បទល្មើសព្រៃឈើដូចទឹកបាក់ទំនប់នៅក្នុងស្រុកជីក្រែង
ខេត្ដសៀមរាប ៖ ទោះបីជាលោកស៊ូ ភិរិន្ទ អភិបាលខេត្ដសៀមរាប និងរាជរដ្ឋាភិបាលរឹតបន្ដឹងយ៉ាងខ្លាំង អំពីបញ្ហាបំផ្លាញព្រៃឈើយ៉ាងណាក៏ដោយ ក៏នៅខេត្ដសៀមរាប ជាពិសេសស្រុកជីក្រែងនៅតែបន្ដមានការ កាប់បំផ្លាញ និងដឹកជញ្ជូនយ៉ាងរង្គាលស្ទើរតែពាយព្រៃឈើអស់ទៅហើយ ។ ការកាប់បំផ្លាញ និងដឹក ជញ្ជូនឈើនេះគេសង្ស័យថា មានការឃុបឃិតគ្នា និងបើកភ្លើងខៀវពីសមត្ថកិច្ច ជាពិសេសជំនាញ មេព្រៃតែម្ដង ទើបមានការបណ្ដែតបណ្ដោយបិទភ្នែក បិទត្រចៀក ឱ្យក្រុមប្រព្រឹត្ដបទល្មើសព្រៃឈើ ដឹកជញ្ជូន និងកាប់ឈើយ៉ាងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ មិនដែលឃើញអស់លោកទាំងនោះ ចាប់ឈើបានឡើយ គឺស្ងាត់ស្ងៀមដូចគ្មានរឿងអ្វីកើតឡើងសោះ ។
តាមសេចក្ដីរាយការណ៍ពីខេត្ដសៀមរាបឱ្យដឹងថា នៅក្នុងអាណាចក្រផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដែល មានលោកសូ ហៃ ជានាយផ្នែក កំពុងតែមានបទល្មើសព្រៃឈើ កើតឡើងយ៉ាងគគ្រឹកគគ្រេងដូចទឹកបាក់ ទំនប់នៅរដូវវស្សានេះ។ បទល្មើសទាំងនោះរួមមានការកាប់ និង ដឹកជញ្ជូនឈើខុសច្បាប់ និងរោង សិប្បកម្មឥតច្បាប់ជាច្រើនកន្លែង ព្រមទាំងដេប៉ូលក់ឈើឥតច្បាប់មួយចំនួនទៀត ។ សេចក្ដីរាយការណ៍ បញ្ជាក់ទៀតថា រោងសិប្បកម្មគេឃើញមាននៅតាមដងផ្លូវពីទីរួមស្រុកជីក្រែងទៅឃុំខ្វាវ ក្នុងនោះឃុំខ្វាវ មានរោងសិប្បកម្មមិនតិចជាង ៧កន្លែងទេ ផ្ទុកសុទ្ធតែឈើប្រណីតជាច្រើនម៉ែត្រគូប។ នៅឃុំធ្លកក្រោម ភូមិខ្លាឃ្មុំមានសិប្បកម្មមិនតិចជាង៣០កន្លែងទេ ដោយពួកគេ សុទ្ធតែបានបង់លុយជូនមន្ដ្រីព្រៃឈើ ទាំង ដឹកឈើចូល និងដឹកផលិតផលរបស់ពួកគេទៅលក់នៅសៀមរាប ។ ចំណែកដេប៉ូលក់ឈើ ខុសច្បាប់គេ ឃើញមានមួយកន្លែងនៅក្បាលស្ពានថ្មកំពង់ក្ដីបានបើកលក់ឈើដោយចំហ និងមានម៉ាស៊ីនអារឈើទៀត ផង ជាពិសេសម្ចាស់ដេប៉ូនេះមានលាក់ស្ដុកឈើជាច្រើនម៉ែត្រគូបទៀត ។
សេចក្ដីរាយការណ៍បន្ដថា ការដឹកជញ្ជូនឈើល្មើសច្បាប់មានដឹកតាមរថយន្ដតូចធំ និងតាមក្បួនរទេះគោ ទាំងខ្សែៗ ទាំងយប់ ទាំងថ្ងៃ ។ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែ ឧសភា ២០០៧ មានក្បួនរទេះគោដឹកឈើ ចំនួន៥គ្រឿងបានដឹកឈើមូលនៅចំណុចព្រំប្រទល់ឃុំធ្លកលើ និងធ្លកក្រោមសំដៅទៅលក់ឱ្យដេប៉ូនៅ កំពង់ក្ដី និងនៅរោងសិប្បកម្មនៅភូមិខ្លាឃ្មុំ ឃុំធ្លកក្រោម ស្រុកជីក្រែង ។
តាមការឱ្យដឹងពីម្ចាស់សិប្បកម្មនៅភូមិខ្លាឃ្មុំឱ្យកោះសន្ដិភាពដឹងថា គាត់បានទិញឈើទាំងនេះពីអ្នកដឹក តាមរទេះមកពីភូមិសាស្ដ្រឃុំខ្វាវ ស្រុកជីក្រែង និងព្រំប្រទល់ ខេត្ដកំពង់ធំ និងព្រះវិហារ ។ គាត់ហ៊ានទិញ នេះដោយសារតែគាត់យល់ថា ជាឈើស្របច្បាប់ ព្រោះគាត់បានបង់លុយឱ្យគ្រប់ជំនាញអស់ហើយ ជាពិសេសកូនចៅលោកមេព្រៃ សូ ហៃ តែម្ដង។ ក្នុងភូមិគាត់សុទ្ធតែអ្នកធ្វើសិប្បកម្មស្ទើរតែគ្រប់ៗផ្ទះ ហើយមេព្រៃមកជារៀងរាល់ព្រឹក ដើម្បីប្រមូលលុយឈើដឹកចូល គឺ១ដុំពី៥.០០០ទៅ១០.០០០រៀល ពេលធ្វើជាតុ ឬទូ និងគ្រែរួចដឹកទៅលក់
គេយកលុយម្ដងទៀត ។
ប្រជាពលរដ្ឋដែលឃើញបទល្មើសព្រៃឈើដែលកើតឡើង ដូចទឹកបាក់ទំនប់នៅក្នុងដែនផ្នែករដ្ឋបាលព្រៃ ឈើជីក្រែងនិយាយថា ព្រៃឈើនៅស្រុកជីក្រែងនឹងត្រូវរលាយមិនខាន បើមន្ដ្រីម្នាក់ៗ ជាពិសេសកូនចៅ លោកមេព្រៃ សូ ហៃ នាំគ្នាចុះទៅយកប្រាក់ពីឈ្មួញល្មើសច្បាប់មិនព្រមចាប់បង្ក្រាបនោះ ។
រោងសិប្បកម្ម និងដេប៉ូឈើត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបិទ តាំងពីដើមខែមេសា ឆ្នាំ២០០៦មកម្ល៉េះ ចុះហេតុអ្វីបានជាក្នុងដែនផ្នែករដ្ឋបាលព្រៃឈើជីក្រែង នៅតែឃើញមានរោងសិប្បកម្ម និងដេប៉ូឈើច្រើនបែបនេះទៅវិញ? មិនដឹងមកពីហេតុអ្វី លោកសូ ហៃ បណ្ដែតបណ្ដោយបែបនេះ ។ ទោះជាយ៉ាងណាពុំអាចទំនាក់ទំនងលោកដើម្បីសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទទៅគ្មានអ្នកទទួល។ ចំណែកលោកទា គឹមសុទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់កោះសន្ដិភាពថា “បើលោក កាសែតចង់ដឹងទៅមើលនៅភ្នំពេញចុះ ព្រោះឈើនៅក្នុងដេប៉ូឯទីក្រុងភ្នំពេញច្រើនណាស់ តើគេបានពីណា មក ហើយរឿងនេះ (ដេប៉ូឈើ) បើអស់លោកកាសែតចង់ធ្វើ គឺធ្វើខ្លួនឯងទៅ ខ្ញុំពុំចូលរួមទេ”។ លោក វណ្ណ សូផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបពុំអាចសុំបំភ្លឺបានទេ ព្រោះ ទូរស័ព្ទចូលគ្មានអ្នកទទួល ។
ជុំវិញរឿងរ៉ាវបទល្មើសព្រៃឈើនៅក្នុងខេត្ដសៀមរាប និងក្នុងផ្នែករដ្ឋបាលព្រៃឈើជីក្រែងសូមលោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទចាត់វិធានការ តាមរយៈដាវអាជ្ញាសឹកដែលសម្ដេច នាយករដ្ឋមន្ដ្រីបានប្រគល់ឱ្យផង ពិសេសគឺការវះកាត់ព្យាបាលជំងឺមន្ដ្រីខិលខូច ។

កំណាត់ឈើដែលគេអារ.សំរាប់ដឹកចេញ

Labels: សន្តិសុខ
for this post
Leave a Reply