ព្រែកចាកក្លាយជាច្រកអន្ដរជាតិ បង្គោលព្រំដែនកម្ពុជា-វៀតណាមទី២ ត្រូវបានបញ្ចុះបឋមសិលាជាផ្លូវការថ្ងៃនេះ
ខេត្ដកំពត ៖ ចកព្រំដែនព្រែកចាកជាប់នឹងខេត្ដគៀងយ៉ាង ប្រទេសវៀតណាម ត្រូវបានប្រារឰពិធីដ៏ឱឡារិក មួយនៅថ្ងៃនេះ (២៤ ឧសភា) ដែលភាគីប្រទេសទាំង២ បានឯកភាពបើកច្រកទ្វារព្រំដែននេះ ជាច្រកទ្វារ អន្ដរជាតិ ហើយជាមួយនេះក៏មានពិធីគួរឱ្យកត់សំគាល់មួយទៀតនោះ គឺការចុះបឋមសិលាបង្គោល ព្រំដែនផ្លូវការរវាងប្រទេសទាំង២ផងដែរ ។ តាមប្រភពព័ត៌មានពីលោក អុំ ស៊ីណាត អភិបាលរងស្រុក កំពង់ត្រាច បានឱ្យដឹងថាក្នុងពិធីនេះមន្ដ្រីផ្លូវការកម្ពុជា និងវៀតណាមនឹងចូលរួមផងដែរ។
បង្គោលព្រំដែនត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការឱ្យដឹងថា ភាគីទាំង២បានព្រមព្រៀងគ្នាដាំនៅចំណុច ក្បែរលូចាស់ ដែលភាគីកម្ពុជាបានប្រកាន់យកតាំងពីការចរចាគ្នាកន្លងមកថ្មីៗនេះ ហើយចំណុចលូចាស់នោះ គឺជាខ្សែបន្ទាត់ព្រំដែនកម្ពុជាតាំងពីដើមមក។ បច្ចុប្បន្នលូនោះត្រូវបានគេចាក់ដីលុបធ្វើជាផ្លូវទៅហើយ តែ នៅមានដាននិងស្នាមចាស់បន្សល់ទុក។ ចំណុចលូចាស់បានឃ្លាតចំងាយប្រមាណជាង៧០ម៉ែត្រ ពីស្ពាន ដែកព្រែកចាក ដែលការធ្វើស្ពានដែកនេះក៏ធ្លាប់មានការទាមទារតវ៉ាពីខាងវៀតណាម ដើម្បីចេញសោហ៊ុយ ធ្វើពាក់កណ្ដាលម្នាក់ ខណៈពេលដែលកងវិស្វកម្មត្រៀមធ្វើការជួសជុលស្ពាននោះ ។ ឥរិយាបថពេលនោះ ត្រូវបានមតិខ្លះថា ភាគីវៀតណាមចង់កេងយកចំណេញខាងបន្ទាត់ព្រំដែន ដោយបង្ខិតខ្សែបន្ទាត់ថ្មីត្រឹម ស្ពានដែកម្ខាងម្នាក់ តែខាងកម្ពុជាមានទទ្ប្ហីករណ៍ជាច្រើនដែលថា ស្ពានព្រែកចាកជាស្ពានក្នុងដីខ្មែរ ហើយ តឹកតាងនោះគឺការកសាងស្ពាននេះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលមានចារឹកអក្សរនិងឆ្នាំដែលបាន ធ្វើផងដែរ បានបង្ហាញពីបូរណភាពលើស្ពាននេះថា ជារបស់កម្ពុជា ។ គេនៅចាំបានផងដែរថា កាលពីឆ្នាំ ២០០១ មានការជួយធ្វើផ្លូវពីភាគីវៀតណាម ដើម្បីពង្រីកផ្លូវឆ្លងកាត់ព្រំដែននេះឱ្យទូលាយ ក៏មានការ ឈូសផ្ដួលគ្រឹះខ្លោងទ្វារព្រំដែនដែលនៅសល់គល់តែម្ខាងរបស់ខ្មែរ ។ ពេលនោះអាជ្ញាធរបានធ្វើការ ដោះស្រាយភ្លាមៗផងដែរ ដោយបានតម្រូវឱ្យដាំនៅកន្លែងដដែល ដើម្បីសំគាល់ស្លាកស្នាមចាស់ងាយ ស្រួលដល់ការចរចាពីបន្ទាត់ព្រំដែនរវាងប្រទេសទាំង២។ ការព្រមព្រៀងបញ្ចុះបឋមសិលាបង្គោលព្រំដែន នៅច្រកទ្វារព្រែកចាកដោយកំណត់យកចំណុចក្បែរលូចាស់ គឺជាភាពត្រឹមត្រូវ ក្នុងការរក្សាបូរណភាព ទឹកដីកម្ពុជា។ តាមមន្ដ្រីដែលរៀបចំបានឱ្យដឹងថា បង្គោលព្រំដែនក្រានីតដូចនៅច្រកទា្វរបាវិត ក្នុងខេត្ដ ស្វាយរៀង ត្រូវបានដាំដូចគ្នានៅច្រកទ្វារព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្ដកំពតនេះ ។
មុននេះមានព័ត៌មានទាក់ទិននឹងការបោះបង្គោលព្រំដែនថា ការដាំបង្គោលព្រំដែននៅច្រកអូរយ៉ាដាវ ក្នុង ខេត្ដរតនគីរី មានការចំរូងចំរាសនៅឡើយ ទោះបីជាបែបណាគណៈកម្មាធិការព្រំដែនកម្ពុជា បានបង្ហាញ នូវសុទិដ្ឋនិយមថា អ្វីៗនឹងដោះស្រាយដោយសន្ដិវិធី។ ជាការពិតណាស់ បញ្ហាព្រំដែនកម្ពុជា-វៀតណាម តែងតែបង្កឱ្យមានជម្លោះយូរមកហើយ តាំងពីបារាំងដកអាណានិគមរបស់ខ្លួន ចេញពីឥណ្ឌូចិន ហើយបើ ពេលនេះកម្ពុជា និងវៀតណាមនៅតែប្រកាន់យកភាពតឹងរ៉ឹងរវាងគ្នានឹងគ្នាទាក់ទិននឹងបន្ទាត់ព្រំដែននេះ បញ្ហាជម្លោះនឹងនៅតែកើតមានសំរាប់កូនចៅជំនាន់ក្រោយបន្ដទៀត ។ ហេតុនេះហើយបើមានការដោះ ស្រាយគ្នាក្នុងចេតនាបញ្ចប់អរិភាពពីបញ្ហាព្រំដែន ប្រទេសទាំង២ក៏នឹងអាចកាត់បន្ថយបានជម្លោះ នា អនាគតផងដែរ ហើយបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ គឺជាព្រំដែនសន្ដិភាព និងសហប្រតិបត្ដិការ។

Labels: ប្រវត្ដិសាស្ដ្រ, ព្រឹត្ដិការណ៍