សភាអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក ការបំផ្លាញផ្ទៃទឹកនិងការបំពុលត្រូវមានទោស
រាជធានីភ្នំពេញ ៖ ច្បាប់គ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន១១ជំពូក និង ៤១មាត្រា ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការហើយ កាលពីថ្ងៃទី២២ ឧសភា បន្ទាប់ពីច្បាប់នេះ ត្រូវបានសមាជិក-សមាជិការដ្ឋសភាពិភាក្សាអស់រយៈពេល៤ថ្ងៃយ៉ាងចំរូងចំរាស់មក ។ តំណាងក្រសួង ធនធានទឹក និងឧតុនិយមបានថ្លែងថា នៅពេលច្បាប់នេះចូលជាធរមាននោះ ក្រសួងនឹងត្រូវអនុវត្ដចំពោះ ជនណាដែលបានប្រព្រឹត្ដល្មើសនឹងច្បាប់នេះប្រយោជន៍ ដើម្បីការពារនូវផលប្រយោជន៍ធនធានទឹក នៅ ប្រទេសកម្ពុជា ។ ប៉ុន្ដែអ្នកតំណាងរាស្ដ្រភាគច្រើនបានលើកហេតុផលផ្សេងៗគ្នាជុំវិញច្បាប់ថ្មីនេះ ព្រោះ កន្លងមកប្រទេសកម្ពុជា គ្មានច្បាប់នេះទេ ។
នៅព្រឹកថ្ងៃទី២២ ឧសភា គឺជាថ្ងៃទី៤ នៃការជជែកពិភាក្សារបស់អ្នកតំណាងរាស្ដ្រ ចំនួន៨៩រូបមកពី គណបក្សចំនួន៣ ដែលមានអាសនៈនៅក្នុងរដ្ឋសភាអាណត្ដិទី៣ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នីតិកាល ទី៣ ក្រោមអធិបតីភាពរបស់សម្ដេចហេង សំរិន ប្រធានរដ្ឋសភា ។ ដោយឡែកចំពោះជំពូកទី១០ គឺជាចំណុចពិភាក្សាស្រួចស្រាល់រវាងអ្នកតំណាងរាស្ដ្រជុំវិញរង្វាន់លើកទឹកចិត្ដ និងទោសប្បញ្ញត្ដិនានា ដែលមាន៥មាត្រា ។ មាត្រា៣៥នៃជំពូកទី១០ បានចែងថា រាជរដ្ឋាភិបាលអាចផ្ដល់រង្វាន់លើកទឹកចិត្ដ ឬភាពអនុគ្រោះផ្សេងៗដល់បុគ្គលទាំងឡាយ ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវ ការបង្កើត បច្ចេកវិទ្យាថ្មីៗ ឬការដំឡើងឧបករណ៍ទំនើប ដែលជួយកាត់បន្ថយកាកសំណល់ និងជួយបង្កើនគុណភាព ទឹកដើម្បីឱ្យការប្រើប្រាស់ទឹក មានប្រសិទ្ធភាពខ្ពស់ ។
ដោយឡែកមាត្រា៣៦នៃច្បាប់នេះចែងពីបទល្មើសនិងទោសប្បញ្ញត្ដិដូចជា ១-ត្រូវផ្ដន្ទាទោសពិន័យជា ប្រាក់ពី២០ម៉ឺនរៀលដល់២លានរៀល ចំពោះបុគ្គលណាដែលរំលោភលើលក្ខខណ្ឌនានា ដែលមានកំណត់ ក្នុងអាជ្ញាប័ណ្ណទឹក ។ រារាំងដោយគ្មានមូលហេតុត្រឹមត្រូវ មិនឱ្យមន្ដ្រីមានសមត្ថកិច្ចបំពេញនូវតួនាទី របស់ខ្លួន។ សង់សំណង់ធារាស្ដ្រដោយគ្មានអាជ្ញាប័ណ្ណទឹក។ ២-ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី២លាន រៀល ដល់៥លានរៀល និង/ឬដាក់ពន្ធនាគារពី១ខែដល់៦ខែ ចំពោះបុគ្គលណាដែលប្រើប្រាស់ទឹកដោយ គ្មានសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត ក្នុងករណីដែលច្បាប់តម្រូវឱ្យមាន ។ ជីកឬខួងអណ្ដូង យកទឹក ក្រោមដីធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណទឹក ។ ប្រាក់ពិន័យនេះនឹងឡើងទ្វេដង កាលណាការជីក ឬខួង អណ្ដូងបណ្ដាលឱ្យមានការបាក់ស្រុតស្រុតដី ។ ជនល្មើសត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបណ្ដាល មកពីការស្រុត ឬបាក់ដីនេះ ។
មាត្រា៣៦ដដែលបន្ដថា ៣-ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់១០លានរៀល និង/ឬដាក់ ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ចំពោះបុគ្គលណាដែលលុបបឹងធម្មជាតិ ស្រះត្រញំង និងអាងទឹកដោយគ្មាន លិខិតអនុញ្ញាត ។ បង្ហូរចោលទឹកសំណល់ដែលមានជាតិពុលចូលក្នុងប្រភពទឹក ដោយគ្មានអាជ្ញាប័ណ្ណទឹក។ ការធ្វើសកម្មភាពនៅក្នុងតំបន់ហាមឃាត់ ។ បង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរធម្មជាតិនៃទន្លេស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត ។ ធ្វើអាជីវកម្មខ្សាច់ ដី ថ្ម និងក្រួសពីបាតទន្លេ ស្ទឹង ព្រែក និងច្រាំង ដោយគ្មានអាជ្ញាប័ណ្ណទឹក ។ ៤-គ្រប់ករណីមិនរាងចាល ត្រូវផ្ដន្ទាទោសទ្វេមួយជាពីរ ។
លោកម៉ោញ សាផាន តំណាងរាស្ដ្រខាងគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងថា មានករណីបូមខ្សាច់នៅក្នុង ខណ្ឌមានជ័យ ក្រុងភ្នំពេញ ក្នុងភូមិឫស្សីស្រស់ បណ្ដាលឱ្យបាក់ច្រាំងទន្លេ ហើយបណ្ដាលឱ្យវត្ដអារាម បាក់ធ្លាក់ចូលទន្លេ ។ លោកបន្ដទៀតថា នៅពេលច្បាប់នេះចេញ សូមឱ្យក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យមើលទៅលើក្រុមហ៊ុន ដែលធ្វើឱ្យមានផលប៉ះពាល់លំនៅឋានរបស់ពលរដ្ឋ ព្រមទាំងមានការ ចេញសំណងទ្រព្យសម្បត្ដិ ដល់អ្នកដែលរងគ្រោះអំពីការបូមខ្សាច់នេះ។
លោកកែវ រ៉េមី តំណាងរាស្ដ្រខាងគណបក្សសម រង្ស៊ី បានថ្លែងថា ការពិន័យនៅក្នុងច្បាប់នេះ នៅមាន សភាពធូរស្រាលនៅឡើយ ខណៈជំពូកទី១០ បានត្រឹមតែផន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់១០ លាន ហើយដាក់ពន្ធនាគារពី១ឆ្នាំទៅដល់៥ឆ្នាំនោះ ។ លោកបន្ដទៀតថា “គួរតែផ្ដន្ទាទោសពិន័យ ជាប្រាក់ពី១០លានរៀលដល់៣០លានរៀល ហើយដាក់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ ព្រោះអ្នកប្រកបរបររកស៊ី បូមខ្សាច់ ឬលុបបឹងសុទ្ធតែជាអ្នកមានធនធាន បើច្បាប់នេះពិន័យតិចពេកជនល្មើសទាំងនោះអាងតែ ពិន័យជាប្រាក់គេមិនរាងចាលនោះទេ” ។
សម្ដេចហេង សំរិន បានមានប្រសាសន៍ថា ចំពោះការលើកឡើងរបស់លោកកែវ រ៉េមី ឱ្យមានការកែប្រែ ការកំណត់ទោសទណ្ឌជុំវិញការផ្ដន្ទាទោសណាមួយ ក្រៅពីច្បាប់នេះ តំណាងរដ្ឋាភិបាលនឹងយកសំណើនេះ ទៅ ពិភាក្សាជាមួយស្ថាប័នជំនាញបន្ថែមទៀត ។ ប៉ុន្ដែលោកកែវ រ៉េមី បានបន្ដថា មានករណី ជាច្រើនទៀត ត្រូវបានគេរកឃើញថា រោងចក្រ សហគ្រាស រួមទាំងលូបង្ហូរទឹក កាកសំណល់ផ្សេងៗចូលក្នុងទន្លេដែល ជាប្រភពបំពុលទឹកដ៏ធ្ងន់ធ្ងរនៅតាមដងទន្លេនាពេលបច្ចុប្បន្ន ហើយពេលច្បាប់នេះចេញសូមឱ្យដាក់ទោស ដល់អ្នកប្រព្រឹត្ដទាំងនោះ ។
លោកឯក សំអុល តំណាងរាស្ដ្រខាងគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការពិភាក្សាយ៉ាងតឹងតែងរហូត ដល់ទៅបួនថ្ងៃ ដែលតំណាងរាស្ដ្រគ្រប់រូបបានព្យាយាមគ្រប់ៗគ្នា ប្រយោជន៍ដើម្បីឱ្យច្បាប់នេះចេញរួច ព្រោះប្រទេសកម្ពុជាយើងជាប្រទេសសំបូរទឹកនៅរដូវវស្សា ហើយមិនធ្លាប់មានច្បាប់ទឹកនេះទេ ។ លោក បន្ដថា សេចក្ដីព្រាងច្បាប់នេះ ដែលសភាអនុម័តនៅពេលនេះ អាចទទួលយកបានហើយក្នុងនោះ បើ មន្ដ្រីណាល្មើសច្បាប់ត្រូវទទួលទោសព្រហ្មទណ្ឌ ។
ច្បាប់ថ្មីសន្លាងនេះត្រូវបានអ្នកវិភាគសាទរ ហើយថាជាច្បាប់មួយដ៏ល្អក្នុងការរក្សានូវបរិស្ថាននិងតំបន់ ធម្មជាតិ ដែលកំពុងទទួលនូវការរំលោភបំពាន ។

Labels: នយោបាយ

for this post
Leave a Reply