ្លើង​បន្ទប់​។ ពេល​នោះ​គាត់​ក៏​យក​កៅអី​ឡើងឈរ​មើល​តាម​ប្រហោង​ខ្យល់ មិនឃើញ​បុរស​នោះ​ដេក នៅ​លើ​គ្រែ​ទេ ដូច្នេះ​គាត់​កាន់តែ​សង្ស័យ​ថែម​ទៀត ក៏​អោន​មើល​តាម​ប្រហោង​ទ្វារ​បន្ទប់​ខាងក្រោម ស្រាប់តែ​ឃើញ​ជនបរទេស​រូប​នោះ ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ឱ្យ សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។

​ក្រោយ​ពេល​មាន​សេចក្ដីរាយការណ៍​ថា មាន​ជនបរទេស​ដេក​ស្លាប់​ក្នុង​បន្ទប់​នោះ គណៈកម្មការ​ចំរុះ​ត្រូវ បាន​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ប៉ុន្ដែ​អ្នកកាសែត​ត្រូវ បាន​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ រារាំង​មិន​ឱ្យ​ថត​យក​រូបភាព​ទេ គឺ​ហាក់បីដូចជា​មាន​អាថ៌​កំបាំង អ្វី​ម្យ៉ាង ។ ក្នុង​ហេតុការណ៍​នោះ​កំលាំង​ប៉ុស្ដិ៍​ចំនួន​៥​នាក់​បាន​ដាក់​ពង្រាយ​នៅ​មុខ​ទីតាំង​ក្លឹ​ប​កំសាន្ដ DV-8 ។

ស្ដ្រី​ខ្មែរ​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​ក្លឹ​ប​កំសាន្ដ DV-8 បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ឈ្មោះ TERRY ROBERT ដែល​ដេក​ស្លាប់​នេះ ត្រូវជា​មិត្ដភក្ដិ​ប្ដី​របស់​គាត់ ដោយ​បាន​មក​ស្នាក់​នៅ​បន្ទប់​លេខ​១០ ជាន់​ទី​២ លើ​ក្លឹ​ប​កំសាន្ដ​អស់​រយៈពេល​៣​សបា្ដហ៍​មក​ហើយ ដែល​បុរស​រង​គ្រោះ​ហាក់ដូចជា​មាន​ជម្ងឺ អ្វី​ម្យ៉ាង​។

​គ្រូពេទ្យ​ប្រចាំ​តុលាការ​ដែល​បាន​ចូលរួម​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ កា​ណា​ដា​រូប​នេះ​បាន​ស្លាប់​ទំនងជា​ដោយសារ​តែ​កើត​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ព្រោះ​នៅ​ពោះ​ផ្នែក​ខាងស្ដាំ មាន​ស្នាម​ជាំ ហើយ​ការ​ស្លាប់​នេះ​មិន​មាន​ទាក់ទិន​នឹង​រឿង​ឃាតកម្ម​ឬ​អត្ដឃាត​ឡើយ ។ សាកសព​ត្រូវ បាន​គេ​បញ្ជូន​ទៅ​សាល​តម្កល់សព​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រង់ចាំ​បងប្អូន​សាច់ញាតិ ។​

Labels: ,

 
 

ប្ដី​កាប់​.​ក​ប្រពន្ធ​នឹង​កាំបិតប៉័ងតោ​ត្រូវ​ចាប់ខ្លួន​ពេល​ប្រុង​ចង​.​ក

ខេត្ដស្វាយរៀង ៖ ពិតជា​គេចខ្លួន​មិន​រួច ឬ​មិន​អាច​គេច​អស់​មួយ​ជីវិត​បាន​ទេ ទីបំផុត​ឈ្មោះ​ពុត សំ​រក្សា ហៅ​សា​ខន ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត “​កាប់​.​ក​ប្រពន្ធ​សម្លាប់​” នៅ​ភូមិ​ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ដស្វាយរៀង​សហការ​ជាមួយ​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​ឃុំ​ព្រៃ​ពោន ស្រុក កំពង់ត្របែក ខេត្ដព្រៃវែង ធ្វើការ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ទី​៦ មិថុនា ២០០៧ នៅ​ចំណុច ក្រោម​ដើម​ស្វាយ​ក្នុង​វាលស្រែ ស្ថិត​ក្នុងភូមិ​ជី​អក ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្ដព្រៃវែង ខណៈ​ពេល ដែល​ជន​នេះ​កំពុង​ចងក្រមា​លើ​ដើម​ស្វាយ​បំរុង​ចង​.​ក​សម្លាប់​ខ្លួន ។​

​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ដស្វាយរៀង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់ ប្រពន្ធ​ដោយ​កាប់​.​ក​នឹង​កាំបិតប៉័ងតោ​រួច​មក ជនល្មើស​បាន​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត ហើយ​សំងំ​ពួន​នៅ ទីនោះ​រហូត ។ បើ​ពិនិត្យ​មើល​ស្ថានភាព​ជនល្មើស​វិញ ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ហាក់ដូចជា មនុស្ស​ឆ្កួត​ទៅ​ហើយ គឺ​បាត់​អស់​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​រវើរវាយ​គិត​ច្រើន​ផ្ដេសផ្ដាស ចេះ​តែ​ចង់រ​ត់ទៅ ចង​.​ក​សម្លាប់​ខ្លួន ។​

​សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា នេះ​សំណាង​ហើយ​ដែល​សមត្ថកិច្ច​ទៅ​ដល់​ទាន់​ពេលវេលា ខណៈ​ដែល​ជន​នេះ កំពុង​តែ​ប៉ុនប៉ង​ចង​.​ក​សម្លាប់​ខ្លួន បើ​លោតែ​យឺត​ពេល​ប្រហែល​៣០​នាទី​ទៀត ច្បាស់​ជា​ចាប់​បាន​សាកសព ជនល្មើស​ជាក់​ជា​មិន​ខាន ព្រោះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ (​កន្លែង​ចាប់ខ្លួន​ខាងលើ​) ជនល្មើស​បាន​ចងក្រមា ជាប់​នឹង​ដើម​ស្វាយ​រួចរាល់​ទៅ​ហើយ តែ​ពុំ​ទាន់​ដាក់​ក្បាល​ចូល​ក្នុង​ក្រមា​មច្ចុរាជ​នៅឡើយ​។ ប៉ូលិស​ថា បើ​យឺត​ពេល​បន្ដិច​ជន​នេះ​នឹង​ស្លាប់ ។​

Labels: ,

 
 

គូស្នេហ៍​វ័យ​ចំណាស់​ដែល​ទើប​រៀប​ការ​បាន​៧​ខែ​ប្ដី​ប្រពន្ធ​ស្រឡាញ់​គ្នា​ដល់​ឆ្អឹង ប្រពន្ធ​សប្បាយ​រាំ​..​ប្ដី ប្រចណ្ឌ​​កាប់​.​ក​១​ប៉័ងតោ​ប្រល័យ​សង្ខារ

ខេត្ដស្វាយរៀង ៖ ស្ដ្រី​ជា​ប្រពន្ធ​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​បុរស​ជា​ប្ដី​កាប់​នឹង​កាំបិតប៉័ងតោ ខណៈ​ពេល កំពុង​លង់លក់​ក្នុង​ដំណេក​កណ្ដាល​យប់ ។ ប្ដី​ប្រពន្ធ​ទាំង​២​នេះ គឺជា​ក​ម្លោះ​ចាស់ និង​ក្រមុំចាស់ ទើបតែ រៀប​ការ​ជាមួយ​គ្នា​បាន​៧​ខែ​ប៉ុណ្ណោះ ហើយ​ស្រឡាញ់​គ្នា​បេះ​មិន​ចេញ​ទេ ផ្ទុយ​ទៅ​វិញ ទោះបី​ស្រឡាញ់​គ្នា ជំរៅ​ណា សេចក្ដី​ប្រចណ្ឌ​ក៏​មាន​ជំរៅ​ប៉ុនគ្នា​នោះ​ដែរ ទីបំផុត​ស្ដ្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ឯ​បុរស​ជា​ប្ដី​បាន​រត់គេច ខ្លួន និង​ក្លាយជា​អ្នកទោស​អស់​មួយ​ជីវិត ព្រោះថា​ការ​គេចខ្លួន​នោះ​អាច​គេច​បាន​តែ​មួយ​រយៈ មិន​អាច​គេច ខ្លួន​បាន​មួយ​ជីវិត​នោះ​ឡើយ​។ នេះ​គឺជា​អំពើ​ហិង្សា​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ហិង្សា រាប់​មិន​អស់​ដែល បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​សង្គម​កម្ពុជា ។

​តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា អំពើ​មនុស្សឃាត​ដ៏​សាហាវ មួយ​បាន​កើតឡើង នៅ​ភូមិ​ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មិថុនា បាន​ធ្វើ​ឱ្យ​ស្ដ្រី​ឈ្មោះ​សៅ ហ៊ាន ហៅ​ច្រក់ អាយុ​៣៣​ឆ្នាំ ស្លាប់ ដោយសារ​ប្ដី​ឈ្មោះ​ពុធ រក្សា ហៅ​សុ​ខន អាយុ​៣៣​ឆ្នាំ​ដូច​គ្នា​កាប់​មួយ​កាំបិតប៉័ងតោ ចំ​ក​ផ្នែក​ខាងឆ្វេង ដាច់​ដល់​ឆ្អឹង​ប្រកាច់​ស្លាប់ នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ។​

លោក​អនុសេនីយ៍ឯក​កុយ សុភាព នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដស្វាយរៀង​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ មិថុនា មាន​ពិធីជប់លៀង​មួយ​នៅផ្ទះ​របស់​ឈ្មោះ​ស្រី វឿ​ន អាយុ​២៧​ឆ្នាំ ដែល​មានផ្ទះ​នៅ​ខាងជើង​ផ្ទះ​ស្ដ្រី​រង​គ្រោះ ។ ពិធី​នោះ​ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅ​ចូលរួម ឯ​បុរស​ជា ប្ដី​មិន​បាន​ទៅ​ទេ ដែល​ពិធីជប់លៀង​សប្បាយ​នោះ​ក៏​មាន​ជួល​ធុងបាស់​រាំ​លេង​នៅ​ពេល​រាត្រី​ផង​ដែរ ។ ស្ដ្រី រង​គ្រោះ​ដោយ​មានការ​ទទូច​សុំ​ពី​ម្ចាស់ផ្ទះ​ឱ្យ​ចូល​រាំ​ច្រើន​ដង​ពេក ក៏​បាន​ចូលរួម​រាំ​លេង​ជាមួយ​ម្ចាស់ផ្ទះ និង​ភ្ញៀវ​ជិត​ឆ្ងាយ​ជា​បងប្អូន​ក្នុងភូមិ​ទៅ ដែល​ការ​រាំរែក​នោះ​បាន​បន្ដ​រហូត​ដល់​ម៉ោង​១១​យប់ ។ នៅ​ក្រៅ វង់​រាំ​ឯណោះ​បុរស​ជា​ប្ដី​ក៏​បាន​មក​អង្គុយ​មើល​ប្រពន្ធ​រាំ​ដែរ ហើយ​បាន​ព្យាយាម​ហៅ​ប្រពន្ធ​ឱ្យទៅ​ផ្ទះ​ដេក តែ​ប្រពន្ធ​មិន​ព្រមទៅ ព្រោះ​កំពុង​ជក់​រាំ​សប្បាយ​។ ក្រោយមក​បុរស​ជា​ប្ដី​ក៏​ដើរទៅ​ផ្ទះ​ឡើង​ដេក​បាត់​ទៅ ដោយ​ដក់​ជាប់​នូវ​កំហឹង​ព្រោះតែ​ឃើញ​ប្រពន្ធ​រាំរែក​សប្បាយ​ជាមួយ​គូ​រាំ​ជា​បុរស​ផ្សេង ។ លុះដល់​ម៉ោង ១២​យប់​ទើប​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ឈប់​រាំ ហើយ​វិល​មក​ផ្ទះ​ឡើង​ទៅ​ដេក​ក្បែរ​ប្ដី ដោយ​មិនដឹង​ខ្លួន​ថា បុរស​ជា​ប្ដី​មាន​កំហឹង​ពុះកញ្ជ្រោល​ក្នុង​ដើមទ្រូង​នោះ​ឡើយ ។​

ពេល​កំពុង​លង់លក់​ក្នុង​ដំណេក​នោះ ស្រាប់តែ​បុរស​ជា​ប្ដី​ទាញ​យក​កាំបិតប៉័ងតោ កាប់​ទៅ​លើ​.​ក​ប្រពន្ធ​លិច មួយ​កាំបិត​ដាច់​សរសៃ​ដល់​ឆ្អឹង​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ហើយ​ក្រោយ​ពី​ធ្វើឃាត​រួច​ហើយ ប្ដី​ចិត្ដ អន្យតិរ្ថិយ​នោះ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

បើ​តាម​ប្រភព​ពី​អ្នកស្រុក​ដែល​ស្ថិត​នៅ​ក្នុង​វង់​រាំ​យប់​នោះ​បាន​និយាយ​ថា ស្ដ្រី​រង​គ្រោះ​ទើបតែ​រៀប​ការ ជាមួយ​ប្ដី​ដែល​ជា​ឃាតក​នេះ បាន​រយៈពេល​៧​ខែ​ប៉ុណ្ណោះ ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ស្រឡាញ់​គ្នា​ណាស់ ព្រោះ អ្នក​ទាំង​២​សុទ្ធ​សឹង​ជា​ក្រមុំ​ក​ម្លោះ ហើយ​បុរស​ជា​ប្ដី​មានមុខរ​បរជា​ជាងកាត់សក់ ។ ប្រភព​ដដែល បាន​និយាយ​ទៀត​ថា បុរស​ជា​ប្ដី គឺជា​មនុស្ស​ស្លូតបូត ពុំដែល​មានរឿង​រ៉ាវ​ជាមួយ​អ្នកស្រុក​ណា​ម្នាក់​ទេ ហើយ​ក៏​មិន​ចេះ​ដើរ​ផឹកស៊ី​អ្វី​ដែរ​។ ទាក់ទិន​នឹង​ការ​សម្លាប់​ប្រពន្ធ​យ៉ាង​ឃោរឃៅ​នេះ គឺជា​រឿង​គួរ​ឱ្យ ហួសចិត្ដ​ណាស់ ពីព្រោះ​សូ​ម្បី​តែ​មាន់​ក៏​ជន​នេះ​មិន​ដែល​ហ៊ាន​អារ​.​ក​ដែរ ស្រាប់តែ​ពេល​នេះ​គេ​ហ៊ាន​កាប់​.​ក ប្រពន្ធ​សំលាប់​។ ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា នៅ​យប់​កើតហេតុ​នោះ​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ ស៊ីផឹក​សប្បាយ ក្នុង​ពិធីជប់លៀង​ស្រវឹង​បន្ដិច​ដែរ ហើយ​ក៏​ចូល​រាំ​លេង​សប្បាយ ជួនកាល​គាត់​រាំ​កាច់ចង្កេះ​ទៅ​មុខ​ទៅ ក្រោយ​ធ្វើ​ឱ្យ​បុរសៗ​ដែល​ស្រវឹង​ជោក​នោះ ភ្លើតភ្លើន​នាំ​គ្នា​ចោមរោម​រាំ​កៀង​លេង ទើប​ធ្វើ​ឱ្យ​ប្ដី​អង្គុយ មើល​ប្រពន្ធ​រាំ​ខឹង​ក្ដៅស្លឹកត្រចៀក ហើយ​ភ្លើង​ប្រចណ្ឌ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង លុះ​ពេល​ចប់​បទ​រាំ ក៏​ព្យាយាម​ហៅ​ប្រពន្ធ​ឱ្យ​ឈប់​រាំ​ទៅ​ផ្ទះ​វិញ តែ​ដោយសារ​ស្ដ្រី​ជា​ប្រពន្ធ​មិនសូវ​មានឱកាស​រាំ​លេង​សប្បាយ ផង​ហើយ​មាន​ធុងបាស់​រាំ​ជិត​ផ្ទះ​ដូច្នេះ ក៏​ស្ដាយ រាំ​មិន​ទាន់​ឈប់​ភ្លាមៗ​ទេ​ធ្វើ​ឱ្យ​ប្ដី​ខឹង​ឡើង​ទៅ​ដេក​មុន ដឹង​អី​ទៅ​សំលៀងកាំបិត​ប៉័ងតោ​ទុក​ចាំ​កាប់សម្លាប់​ប្រពន្ធ​សោះ ។​

លោក​កុយ សុភាព នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ទូទៅ​បើ​ឃើញ​ជនល្មើស​ដូច​រូបថត សូម​រាយការណ៍​ជូន​លោក​ភ្លាម តាម​ទូរស័ព្ទ​លេខ​០១១ ៩០៨ ០៥៩ និង ០១២ ៩០៨ ០៥៩ ដើម្បី​ចាប់ខ្លួន ព្រោះ​មិន​អាច​ទុក​ឱ្យ​ជនល្មើស​រួចខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ។​

សព​ស្ដ្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ ធ្វើបុណ្យ​ទៅ​តាម​គន្លង​ប្រពៃណី​ដោយ​ក្ដី​សោកសៅ​បំផុត​។​

Labels: ,

 
 

កូន​ប្រសា​ប្រុស​ថ្លើម​ធំ​ចិត្ដ​ខ្មៅ​កាប់​ក្បាល​ឪពុក​ក្មេក​មួយ​ពូថៅ

ខេត្ដកំពត ៖ បុរសចំណាស់ម្នាក់ ត្រូវ​កូន​ប្រសា​ប្រុស​កាប់​ក្បាល​មួយ​ពូថៅ​បណ្ដាលឱ្យ​ហូរ​ឈាម​ជោក​ខ្លួន កាល​ពី​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣ មិថុនា ហើយជនរងគ្រោះដែលកូនប្រសាកាប់មួយពូថៅ ឱ្យរងរបួសជាទម្ងន់នេះឈ្មោះអោម ហ៊ន អាយុ៦៨ឆ្នាំ នៅភូមិជ្រោះតាសោម ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រឡាច ខេត្ដកំពត។ ចំណែកឯកូនប្រសាថ្លើមធំហ៊ានកាប់ក្បាលឪពុកក្មេកនោះឈ្មោះឆាំ ប្រាង អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅឃុំសំរោងលើ ស្រុកបន្ទាយមាស ។

តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រសាគាត់បានទៅផឹក ស្រានៅចុងខាងជើងភូមិ ក្រោយពីផឹកស៊ីហើយក៏ត្រឡប់មកផ្ទះវិញ ក៏មានការឈ្លោះប្រកែកគ្នា ជាមួយ កូនស្រីគាត់ឈ្មោះសុធា ដែលជាប្រពន្ធ ។ ការទាស់ពាក្យសំដីគ្នានេះដោយសារតែមានការស្ដីបន្ទោស ពីប្រពន្ធដែលខឹងប្ដីទៅផឹកស៊ីមិនជូនកូនទៅមន្ទីរពេទ្យ ។ ជម្លោះនោះក៏មានការវាយតប់គ្នា ហើយ នាងជាប្រពន្ធបានជ្រុះមួកទៅក្នុងជ្រាំ និងខឹងប្ដីវាយផងក៏ជិះម៉ូតូទៅប្ដឹងប៉ូលិសរដ្ឋបាលឃុំកន្ថោរខាងជើង តែពេលទៅប្ដឹងនោះមិនបានជួបប៉ូលិសទេ ដោយសារប៉ូលិសទៅផ្ទះអស់ក៏ត្រឡប់មកផ្ទះខ្លួនវិញ ។ លុះ ពេលឃើញកូនយំសស្រាក់បែបនេះ គាត់ជាម្ដាយក្មេកក៏បានស្ដីឱ្យកូនប្រសាពីការវាយដំទាត់ធាក់ប្រពន្ធ តែកូនប្រសានោះបាននិយាយតបទៅកាន់គាត់ថា មិនចេះប្រដៅកូន ។ នៅពេលឮគាត់និយាយតបជាមួយ កូនប្រសាកាន់តែវែងឆ្ងាយនោះ ប្ដីរបស់គាត់ដែលត្រូវជាឪពុកក្មេកក៏និយាយថា កុំនិយាយជាមួយ អាថោកហ្នឹង។ បន្ទាប់ពីបានឮឪពុកដៀលថាអាថោក កូនប្រសាប្រមឹកនេះក៏ជេរឪពុកក្មេកវិញ ហើយក្លាយ ទៅជាជម្លោះជេរគ្នាទៅវិញទៅមក។ ខណៈនោះជនរងគ្រោះជាឪពុកក្មេក ក៏បានយកដំបងប្រវែងកន្លះ ម៉ែត្រប្រុងវាយកូនប្រសាដែលហ៊ានប្រមាថមាក់ងាយ តែត្រូវកូនប្រសានោះស្ទុះទៅយកពូថៅចាស់មួយ សំរាប់កាប់ទឹកកកនៅលើតុ ស្ទុះមកកាប់ឪពុកក្មេក តែបានគាត់ជាម្ដាយក្មេកទៅរារាំង ក៏ត្រូវកូនប្រសា វាយនឹងពូថៅចំកដៃខាងឆ្វេងរងរបួសធ្ងន់ ។ ការប្រទូស្ដរ៉ាយរវាងឪពុកក្មេក និងកូនប្រសាមាឌខ្ពស់ ជាងនោះក៏កាប់ចំក្បាលមួយពូថៅរងរបួសជាទំងន់ ។

តាមមន្ដ្រីប៉េអឹមស្រុកកំពង់ត្រាចដែលទៅពិនិត្យជនរងគ្រោះបាននិយាយថា នេះជាអំពើហិង្សាកើតឡើង ក្នុងគ្រួសារឈានទៅដល់កូនប្រសាកាប់ឪពុកក្មេក ។ មន្ដ្រីប៉េអឹមស្រុកបន្ដថា បើសិនជាពូថៅមុតខ្លាំង បុរសជាឪពុកក្មេកក៏មិនរស់ដែរ។ អ្នកភូមិបានស្ដីបន្ទោសថា ទោះជាឪពុកក្មេក ម្ដាយក្មេកស្ដីបន្ទោស យ៉ាងណាក៏ដោយ មិនត្រូវទៅកាប់ចាក់គាត់ដែរ ព្រោះគាត់មានវ័យចាស់ៗទៅហើយ ប៉ុន្ដែកូនប្រសាប្រុស រូបនោះក៏ធ្លាប់និយាយប្រាប់គេឯងថា គ្រួសារគាត់ពេលទាស់គ្នាជាមួយប្រពន្ធម្ដងៗ ត្រូវគ្រួសារខាងប្រពន្ធ ព្រួតគ្នាវាយរូបគាត់ ដោយអត់ទ្រាំមិនបានទើបពេលនេះតដៃវិញ។ ក្រោយពីកាប់ឪពុកក្មេកហើយ រូបគេ ក៏បានជិះម៉ូតូតាមថ្នល់តំរង់ទៅស្រុករបស់ខ្លួនបាត់ទៅ ។

Labels: ,

 
 

គ្រូបង្រៀនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់៣គ្រាប់របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ ពី​សំណាក់ ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្ដសញ្ញាណ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ មាលា​។ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី​៤ មិថុនា ២០០៧ នៅ​មុខ​ផ្ទះ​លេខ​១៨១​អឺ​០ ដែល​មាន​ចម្ងាយ​ពី​ប៉ុស្ដិ៍​រដ្ឋបាល​ជ័យ​ជំនះ ប្រហែលជា​១០០​ម៉ែត្រ ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​មាស សុធា អាយុ​២៧​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

​តាម​ការ​បំភ្លឺ​ពី​សាក្សី​ម្នាក់​បានឱ្យ​ប៉ូលិស​មូលដ្ឋាន​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រង គ្រោះ​ឈ្មោះ​មាស សុធា និង​មិត្ដភក្ដិ​៣​នាក់​ទៀត​ចេញពីផ្ទះ​មិត្ដភក្ដិ​នៅ​ខាងជើង​វត្ដ​ភ្នំ ដោយ​ជិះ​ម៉ូតូ​២​គ្រឿង ត្រឡប់​មក​ផ្ទះ​វិញ ហើយ​យក​ម៉ូតូ​ទៅ​ផ្ញើ​ក្នុង​សាលា​រចនា រួច​នាំ​គ្នា​ឆ្លងថ្នល់​មក​ផ្ទះ​របស់​ខ្លួន ។ លុះ​មក​ដល់​មុខ​ផ្ទះ ស្រាប់តែ មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី ស៊េរី​៨៩ ពណ៌​ស ពាក់​ស្លាក​លេខ ៩០០៧ ភព​២ បើក​តាម បណ្ដោយ​ផ្លូវ​លេខ​១៩ ឆ្ពោះទៅ​ទិស​ខាងត្បូង បាន​កៀរ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ស្រែក​ស្ដីឱ្យ ពេល​នោះ​ម្ចាស់​រថយន្ដ​បាន​បើករថយន្ដ​ថយក្រោយ​រួច​ឈប់​ក្បែរ បើកទ្វារ​ចេញ​មក​ខាងក្រៅ ហើយ​ពោល ពាក្យ​ថា “​ឯង​ចង់​ងាប់​ឬ​?” បុរស​រង​គ្រោះ​ឆ្លើយ​តប​វិញ​ថា “​បើកឡាន​ចង់​បុក​អញ​ហើយ​រក​បាញ់​អញ​ទៀត បើ​ចង់​បាញ់ៗ​មក​” ឮ​ដូច្នេះ​ជន​នោះ​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ផ្ទួនៗ​គ្នា​ចំនួន​៤​គ្រាប់ បណ្ដាល​ឱ្យ ត្រូវ​៣​គ្រាប់ ហើយ​បើករថយន្ដ​ចេញ​ទៅ​បាត់ ។​

មន្ដ្រី​ប៉ូលិស​បាន​និយាយ​ថា ជន​រង​គ្រោះ ឈ្មោះ​មាស សុធា ត្រូវ​គេ​បាញ់​ចំ​ដៃ​ឆ្វេង​មួយ​គ្រាប់ ភ្លៅ​ខាង ឆ្វេង​មួយ​គ្រាប់ និង​មួយ​គ្រាប់​ទៀត​ត្រូវ​ចំពោះ​ខាងឆ្វេង​បៀម​គ្រាប់ ។ ជន​រង​គ្រោះ​កំពុង​សំរាក នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រង់ចាំ​វះ​យក​គ្រាប់​ចេញ និង​ព្យាបាល​របួស ។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច បាន​រក​ឃើញ​សំបក​គ្រាប់​ប្រភេទ​កា​៥៩ ចំនួន​៣​។ នេះ​ជា​ការ​តាម​ធ្វើឃាត​ដែល​គេ​មិនដឹង​ពី​មូលហេតុ ។​

Labels: , ,

 
 

សិស្ស​ពាល​២​ក្រុម​កាប់​ចាក់​សម្លាប់​គ្នា​ទម្លាក់​ទឹក​ទំនប់​រលាំង​ជ្រៃ

ខេត្ដកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ក្មេង​ស្ទាវ​ចំនួន​ពីរ​នាក់​បាន​ស្លាប់ ក្នុង​ការ​ជួប​ប្រយុទ្ធ​វាយតប់​គ្នា ជា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​រមណីយដ្ឋាន​ទំនប់​ទឹក​រលាំង​ជ្រៃ តាម​ដងស្ទឹង​ព្រែក​ត្នោត ក្នុង​ទឹកដី​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។ ព្រឹត្ដិការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មិថុនា បង្ក​ឡើង ដោយ​សិស្ស​ស្ទាវ​ចំនួន​២​ក្រុម​មក​ពី​វិទ្យាល័យ​កំពង់ស្ពឺ និង​វិទ្យាល័យ​ចំបក់ កាប់ ចាក់​គ្នា​រហូត​ផ្អើល​អ្នក​ភូមិ​រស់នៅ​ក្បែរ​មាត់​ស្ទឹង​ព្រែក​ត្នោត ដោយ​ខ្លះ​ធ្លាក់ទឹក​ស្លាប់ ខ្លះ​ហែល​ឆ្លង​រួច និង មួយ​ចំនួន​ទៀត​បាន​គេចខ្លួន​ដោយ​ជិះ​ម៉ូតូ​។​

ទាក់ទិន​នឹង​ឧប្បត្ដិហេតុ​ប្រយុទ្ធ​គ្នា​យ៉ាង​កក្រើក​នេះ អ្នក​ភូមិ​ក្បែរ​មាត់​ស្ទឹង និង​អ្នក​លក់ដូរ​ក្នុង​រមណីយដ្ឋាន រលាំង​ជ្រៃ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា តាំងពី​ម៉ោង​៨​ទៅ​ម៉ោង​៩ នៃ​ថ្ងៃ​ទី​២ មិថុនា គេ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ជា សិស្ស​វិទ្យាល័យ​កំពង់ស្ពឺ បាន​មក​ដល់​រមណីយដ្ឋាន​នេះ​ដោយ​ជិះ​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​៨​គ្រឿង និង​មាន​គ្នា​មិន តិច​ជាង​១៤​នាក់ ក្រោយ​ពី​ទុក​ម៉ូតូ​រួច​ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ចូល​អង្គុយ​តាម​តូប​ជាប់​នឹង​មាត់ច្រាំង ស្ទឹង​ព្រែក ត្នោត កុម្ម​ង់​ស្រា​សាច់​ក្លែម​ផឹកស៊ី​តាម​ទម្លាប់​ក្មេង​ស្ទាវ ។ ប្រភព​ដដែល​នោះ​បន្ដ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់ មក​ក៏​ឃើញ​ក្រុម​ក្មេង​ដដែល​នេះ​ធ្វើ​សកម្មភាព​ឆ្វេ​ច​ឆ្វាច​ដោយ​ខ្លះ​ជិះ​ម៉ូតូ​ចេញ ខ្លះ​ទាញ​ទូរស័ព្ទ​និយាយ តបត​នឹង​រឿង​អ្វីមួយ​ដែល​គេ​សន្មត់​ថា អាច​កើតឡើង​នា​ពេល​ខាង​មុខ ។ មួយសន្ទុះ​ធំ​ក្រោយមក​គេ បានឃើញ​ក្រុម​ទី​២​ជិះ​ម៉ូតូ​ចំនួន​១០​គ្រឿង មាន​សិស្ស​ស្ទាវ​ចំនួន​ជាង​២០​នាក់ ដែល​ក្នុង​នោះ​អ្នក​ភូមិ អះអាង​ថា មាន​សិស្ស​ស្រី​ចំនួន​២​នាក់​ផង រួម​ដំណើរ​មក​ជាមួយ​បាន​មក​ដល់​រមណីយដ្ឋាន​នេះ​ដែរ ។ សាក្សី នៅ​ក្នុង​រមណីយដ្ឋាន​បន្ដ​ថា នៅ​វេលា​នោះ​គ្មាន​ឃើញ​ភ្ញៀវ​ចាស់ទុំ​ណា​មក​កំសាន្ដ​នៅ​ទី​នេះ​ទេ គឺ​មាន​សុទ្ធ តែ​ក្មេង​ស្ទាវ​ដែល​ក្រុម​មក​ថ្មី​នេះ​គេ​ស្គាល់​ថា ជា​សិស្ស​មក​ពី​វិទ្យាល័យ​ចំបក់​។ ទោះជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា តើ​នេះ​ជា​ការ​ណាត់ជួប​ប្រយុទ្ធ​គ្នា ឬ​ក៏​ជា​ការ​ជួប​គ្នា​ដោយ​ចៃដន្យ​នោះ​ទេ ស្រាប់តែ​ក្រុម​ក្រោយ​នេះ បាន​ចុះ​ស្រ​ពីលើ​ម៉ូតូ ហើយ​ខ្លះ​កាន់​កាំបិតប៉័ងតោ និង​ខ្លះរ​ត់ទៅ​កាច់​របាររបង​ក្នុង​រមណីយដ្ឋាន ដោយ​រួម ទាំង​សិស្ស​ស្រី​ស្ទាវ​ផង​ដែរ នាំ​គ្នា​រត់​ប្រសាច​សំដៅ​ទៅ​វាយ​ក្រុម​ទី​១ ដែល​ខ្លះ​កំពុង​អង្គុយ​ផឹក និង​ខ្លះ​ទៀត កំពុងនិយាយ​ទូរស័ព្ទ ធ្វើ​ឱ្យ​ផ្អើល​ដូច​គោ​ហ្វូង​។ ពេល​ឃើញ​សត្រូវ​ម្ខាង​ទៀត​បង្កចលាចល​យ៉ាង​ពេញ បន្ទុក​បែប​នេះ គេ​ឃើញ​ក្រុម​មុន​ដែល​កំពុង​អង្គុយ​ផឹក​នោះ ទាញ​ដប​ស្រា និង​ដំបង​ទប់ទល់​ដែរ តែ​ទប់ ពុំ​ឈ្នះ ក៏​រត់​យក​ប្រាស​អាយុ​រៀងៗ​ខ្លួន ដោយ​ខ្លះ​រត់​ធ្លាក់​ទឹកស្ទឹង ហើយ​ប្រឹង​ហែល​ឆ្លង និង​ខ្លះ​ទៀត ត្រូវ​គេ​វាយ​នឹង​ដំបង កាប់​នឹង​កាំបិត​ហែល​ពុំ​រួច​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​ក្នុង​ឱកាស​នោះ ។ ពេល នោះ​គេ​ឮ​ក្រុម​សិស្ស​ស្ទាវ​វិទ្យាល័យ​ចំបក់​ស្រែក​ប្រាប់​គ្នា​ថា “​ដកថយ ពួក​វា​ត្រូវ​យើង​វ៉ៃ​ឱ្យ​ងាប់​ពីរ​ក្បាល ទម្លាក់​ទឹក​ហើយ​” ដែល​ក្រោយ​ពី​ស្រែក​រួច​ក្រុម​នោះ​ក៏​ជិះ​ម៉ូតូ​ប្រសាច រួម​ទាំង​សិស្ស​ស្រី ដែល​មាន​ទូរស័ព្ទ ដៃ​និយាយ​ឆ្លើយឆ្លង​គ្នា​នា​ពេល​នោះ​ដែរ​។​

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ជន​រង​គ្រោះ​ខ្លះ​ដែល​ហែល​ឆ្លង​ទឹកស្ទឹង​រួច បាន​ទៅ​សម្ងំ ពួន​ញាក់សាច់​នៅ​ឯ​ភូមិ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ខ្លះ​ពួន​ក្នុង​គុម្ពោត​ព្រៃ ខ្លះ​ទៀត​ជិះ​ម៉ូតូ​រត់គេច​យក​រួច ខ្លួន​។ ក្រោយ​គេ​ឮ​សូរ​ស្រែកហៅ​គ្នា​ឱ្យ​ជួយ​ស្រង់​មិត្ដភក្ដិ​ពី​ក្នុង​ទឹក ទើប​អ្នក​ភូមិ​ដែល​នៅ​ត្រើយម្ខាង បាន​ស្រូត​មក​ធ្វើ​អន្ដរាគមន៍​រួម​ទាំង​សមត្ថកិច្ច​ផង ប៉ុន្ដែ​ដោយ​មក​ក្រោយ​ពេល​កើតហេតុ​នោះ​ក៏​បាន​ត្រឹមតែ ឈរ​មើល​ក្រុម​ស្ទាវ​រង​គ្រោះ ដែល​ចុះ​រាវរក​សព​មិត្ដភក្ដិ​របស់​ពួក​គេ​ប៉ុណ្ណោះ ។ កងកម្លាំង​ដែល​ចុះ​មក​ដល់ ប្រមាណ​មួយ​ម៉ោង​ក្រោយ​ពេល​កើតហេតុ​គឺ​មាន​ប៉ូលិស​ផង ប៉េ​អឹ​ម​ផង តែ​ពេល​នោះ​ពុំ​មាន​ចាប់​បាន​ក្រុម ជនពាល​ណា​ម្នាក់​ឡើយ ព្រោះ​ពួក​នោះ​ជិះ​ម៉ូតូ​ទាំង​ក្រុម ភៀសខ្លួន​តាម​យុទ្ធសាស្ដ្រ​បំភ័ន្ដ​ភ្នែក​សមត្ថកិច្ច ពុំ​ដឹង​ចេញ​តាម​ច្រក​ណា​ឡើយ​។ សមត្ថកិច្ច​ដែល​មាន​ប៉ូលិស និង​ប៉េ​អឹ​ម​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​ពីរ​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ត្រូវ​គេ​វាយ​នឹង​ដំបង ហើយ​ត្រដរ​ហែល​ឆ្លង​ទឹកស្ទឹង​ពុំ​រួច​ក៏​ត្រូវ​ស្លាប់​ពាក់ កណ្ដាលស្ទឹង ដែល​ម្នាក់​ឈ្មោះ​កែវ ទៀង​នាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ វិទ្យាល័យ​កំពង់ស្ពឺ រស់នៅ​ភូមិ​សំណង់ ឃុំ​រកា​ធំ ស្រុក​ច្បារមន ជា​កូនប្រុស​ពៅ​របស់​ឈ្មោះ​ប៊ូ ម៉ា​លី​ន មន្ដ្រី​គណនេយ្យ មន្ទីរ​កសិកម្ម​ខេត្ដកំពង់ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ុ​ន ចាន់​ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១១ វិទ្យាល័យ​កំពង់ស្ពឺ មាន​ទីលំនៅ​ក្នុងភូមិ​រំលោង​ប្រ​ឃ្លះ ឃុំ​សុពណ៌​ទេព ស្រុក​ច្បារមន ជា​កូនប្រុស​ពៅ របស់​ឈ្មោះ​ឆែ ផល្លា មន្ដ្រី​មន្ទីរពេទ្យ​ខេត្ដកំពង់ស្ពឺ ផ្នែក​របេង​។ សព​ក្មេង​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹកនាំ​យក​ទៅ​គេហដ្ឋាន​ធ្វើ បុណ្យ​តាម​ប្រពៃណី​នា​ថ្ងៃ​នោះ​ដែរ​។​

សាក្សី​របស់​ក្រុម​ក្មេង​ស្ទាវ​ដែល​ទទួល​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា សិស្ស​វិទ្យាល័យ​ទាំង​២​ក្រុម​នេះ ពុំដែល​ត្រូវ​គ្នា​ទេ គឺ​មាន​គំនុំ​ជាមួយ​គ្នា​ជា​និច្ច ព្រោះតែ​រឿងស្រី​ស្នេហ៍ ដែល​ក្រុម​ទាំង​ពីរ​នោះ​តាំងខ្លួន ជា​ក្របី​ឡើងក ការពារ​ញី រហូត​ដល់​មានការ​ប្រយុទ្ធ​វាយតប់​គ្នា​ទ្រង់ទ្រាយ​ធំ ដែល​ខេត្ដកំពង់ស្ពឺ​ពុំ​ធ្លាប់​មាន ពី​មុន​មក​។ កន្លង​ទៅ​គេ​មាន​ឃើញ​តែ​ក្មេង​ពាល​តាម​ភូមិ​-​ឃុំ​វាយ​គ្នា​ពី​ភូមិ​មួយ​លើកគ្នា ទៅ​បង្ក្រាប​ក្រុម ភូមិ​មួយទៀត នៅ​តាម​វត្ដ​អារាម​ដូច​ករណី​ភូមិ​ត្នោត​ជ្រំ និង​ភូមិ​ទួល​បារាយណ៍ ស្ថិត​ក្នុង​ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ជាដើម ។ ក្នុង​ករណី​សិស្សសាលា​វាយតប់​គ្នា​ទ្រង់ទ្រាយ​ធំ​ផ្អើល​អ្នកស្រុក​មួយ​ចំហៀង ខេត្ដកំពង់ស្ពឺ​នេះ ជា​រឿង​អាម៉ាស់​បំផុត​សំរាប់​ក្រុម​យុវវ័យ ។

​ក្រោយ​ពេល​កើតហេតុ​ការណ៍ ទាំង​កងរាជអាវុធហត្ថ ទាំង​នគរបាល​ខេត្ដ បាន​បញ្ចុះ​កម្លាំង​តាម​ចាប់ ជនពាល​ទាំងនោះ​ជា​បន្ទាន់​ដែរ តែ​មិនដឹង​ថា តើ​ចាប់​បាន​ពួក​គេ ឬ​ក៏​យ៉ាងណា​នោះ​ទេ ពីព្រោះ​រហូត​មក ដល់​ល្ងាច ថ្ងៃ​ទី​២ មិថុនា ហើយ​នៅ​ពុំ​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ពី​សមត្ថកិច្ច​សោះ​។​

Labels: , ,

 
 

៥​ថ្ងៃ​ទៀត​រៀប​ការ​..​កូន​ក​ម្លោះ​ដេក​ស្លាប់​លើ​ផ្ទះ​ថ្មី ​សមត្ថកិច្ច​ថា​ខ្យល់គ ឪពុក​ម្ដាយ​សង្ស័យ​ថា​គេ​សម្លាប់

ខេត្ដកំពង់ធំ ៖ កូន​ក​ម្លោះ​ម្នាក់​ខណៈ​នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​រៀប​មង្គលការ ស្រាប់តែ ដេក​ស្លាប់​នៅ​លើ​ផ្ទះ​ថ្មី​ដែល​ឪពុក​ម្ដាយ​សាងសង់​ទុក​ឱ្យ​រស់នៅ​ពីរ​នាក់​ប្ដី​-​ប្រពន្ធ ក្រោយ​ពេល​រៀប​ការ ។ សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ពិនិត្យ​សព​រួច​បាន​វិនិច្ឆ័យ​ថា ស្លាប់​ដោយសារ​ខ្យល់គរ ។ ទោះជា​យ៉ាងណា ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បែរជា​សន្និដ្ឋាន​ថា ការ​ស្លាប់​នោះ​ដោយ​អំពើ​ឃាតកម្ម​ទៅ​វិញ ព្រោះ មាន​ស្លាកស្នាម​នៅ​លើ​បំពង់ក ព្រមទាំង​ស្នាម​អុចៗ​ដូច​ស្នាម​ម្ជុលចាក់​លើ​ស្មា និង​ត្របកភ្នែក ។​

តាម​លោក​ធី ទ្រី មន្ដ្រី​សមាគម​អា​ដ​ហុ​ក ខេត្ដ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា​ថា លោក​មិត សាឡា​ង ហៅ​ឆេ​ង អាយុ​៦០​ឆ្នាំ ជា​អតីតមន្ដ្រី​ប៉ូលិស​ចូល​និវត្ដន៍ បច្ចុប្បន្ន​ជាប់​ជា​មេឃុំ​ព្រះ​ដំរី​មក​ពី​ខាង​គណបក្ស សម​រង្សី​ុ និង​ស្ដ្រី​ឈ្មោះ​អ៊​ន លួត អាយុ​៥៦​ឆ្នាំ ជា​ឪពុក​ម្ដាយ​របស់​អ្នក​ស្លាប់​ឈ្មោះ​ឆេ​ង ឆុត អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ។ ខណៈ​ជិត​រៀប​ការ​ជាមួយ​នាង ស​.​រ អាយុ​២៥​ឆ្នាំ ដែល​នៅ ផ្ទះ​ក្បែរ​គ្នា ឪពុក​ម្ដាយ ឆេ​ង ឆុត បាន​សង់ផ្ទះ​ថ្មី​មួយ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​៧​ម៉ែត្រ គុណ​១១​ម៉ែត្រ នៅ​ខាងត្បូង​ផ្ទះ​ពួក​គាត់​ប្រហែល​៥០​ម៉ែត្រ សំរាប់​រៀបចំ​ពិធី​មង្គលការ និង​ប្រគល់​ឱ្យ​រស់ នៅ​ក្រោយ​ពេល​ការ​។ ចំណែក​កូនក្រមុំ​ធ្វើ​ជា​កម្មការិនី​កាត់ដេរ​នៅ​ក្រុងភ្នំពេញ ។​

ប្រភព​ដដែល​បន្ដ​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​របស់​ឆេ​ង ឆុត ត្រូវ​មេឃុំ​ចាស់​ប្រាប់​ថា នៅ​ថ្ងៃស្អែក (​ថ្ងៃ​ទី​៣ ឧសភា​) មន្ដ្រី​ស្រុក​នឹង​ចុះ​មក​ប្រកាស​សុពលភាព​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ដែល​ទើប​ជាប់​ឆ្នោត ថ្មី​។ នៅ​យប់​ថ្ងៃ​ទី​២ ឧសភា ដដែល​នោះ ឪពុក​ឆេ​ង ឆុត បាន​ហៅ​ប្រពន្ធ​និង​កូន​ទាំងអស់​មក​ពិភាក្សា គ្នា​រឿង​ទិញ​គ្រឿង​បណ្ណាការ​ដែល​ត្រូវ​រៀបចំ​មង្គលការ​រយៈពេល​៥​ថ្ងៃ​ខាង​មុខ ។ បន្ទាប់​មក​ឆេ​ង ឆុត ត្រូវ ឪពុក​ឱ្យទៅ​ដេកចាំ​ផ្ទះ​ថ្មី​តែ​ម្នាក់ឯង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ ឧសភា ស្រាប់តែ​ម្ដាយ​ឃើញ​កូន​ដេក​ស្លាប់ លើ​ផ្ទះ​នោះ​។ សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅ​ពិនិត្យ​សន្និដ្ឋាន​ថា ឆេ​ង ឆុត អាច​ស្លាប់​ដោយសារ ខ្យល់គរ ព្រោះ​ដេក​លើ​ផ្ទះ​តែ​ម្នាក់ឯង​។ ទោះជា​យ៉ាងណា ឪពុក​ម្ដាយ​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន សន្និដ្ឋាន​ថា អាច​ជា​ការ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​គឺ​ជន​មិន​ស្គាល់​មុខ ច្របាច់ក​រហូត​ដល់​ស្លាប់ ព្រោះ​មាន ស្នាម​ក្រចកដៃ​២​កន្លែង​នៅ​លើ​បំពង់ក ព្រមទាំង​ស្នាម​អុចៗ​ចំនួន​២-៣​កន្លែង​នៅ​លើ​ស្មា និង ត្របកភ្នែក​។​

ក្រុម​គ្រួ​សារបាន​ទូរស័ព្ទ​ហៅ​នាង​ជា​កូនក្រមុំ​ដែល​ធ្វើ​កម្មការិនី​កាត់ដេរ​នៅ​ភ្នំពេញ​ឱ្យ ត្រឡប់​មក​ផ្ទះ​ជា​បន្ទាន់ ដោយ​មិន​បាន​ប្រាប់​ថា កូនកំលោះ​ស្លាប់​ទេ​។ ពេល​មក​ដល់​ផ្ទះ​ឃើញ​គូ​ដណ្ដឹង​ស្លាប់​នាង​យំសោក​បោក​ខ្លួន រហូត​សន្លប់ ។​

ឪពុក​របស់​អ្នក​ស្លាប់​បាន​ដាក់​ពាក្យបណ្ដឹង នៅ​សមាគម​អា​ដ​ហុ​ក​ខេត្ដ​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​រក​យុត្ដិធម៌ ព្រោះ​គាត់​យល់​ថា​ជា​រឿង​ឃាតកម្ម ។ មន្ដ្រី​សមាគម​អា​ដ​ហុ​ក​ខេត្ដ​បាន​ចុះ​ទៅ​ស៊ើបអង្កេត​ដល់​កន្លែង កើតហេតុ ហើយ​ត្រូវ​សាក្សី​២​នាក់​ដែល​នៅផ្ទះ​ក្បែរ​នោះ​បំភ្លឺ​ថា នា​យប់​កើតហេតុ​ឃើញ​ស្រមោល​មនុស្ស ប្រុស​២​នាក់​ជិះ​កង់​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​ឆេ​ង ឆុត ព្រមទាំង​ឮ​ឆ្កែ​ព្រុស​យ៉ាង​ខ្លាំង ។ បន្ទាប់​មក​ឮ​មនុស្ស ស្រែកថ្ងូរ និង​ឮ​ជន​២​នាក់​នោះ​ស្រែ​កថា “​ម៉េច​ហើយ​អ្ហែង​” រួច​ពួក​គេ​ជិះ​កង់​ទៅ​បាត់​ទៅ ។​

យោង​តាម​របាយការណ៍​អង្កេត​របស់​សមាគម​អា​ដ​ហុ​ក​ឱ្យ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​កាលពី​ចុងខែ​មីនា​កន្លង​មក ឪពុក របស់​ឆេ​ង ឆុត បាន​រង​ការ​គំរាមកំហែង ដោយ បុរស​ម្នាក់​រស់នៅ​ភូមិ​សៀម​ពាយ ឃុំ​ព្រះ​ដំរី​ថា “​បើ​ឯង​ជាប់​ឆ្នោត ឯង​ខ្លាំង​ដោះស្រាយ​ដី​ឱ្យ​ប្រជាពលរដ្ឋ បើ​ដោះ​មិន​ចេញ​ប្រយ័ត្ន​ខ្វែវ​ឡើងក​” ។ បន្ទាប់​ពី​ឪពុក​ឆេ​ង ឆុត ជាប់​ឆ្នោត​ជា​មេឃុំ បុរស​នោះ បាន​និយាយ​ដៀមដាម​និង​គំរាមកំហែង​ជា​ច្រើន​លើក​ទៀត ។​

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមាគម​អា​ដ​ហុ​ក​ខេត្ដ​ឈ្មោះ​ឆេ​ង ឆុត មិនមែន​ស្លាប់​ដោយសារ​រឿង ស្នេហា​ត្រីកោណ ឬ​ស្លាប់​ដោយ​ខ្យល់គរ​ទេ គឺ​អាច​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ជន​មិន ស្គាល់​មុខ ។ បច្ចុប្បន្ន​សមាគម​អា​ដ​ហុ​កបាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ដ ហើយ​ត្រូវ​ព្រះរាជ អាជ្ញា​អម​តុលាការខេត្ដ ចារ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ដើម្បី ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​នោះ​ជា​ថ្មី​ឡើង​វិញ ។​

Labels: ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.