គ្រូបង្រៀនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់៣គ្រាប់របួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ពីសំណាក់ ខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុ មាលា។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី៤ មិថុនា ២០០៧ នៅមុខផ្ទះលេខ១៨១អឺ០ ដែលមានចម្ងាយពីប៉ុស្ដិ៍រដ្ឋបាលជ័យជំនះ ប្រហែលជា១០០ម៉ែត្រ ផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះមាស សុធា អាយុ២៧ឆ្នាំ ជាគ្រូបង្រៀន ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺពីសាក្សីម្នាក់បានឱ្យប៉ូលិសមូលដ្ឋានដឹងថា មុនពេលកើតហេតុបុរសរង គ្រោះឈ្មោះមាស សុធា និងមិត្ដភក្ដិ៣នាក់ទៀតចេញពីផ្ទះមិត្ដភក្ដិនៅខាងជើងវត្ដភ្នំ ដោយជិះម៉ូតូ២គ្រឿង ត្រឡប់មកផ្ទះវិញ ហើយយកម៉ូតូទៅផ្ញើក្នុងសាលារចនា រួចនាំគ្នាឆ្លងថ្នល់មកផ្ទះរបស់ខ្លួន ។ លុះមកដល់មុខផ្ទះ ស្រាប់តែ មានរថយន្ដមួយគ្រឿងម៉ាកកាមរី ស៊េរី៨៩ ពណ៌ស ពាក់ស្លាកលេខ ៩០០៧ ភព២ បើកតាម បណ្ដោយផ្លូវលេខ១៩ ឆ្ពោះទៅទិសខាងត្បូង បានកៀរជនរងគ្រោះ ហើយជនរងគ្រោះបានស្រែកស្ដីឱ្យ ពេលនោះម្ចាស់រថយន្ដបានបើករថយន្ដថយក្រោយរួចឈប់ក្បែរ បើកទ្វារចេញមកខាងក្រៅ ហើយពោល ពាក្យថា “ឯងចង់ងាប់ឬ?” បុរសរងគ្រោះឆ្លើយតបវិញថា “បើកឡានចង់បុកអញហើយរកបាញ់អញទៀត បើចង់បាញ់ៗមក” ឮដូច្នេះជននោះដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះផ្ទួនៗគ្នាចំនួន៤គ្រាប់ បណ្ដាលឱ្យ ត្រូវ៣គ្រាប់ ហើយបើករថយន្ដចេញទៅបាត់ ។
មន្ដ្រីប៉ូលិសបាននិយាយថា ជនរងគ្រោះ ឈ្មោះមាស សុធា ត្រូវគេបាញ់ចំដៃឆ្វេងមួយគ្រាប់ ភ្លៅខាង ឆ្វេងមួយគ្រាប់ និងមួយគ្រាប់ទៀតត្រូវចំពោះខាងឆ្វេងបៀមគ្រាប់ ។ ជនរងគ្រោះកំពុងសំរាក នៅមន្ទីរពេទ្យព្រះកេតុមាលា រង់ចាំវះយកគ្រាប់ចេញ និងព្យាបាលរបួស ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បានរកឃើញសំបកគ្រាប់ប្រភេទកា៥៩ ចំនួន៣។ នេះជាការតាមធ្វើឃាតដែលគេមិនដឹងពីមូលហេតុ ។
Labels: ឃាតកម្ម, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply