បុរសជនជាតិកូរ៉េស្រវឹងដល់.កបើកអាក្ដាមត្របាក់ទ្វារផ្ទះគេទាំងយប់
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២ មិថុនា បុរសជនជាតិកូរ៉េម្នាក់ ដែលមានអាការៈស្រវឹងស្រាខ្លាំង បានបើករថយន្ដជ្រុលចង្កូតទៅបុកទ្វារផ្ទះគេ បណ្ដាលឱ្យខូចខាតទាំង រថយន្ដយ៉ាងដំណំ ។ បុរសជនជាតិកូរ៉េនោះមានឈ្មោះជិន គុនវ័ន អាយុ៥៣ឆ្នាំ ជាប្រធានរោងចក្រកាត់ដេរ ឈ្មោះហ្វាញ ជីស ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរថយន្ដ ដែលបង្កគ្រោះថ្នាក់នោះម៉ាក LEXUS ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ 2D 7367 ភ្នំពេញ។
ទាក់ទិននឹងហេតុការណ៍នេះ នគរបាលខណ្ឌ៧មករា មិនទាន់បានបំភ្លឺរឿងអ្វីទាំងអស់ ដោយគ្រាន់តែ បញ្ជាក់តាមសាក្សីនៅកន្លែងកើតហេតុថា នៅវេលាម៉ោងកើតហេតុខាងលើគេបានឃើញរថយន្ដមួយ គ្រឿង ម៉ាកម៉ុងហ្គោ ចតនៅលើផ្លូវលេខ១៦១ កំពុងទំលាក់ទំនិញដាក់ចូលផ្ទះលេខ169AEo ក្នុង សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។ ខណៈពេលរថយន្ដនោះកំពុងដាក់ទំនិញ ក៏ស្រាប់តែរថយន្ដម៉ាក LEXUS បើកបរដោយជនជាតិកូរ៉េដែលស្រវឹងជោកជាំ មិនដឹងជាចេញពីហាងណាទេ បើកទៅបុកគូទ រថយន្ដនោះពេញទំហឹង ហើយរេចង្កូតទៅបុកទ្វារផ្ទះលេខ១៦៩នោះបន្ដទៀត។ ពេលរថយន្ដ LEXUS នោះបុកទ្វារផ្ទះ គេបានឃើញអ្នកបើកបររថយន្ដបង្ហើបកញ្ចក់អើត.កចេញមកក្រៅនិយាយភាសាកូរ៉េ ឱ្យគេជួយ ថែមទាំងមានឈាមហូរពេញមាត់ ប៉ុន្ដែភ្លាមនោះគ្មានអ្នកណាចូលក្បែរបានទេ ព្រោះធុំក្លិនស្រា ជះខ្លាំងពេក គឺបានត្រឹមតែទាក់ទងទៅសមត្ថកិច្ចឱ្យនាំរថយន្ដនោះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករាដើម្បីរង់ចាំធ្វើការដោះ ស្រាយប៉ុណ្ណោះ ។
នគរបាលខណ្ឌ៧មករាបានឱ្យដឹងទៀតថា ពេលយករថយន្ដ និងអ្នកបើកបរទៅដល់អធិការដ្ឋាន ក៏ត្រូវមិត្ដ ភក្ដិបងប្អូនអ្នកបើកបរមកធានាយកបុរសនោះទៅផ្ទះជាបណ្ដោះអាសន្នសិន ដើម្បីព្យាបាលរបួស ព្រោះថា ពេលនេះនិយាយគ្នាក៏និយាយមិនកើតដែរ ដោយសារអ្នកបើកបររូបនោះធ្លាក់ភ្នែកខ្លាំងពេក ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់
for this post
Leave a Reply