ព័ត៌មានក្ដៅពីមិត្ដអ្នកអាន កំណាត់ផ្លូវប្រយ័ត្នពេលយប់
រាជធានីភ្នំពេញ ៖ ទូរស័ព្ទបានលាន់ឮឡើងនៅការិយាល័យនិពន្ធរបស់យើង ដែលនោះគឺជាសម្លេង របស់បុរសម្នាក់ដែលបាននិយាយច្បាស់មិនពិបាកស្ដាប់ទេ ដោយលោកមានបំណងមួយដើម្បីផ្ដល់ជា ព័ត៌មាន ព្រោះលោកយល់ថា ព័ត៌មាននេះមានផលប្រយោជន៍សំរាប់សង្គមគួរតែដឹងឮគ្រប់ៗគ្នា ចៀសវាង ធ្លាក់ខ្លួនជាចំណីរបស់ក្រុមជនពាល ដែលជាសមាសភាពមិនល្អ។ លោកមិនបានប្រាប់ឈ្មោះ និង អាសយដ្ឋានទេ ហើយយើងក៏មិនចាំបាច់បង្ហាញពីអត្ដសញ្ញាណនោះដែរ ដោយគ្រាន់តែចាត់ទុកថា លោកគឺ ជាអ្នកអានកោះសន្ដិភាពមួយរូប។ តើលោកបាននិយាយអ្វីខ្លះ ?
តាមរយៈនៃការកត់ត្រាបានខ្លះៗ លោកបានរៀបរាប់ថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២១ ឧសភា លោកនិងក្រុមគ្រួសារមានភរិយា និងកូនតូចៗបានជិះរថយន្ដមានបំណងទៅហូបបាយ ជួបជុំបងប្អូន នៅតំបន់ព្រែកលៀប។ ការធ្វើដំណើរតាមមហាវិថីព្រះមុនីវង្សនាយប់នោះ ត្រូវបានគេបិទផ្លូវ ដោយសារ ស្ថានទូតបារាំងគេមានរៀបចំពិធីអបអរប្រធានាធិបតីថ្មី ដូច្នេះលោកបានបង្ខំចិត្ដបត់ក្បាលរថយន្ដឆ្ពោះទៅ រកផ្លូវទំនប់ទួលគោកវិញ។ ការបើកបរឆ្លងកាត់ភ្លើងស្ដុបអំបាសាឌ័រ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយអាក្ដាមរបស់លោកបានលូនសន្សឹមៗរហូតដល់អង់តែនទូរទស្សន៍ ក៏បត់ឡើងទៅផ្លូវលេខ២៧៣ ដើម្បីឡើងទៅផ្លូវទំនប់(ផ្លូវលេខ៧០) ។ ការបត់ទៅទំនប់ទួលគោកមានស្ថានភាពស្ងាត់បន្ដិច ហើយ ពេលនោះលោកអត់ដឹងថា តើមានបញ្ហាអ្វីទេ ស្រាប់តែមានម៉ូតូ១គ្រឿង (មិនបានប្រាប់ម៉ាក) ជិះគ្នា២នាក់ បានជិះឆាបមុខរថយន្ដរបស់លោក តែលោកមិនបានចាប់អារម្មណ៍ឡើយ ក៏ចេះតែបើកទៅមុខក្នុង ល្បឿនមិនដល់៣០គីឡូម៉ែត្រក្នុង១ម៉ោងទេ។ លុះសកម្មភាពលើកទី២ ក៏បានធ្វើឱ្យលោកចាប់អារម្មណ៍ថា អ្នកជិះម៉ូតូដែលមានអាយុប្រមាណពី២០ឆ្នាំប្លាយ ទៅ៣០ឆ្នាំ បានបើកម៉ូតូកៀររថយន្ដរបស់លោក បន្ដទៀត ហើយមុនដំបូងលោកស្មានតែជាក្រុមមនុស្សស្រវឹង តែក្រោយមកបានបង្ហាញថា គេមានបំណង ឃាត់រថយន្ដលោកឱ្យឈប់។ បន្ដិចក្រោយមក ក៏មានម៉ូតូ១គ្រឿងទៀតជាបក្សពួកគេ បើកមកក្បែរ រថយន្ដលោកទាញកាច់អង់តែន និងធាក់រថយន្ដបណ្ដាលឱ្យដួលម៉ូតូខ្លួនឯង ។ ដោយយល់ថាជាហេតុការណ៍ មិនស្រួលហើយ លោកក៏ចុចបិទទ្វាររថយន្ដទាំងអស់ ហើយក៏មិនបញ្ឈប់រថយន្ដដែរ ព្រោះថាបើឈប់ចុះពី រថយន្ដច្បាស់ជាមានរឿងមិនល្អ។ ក្រុមជនទាំងនោះបានព្យាយាមចាប់ទាញបើកទ្វាររថយន្ដរហូតបាក់គន្លឹះ ទ្វារ និងបានធ្វើសកម្មភាពបើកជ្រែមុខរថយន្ដលើកដៃស្រែកចង្អុលឱ្យឈប់ ។
ដោយសារការព្យាយាម លោកក៏បានបើកទៅដល់រង្វង់មូលស្ពានជ្រោយចង្វា រួចក៏បើកចូលបារ៉ាស់ក្បែរ ស្ថានទូតបារាំង ដើម្បីឱ្យសមត្ថកិច្ចជួយ ព្រោះលើកំណាត់ផ្លូវដែលកើតមានបញ្ហានោះមិនមានប៉ូលិសឈរ ជើងនៅចំណុចណាមួយនោះទេ។ ដោយការបើកចូលបារ៉ាស់ទើបប៉ូលិសភ្ញាក់ផ្អើល ស្ទុះមករករថយន្ដ របស់លោក ហើយលោកក៏បានប្រាប់ឱ្យសមត្ថកិច្ចធ្វើអន្ដរាគមន៍ ពេលនោះក្រុមជនដែលជិះម៉ូតូ២ទៅ ៣គ្រឿងបានមកដល់តែមិនបានចូលក្នុងបារ៉ាស់សមត្ថកិច្ចទេ ហើយពួកគេបានចោទលោកថា បើករថយន្ដ កៀរហើយបើករត់។ ការចោទប្រកាន់របស់ក្រុមជនទាំងនោះបានធ្វើឱ្យក្រុមសមត្ថកិច្ច យល់ថាជាគ្រោះ ថ្នាក់ចរាចរណ៍ ហើយបានព្យាយាមឱ្យមានការសំរួលគ្នា តែលោកបានបដិសេធថា មិនមែនជារឿងបើក រថយន្ដកៀរនោះទេ ។ លោកបង្ហាញរថយន្ដដែលជនទាំងនោះបានធាក់ កាច់អង់តែន និងទាញបាក់គន្លឹះទ្វារ ហើយការអះអាងថាបើករត់ក៏មិនត្រូវដែរ ព្រោះកំណាត់ផ្លូវនោះកកស្ទះចរាចរ ហើយស្ងាត់តែចន្លោះ ផ្លូវឡើងមកទំនប់ទួលគោកប៉ុណ្ណោះ ។ អ្វីដែលលោកហួសចិត្ដនោះ គឺពួកគេធ្វើឫកដូចជាស្រវឹងស្រា ហើយបានអះអាងថា ជាអង្គរក្សអ្នកមានអំណាច ធ្វើឱ្យសមត្ថកិច្ចដែលរក្សាសន្ដិសុខមុខស្ថានទូតបារាំង ក៏រាថយដែរ។ ពេលនោះក៏មានប៉ូលិសប៉ុស្ដិ៍ម្នាក់ស្ពាយកាំភ្លើងចូលមក ធ្វើអន្ដរាគមន៍ តែមិនមានលទ្ធភាព ប្រឆាំងទៅនឹងក្រុមជនទាំងនេះ ដែលរូបភាពនោះបានបង្ហាញពីការខ្លាចរអាមិនហ៊ានប្រឈមមុខ នឹងជន ខិលខូច ។
លោកបានសន្និដ្ឋានថា ហេតុការណ៍នោះអាចជាការប៉ុនប៉ងប្លន់មួយ បើសិនជាលោកឈប់រថយន្ដ ព្រោះពេល បើកបរនៅលើផ្លូវកកស្ទះចរាចរណ៍គេអាចដឹងថា ក្នុងរថយន្ដរបស់លោកមានតែភរិយា និងកូនតូចៗ ហើយមានពាក់គ្រឿងអលង្ការផងដែរ ។ លោកបានអំពាវនាវឱ្យមានការយកចិត្ដទុកដាក់រក្សាការពារ សុវត្ថិភាពតាមដងផ្លូវចាប់ពីរង្វង់មូលទួលគោកឡើងមកផ្លូវលេខ៧០ ទំនប់ទួលគោកផងព្រោះថា ពេល ដែលលោកផ្ទាល់ជួបហេតុការណ៍នោះ មិនមានឃើញកម្លាំងសមត្ថកិច្ចណាមួយឈរជើងតាមបណ្ដោយ ផ្លូវនោះទេ ។ លោកសង្ឃឹមថា ព័ត៌មាននេះនឹងបានជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋទូទៅ ដែលសុំប្រុង ប្រយ័ត្នពេលធ្វើដំណើរកាត់កំណាត់ផ្លូវនេះនៅពេលយប់។

Labels: សន្តិសុខ
for this post
Leave a Reply