បារមីអ្នកតាឡាក់មឿង ក្នុងផ្នត់គំនិតអ្នកស្រុក អតីតមេទ័ពការពារទឹកដី
ប្រជាពលរដ្ឋរស់នៅតាមតំបន់នីមួយៗ តែងមានជំនឿប្លែកៗគ្នា ខ្លះគោរពសាសនា ខ្លះទៀតគោរពព្រលឹង បុព្វការីជន អារក្សអ្នកតា ព្រៃភ្នំក្រំថ្ម ជ្រោះជ្រលងដងអូរ ដើម្បីសុំសេចក្ដីសុខសប្បាយ និងរកស៊ី មានបានក្នុងគ្រួសារ ។ ចំណែកអ្នកស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ក្រៅពីមានជំនឿចំពោះព្រះពុទ្ធ សាសនា ពួកគាត់បានគោរពចំពោះបារមីអ្នកតាឡាក់មឿង ជាអតីតមេទ័ពដ៏អង់អាចក្លាហានដែលបានធ្វើ ពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ។ ទោះបីជាពេលវេលាបានកន្លងផុតទៅអស់រយៈពេលយ៉ាងយូរក្ដី ក៏អ្នកស្រុកនៅតែគោរពប្រណិប័តន៍ និងរៀបចំពិធីផ្សេងៗជាតង្វាយចំពោះអ្នកតាឡាក់មឿង ដើម្បី សុំសេចក្ដីសុខសប្បាយ រកស៊ីមានបាន និងបណ្ដេញឧបទ្រពចង្រៃក្នុងជីវិត ។
អ្នកស្រុកភ្នំស្រុកភាគច្រើនរស់នៅប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ប្រពៃណីពីបុរាណ ប្រកបរបរធ្វើស្រែចំការ នេសាទ ចិញ្ចឹមដង្កូវនាង តម្បាញហូល ផាមួង ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។ ដោយចង់ បានសេចក្ដីសុខសប្បាយប្រចាំក្រុមគ្រួសារ និង ភូមិស្រុកពួកគាត់បាននាំគ្នាគោរពបារមី អ្នកតាឡាក់មឿង និងបញ្ចុះអថ័ន ដែលជាទំនៀមទំលាប់តំណពីដូនតាបន្សល់ទុកឱ្យ។ ទាក់ទិននឹងបញ្ហាខាងលើនេះ បើតាម ការអះអាងរបស់អ្នកស្រុកបញ្ជាក់ថា ចំណេរកាលដ៏យូរលង់មានកូនភ្នំមួយស្ថិតនៅចំងាយ ប្រមាណ ៥គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកភ្នំ ស្រុកសព្វថ្ងៃបានទទួលរងនូវបាតុភូតគ្រោះធម្មជាតិ បាក់ស្រុតចុះ ទៅក្រោម ក្លាយជាបឹងធំមួយសំបូរទៅដោយមច្ឆជាតិទៀតផង។ បាតុភូតធម្មជាតិនេះធ្វើឱ្យអ្នកស្រុក មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ហើយនាំគ្នារើលំនៅឋានមកសង់ផ្ទះសំបែងនៅទីប្រជុំសព្វថ្ងៃ វិញ ដោយនាំគ្នាហៅទីនោះថា “ភ្នំស្រុត” ។ ក្រោយមកអ្នកស្រុកក៏បានស្រុះស្រួលគ្នាជីកដីពូនជាភ្នំ និង សង់ប្រាសាទថ្មទុកជាទីសក្ការបូជា និងធ្វើការបួងសួងចំពោះម្ចាស់ទឹកម្ចាស់ដីឱ្យជួយថែរក្សា បានសេចក្ដី សុខសប្បាយ ហើយទីនោះក៏មានឈ្មោះភូមិ-ឃុំ ភ្នំដីរហូតដល់សព្វថ្ងៃ ប៉ុន្ដែកេរដំណែលទាំងនេះបាន រងនូវការបំផ្លិចបំផ្លាញពីសំណាក់ជនទុច្ចរិតអស់ទាំងភ្នំ និងទាំងប្រាសាទនៅក្នុងសម័យសង្គ្រាម ។
ដោយសារតែអ្នកស្រុកមានជំនឿចំពោះបុព្វបុរសខ្លួនដែលធ្លាប់តែផ្ដល់សេចក្ដីសុខសប្បាយ ភាពចំរុងចំរើន ពួកគាត់បានមូលមតិគ្នាកសាងអាសនៈដ៏ធំមួយស្ថិតនៅត្រង់គ្រឹះចាស់ រួចបញ្ចុះអថ័នការពារតាមទំលាប់ ពីបុរាណ ដែលឧបត្ថម្ភថវិកាពីលោក ដាំ ឆត្ររីយ៍ ទីប្រឹក្សាសម្ដេចជាស៊ីម ។ ការកសាងប្រាសាទ ថ្មីនេះជានិមិត្ដរូបឱ្យស្រុកភ្នំស្រុករំលឹកដល់អនុស្សាវរីយ៍នៃការកើតស្រុកទេសដំបូង និងដឹងគុណចំពោះ អ្នកតាឡាក់មឿងជាមេទ័ពដ៏ក្លាហានក្នុងបុព្វហេតុជាតិមាតុភូមិ ។
ប្រភពដដែលបន្ដថា អ្នកតាឡាក់មឿង ពីដើមឡើយជាមេទ័ពដ៏អង់អាចក្លាហានមានឈ្មោះល្បីល្បាញ ក្នុងការការពារទឹកដីប្រឆាំងនឹងពួកសៀម គឺលោកជាមេទ័ពការពារព្រំដែន ។ លុះពេលលោកស្លាប់ទៅ អ្នកស្រុកដែលធ្លាប់មានជំនឿបានកសាងអាសនៈធ្វើពិធីឧបកិច្ចបួងសួង ចំពោះមេទ័ពឡាក់មឿង ឱ្យជួយ ថែរក្សា ហើយគេនាំគ្នាហៅថា “អ្នកតាឡាក់មឿងរហូតមក” ។ អ្នកស្រុកដែលមានជំងឺបៀតបៀន, ឧបទ្រពចង្រៃ ព្រោះធម្មជាតិគំរាមកំហែងគេតែងនាំគ្នាទៅបន់ស្រន់ចំពោះអ្នកតាឡាក់មឿង ហើយបាន សមប្រកបដូចបំណងជាញឹកញាប់។ ចំណែកចៅហ្វាយស្រុកដែលទៅកាន់តំណែងថ្មីត្រូវតែទៅធ្វើពិធី ចំពោះអ្នកឡាក់មឿង បើពុំនោះទេនឹងធ្លោះធ្លោយបុណ្យជាពុំខានឡើយ។ អ្នកតាឡាក់មឿងមាន គុណបំណាច់មិនចាញ់អ្នកតាឃ្លាំងមឿងប៉ុន្មានទេ គ្រាន់តែម្នាក់មានតួនាទីការពារព្រំដែន និងម្នាក់ទៀត ការពារនគរហើយពាក្យឡាក់មានន័យថា “បង្គោលឬព្រំដែន”, ចំណែកពាក្យមឿងមានន័យថា “ស្រុក, នគរ, ប្រទេស”។ បារមីអ្នកតាទាំងពីរនៅតែស្ថិតក្នុងអារម្មណ៍មនុស្ស ក្នុងតំបន់ជាប់ជានិច្ច ប៉ុន្ដែអ្នកតាឃ្លាំមឿង មានមនុស្សស្គាល់ និងមានឈ្មោះល្បីខ្លាំងជាង ។
អ្នកតាឡាក់មឿង កាលពីសម័យមុនមានបារមីខ្លាំងណាស់ គឺមិនមានអ្នកណាហ៊ានទៅបៀតបៀនឡើយ បើពុំនោះទេ នឹងត្រូវឈឺចុកពោះរហូតដល់ស្លាប់ ។ នៅពេលមានទុក្ខព្រួយ ឧបទ្រពចង្រៃ ជម្ងឺបៀតបៀន ឬគ្រោះជាតិគំរាមកំហែងអ្នកស្រុកតែងរៀបចំ តង្វាយធ្វើការបួងសួងចំពោះអ្នកឡាក់មឿង ឱ្យជួយ ហើយ បានសំរេចបំណងទៀតផង។ ដោយសារតែអ្នកតាឡាក់មឿងធ្លាប់ជួយអ្នកស្រុកបែបនេះហើយ ទើបពួក គាត់នាំគ្នាគោរពប្រណិប័តន៍តាំងដើមរហូតមកដល់សព្វថ្ងៃ ។

Labels: ជំនឿ, ប្រវត្ដិសាស្ដ្រ, វប្បធម៌, ស្រាវជ្រាវ
for this post
Leave a Reply