កំប្លែងខ្លី
ស្វិតណាស់
អេដ ចូលភោជនីយដ្ឋានកុម្មង់សាច់គោប៊ិហ្វតឹកមួយចាន ។ លុះម្ហូបមកដល់ អេដ ពិនិត្យមើលសាច់គោ ប៊ិហ្វតឹកក្នុងចាន ហើយហៅអ្នករត់តុមកសួរ ៖
-សាច់ប៊ិហ្វតឹកនេះ ភោជនីយដ្ឋានអ្នកឯងចម្អិនរបៀបម៉េច?
-បាទ, លោក! កន្លែងខ្ញុំចម្អិនចំណីអាហារ គ្រប់យ៉ាងដោយអគ្គិសនីទាំងអស់ ។
-បានហើយ, បើអ៊ីចឹង អ្នកឯងយកសាច់ប៊ិហ្វតឹកនេះចូលក្នុងឱ្យគេឆក់អគ្គិសនីឡើងវិញ, ស្វិតណាស់ ។
ដំឡើងប្រាក់ខែ
ប្រធានការិយាល័យផែនការសួរលោក ប្រធានក្រុមហ៊ុន ៖
-ក្នុងឱកាសខួបទី១០០ឆ្នាំ ថ្ងៃបង្កើតក្រុមហ៊ុនយើងនេះ លោកប្រធានមានគំរោងដំឡើងប្រាក់ខែឱ្យកម្មករ និយោជិតទាំងអស់ ជាកិច្ចចូលរួមអបអរទេ?
-មាន! ឱ្យតែអ្នកណាចូលធ្វើការតាំងពីថ្ងៃដែលក្រុមហ៊ុនទើបបង្កើតដំបូងរហូតមកទល់ពេលនេះ ខ្ញុំដំឡើង ប្រាក់ខែជូន១០០ភាគរយ។ លោកឱ្យគេស្រង់បញ្ជីមកឱ្យខ្ញុំ អ្នកណាខ្លះធ្វើការ១០០ឆ្នាំមកហើយ?
Labels: កំប្លែងខ្លី
for this post
Leave a Reply