<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​រង​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត

រាជធានី​ភ្នំពេញ ៖ យុវនារី​សិស្ស​វិទ្យាល័យ​វត្ដ​កោះ​ម្នាក់ បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​ជន​ដៃដល់​២​នាក់ ដែល​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ចាក់​ស្រោច​ទឹក​អាស៊ីត​ពីលើ​បណ្ដាល​ឱ្យ​រោល​រលាក​ពេញ​ខ្លួនប្រាណ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ចំណុច​កែង​មហាវិថី ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ មុខ​មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ​។ ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល សិស្ស​រូប​នោះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វិទ្យាល័យ​ឆ្ពោះទៅ​ផ្ទះ​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧ មក​រា ដែល​មាន​ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។​

នេះ​ជា​ការ​វាយប្រហារ​ថ្មី​មួយទៀត​ពី​សំណាក់​ជនល្មើស ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​ធ្វើ​ជា​អាវុធ បន្ទាប់​ពី ការ​វាយប្រហារ​បែប​នេះ​បាន​ស្ងប់ស្ងាត់​យូរ​មក​ហើយ ។ ទោះបីជា​បែប​ណា ការ​វាយប្រហារ​បែប​នេះ​គេ ច្រើន​កត់​សំគាល់ថា កើតឡើង​តែ​ទៅ​លើ​ស្ដ្រី ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ប្រពន្ធចុង ឬ​ជា​ស្ដ្រី​កំណាន់ ហើយ នារី​ដែល​រង​គ្រោះ​មិន​ធ្លាប់​មាន​ជា​សិស្សសាលា​នោះ​ទេ ដូច្នេះ​ការ​វាយប្រហារ​លើ​សិស្ស​នារី​វិទ្យាល័យ​នេះ គឺជា​លើក​ទី​មួយ​ហើយ ។​

តាម​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា គេ​បានឃើញ​នារី​រង​គ្រោះ និង​មិត្ដភក្ដិ ៣​នាក់​ទៀត​ចេញ​មក​ពី​វិទ្យាល័យ​វត្ដ​កោះ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៩​ឆ្ពោះទៅ ទិស​ខាងលិច ដោយ​មាន​ទឹកមុខ​ញញឹមញញែម និង​និយាយ​គ្នា​បណ្ដើរ​ដើរ​បណ្ដើរ ។ លុះ​មក​ដល់​មុខ មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម ដែល​មា​នទី​តាំងនៅ​កែង​មហាវិថី​ព្រះ​មុនី​វង្ស និង​ផ្លូវ​លេខ​១០៩ ស្រាប់តែ​មាន​យុវជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន C125 ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី បាន​បើក​មក​ពីក្រោយ ដោយ​អែប​ម៉ូតូ​ក្បែរ​នារី​រូប​នោះ រួច​លើក​ធុង​ពណ៌​ផ្កាឈូក​មួយ ចាក់ទឹក​ស្រោច​ពីលើ​ក្បាល​នាង​ទទឹកជោក បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​បើក​ម៉ូតូ​បត់​ទៅ​ទិស​ខាងជើង តាម​មហាវិថី​ព្រះ​មុនី​វង្ស​គេចខ្លួន​បាត់​ស្រមោល ទៅ​។ ខណៈ​ពេល​ដែល​យុវជន​ស្ទាវ​បើក​ម៉ូតូ​ចេញ​ទៅ​បាត់ ក៏​ឮ​សំលេង​ស្រែក​ទ្រហោយំ​ឱ្យ​ប្រជាពលរដ្ឋ ដូច​ជា​មិត្ដភក្ដិ​រួម​ដំណើរ​ជួយ ព្រោះ​នាង​ទទួល​រង​នូវ​ភាព​ក្ដៅក្រហាយ​ស្បែក​ក្បាល និង​ខ្លួន​យ៉ាង​ខ្លាំង ទើប ម្នាក់ៗ​ភ្ញាក់ផ្អើល​ថា​ជា​ទឹក​អាស៊ីត ។​
​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​លើកយក​ទៅ​ដាក់​នៅ​មុខ​សណ្ឋាគារ​ញូ​វ​យ៉​ក ហើយ​អ្នកខ្លះ​យក​ទឹក​មក​ស្រោច ពីលើ​ក្បាល និង​ខ្លះ​ទៀត​យក​ទឹកកក​ស្អំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដ៏​ក្ដៅ​រោលរាល​នោះ រួច​បន្ទាប់ មក​ក៏​ត្រូវ​បាន​គេ​ដឹក​ភ្លាមៗ​ទៅ​កាន់​គ្លី​នី​ក​ឯកជន​មួយ ព្រោះ​មុខរបួស​មាន​ស្ថានភាព​ខ្មៅ​កន្ទួល​បណ្ដើរៗ ទៅ​ហើយ​។ នៅ​កន្លែង​កើតហេតុ មាន​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា ច្រងេងច្រងាង ព្យាយាម​រារាំង​អ្នកកាសែត​មិន​ឱ្យ​ថត​នារី​រង​គ្រោះ​ដែល​ត្រូវ​គេ​ជះ​ទឹក​អាស៊ីត​នេះ​ទេ ដែល​មិនដឹង​ថា​មក​ពី មូលហេតុ​អ្វី ហើយ​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​ស្ទាវ​ដែល​ទំនងជា​មិត្ដភក្ដិ​បាន​នាំ​គ្នា​មក​រារាំង និង​ហាមឃាត់ អ្នកកាសែត​ដែរ​។ នារី​រង​គ្រោះ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ គី​រី ចរិយា អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​វត្ដ​កោះ រៀន​ថ្នាក់​ទី​១១ ស្នាក់​នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ​។​

មន្ដ្រី​ប៉ូលិស​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ដោយ​មិន​ផ្លូវការ​ថា អំពើ​ហិង្សា​ជះ​ទឹក​អាស៊ី​តទៅ​លើ សិស្ស​នារី​នោះ ទំនងជា​កើត​ចេញពី​ស្នេហា​ត្រីកោណ ក៏​ប៉ុន្ដែ​ក្រុម​គ្រួ​សារបាន​អះអាង​ថា នារី​រង​គ្រោះ មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ទេ ហើយ​រឿង​ស្នេហា​គូ​កំណាន់​ក៏​គ្មាន​ដែរ ។ ចំណែក​ប្រភព ព័ត៌មាន​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​នារី​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្លាកស្នាម​ជះ​ទឹក​អាស៊ីត​មាន​សភាព ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃមុខ និង​ដៃ​ទាំង​សងខាង ហើយ​ទំនងជា​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​។ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ត្រូវ​បានឱ្យ​ដឹង​ភ្លាមៗ​នោះ​ទេ ជុំវិញ​ការ​វាយប្រហារ​ដោយ ទឹក​អាស៊ីត​នេះ​។​

​ការ​តាមដាន​អាច​និយាយ​បាន ទី​១-​បើសិនជា​នាង​គ្មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ម្នាក់ ឬ​ទាក់ទង​នឹង​ស្នេហា ត្រីកោណ ឬ​មាន​បញ្ហា​ផ្សេង​ដែល​ស្មាន​មិន​ដល់ ការ​វាយប្រហារ​ទាំង​កំរោល​របស់​ជន​ស្ទាវ​ទាំង​២​នាក់​នោះ អាច​ជា​ការ​ភាន់ច្រឡំ​មនុស្ស ចំណែក​ទី​២-​ក៏​អាច​និយាយ​បាន​ថា បើ​គ្មាន​ភ្លើង​ពិតជា​គ្មាន​ផ្សែង​ទេ ។ ទោះបី ជា​យ៉ាងណា ការ​ប្រើប្រាស់​ទឹក​អាស៊ីត​វាយប្រហារ​ទៅ​លើ​គូប​ដិ​បក្ស​បែប​នេះ ត្រូវ​តែ​ថ្កោលទោស ព្រោះ​ជា ការ​បង្ក​នូវ​ក្ដី​ឈឺចាប់​អស់​មួយ​ជីវិត ប្រសិនបើ​មិន​ស្លាប់ អ្នក​រង​គ្រោះ​នឹង​ក្លាយទៅជា​ខ្មោច​មិន​ខ្មោច មនុស្ស​មិន​មនុស្ស រស់​មិន​រស់ ស្លាប់​មិន​ស្លាប់ គឺជា​ការ​ចងកម្ម​វេរា​គួរ​ឱ្យ​រន្ធត់​ដែល​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មិន​ត្រូវធ្វើ​ឡើយ ។​

Labels: , ,

 
 

ចោរ​ស្ដេចត្រាញ់​ក្នុង​ព្រៃ​៩​ឆ្នាំ​ដេកពេទ្យ​ជាប់ច្រវាក់

ខេត្ដបាត់ដំបង ៖ ទណ្ឌិត​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ចោរ​ស្ដេចត្រាញ់​ប្លន់​ប្រដាប់​អាវុធ សំលាប់​មិន​រើសមុខ យ៉ាង​កក្រើក​នៅ​ភាគ​ខាងលិច​ស្រុក​ប​វេ​ល កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ជន​នេះ​កាល​ណោះ​រស់នៅ​តែ​ក្នុង​ព្រៃ ជាមួយ​កាំភ្លើង​AK47 ចំនួន​២​ដើម​អស់​រយៈពេល​៩​ឆ្នាំ ដោយ​ដើរ​លួច ឬ​ប្លន់​បាយ​ទឹក​អ្នកស្រុក តាម ខ្ទម​ស្រែ​ចំការ​ដើម្បី​ចំអែត​ក្រពះ​មួយ​ពេលៗ​ដូច​សត្វព្រៃ​។ ប៉ុន្ដែ​បច្ចុប្បន្ន​បើ​តាម​សេចក្ដីរាយការណ៍ ពី​មន្ដ្រី អភិរក្ស​ពន្ធនាគារ​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា ទណ្ឌិត​ម្នាក់​នេះ​កំពុង​ធ្លាក់ខ្លួន​ឈឺរីងរៃ ព្រោះ​កើត​អេ​ដស៍ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​បណ្ដោះអាសន្ន នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ដោយសារ​មាន​សភាព​រាក រូស​ខ្លាំង​ពេក ដែល​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ​មិន​អាច​ព្យាបាល​បាន ។​

លោក​កង សា​រ៉េ​ន ប្រធាន​ពន្ធនាគារ​ខេត្ដបាត់ដំបង​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ទណ្ឌិត​ដែល​មាន​ផ្ទុក មេរោគ​អេ​ដស៍​ម្នាក់​នេះ​ឈ្មោះ ហឺ​ស វ៉ា​ន់​ដា អាយុ​៣៦​ឆ្នាំ ជន​នេះ​ត្រូវ​បាន​តុលាការខេត្ដ​បាត់ដំបង បើក​សវនាការ​ជំនុំ​ជំ​រះ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០០៦ ដោយ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​ចំនួន​៥​ឆ្នាំ​ពី​បទ សំលាប់​មនុស្ស និង​ប្លន់​ប្រដាប់​អាវុធ ។ បើ​គិត​តាំងពី​ថ្ងៃ​ចាប់ខ្លួន​បាន​ជន​នេះ​ជាប់គុក​ជាង​កន្លះ​ឆ្នាំ​ហើយ​។ លោក​កង សា​រ៉េ​ន បានឱ្យ​ដឹង​ទៀត​ថា ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ បច្ចុប្បន្ន​មាន​ជំងឺ​ប្រចាំ​កាយ យ៉ាងធ្ងន់ធ្ងរ​បំផុត គឺ​គេ​មាន​ផ្ទុកមេរោគ​អេ​ដស៍ ។ ដោយសារ​ជន​នេះ​ស្ថិត​ក្នុង​សភាព​ស្គមរីងរៃ និង​មាន អ​កា​រៈ​រាករូស​មិន​ឈប់​ឈរ​ទើប​លោក​ចាត់​កំលាំង​ឱ្យ​បញ្ជូន​ជន​នេះ​ទៅ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ដបាត់ដំបង គឺ​បញ្ជូន​ទៅ​តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា ។ លោក​ប្រធាន​ពន្ធនាគារ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកទោស​ទាំងអស់​កើត​អេ​ដស៍​ចំនួន​១៦​នាក់ ហើយ​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ លោក​បញ្ជូន​អ្នកទោស ដែល​មាន​ជំងឺ​ធ្ងន់ៗ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​អស់​ជាង​១០​នាក់ តែ​ឥឡូវ​បាន​បញ្ជូន​មក​ពន្ធនាគារ វិញ​ខ្លះ​ហើយ ដោយនៅ​តែ​៧​នាក់​ប៉ុណ្ណោះ រាប់​ទាំង​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ​ផង ។ លោក​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពន្ធនាគារ​មាន​គ្រូពេទ្យ​ប្រចាំការ​របស់​ពន្ធនាគារ និង​គ្រូពេទ្យ​របស់​អង្គការ​លី​កាដូ​ផង សំរាប់ ព្យាបាល​ជំងឺ​អ្នកទោស ។

​ដោយឡែក​ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា ដែល​ជា​ចោរ​ស្ដេចត្រាញ់​កំពុង​ដេក​ស្ដូកស្ដឹង លើ​គ្រែពេទ្យ​ឯណោះ វិញ បាន​ប្រឹង​ងើប​អង្គុយ​ទាំង​ត្រដាបត្រដួស ដោយ​មាន​ជាប់ច្រវាក់​ជើង​នៅ​នឹង​គ្រែ​ផង ហើយ​បាន​លូកដៃ យក​ម៉ាស់​មក​ពាក់​មុខ រួច​និយាយ​ខ្សាវៗ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ខ្លួន​គេ​មាន​ផ្ទុកមេរោគ​អេ​ដស៍​យូរ ឆ្នាំ​ហើយ តាំងពី​ខ្លួន​ធ្វើ​ចោរ​រស់នៅ​ក្នុង​ព្រៃ​មក​ម្ល៉េះ ឥឡូវ​ជំងឺ​នេះ​ចាប់ផ្ដើម​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ហើយ​។ ទណ្ឌិត​នេះ​និយាយ​ទាំង​ទឹកមុខ​ស្លេកស្លាំង​ថា ខ្លួន​គេ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ឥឡូវ​ខ្លួន​ជាប់​បាន​ជាង​កន្លះ​ឆ្នាំ​ហើយ ហើយ​ពេល​គេ​បញ្ជូន​មក​ដេកពេទ្យ​នេះ​គ្រូពេទ្យ​និយាយ​ថា ខ្លួន​មាន ជំងឺអេដស៍​ផង និង​ជំងឺរបេង​ផង ។ ជន​នេះ​បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​ខ្លួន​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន រហូត​មក​ដល់​ពេល​នេះ គ្មាន​សាច់ញាតិ​ណា​ម្នាក់​មក​អើត​សួរសុខទុក្ខ​ខ្លួន​គេ​ទេ ហើយ​សុខភាព​របស់​គេ​មើល ទៅ​មិន​អាច​រស់​ឱ្យ​រួច​ទោស​ចំនួន​៥​ឆ្នាំ​នោះ​ឡើយ ។​

គួរ​រំលឹក​ថា ទណ្ឌិត​ឈ្មោះ​ហឺ​ស វ៉ា​ន់​ដា នេះ​មុន​ពេល​ត្រូវ​នគរបាល​ចាប់ខ្លួន ជន​នេះ​ធ្វើ​ជា​ចោរ​រស់នៅ តែ​ក្នុង​ព្រៃ​អស់​រយៈពេល​៩​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩៧​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០០៦ ទើបត្រូវ សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​ចាប់ខ្លួន​បាន​។ ជន​នេះ​មាន​កាំភ្លើង AK47 ចំនួន​២​ដើម​បាន​ធ្វើ​សកម្មភាព ប្លន់​សំលាប់​មិន​រើសមុខ​ដ៏​កក្រើក​នៅ​ភាគ​ខាងលិច​ស្រុក​ប​វេ​ល ខេត្ដបាត់ដំបង ។ ការ​រស់នៅ​ក្នុង​ព្រៃ រយៈពេល​៩​ឆ្នាំ ជន​នេះ ដើរ​លួច ឬ​ប្លន់​បាយ​ទឹក​អ្នកស្រែ​ចំការ​យក​ទៅ​ហូប ហើយ​ដេក​នៅ​តាម​ដំបូក ឬ​តាម វាលស្រែ​ពេល​ប្លន់​បាន​លុយ​ទើប​គេ​លប​លួច​ចូល​ក្នុងភូមិ ឬ​ដើរ​តាម​ផ្សារ ឬ​ទៅ​លេងស្រី​ម្ដងម្កាល ។ ជន​នេះ​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​កាត់កាល​ចោល ដោយសារ​តែ​មាន​ចរិត​ជា​ចោរ ។ ជន​នេះ​ធ្លាប់​ប្រាប់ សមត្ថកិច្ច​កាល​ចាប់ខ្លួន​ដំបូង​ថា “​មូលហេតុ​ដែល​នាំ​ឱ្យ​ខ្លួន​គេ​សំរេចចិត្ដ​រត់​ចូល​ព្រៃ​ធ្វើ​ជា​ចោរ​នេះ ដោយ សារ​ខ្លួន​គេ​ធ្លាប់​លួច​ស្រលាញ់​កូនស្រី​របស់​មន្ដ្រី​នគរបាល​ស្រុក​ប​វេ​ល​ម្នាក់ ហើយ​ត្រូវ​មន្ដ្រី​នគរបាល​នោះ ប្រមាថ​រក​បាញ់​គេ​សំលាប់​ចោល ទើប​ខ្លួន​គេ​ខឹង​ក៏​សំរេចចិត្ដ​រត់​ចូល​ព្រៃ​ធ្វើ​ចោរ​តែ​ម្ដង​” ជន​នេះ​មានស្រុក កំណើត​នៅ​ភូមិ​ក្ដុល​ក្រោម ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្ដបាត់ដំបង ។​

Labels:

 
 

វាយ​សម្លាប់​គ្រូទាយ​ប្លន់​យក​ចិញ្ចៀនមាស ខ្សែ​.​ក​..​ប៉ះ​ចំ​មាស​កាឡៃ

ខេត្ដតាកែវ ៖ គ្រូទាយ​ម្នាក់​ត្រូវ​ជន​ដៃដល់​២​នាក់ ប្រើ​ល្បិច​ហៅ​ទៅ​គូរ​យ័ន្ដ​ហើយ​ឆក់​ឱកាស​វាយ​នឹង អង្រែ​បុក​គ្រឿង​សម្លាប់ រួច​យក​សព​ច្រកចូល​ក្នុង​ស្បោង​ជី​បន្ទាប់​ពី​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន មាន ខ្សែ​.​ក ចិញ្ចៀន និង​នាឡិកាដៃ តែ​បែក​ការណ៍​ក៏​ត្រូវ​បាន​ចាប់ខ្លួន ។ គ្រូទាយ​ដែល​ជន​ដៃដល់​សម្លាប់​នេះ គឺជា​គ្រូទាយ​តែងតែ​ជិះ​កង់​ដើរ​ទស្សន៍​ទាយ​តាម​ភូមិ​អ្នកស្រុក ។ ការ​រៀប​ផែនការ​វាយ​សម្លាប់​នេះ ត្រូវ បាន​មន្ដ្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពួក​គេ​បានឃើញ​គ្រូទាយ​នេះ​មាន​ពាក់ចិញ្ចៀន និង​ខ្សែ​.​ក ដែល ការ​ពិត​គឺជា​មាស​កាឡៃ​។​

ហេតុការណ៍​វាយ​សម្លាប់​ប្លន់​ចិញ្ចៀន និង​ខ្សែ​.​ក​គ្រូទាយ​នេះ បាន​កើតឡើង​នៅ​ភូមិ​ខ្នាច ឃុំ​បឹង​ត្រាញ់ ខាងជើង ស្រុក​សំរោង ខេត្ដតាកែវ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ មិថុនា កន្លង​ទៅ​នេះ ។​
​លោក​អនុសេនីយ៍ទោ ឆុក អេ​ង​លី អធិការ​ស្ដីទី​ស្រុក​សំរោង​បាន​ប្រាប់​កោះសន្ដិភាព ឱ្យ​ដឹង​ថា ជន​រង គ្រោះជា​គ្រូទាយ​ឈ្មោះ​ញ៉ែ​ម ញិ​ន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ចោម​ពុល ឃុំ​ពពេល ស្រុក​ត្រាំកក់ ។​

លោក​អធិការ​ស្ដីទី​បាន​បន្ដ​ទៀត​ថា ក្នុង​ខ្លួន​សាកសព​មាន​ខ្សែ​.​ក​បន្ដោង​ព្រះ​បដិមា​១​ខ្សែ ចិញ្ចៀន​១​វង់ នាឡិកា​១ និង​លុយ​ជាង​១​ម៉ឺន​រៀល ។ ពេល​ប្រមូល​សំភារៈ​ក្នុង​ខ្លួន​សាកសព​អស់ហើយ​នោះ ឃាតក វ័យ​ស្ទាវ​ទាំង​២​មិន​ទាន់​បាន​ចាត់ចែង​កប់​សព​ទេ តែ​បាន​នាំ​គ្នា​យក​កង់​ជន​រង​គ្រោះ​ទៅ​លក់ ។ ទោះបីជា​បែប ណា ការ​សម្លាប់​នេះ​ត្រូវ​បាន​ប្អូនស្រី​របស់​ជនល្មើស​ឈ្មោះ​ជុក គ​ន្ធា អាយុ​៩​ឆ្នាំ បានរ​ត់ទៅ​និយាយ​ប្រាប់ ក្មេងៗ​កូន​អ្នក​ជិតខាង​ថា បង​របស់​ខ្លួន​បាន​វាយ​សម្លាប់​គ្រូទាយ​ច្រក​ស្បោង​ជី ភ្លាម​នោះ​ក៏​មានការ​ឆោឡោ ឡើង ហើយ​ប៉ូលិស​ក៏​ទៅ​ដល់ និង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ជា​ឃាតក​បាន​ភ្លាមៗ​ផង​ដែរ ចំនួន​២​នាក់ គឺ​ម្នាក់​ឈ្មោះ​ជុក ភា​រិ​ន្ទ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជន​ដៃដល់ និង​ជា​អ្នក​រៀបចំ​ផែនការ និង ម្នាក់​ទៀត​ឈ្មោះ​ចាន់ វន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​មើលផ្លូវ ។ ជន​២​នាក់​នេះ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​ថា ពួក​ខ្លួន​ទាំង​២​នាក់​នេះ​បាន​ឃ្លាំមើល​គ្រូទាយ ជា​ជន​រង​គ្រោះ​នេះ​រយៈពេល​២​អាទិត្យ​មក​ហើយ ឃើញ​ពាក់​ខ្សែ​.​ក និង​ចិញ្ចៀន ក៏​បាន​រៀប​គំរោង​ផែនការ ដើម្បី​ប្លន់​យក​ខ្សែ​.​ក និង​ចិញ្ចៀន​នោះ ដោយ​ពួក​ខ្លួន​គិត​ថា បើ​ប្លន់​បាន​មាស​ពី​គ្រូទាយ​នោះ នឹង​នាំ​គ្នា យក​ទៅ​លក់​បាន​លុយ​ទៅ​ដើរ​លេង​នៅ​ភ្នំពេញ​ឱ្យ​បាន​សប្បាយ​ម្ដង លុះដល់​ថ្ងៃរសៀល​មុន​កើតហេតុ ពេល​តា​គ្រូទាយ​នោះ មក​លេង​ផ្ទះ​បងប្អូន​គាត់​ក្នុងភូមិ​ហើយ​ពេល​គាត់​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​ខ្លួន​ក៏ បាន​ហៅ​គាត់​ឱ្យ​ចូល​ក្នុងផ្ទះ​ដោយ​ប្រាប់​ថា ឱ្យ​ជួយ​គូរ​យ័ន្ដ​ឱ្យ ហើយ​តា​គ្រូទាយ​ក៏​ព្រម​។ នៅ​ពេល​តា​គ្រូ ទាយ​នោះ​កំពុង​អង្គុយ​គូរ​យ័ន្ដ​នៅ​លើ​គ្រែ ខ្លួន (​ជុក ភា​រិ​ន្ទ​) ក៏​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​លើ ក​ញ្ចឹ​ង​.​ក​ពីក្រោយ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​តា​គ្រូទាយ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាមៗ ។​

ឈ្មោះ​ជុក ភា​រិ​ន្ទ បាន​សារភាព​បន្ដ​ទៀត​ថា នៅ​ពេល​ដឹង​ថា តា​គ្រូទាយ​ស្លាប់​ហើយ ក៏​នាំ​គ្នា​ដោះ​យក​ខ្សែ​.​ក ចិញ្ចៀន នាឡិកា និង​ឱ្យឈ្មោះ​ចាន់ វន់ កាត់​ស្បោង​ជី ហើយ​ចងឱ្យ​អង្កុញជើង រួច​លើក​ច្រក​ក្នុង ស្បោង​ជី​ពណ៌​.​ស ដើម្បី​យក​ទៅ​កប់​ក្នុង​រណ្ដៅ​ដែល​ពួក​គេ​បាន​ជីក​នៅ​ក្រោយ​ផ្ទះ​រួច​ជា​ស្រេច​ហើយ​នោះ តែ មិន​យក​កប់​ភ្លាម​ទេ ដោយ​ប្រញាប់​យក​កង់​ទៅ​លក់​បាន​៣៥.០០០​រៀល តែ​ការ​លក់​ខ្សែ .​ក ចិញ្ចៀន នាឡិកា គេ​អត់​ទិញ ព្រោះ​ជា​មាស​កាឡៃ ។​

ជនជាប់ចោទ​ទាំង​២​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ភ្លាមៗ​ដែរ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​

Labels: ,

 
 

ប៉ូលិស​-​ប៉េ​អឹ​ម​ច្រឡំ​គ្នា ពេល​បង្ក្រាប​អ្នកលក់​ថ្នាំ​ញៀន

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៦ មិថុនា សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជ្រៅ​បាន​ឃាត់ខ្លួន​ជនជាតិ​យួន ពីរ​នាក់​ប្ដី​ប្រពន្ធ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ មាន​ជ័យ ។ ហេតុការណ៍​ឃាត់ខ្លួន​នោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​ប៉ោយ​ប៉ែ​ត ដោយសារ តែ​មានការ​ផ្ទុះអាវុធ​ពី​សំណាក់​ប៉េ​អឹ​ម​បណ្ដាល​ឱ្យ​បែក​កង់​រថយន្ដ​ប៉ូលិស ។​

ប៉ូលិស​ស្រុក​ឱ្យ​កោះសន្ដិភាព​ដឹង​ថា ពេល​ប៉ូលិស​ចុះ​បង្ក្រាប​ជនជាតិ​យួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ជួញដូរ ថ្នាំ​ញៀន​នោះ មានការ​ប្រទូស្ដ​រ៉ា​យ​មួយ​ប្រាវ​ដោយសារ​កំលាំង​ប៉េ​អឹ​ម​ស្រុក​អូរ​ជ្រៅ ផ្ទុះអាវុធ​១​គ្រាប់ ។ ខណៈ​រថយន្ដ​ម៉ាក​កាម​រី​ពណ៌​ខ្មៅ របស់​សមត្ថកិច្ច​ប៉ូលិស​ដែល​បង្ក្រាប​អ្នក​ជួញ​ថ្នាំ​ញៀន​២​នាក់​នោះ បើក លើ​ផ្លូវជាតិ​លេខ​៥ ដល់​មុខ​ស្រះ​សួគ៌ ស្រាប់តែ​ត្រូវ​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក លេខ ខ​.​ម បើក​ទៅ​ញំ​ង​ទទឹង​ផ្លូវ​។ ពេល​នោះ​ប៉េ​អឹ​ម​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​បាញ់​១​គ្រាប់​ចំ​ថាស​កង់ រថយន្ដ​ខាងឆ្វេង​របស់​ប៉ូលិស​។ បន្ទាប់​ពី​សមត្ថកិច្ច​ទាំង​២​ឈ្លោះប្រកែក​គ្នា​រួច​ហើយ រថយន្ដ​ប៉ូលិស បាន​បើក​ចេញ​ទៅ ។​

តាម​ប្រភព​ព័ត៌មាន​ប្រាប់​ថា មួយសន្ទុះ​ក្រោយមក​គេ​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ស្រុក នាំ​កំលាំង​ប្រមាណ ជិត​២០​នាក់ ទៅ​ព័ទ្ធ​ជុំវិញ​បន្ទាយ​របស់​ប៉េ​អឹ​ម ប៉ុន្ដែ​នៅ​ពេល​នោះ​គេ​ពុំ​ឃើញ​មានការ​ប្រទូស្ដ​រ៉ា​យ​គ្នា ឡើយ​។ បន្ដិច​ក្រោយមក​កំលាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ត្រឡប់​ទៅ​វិញ ។​

មន្ដ្រី​ប៉ូលិស​បញ្ជាក់​ឱ្យ​ដឹង​ថា មន្ដ្រី​ប៉េ​អឹ​ម​មាន​ចេតនា​ចង់​បំពាន​មក​លើ​ប៉ូលិស ព្រោះ​នៅ​មុន​ពេល​ផ្ទុះអាវុធ ខាង​ប៉ូលិស​បាន​ឈប់​រថយន្ដ​រួច​រវៃ​កញ្ចក់​ចុះ​ប្រាប់​ថា ជា​ប៉ូលិស​ទេ ប៉ុន្ដែ​ខាង​ប៉េ​អឹ​ម​នៅ​តែ​ដក​កាំភ្លើង បាញ់​កង់​រថយន្ដ​របស់​ប៉ូលិស ។​

លោក​ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​ឱ្យ​ដឹង​ថា នៅ​ពេល​នោះ​កំលាំង​របស់ លោក​បាន​ឃាត់​រថយន្ដ​ដែល​ថា ជា​របស់​ប៉ូលិស​តែ​ពួក​គេ​ស្លៀកពាក់​ស៊ី​វិល ដោយសារ​មិន​ព្រម​ឈប់ ហើយ ដោយ​មិនដឹង​ថា​ជា​រថយន្ដ​របស់​ប៉ូលិស ទើប​កំលាំង​របស់​លោក​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ទៅ ។ នៅ​ពេល ដឹង​ថា​ជា​រថយន្ដ​ប៉ូលិស គឺ​បាញ់​រួច​ទៅ​ហើយ ហើយ​ពុំ​មាន​បញ្ហា​អ្វី​ថែម​ទៀត​នោះ​ទេ​។​
​លោក​វរសេនីយ៍ត្រី​អ៊ឹ​ង សុង​យូ អធិការ​ស្រុក​អូរ​ជ្រៅ​បាន​ព្យាយាម​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ហេតុការណ៍ ផ្ទុះអាវុធ​ទេ តែ​បានដឹង​ថា ជនជាតិ​យួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ថ្នាំ ញៀន​នោះ​ប្ដី​ឈ្មោះ យឿ​ង យ៉ាំ​ង​ធី អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ្វៀ​ង ទ្រី​ពឿ​ង អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​ក្បាលស្ពាន​។ សមត្ថកិច្ច​ប៉ូលិស​រឹបអូស​ពី​ជនជាប់ចោទ​បាន​ថ្នាំ​ញៀន​ចំនួន​៩៩០​គ្រាប់ ហើយនឹង កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​តុលាការខេត្ដ ។​

ក្រោយ​ពេល​មាន​ព្រឹត្ដិការណ៍​ផ្ទុះអាវុធ ដាក់​គ្នា​រវាង​សមត្ថកិច្ច​និង​សមត្ថកិច្ច​នោះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​ប៉ោយ​ប៉ែ​ត​រិះគន់​ថា គ្រាន់តែ​បង្ក្រាប​គ្រឿងញៀន​កំប៉ិកកំប៉ុក​សោះ មាន​ផ្ទុះអាវុធ​ទៅ​ហើយ មិន​តែ ប៉ុណ្ណោះ​ម្ខាងៗ​មានកំ​លាំង​ច្រើន​ដូច​ជា​លើកគ្នា​ទៅ​ធ្វើសង្គ្រាម​គួរ​ឱ្យ​ខ្លាច​។ តាម​ប្រភព​ព័ត៌មាន​ថា ការ​ជួញ ដូរ​គ្រឿងញៀន​នៅ​តំបន់​ប៉ោយ​ប៉ែ​ត ទោះជា​សមត្ថកិច្ច​បង្ក្រាប​ជា​ញឹកញាប់​ក៏​ដោយ ក៏​នៅ​តែ​មាន​សកម្មភាព ក្ដៅ​គគុក​ដដែល ។ ចំពោះ​ឈ្មួញ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ ភាគច្រើន​ជា​ឈ្មួញ​រកស៊ី​តូចតាច​ប៉ុណ្ណោះ ឯ​ឈ្មួញ​ធំ​គឺ​សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់​យក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ ។​

Labels: , , ,

 
 

ចោរប្លន់​លើ​ផ្លូវជាតិ​លេខ​៣​ព្រំប្រទល់​៣​ខេត្ត​កំពុង​កក្រើក

ខេត្ដតាកែវ ៖ អំពើ​ប្លន់​ម៉ូតូ​មួយ​បាន​បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា រវាង​សមត្ថកិច្ច​និង​ចោរ នៅ វេលា​យប់​ថ្ងៃ​ទី​៥ មិថុនា ធ្វើ​ឱ្យ​ក្រុម​ចោរ​ត្រូវ​បង្ខំចិត្ដ​ផ្ដួល​ម៉ូតូ​ដែល​ប្លន់​បាន​ចោល​លើ​ដងផ្លូវ​លំ និង បោះចោល​កាំភ្លើងខ្លី​មួយ​ដើម ព្រមទាំង​ស្បែកជើង​២​គូ ទោះបីជា​បែប​ណា ការ​តាម​ប្រមាញ់​ក្រុម​ចោរ ប្លន់​រហូត​ដល់​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ មិថុនា គ្មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឡើយ គឺ​បាន​ត្រឹម ដណ្ដើម​បាន​ម៉ូតូ​មក​វិញ​១​គ្រឿង និង​រឹបអូស​កាំភ្លើង និង​ស្បែកជើង​ដែល​ក្រុម​ចោរ​បន្សល់​ទុក ហើយ​រត់ ប្រាស​អាយុ​បាត់​ស្រមោល​ទៅ​នោះ​។

​នេះ​ជា​ករណី​ប្លន់​ចុង​ក្រោយ​មួយ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៣ បន្ទាប់​ពី​ព័ត៌មាន​ប្លន់​តាម​ផ្លូវ​នេះ នា​វេលា​យប់ ត្រូវ​បាន​រាយការណ៍​ថា កើត​មាន​ឡើងជា​បន្ដបន្ទាប់​នោះ ។ លោកស្នងការ​ប៉ូលិស​ខេត្ដតាកែវ​វុ​ធ ផ​ល្លី មាន ប្រសាសន៍​ឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៥ មិថុនា វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ជនសង្ស័យ​មាន​គ្នា​២​នាក់ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង បាន​ប្លន់​ម៉ូតូ​វី​វ៉ា​ពណ៌​ក្រហម​មួយ​គ្រឿង​ពាក់​ស្លាក​លេខ កំពត 1A 6183 របស់ ឈ្មោះ​សេក សា​វ៉​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ត្រ​ញំ​ង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ ដែល​ដាក់​នៅ​មុខ​ផ្ទះ​ជាប់​ខាងលិច​ផ្លូវជាតិ​លេខ​៣ ខាងជើង​ផ្សា​របា​ុំ​ង​កា​សី ចំងាយ​ប្រមាណ​ជា​១៥០​ម៉ែត្រ ពី​ផ្សារ​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ប​សេដ្ឋ​ជាប់​ព្រំប្រទល់ ស្រុក​សំរោង ខេត្ដតាកែវ ។​

តាម​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ​សេក សា​វ៉​ន បាន​និយាយ​ថា នៅ​ពេល​គាត់​ជិះ​ម៉ូតូ​ដល់​មុខ​ផ្ទះ ក៏​បាន​ឈប់​ដោយ​ទុក ឱ្យ​កូនប្រុស​របស់​គាត់​ម្នាក់​អាយុ​៧​ឆ្នាំ អង្គុយ​នៅ​លើ​ម៉ូតូ ហើយ​គាត់​ក៏​ដើរ​ចូល​ផ្ទះ​ដើម្បី​យក​លុយ​ទៅ​ចាក់ សាំង​។ ពេល​នោះ​គាត់​ឮ​សំលេង​ប្រពន្ធ​គាត់​ស្រែ​កថា “​ចោរប្លន់​ម៉ូតូៗ​” ដោយ​ចោរ​បាន​យក​កាំភ្លើង អុក​ក្បាល​កូន​គាត់​ទំលាក់​ពី​ម៉ូតូ បណ្ដាល​ឱ្យ​ពក​ភ្លាមៗ ហើយ​បាញ់​គំរាម​១​គ្រាប់ រួច​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស ខាងជើង​បាត់​ទៅ ។ ចំណែក​គាត់ ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ប៉េ​អឹ​ម​នៅ​ស្នាក់​ការ​ការពារ​សន្ដិសុខ លេខ ៣០១ ដែល​មា​នទី​តាំងនៅ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ឱ្យ​ជួយ​អន្ដរាគមន៍ តែ​ទទួល​ពេល​នោះ លោក​អនុសេនីយ៍ឯក​ហ៊ី​ម ឌី​ណា មេបញ្ជាការ​ប៉េ​អឹ​ម​ប្រចាំ​ស្នាក់​ការ​៣០១ កំពុង​ធ្វើ​ដំណើរ​ចេញ ពី​ភ្នំពេញ​ជាមួយ​គ្រួសារ​និង​កូន​គាត់​ម្នាក់ ខណៈ​ពេល​បាន​ទទួល​ទូរស័ព្ទ លោក​ហ៊ី​ម ឌី​ណា បាន​និយាយ​ថា ពេល​នោះ​លោក​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​លោក​វរសេនីយ៍ឯក​ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ដតាកែវ ដើម្បី​សុំ​បទបញ្ជា ។ ជាមួយ​នេះ​លោក​ក៏​បញ្ជា​ទៅ​កំលាំង​របស់​លោក​នៅ​ស្នាក់​ការ និង​ធ្វើ ទំនាក់ទំនង​ទៅ​លោក​អធិការ​ប៉ូលិស​ស្រុក​បាទី និង ស្រុក​សំរោង សហការ​ជាមួយ​ប៉ូលិស​ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ ដែល​នៅ​ជិតៗ​គ្នា​នោះ​ជួយ​អន្ដរាគមន៍ ។​

លោក​អនុសេនីយ៍ឯក​ហ៊ី​ម ឌី​ណា និយាយ​ថា ពេល​លោក​បើករថយន្ដ​មក​ដល់​ខាងត្បូង​ផ្សារ​កាយ​រោង លោក​បានឃើញ​ម៉ូតូ​វី​វ៉ា​ពណ៌​ក្រហម​បើក​មក​ពី​ទិស​ខាងត្បូង​ឥត​បើកភ្លើង​ទេ ពេល​នោះ​លោក​បាន​ស្គាល់ ភិនភាគ​ម៉ូតូ ក៏​បត់​រថយន្ដ​តាម​ពីក្រោយ ។ លោក​អនុសេនីយ៍ឯក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង រថយន្ដ​របស់​លោក​គ្មាន​អាវុធ​ដើម្បី​តដៃ​ជាមួយ​ពួក​ចោរ​ទេ ហើយ​ពេល​ដែល​ឃើញ​រថយន្ដ​របស់​លោក​បត់ តាម​ពីក្រោយ​កៀក​គ្នា​នោះ ក្រុម​ចោរ​ក៏​ឈប់​ម៉ូតូ និង​បាន​អារ​ម៉េ​កាំភ្លើងខ្លី​តំរង់​មក​រក​រថយន្ដ​របស់​លោក ពេល​នោះ​លោក​ក៏​ដាក់​លេខ​ថយក្រោយ​យ៉ាង​ប្រញាប់ ហើយ​ក្រុម​ចោរ​ក៏​ឡើង​ជិះ​ម៉ូតូ​បន្ដដំណើរ​ទៅ​ទៀត​។ ទោះបីជា​បែប​ណា ពេល​ក្រុម​ចោរ​ព្យាយាម​បើក​ម៉ូតូ​គេច​នោះ លោក​ក៏​បើករថយន្ដ​តាម​ពីក្រោយ​រហូត ដល់​ក្រុម​ចោរ​បត់​ចូល​វត្ដ​ក្រាំងក្រូច ទទួល​ពេល​នោះ​កំលាំង​ប៉េ​អឹ​ម​របស់​លោក​ក៏​បាន​យក​អាវុធ​អាកា​៤៧ មក​ដល់​ល្មម តែ​ពេល​ទៅ​ដល់​មុខ​ខ្លោងទ្វារវត្ដ ចោរ​ក៏​បាញ់កាំភ្លើង​ខ្លី​សំដៅ​មក​រថយន្ដ​របស់​លោក ធ្វើ​ឱ្យ កូន​ប្រពន្ធ​របស់​លោក​ភ័យ​លស់​ព្រលឹង ចំណែក​លោក​ក៏​បាញ់​តបត​វិញ ហើយ​បាន​ធ្វើ​ទំនាក់ទំនង​ទៅ លោក​ង៉ា​ន់ សារី អធិការ​ប៉ូលិស​ស្រុក​បាទី​នាំ​កំលាំង​មក​ជួយ​ទប់ស្កាត់ ។​

បន្ទាប់​ពី​ផ្ទុះអាវុធ​មួយ​ប្រាវ​ក្រុម​ចោរ​ក៏​ពួន​សំងំ​នៅ​កន្លែង​ណាមួយ ដោះ​ស្លាក​លេខ​ម៉ូតូ​គ្រវាត់​ចោល ហើយ បន្ដដំណើរ​បំរុង​ឆ្ពោះទៅ​ក្រុងភ្នំពេញ តាម​បណ្ដោយ​ប្រឡាយ​ខាងត្បូង​ជ្រៃ​អូរ​ព្នៅ ។ ប្រមាណ​ជា ម៉ោង​១២​យប់ ស្រាប់តែ​ឃើញ​ម៉ូតូ​បើក​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ចំ​កន្លែង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ដតាកែវ ចាំ​ពី​ខាងជើង​ផ្លូវ​ផង និង​ពី​ខាងត្បូង​ផ្លូវ​ផង ធ្វើ​ឱ្យ​ក្រុម​ចោរ​ដែល​ជិះ​ម៉ូតូ​អត់​បើកភ្លើង​ភ័យ​ស្លន់ស្លោ ខណៈ ប៉ូលិស​បាន​បាញ់​រះ​ទៅ​លើ​តែ​មិន​ត្រូវ​។ ក្រុម​ចោរ​បាន​ផ្ដួល​ម៉ូតូ​ចោល នៅ​ចិញ្ចើមថ្នល់​ខាងកើត​ផ្លូវជាតិ លេខ​៣ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ដោយ​បន្សល់​ទុក​នៅ​នឹង​កន្លែង​នូវ​ម៉ូតូ​វី​វ៉ា​ពណ៌​ក្រហម​មួយ គ្រឿង កាំភ្លើង​K54មួយ​ដើម និង​ថង់​គ្រាប់​មួយ​មាន​ចំនួន​៤​គ្រាប់ ស្បែកជើងបាតា​មួយគូ ស្បែកជើង ស៊ក​ពណ៌​ខ្មៅ​មួយគូ និង​មួក​ពណ៌​ខៀវចាស់​មួយ​។ កំលាំង​ប៉ូលិស​ខេត្ដ និង​ស្រុក​បាន​ធ្វើការ​រុករក​តាម ភូមិសាស្ដ្រ​ទាំង​យប់ ហើយ​យាម​ព័ទ្ធ​ជុំវិញ​ភូមិសាស្ដ្រ​ដែល​មានព្រៃ​ល្បាស់ និង​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ដល់ វេលា​ព្រឹក តែ​រក​ពុំ​ឃើញ​ស្រមោល​ចោរ​ទាំងនោះ​ទេ ។ បច្ចុប្បន្ន​នេះ​សំភារៈ​ដែល​ជនល្មើស​បន្សល់​ទុក ត្រូវ​បាន​កងកំលាំង​ប៉េ​អឹ​ម​ប្រចាំ​ស្នាក់​ការ​៣០១​កសាង​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​ខេត្ដ ដើម្បី​ធ្វើការ ពិនិត្យ និង​សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ដ​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ទៀត សំដៅ​វែកមុខ​ចោរប្លន់​ប្រដាប់ អាវុធ​ទាំង​អស់នោះ រីឯ​ម៉ូតូ​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ ។​

ជា​ការ​កត់សំគាល់ ចោរប្លន់​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ដើមឆ្នាំ​២០០៧​មក កំពុង​តែ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​រហូត​មហាជន​ចាត់​ទុក​ថា ជា​កំណាត់​ផ្លូវ​អសន្ដិសុខ​ទៀត​ផង ។ ការ​ចាប់ កំរើក​ឡើង​វិញ​នៃ​អំពើ​ចោរកម្ម​នេះ គឺ​បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ក្រោយ​ពេល​កងកំលាំង នៃ​ស្នងការដ្ឋាន ខេត្ដ និង​ប៉េ​អឹ​ម​ខេត្ដតាកែវ បាន​បង្ក្រាប​ចោរហារយ គឺ​ក្រុម​ចោរប្លន់​លី​អូ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់ អាវុធ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ កាលពី​ឆ្នាំ​២០០២​កន្លង​ទៅ ។ ទោះបីជា​បែប​ណា សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​បាន​កំរើក​ឡើង​វិញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ និង​សង្កាត់​មួយ​ចំនួន ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ស្រុក​គងពិសី ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ ស្រុក​បាទី ស្រុក​សំរោង ខេត្ដតាកែវ​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បានជា​ក្រុម​ចោរ​យក​ផ្លូវជាតិ​លេខ​៣ ធ្វើ​សកម្មភាព ដោយសារ​ផ្លូវជាតិ​នេះ​ជា​ព្រំប្រទល់​៣ ខេត្ដ​ដូច​ជា​ផ្សារ​ត្រាំខ្នារ ផ្សារ​ដើម​រកា ផ្សា​រប៉ាំ​ង​កា​សី ផ្សារ​ថ្នល់​បត់​។​ល​។ ត្រូវ​បាន​ចែក ការ​គ្រប់គ្រង​ម្ខាង​ម្នាក់ ។​

លោក​វុ​ធ ផ​ល្លី ស្នងការ​ប៉ូលិស​ខេត្ដតាកែវ​បានឱ្យ​ដឹង​ថា សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ចាប់ពី​ដើមឆ្នាំ​២០០៧ មក​ទល់​ពេល​នេះ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ គឺ​ស្រុក​ត្រាំកក់ ស្រុក​សំរោង ស្រុក​បាទី មាន​ប្រមាណ​ជា​៣​លើក ក្នុង​នោះ​នៅ​ស្រុក​បាទី​ចំនួន​២​លើក និង​ស្រុក​សំរោង មួយ​លើក​។​

Labels: ,

 
 

ឃាត់ខ្លួន​លោកស្រី​អេ​ង ប៊ុ​ន​ឃាង រឿង​ជំពាក់​ប្រាក់​មិន​សង​តុលាការក្រុង​មិន​ឃុំខ្លួន

រាជធានី​ភ្នំពេញ ៖ លោកស្រី​អេ​ង ប៊ុ​ន​ឃាង ដែល​គេ​ស្គាល់​ថា​ជា​នាយិកា​ក្រុមហ៊ុន KSK បាន​ត្រូវ កំលាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១ មិថុនា នៅ​ភោជនីយដ្ឋាន​យីហោ​ស៊ី​ធី​ខេត ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ទាក់ទិន​នឹង​ការ​ឃាត់ ខ្លួន​ស្ដ្រី​រូប​នោះ​ត្រូវ​បាន​មន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា យោង​លើ​ពាក្យបណ្ដឹង​របស់​បុរស​ឈ្មោះ គឹ​ម ណា​ន អាយុ​៣១​ឆ្នាំ ជានា​យក​ក្រុមហ៊ុន GIMC ស្ថិត​នៅ​ភូមិ “​ឃ​” សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​មន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ទៀត​ថា លោកស្រី​អេ​ង ប៊ុ​ន​ឃាង អាយុ​៤៤​ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន KSK ស្នាក់​នៅផ្ទះ​លេខ​41Z ផ្លូវ​លេខ​៣៦៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ពី​ក្រុមហ៊ុន GIMC ចំនួន​៨៦.៦៣៨​ដុល្លារ ។ តាម​បណ្ដឹង​របស់​លោក គឹ​ម ណា​ន នាយក​ក្រុមហ៊ុន GIMC បាន​ប្ដឹង​ចោទប្រកាន់​លោកស្រី​អេ​ង ប៊ុ​ន​ឃាង ថា កាលពី​អំឡុង​ឆ្នាំ​២០០២-២០០៣ លោកស្រី​និង​កូន​២​នាក់​បាន​ទៅ​ខ្ចី​លុយ​ពី​ក្រុមហ៊ុន​ហា​ស្សាន់​ខេ​ម​បូ​ឌា​ឌី​វី​ឡុ​ប​មិន ច្រើន​លើក ច្រើន​សា ដោយ​មាន​ទាំង​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​ផង ។ ក្នុង​កិច្ចសន្យា​នោះ លោកស្រី​អេ​ង ប៊ុ​ន​ឃាង បាន​ដាក់ ថា យក​លុយ​ទៅ​ប្រើប្រាស់​លុប​ដី​នៅ​ម្ដុំ​បឹង​កក់ ហើយ​សន្យា​ថា កាត់​ដី​នោះ​ចំនួន​៥០%​សង​មក​ក្រុមហ៊ុន KSK វិញ ប៉ុន្ដែ​ក្រោយ​ពី​លោកស្រី​ខ្ចី​លុយ​បាន​ហើយ លោកស្រី​មិនដឹង​យក​លុយ​នោះ ទៅ​ប្រើប្រាស់ អ្វី​ទេ​។ លុះ​នៅ​ឆ្នាំ​២០០៣ លោកស្រី​ត្រូវ​បាន​នគរបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​ជាប់ ពន្ធនាគារ​បាត់​ទៅ ហើយ​ការ​ចាប់ខ្លួន​មាន​២​ទៅ​៣​លើក តាម​បណ្ដឹង​របស់​ម្ចាស់បំណុល​ផ្សេង​ទៀត ដែល នាយិកា​រូប​នេះ​បាន​ជាប់ចោទ​ពី​បទ​ឆបោក ។​

មន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ទៀត​ថា ជា​ច្រើន​ឆ្នាំ​ដែល​តុលាការ​បាន​ឃុំខ្លួន និង​នៅ​ជាប់​បណ្ដឹង របស់​អ្នក​ដទៃ​នោះ លោកស្រី​អេ​ង ប៊ុ​ន​ឃាង មិន​បាន​គិតគូរ​សង​ប្រាក់​ទៅ​ក្រុមហ៊ុន GIMC ទេ ថែម ទាំង​គេចវេះ ចំពោះ​ដើមបណ្ដឹង​ទៀត​ផង ទើប​បានជា​ថ្មីៗ​នេះ ក្រុមហ៊ុន GIMC បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ ក្រសួងមហាផ្ទៃ​ឱ្យធ្វើ​ការ​ឃាត់ខ្លួន​ដើម្បី​ទូទាត់​លុយ​ជំពាក់ ។ ប៉ុន្ដែ​ដំណោះស្រាយ​នៅ​សមត្ថកិច្ច​ក្រសួង មហាផ្ទៃ​ពុំ​មាន​លទ្ធផល​ទេ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​ទី​៤ មិថុនា នគរបាល​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ខ្លួន លោកស្រី​ឡើង​តុលាការក្រុង​ភ្នំពេញ​ទាំង​មនុស្ស​ទាំង​សំណុំរឿង ។​

ពេល​បញ្ជូន​ខ្លួន​លោកស្រី​អេ​ង ប៊ុ​ន​ឃាង ទៅ​តុលាការ យើង​មិន​បានដឹង​ហេតុផល​យ៉ាងណា​ទេ ព្រោះ​តុលាការ​សំរេច​មិន​ឃុំខ្លួន​លោកស្រី​ឡើយ ថែម​ទាំង​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ រីឯ​ដើមបណ្ដឹង​ទំនង​មិន សុខចិត្ដ​កំពុង​ប្រឹងប្រែង​ជាមួយ​មេធាវី​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​ជាន់​ខាងលើ​ទៀត ។ កោះសន្ដិភាព ពុំ​ទទួល​បានការ​បំភ្លឺ​ពី​លោកស្រី​អេ​ង ប៊ុ​ន​ឃាង នាយិកា​ក្រុមហ៊ុន KSK នោះ​ទេ ដោយ​ទូរស័ព្ទ ពុំ​អាច​ទាក់ទង​បាន ។​

Labels: ,

 
 

ប្ដីទុរយសខឹងវ៉ៃប្រពន្ធមិនបានកាប់រំលំផ្ទះខ្លួនឯងដួលបះជើង

ខេត្ដកំពង់ឆ្នាំង ៖ អំពើ​ហិង្សា​មួយ បាន​ធ្វើ​ឱ្យ​ផ្ទះ​មួយ​ខ្នង​ត្រូវ​រលំ​បះជើង និង​សំភារៈ​មួយ​ចំនួន​ត្រូវ​ខូចខាត ចំណែក​បុរស​ជា​ប្ដី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី​៥ មិថុនា នៅ​ភូមិ​ទី​៨ ឃុំ​ខ្សា​ម ស្រុក​កំពង់ឆ្នាំង ។ បុរស​ជា​ប្ដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ហិង្សា​នោះ​ឈ្មោះ ម៉ៃ ចាន់ អាយុ​២៩​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ឈឿ​ង សុ​គ​ន្ធា អាយុ​២៩​ឆ្នាំ ២​នាក់​ប្ដី​ប្រពន្ធ​មានកូន​២​នាក់ ។​

លោក ហ៊ុ​ល វាសនា អធិការរង​ស្រុក​កំពង់ឆ្នាំង​បានឱ្យ​ដឹង ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​ជា ប្រពន្ធ​ថា អំពើ​ហិង្សា​នេះ​បាន​កើតឡើង​១១​លើក​ហើយ គិត​ទាំង​លើក​នេះ​ផង ឱ្យ​តែ​ប្ដី​មក​ពី​ផឹកស៊ី​ស្រវឹង​។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច បុរស​ជា​ប្ដី​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ហើយ​ត្រូវ បាន​ប្រពន្ធ​សួរនាំ​ថា ឯង​មកពីណា​? ឯ​ប្ដី​ក៏​ឆ្លើយ​ឡើង​ថា អញ​មក​ពី​បររទេះ​សេះ (​គ្រួសារ​នេះ​មានមុខ របរ​ជា​អ្នក​បររទេះ​សេះ និង​ធ្វើស្រែ​) តែ​ប្រពន្ធ​តប​វិញ​ថា មិន​ជឿ ឯង​មក​ពី​ផឹក​ទេ​ដឹង​? ពេល​នោះ​ប្ដី​ថា អើ​អញ​ផឹក​តែ​១​កែវ​២​ទេ មិន​ផឹក​ច្រើន​ទេ​។ ពេល​នោះ​ប្រពន្ធ​សង្កត់​ទៀត​ថា បាត់​ពី​ព្រឹក​ទល់​ល្ងាច​ថា ផឹក ១​កែវ​២ ឯង​ហ៊ាន​ស្បថ​ទេ​? ឮ​សំណួរ​ឱ្យ​ស្បថ បុរស​ជា​ប្ដី​ក្រោក​ភ្លាម​ស្ទុះ​មក​វាយ​ប្រពន្ធ​មួយ​ដៃ តែ​ប្រពន្ធ គេច​ទាន់ រួច​វាសដៃ​ទៅ​ចំ​ភ្នែក​បុរស​ជា​ប្ដី​។ ភ្លាម​នោះ​ធ្វើ​ឱ្យ​ប្ដី​រឹតតែ​ខឹង​ឡើង​ទាញ​បាន​កាំបិត​ក​កុក​មួយ ស្ទុះ​មករ​កកាប់​ប្រពន្ធ តែ​យល់​ភាព​អាសន្ន ប្រពន្ធ​ក៏​រត់​ទៅ​ផ្ទះ​ឪពុក​ម្ដាយ ចំណែក​បុរស​ជា​ប្ដី ដោយ​ខឹង កាប់​ប្រពន្ធ​មិន​បាន ក៏​ងាក​មក​កាប់​ជើង​សសរផ្ទះ​អស់​៣​ដើម​ធ្វើ​ឱ្យ​ផ្ទះ​រលំ​បះជើង ។ មិនតែប៉ុណ្ណោះ ចាន ឆ្នាំង ដំបូល​ស័ង្កសី ពាងទឹក និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ក៏​ត្រូវ​បុរស​ជា​ប្ដី​កាប់​ខ្ទេចខ្ទី​អស់​ដែរ​។ មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​បាន​ត្រឡប់​មក​វិញ ជាមួយ​ឪពុក​ម្ដាយ ដើម្បី​ជួយ​ឃាត់ និង​សម្រុះសម្រួល​គ្នា តែ​ដឹង​អី​មក​ដល់ ឃើញ​ផ្ទះ​បះជើង​ឡើង​លើ ក៏​ងាក​ទៅ​ប្ដឹង ប៉ូលិស​វិញ ព្រោះ​នឹកគិត​ថា លែង​ជា​ប្ដី​ប្រពន្ធ អី​ទៀត​ហើយ ចំណែក​អំពើ​ហិង្សា​នេះ​ក៏​ជា​លើក​ទី​១១​ដែរ ដែល​លើក​មុនៗ​ប៉ូលិស​ត្រឹម​អប់រំ​ណែនាំ ។​

ស្ដ្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ខ្លួន​គាត់​ទ្រាំ​លែង​បាន​ហើយ ព្រោះ​ឱ្យ​តែ​ស្រវឹង​ថ្ងៃ​ណា ក៏​វាយ​ធ្វើបាប​គាត់​ដែរ​។ បើ​មិន​ប្ដឹង​ដាក់គុក​ទេ ច្បាស់​ជា​ថ្ងៃ​ណាមួយ​កាប់​គាត់​ស្លាប់​ជា​ពុំខាន ដូច​ថ្ងៃនេះ​អ៊ីចឹង បើ​កុំ​តែរ​ត់ទៅ​ផ្ទះ ឪពុក​ម្ដាយ ច្បាស់​ជា​កាប់​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។ នៅ​អធិការដ្ឋាន​ប៉ូលិស បុរស​ជា​ប្ដី​ហាក់ដូចជា​ដឹង ខ្លួន​បន្ដិច ព្រោះ​ស្វាង​ស្រា ប៉ុន្ដែ​ទោះបីជា​បែប​ណា ហួសពេល​ហើយ ។ បុរស​ជា​ប្ដី​ត្រូវ​បាន​ប៉ូលិស កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ដ ដើម្បី​ចាត់ការ​បន្ដ ។​

Labels: ,

 
 

កូនតុងទីននាំគ្នាចាប់មេតុងទីនបន្ទាប់ពីដឹងថាបានចាញ់បោក

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ជា​មេ​តុងទីន​ម្នាក់ ត្រូវ​បានកូន​ដែល​ចាញ់បោក​ធ្វើការ​ចាប់ខ្លួន ប្រគល់​ឱ្យទៅ​ប៉ូលិស ខណ្ឌដង្កោ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​មេ​តុងទីន​នេះ​បាន​បោក​លុយ​អស់​ជា​ច្រើន ។ ហេតុការណ៍ ចាប់ខ្លួន​ស្ដ្រី​រូប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៥ មិថុនា នៅ​ចំណុច​ក្នុងភូមិ ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ស្ដ្រី​ជា​មេ​តុងទីន​ឈ្មោះ​គឹ​ម សាន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ពេល​នេះ​កំពុង​ត្រូវ បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង ។​
​ប៉ូលិស​ខណ្ឌដង្កោ​បានឱ្យ​ដឹង​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ស្ដ្រី​នេះ​ថា អ្នក​ដែល​ចាញ់បោក​មេ តុងទីន​រូប​នេះ​មាន​ចំនួន​៥៤​នាក់ ជា​អ្នក​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ជាមួយ​គ្នា​នោះ​ដែរ ហើយ​តុងទីន​ដែល ពួក​គេ​លេង​ជាមួយ​គ្នា​នោះ​មាន​ចំនួន​៦​ក្បាល​ឯណោះ ដែល​ក្នុង​១​ក្បាលមាន​ចាប់ពី​៥​ដុល្លារ ទៅ​៦០​ដុល្លារ ។ មន្ដ្រី​ប៉ូលិស​ដដែល​បាន​បន្ដ​ថា ស្ដ្រី​ជា​មេ​តុងទីន​បាន​ប្រមូល​យក​លុយ​របស់​កូន​ទាំង​៥៤​នាក់​នោះ ជា​រៀង រាល់​ខែ ហើយ​សរុប​ដែល​គេ​ប្រមូល​បាន​មាន​ចំនួន​១៩.០៩៥​ដុល្លារ និង​១១​លាន ៦​សែន ៨​ម៉ឺន​រៀល ក្នុង រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មក​ហើយ​។​

ក្រុម​អ្នក​ចាញ់បោក​មេ​តុងទីន​បានឱ្យ​ដឹង​ថា ពេល​តុងទីន​ដែល​ពួក​គាត់​ដេញ​បាន ពុំ​ឃើញ​មេ​តុងទីន​រូប​នោះ ប្រមូល​លុយ​ឱ្យ​ទេ ប៉ុន្ដែ​ទាមទារ​ឱ្យ​ពួក​គាត់​បង់​ឱ្យ​រាល់​ខែ​ទៀត ដោយ​ស្ដ្រី​ជា​មេ​តុងទីន​រូប​នោះ​បាន​ប្រមូល យក​លុយ​របស់​ពួក​គាត់​ទៅ​ទុក​ក្នុង​ហោប៉ៅ​របស់​ខ្លួន តុបតែង​ធ្វើ​ផ្ទះសម្បែង​ដើរ​ចាយវាយ​ហ៊ឺហា ហើយ ធ្វើ​ខួបកំណើត​ឱ្យ​កូន​ស្ទើរ​រាល់​ខែ ។ ប្រភព​ដដែល​បាន​បន្ដ​ថា ចំនួន​អ្នក​ដេញ​បាន មានការ​កើនឡើង កាន់តែ​ច្រើន ហើយ​ម្នាក់ៗ​បាន​នាំ​គ្នា​ទៅ​កាន់​ផ្ទះ​មេ​តុងទីន​រង់ចាំ​យក​លុយ​ដែល​ដេញ​បាន​រាល់ថ្ងៃ​។ ប៉ុន្ដែ​មេ តុងទីន​មុខ​ក្រាស់​ខ្លាំង​ណាស់​ធ្វើ​មិនដឹងមិនឮ ពុំ​ព្រមឱ្យ​លុយ​នោះ​ទេ ចំណែកឯ​អ្នក​ដែល​ពុំ​ទាន់​ដេញ​បាន​ក៏ មានការ​ងឿងឆ្ងល់​ចំពោះ​គំនិត​របស់​មេ​ដែរ ប៉ុន្ដែ​ម្នាក់ៗ​ពុំ​ទាន់​មានការ​តវ៉ា​ទេ ចេះ​តែ​បង់​រហូត​ជា​ប្រចាំ​។ ប្រភព​ដដែល​បាន​បន្ដ​ថា ដោយសារ​ពុំ​មាន​សង្ឃឹមថានឹង​អាច​យក​លុយ​ដែល​ដេញ​បាន​ពួក​គាត់​ក៏​បាន​ធ្វើការ ជំនុំ​ពិភាក្សា​គ្នា​រក​គន្លឹះ​ដោះស្រាយ ហើយ​ក៏​សំរេចចិត្ដ​ធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​បោកប្រាស់​នោះ ប្រគល់ ទៅ​ឱ្យ​ប៉ូលិស​ខណ្ឌដង្កោ​តែ​ម្ដង ។​

ស្ដ្រី​ជា​មេ​តុងទីន​នោះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​ពិតជា​បាន​ធ្វើ​បែប​នេះ​មែន ពេល​នេះ​ខ្លួន​មាន​គំរោង លក់​ផ្ទះ ឬ​ដី​ដើម្បី​យក​លុយ​សង​អ្នក​ដែល​ចាញ់បោក​ទាំងនោះ​។ ប៉ូលិស​និយាយ​ថា ប្រជាពលរដ្ឋ​ដែល​ចាញ់ បោក​មេ​តុងទីន​នេះ​សុទ្ធតែ​មានការ​យល់​ដឹង​ច្រើន ទើប​ចាប់ខ្លួន​ស្ដ្រី​រូប​នោះ​ប្រគល់​ឱ្យ​ប៉ូលិស​ដោះស្រាយ ប្រសិនបើ​គាត់​ពុំ​មានការ​គិតគូរ​ផ្លូវច្បាប់​វិញ​នោះ ប្រហែលជា​មេ​តុងទីន​ម្នាក់​នេះ​ត្រូវ​មាន​គ្រោះថ្នាក់​ធំ ហើយ​។​

Labels:

 
 

ជនអន្ធពាលហៅផឹកមិនព្រមផឹកតាមចាក់១កាំបិតដល់ផ្ទះ

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​៤​នាក់​ត្រូវ​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​សង្កាត់​កា​កាប សហការ​ជាមួយ​ប៉ូលិស ខណ្ឌដង្កោ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដោយ​ជាប់ចោទ​ពី​បទ​ចាក់​យុវជន​ម្នាក់​១ កាំបិត​បណ្ដាល​ឱ្យ​របួស​ជា​ទម្ងន់ ព្រោះតែ​ខឹង​មិន​ព្រម​ចូល​ផឹកស៊ី​ជាមួយ​ពួក​គេ ។ ហេតុការណ៍​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ មិថុនា នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់ កា​កាប ខណ្ឌដង្កោ ក្រុងភ្នំពេញ ។

​ក្រុម​ជនជាប់ចោទ​ទាំង​៤​នាក់​នោះ ១-​ឈ្មោះ​សាក់ សុខុម អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ដព្រៃវែង ២-​ឈ្មោះ​ស៊ឹ​ប នី អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្ដកំពត ៣-​ឈ្មោះ​ស៊ិ​ន ចាន់​ណា​រិ​ទ្ធ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ធ្លាប់ ជាប់គុក​ម្ដង​កាលពី​ឆ្នាំ​១៩៩៩ ពី​បទ​មនុស្សឃាត និង​៤-​ឈ្មោះ​កៅ ច​ន្ថា អាយុ​១៨​ឆ្នាំ ជា​កូន​មេ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។​

មន្ដ្រី​ប៉ូលិស​ខណ្ឌដង្កោ​មួយ​រូប​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​យឹ​ម ស៊ិ​ន​ហាវ អាយុ​២០ ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​នោះ ។ គេ​រង​របួស​១​កាំបិត​ចិតបន្លែ ត្រង់​ស្លាបប្រចៀវ​ខាងឆ្វេង ពេល​នេះ​សំរាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ មន្ដ្រី​ប៉ូលិស​បន្ដ​ទៀត​ថា នៅ​រសៀល នោះ​ពេល​ក្រុម​ជនជាប់ចោទ​ទាំង​៤​នាក់​អង្គុយ​ផឹកស្រា​.​ស នៅ​តៀម​លក់ដូរ​មួយ ក្បែរផ្លូវ​ឃើញ​យុវជន រង​គ្រោះជា​អ្នក​ស្គាល់គ្នា​ជិះ​កង់​ចេញពី​ការដ្ឋាន​សំណង់​ឆ្លងកាត់​ទីនោះ ក៏​ស្រែកហៅ​ឱ្យ​ចូលរួម​ផឹកស៊ី​ជាមួយ ពួក​គេ​។ ឈ្មោះ​យឹ​ម ស៊ិ​ន​ហាវ បាន​ប្រកែក​មិន​ចូលរួម​ទេ​ដោយ​លើក​មូលហេតុ​ថា រូបគេ​ពុំ​សូវ​ស្រួលខ្លួន ម្យ៉ាងទៀត​ប្រញាប់​ទៅ​ផ្ទះ ហើយ​ក៏​ជិះ​កង់​ទៅ​ផ្ទះ​បាត់​ទៅ ។​

ការ​ប្រកែក​នោះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ផឹក​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ដើរទៅ​ផ្ទះ​ឈ្មោះ​យឹ​ម ស៊ិ​ន​ហាវ ហើយ​ចាក់ ១​កាំបិត ព្រមទាំង​ប៉ុនប៉ង​ចាក់​ជា​ច្រើន​កាំបិត​ទៀត ប៉ុន្ដែ​ត្រូវ​អ្នក​ជិតខាង​រារាំង ។ តាម​ការ​ប្ដឹង​របស់ សាច់ញាតិ​អ្នក​រង​គ្រោះ​ប៉ូលិស​បាន​ទៅ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នោះ ព្រមទាំង​ដកហូត​ដាវ​១​ដើម ឯ​កូន កាំបិត​ដែល​បង្ក​របួស​ពួក​គេ​បាន​បោះចោល​បាត់ ។​

ប៉ូលិស​និយាយ​ថា ជនជាប់ចោទ​ទាំង​៤​នាក់​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ហើយ នឹង​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​តុលាការ ។​

Labels: , ,

 
 

កុងត្រូលជជុះធ្វើឱ្យអ្នករកស៊ីតូចតាចក្ដៅក្រហាយ

ខេត្ដកំពង់ឆ្នាំង ៖ កុងត្រូលជជុះ​មួយ​កន្លែង​កំពុង​ធ្វើ​ឱ្យ​អ្នក​រកស៊ី​តូចតាច​ក្ដៅក្រហាយ ឯ​សំរាប់​រថយន្ដ ដឹកឈើ​ប្រណីត​វិញ​គឺ​“​អូ​ខេ​” ឱ្យ​តែ​បង់លុយ​តាម​សម្រួល តែបើ​ហ៊ាន​គេចវេះ​ច្បាស់​ជា​រឿង​ធំ​ហើយ ឱ្យ​តែ ក្រុម​នេះ​ដេញ​តាម​ពិតជា​ញាក់សាច់​មិន​ខាន​។​

កុងត្រូលជជុះ​ខាងលើ​នេះ បាន​មក​បោះទីតាំង​រាប់​ខែ​មក​ហើយ​ក្នុង​ទឹកដី​ខេត្ដកំពង់ឆ្នាំង គឺ​នៅ​ចំណុច គល់​ស្ពាន​ក្រាំង​ពន្លៃ​(​ពី​ខាងលិច​) ស្ថិត​ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​ផ្សារ​ត្រាច ស្រុក​កំពង់ត្រឡាច ។ ក្រុម​កុង ត្រូល​ជជុះ​នេះ​មាន​គ្នា​ប្រមាណ​២០​នាក់ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ផង ដែល​គេ​ស្គាល់​ម្នាក់ ឈ្មោះ​លី​ន ជា​អ្នក​ខ្លាំង​ខាង​ប្រដេញ​រថយន្ដ បុក​ស្ទាក់​ចាប់​ប្រៀប​បានកូន​ខ្លា​សំរាប់​ប្រដេញ​យ៉ាង​ដូច្នោះ​ដែរ ។ ក្រុម​នេះ មាន​មធ្យោបាយ​រថយន្ដ​ស៊ី​រ៉ែ​ន​មួយ​គ្រឿង កាម​រី​គូទ​ប៉ោង​ស៊េរី​៩៣ មួយ​គ្រឿង និង​កាម​រី​ស៊េរី​៨៥ មួយ​គ្រឿង ។

អ្នក​រកស៊ី​តូចតាច​ត្រឹម​ដឹក​គ្រឿងសង្ហារិម ពាក់កណ្ដាល​កែ​ច្នៃ ត្រូវ​ឈប់​បង់លុយ​ក្នុង​មួយ​រថយន្ដ​ពី ២០​ទៅ​៣០​ម៉ឺន​រៀល បើ​មិន​បង់លុយ​ទេ​មិន​ឱ្យ​ចេញ​ឡើយ​។ ចំណែក​រថយន្ដ​ដឹកឈើ​ប្រណីត​វិញ (​រថយន្ដ គូទ​ប៉ោង​) បើ​ចូល​បង់​តាម​សម្រួល​ក្នុង​មួយ​រថយន្ដ​២០០​ដុល្លារ ផ្ទុយ​ទៅ​វិញ​បើ​មាន​បំណង​គេចវេះ ឱ្យ​តែ ហ៊ាន​រថយន្ដ​ប្រដេញ​ចាប់​បាន​គឺ​ក្នុង​មួយ​រថយន្ដ​ពី​៦០០​ដុល្លារ​ទៅ​១០០០​ដុល្លារ នេះ​គឺជា​ការ​អះអាង​របស់ ក្រុម​អ្នក​រកស៊ី​ឈើ​បាន​ខ្សឹប​ប្រាប់ ។ តាម​ប្រភព​ព័ត៌មាន​នេះ គឺ​ក្រុម​កុងត្រូលជជុះ​ខាងលើ​គេ​ចាប់ផ្ដើម​ដាក់ ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​យប់​។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កុងត្រូល​អត់​ច្បាប់​នោះ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃៗ​កុងត្រូល​នេះ​រក​ប្រាក់​ចំណូល​រាប់​លាន​រៀល​។ ប្រការ​ដែល​ហ៊ាន​ហៅ​ថា កុងត្រូលជជុះ​អត់ ច្បាប់​ព្រោះ​ការ​ដាក់​កុងត្រូល​នេះ​ពុំ​បាន​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។ សព្វ​ថ្ងៃនេះ​មន្ដ្រី​ប៉េ​អឹ​ម​ជើង​ខ្លាំង ជាងគេ​ខាង​ប្រដេញ ចាប់​រថយន្ដ​គូទ​ហើម​ដឹកឈើ​ប្រណីត ឬ​មិន​ដឹក​អី​សោះ ឱ្យ​តែ​ឃើញ​ដឹក​ទំនងជា​ធ្ងន់​ត្រូវ តែ​ដេញ​ភ្លាម គឺ​ឈ្មោះ​លី​ន ។​

ជុំវិញ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នក​រកស៊ី​តូចតាច​ខាងលើ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា ក្រុម​កុងត្រូល ជជុះ​នេះ​ពិតជា​មិន​មានច្បាប់​ទម្លាប់​មែន និង​មិនមែន​ជា​ការ​ដាក់​កុងត្រូល​បង្ក្រាប​បទល្មើស​ព្រៃឈើ ពិតប្រាកដ​ឡើយ គឺ​ដាក់កុង​ត្រូល​យក​លុយ​ចែក​គ្នា​ដាក់​ហៅ​ប៉ៅ​ទើបត្រូវ​ជាង ព្រោះ​រាប់​ខែ​មក​ហើយ​មិន ដែល​ឃើញ​បង្ក្រាប​បាន​ម្ដងណា​សោះ​។

Labels: ,

 
 

ចេញ-ចូលគុកដូចផ្ទះ សារជាតិពាលគឺនៅតែពាលដដែល

ខេត្ដកំពង់ឆ្នាំង ៖ បើ​និយាយ​ពី​ឈ្មោះ “​អាសា​រ៉ា​យ​” វិញ ម៉ា​ខេត្ដកំពង់ឆ្នាំង​នរណា​ក៏​គេ​ស្គាល់​ដែរ រាប់​តាំង ពី​មនុស្ស​ចាស់​ក្មេង មន្ដ្រីរាជការ​ឡើង​ទៅ ព្រោះ​ជា​ក្មេង​ពាល​នរណា​ឃើញ​ក៏​ខ្លាច​ដែរ តែបើ​និយាយ​ពី​ច្បាប់ វិញ ឈ្មោះ​នេះ​ចូល​គុក​ដូច​ផ្ទះ​ទៅ​ហើយ ចេញ​ក្រៅ​គុក​មិន​បាន​យូរ​ទេ​។ ឥឡូវ​គុក​ស្រែកហៅ​ទៀត​ហើយ លើក​នេះ​ពី​បទ​គំរាម​ទារប្រាក់​ពី​អាជីវករ​លក់​ចាប់ហួយ ។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មន្ដ្រី​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ដកំពង់ឆ្នាំង​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល ថ្ងៃ​ទី​១ មិថុនា ឈ្មោះ​ឈឹ​ម រតនៈ ហៅ​សា​រ៉ា​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ផ្សា​រលើ ខេត្ដកំពង់ឆ្នាំង បាន​ទៅ​គំរាម​ទារប្រាក់​ពី​ស្ដ្រី​ឈ្មោះ​គុយ ហ៊​ន អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រ​ញំ​ង​បី ឃុំ​ផ្សារឆ្នាំង ស្រុក​កំពង់ឆ្នាំង ។ មន្ដ្រី​ប៉ូលិស​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​នោះ​ឈ្មោះ​ឈឹ​ម រតនៈ ហៅ​សា​រ៉ា​យ បាន​ទៅ​យកនំ​របស់​ស្ដ្រី​ឈ្មោះ​គុយ ហ៊​ន ព្រមទាំង​គំរាម​ទារប្រាក់​ទៀត បើ​មិន​ឱ្យ​គេ​នឹង​កំទេច​របស់របរ ចាប់ហួយ​ក្នុងផ្ទះ​ឱ្យ​អស់ ។​

ក្នុង​បណ្ដឹង​របស់​ស្ដ្រី​ឈ្មោះ​គុយ ហ៊​ន បាន​រៀបរាប់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ឈ្មោះ​សា​រ៉ា​យ ប្រព្រឹត្ដ​មក​លើ​រូប​គាត់ គឺ​រយៈពេល​បី​ឆ្នាំ​ហើយ មួយ​អាទិត្យ​ជួន​ពីរ ទៅ​បី​ដង ហើយ​ជំរិត​ទារ​លុយ​តែ​ម្ដង ធ្វើ​ឱ្យ​គាត់​រកស៊ី​មិនកើត ខាតបង់​ទ្រព្យសម្បត្ដិ​ខាត​មុខ​ខាត​ក្រោយ ។ លុះ​លើក​នេះ​គាត់​ទ្រាំ​លែង​បាន​ទៀត ហើយ បើ​វា​ចេញពី​គុក​វិញ​ធ្វើ​អី​ធ្វើ​ទៅ ព្រោះ​វា​តែង​គំរាម​ថា បើ​ប្ដឹង​វា​ដាក់គុក វា​ចេញ​មក​វិញ ពិតជា​ពុំ​រួចខ្លួន​ឡើយ ។​

នៅ​ចំពោះ​មុខ​ប៉ូលិស ជន​ឈ្មោះ​សា​រ៉ា​យ នេះ​បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​យកនំ​គាត់​ហូប និង​សុំ​លុយ ពិតមែន ហើយ​កន្លង​មក​ពិតជា​ធ្លាប់​ធ្វើ​បែប​នេះ​លើ​គ្រួសារ​គាត់​។​

Labels: ,

 
 

ឪពុកប្ដឹងប៉ូលិសចាប់កូនញៀនថ្នាំបញ្ជូនទៅកាន់មណ្ឌលអប់រំភ្នំបាក់

ខេត្ដបន្ទាយមានជ័យ ៖ កាលពី​ព្រឹក ថ្ងៃ​ទី​៣ មិថុនា សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជ្រៅ បាន​ឃាត់ខ្លួន​យុវជន ម្នាក់​ពី​បទ​ញៀន​ថ្នាំ​អុកឡុក​ក្នុងផ្ទះ​របស់​ខ្លួន នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្ដ បន្ទាយ​មាន​ជ័យ ។​

តាម​ការ​បំភ្លឺ​ពី​លោក​សោម សុ​ភិន អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ឱ្យ​ដឹង​ថា យុវជន​ញៀន​ថ្នាំ​រូប​នោះ ឈ្មោះ​ស៊ឹង ភិ​រុណ អាយុ​២០​ឆ្នាំ ត្រូវ​ឪពុក​ឈ្មោះ​ស៊ឹង សា​រឿ​ន អាយុ​៥០​ឆ្នាំ ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​។ បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ពុំ​មានមុខ​របរ​អ្វី​ឡើយ ។ នៅ​ពេល​ដែល​គេ ប្រើប្រាស់​គ្រឿងញៀន​ម្ដងៗ តែងតែ​រករឿង​អុកឡុក​ក្នុងផ្ទះ​មិន​ដែល​ខាន​ឡើយ ។ ដោយសារ​បែប នោះ​ហើយ ទើប​គាត់​ជា​ឪពុក​មិន​អាច​ទ្រាំ​បាន ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​គេ​តែ​ម្ដង ។​

បុរស​ជា​ឪពុក​និយាយ​ថា រូប​គាត់​បានដឹង​ថា មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ជា​កន្លែង​បន្សាប​គ្រឿងញៀន ហើយ ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ជន​ញៀន​ថ្នាំ​ទាំងអស់ ពុំ​តំរូវ​ឱ្យ​បង់ប្រាក់​ឡើយ ទើប​លោក​ជា​ឪពុក​សំរេច ចិត្ដ​ឱ្យ​សមត្ថកិច្ច​នាំ​កូនប្រុស​ដែល​ញៀន​ថ្នាំ​យក​ទៅ​អប់រំ​នៅ​ទីនោះ ។​

លោក​វរសេនីយ៍ត្រី​អ៊ឹ​ង សុង​យូ អធិការ​ស្រុក​អូរ​ជ្រៅ​បាន​បន្ថែម​ថា មណ្ឌល​ជីវិត​ថ្មី ភ្នំ​បាក់ ទទួលយក ជន​ដែល​ញៀន​ថ្នាំ​ទៅ​អប់រំ​ចំនួន​៥០០​នាក់ ។ លោក​បន្ដ​ថា លោក​វរសេនីយ៍ឯក​ហ៊ុន ហ៊ាន ស្នងការ ខេត្ដ​បាន​រឹត​បន្ដឹង​ដល់​កងកម្លាំង​ទាំងអស់​នៅ​ក្នុងស្រុក​របស់​លោក ឱ្យ​ខិតខំ​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស ជា​ពិសេស​គឺ​បទល្មើស​គ្រឿងញៀន​នេះ​តែ​ម្ដង ពីព្រោះ​បច្ចុប្បន្ន​គ្រឿងញៀន​កំពុង​តែ​ចរាចរ​ឆ្លងកាត់​ស្រុក អូរ​ជ្រៅ ។​

Labels: ,

 
 

ស្ដ្រីមេការខារ៉ាអូខេអ៊ិចអូ លោតទឹកសម្លាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មេការ​ខារ៉ាអូខេ​អ៊ិ​ច​អូ (​X.O) ម្នាក់ បាន​រត់​ចេញពី​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ មួយ​គ្រឿង ហើយ​លោតទឹក​សំលាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា​។ នៅ​ក្នុង​ការ​លោតទឹក​សំលាប់​ខ្លួន​នេះ មាន​ស្ដ្រី​ជា​មិត្ដភក្ដិ​ចំនួន​២​នាក់​បាន​ព្យាយាម ចាប់​ឃាត់​ដែរ​តែ​ឃាត់​ពុំ​ឈ្នះ ។ ស្ដ្រី​ដែល​ធ្វើ​អត្ដឃាត​ទាំង​វ័យក្មេង និង​ស្រស់​ផូរផង់​នេះ ត្រូវ បាន​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​កែន ធី​រី​យ៉ា អាយុ​២៨​ឆ្នាំ បំរើ​ការ​ជា​មេការ​នៅ​ខារ៉ាអូខេ​អ៊ិ​ច​អូ មាន ទីលំនៅ​តាម​ផ្លូវ​សុក​ហុ​ក សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ដកំពង់ចាម​។ ក្រៅពី​ធ្វើការ​ជា​មេការ​ខារ៉ាអូខេ​ហើយ​នោះ នាង​ក៏​ធ្លាប់​ថត ស្ព​ត​នានា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ ស្ដី​ពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​។ សព​នាង កែន ធី​រី​យ៉ា ត្រូវ​បាន​បងប្អូន​និង​មិត្ដភក្ដិ​នាំ​គ្នា​ជួល​អ្នកនេសាទ​អ៊‌ិ​ស្លា​ម​ជួយ​រាវរក​ឃើញ​នៅ​ប្រមាណ​ជាង​២​ម៉ោង ក្រោយមក ហើយ​បាន​ស្រង់​យក​ទៅ​តំកល់​ធ្វើបុណ្យ​នៅ​ឈាបនដ្ឋាន​វត្ដ​ព្រះពុទ្ធ ។​

ទាក់ទិន​ការ​ធ្វើ​អត្ដឃាត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ស្ដ្រី​ជា​មេការ​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ តែ​គេ​និយាយ ថា ប្រហែលជា​នាង​មាន​វិបត្ដិ​អ្វីមួយ​ធ្ងន់ធ្ងរ​ហើយ​បានជា​នាង​ពុំ​ចង់​រស់​តទៅ​ទៀត​។ តាម​ព័ត៌មាន​ខ្លះ សង្ស័យ​ថា នាង​អាច​មាន​បញ្ហា​អាក់អន់​ចិត្ដនឹង​ម្ចាស់​រថយន្ដ​ឡិច​ស៊ី​ស​នោះ បានជា​បើកទ្វារ​រត់​ចេញពី​ក្នុង រថយន្ដ ហើយ​ទៅ​លោតទឹក​សំលាប់​ខ្លួន ។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ស្ដ្រី ២​នាក់​បាន​ប្រវាយប្រតប់​គ្នា​ជាមួយ​ស្ដ្រី​រង​គ្រោះ​នៅ​លើ​ស្ពាន​ជ្រោយចង្វា ហើយ​ស្ដ្រី​រង​គ្រោះ​ក៏​បាន​លោត ទំ​លាក់ខ្លួន​ទៅ​ក្នុង​ទន្លេ​តែ​ម្ដង​។ ការ​ប្រវាយប្រតប់​គ្នា​នេះ​មិនមែន​ជា​ជម្លោះ​ទេ​ព្រោះ​តាម​សាក្សី​ថា ស្ដ្រី ទាំង​២​នាក់​ជា​មិត្ដភក្ដិ​បាន​ចាប់​ឃាត់​ស្ដ្រី​ម្នាក់​នោះ ខណៈ​ដែល​នាង​ព្យាយាម​លោតទឹក​សំលាប់​ខ្លួន តែ​ចាប់ ពុំ​ឈ្នះ​។

​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​កែន ធី​រី​យ៉ា រួម​ជាមួយ​មិត្ដភក្ដិ ស្រី​២​នាក់​ទៀត​ឈ្មោះ​ហេង លី​លី អាយុ​២៩​ឆ្នាំ និង​ឈ្មោះ​ស្រី​ណា អាយុ​២២​ឆ្នាំ បាន​ជិះ​រថយន្ដ​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ស៊េរី​RX300 ជាមួយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ហូប​ចុក​នៅ​ភោជនីយដ្ឋាន​ខា​ដូ ស្ថិត​តាម ផ្លូវជាតិ​លេខ​6A ក្នុង​សង្កាត់​ជ្រោយចង្វា ។ នៅ​ពេល​ហូប​ចុក​រួចរាល់​ហើយ ក៏​បាន​ជិះ​រថយន្ដ​នោះ​ត្រឡប់ មក​វិញ​ដែល​នាង​កែន ធី​រី​យ៉ា ជិះ​នៅ​ខាង​មុខ​ក្បែរ​បុរស​អ្នកបើកបរ ។ តាម​ព័ត៌មាន​បន្ដ​ទៀត​ថា នៅ​យប់​នោះ​នាង​ក៏​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​បុរស​ម្ចាស់​រថយន្ដ ដែល​គេ​និយាយ​ថា ប្រហែលជា​មាន ការ​អន់ចិត្ដ​រឿង​អ្វីមួយ​ហើយ ទើប​នៅ​ពេល​រថយន្ដ​មក​ដល់​ហួស​មុខ​សណ្ឋាគារ និង​ខារ៉ាអូខេ​វ៉ា​ស៊ិ​ន​តោន នាង​បាន​បើកទ្វារ​ចុះ​ពី​រថយន្ដ​និង​ស្រែ​កថា អា​ប្រុស​ថោកទាប​។ នៅ​ពេល​នាង​ធី​រី​យ៉ា ចុះ​ពី​រថយន្ដ​មិត្ដភក្ដិ ២​នាក់​របស់​នាង​ក៏​បាន​ចុះ​មក​ដែរ ហើយ​អង្វរ​ឱ្យ​នាង​ឡើង​រថយន្ដ​វិញ តែ​នាង​ពុំ​ព្រម​ឡើង ឯ​រថយន្ដ ឡិច​ស៊ី​ស​នោះ​ក៏​បាន​បើក​ទៅ​បាត់​។ តាម​ព័ត៌មាន​នេះ​បន្ដ​ទៀត​ថា នៅ​យប់​នោះ ស្ដ្រី​ជា​មេការ​មានការ​ខឹង យ៉ាង​ខ្លាំង ទោះបី​មិត្ដភក្ដិ​អង្វរ​ក៏​ពុំ​ស្ដាប់ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ដើរ​រហូត​មក​ដល់​លើ​ស្ពាន​ជ្រោយ ចង្វា ស្រាប់តែ​នាង​កែន ធី​រី​យ៉ា លោតទឹក​សំលាប់​ខ្លួន​តែ​ម្ដង ។​

បន្ទាប់​ពី​ការ​ធ្វើ​អត្ដឃាត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ស្ដ្រី​ជា​មិត្ដភក្ដិ​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ជ្រោយចង្វា ដើម្បី​សាកសួរ​រក​មូលហេតុ​ពិត​ដែល​នាំ​ឱ្យ​នាង​ធី​រី​យ៉ា​លោតទឹក ។ សព​របស់​នាង​ធី​រី​យ៉ា ត្រូវ​បាន​បងប្អូន និង​មិត្ដភក្ដិ​ជួល​អ្នកនេសាទ​អ៊‌ិ​ស្លា​ម​រាវរក​ទាំង​យប់​ក្នុង​តំលៃ​៣០០​ដុល្លារ និង​រាវរក​ឃើញ​នៅ​វេលា​ម៉ោង ១១​និង​៤០​នាទី​យប់ ហើយ​បញ្ជូន​សព​ទៅ​តំកល់​នៅ​ឈាបនដ្ឋាន​វត្ដ​ព្រះពុទ្ធ ។ នារី​ជា​មិត្ដភក្ដិ​ទាំង​ពីរ​នាក់ បាន​ប្រាប់​ប៉ូលិស​ថា កន្លង​មក​នាង​កែន ធី​រី​យ៉ា បាន​ព្យាយាម​លោតទឹក​សំលាប់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ​។​

ទាក់ទិន​នឹង​ការ​ធ្វើ​អត្ដឃាត​នេះ បើ​តាម​នារី​ជា​មិត្ដភក្ដិ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​នាង​ធី​រី​យ៉ា​តូចចិត្ដ នឹង​ខ្លួនឯង​កើតមក​ជា​កូន​អ្នក​ក្រីក្រ​និង​មាន​វិបត្ដិ​ក្នុង​គ្រួសារ ព្រមទាំង​ជំពាក់​ប្រាក់​គេ​ប្រមាណ​ជាង​១​ម៉ឺន ដុល្លារ ម្យ៉ាងទៀត​នាង​ធ្លាប់​និយាយ​ថា ប្រុស​ស្នេហ៍​របស់​នាង​នៅ​តែ​មិន​យល់ចិត្ដ​នាង​ទៀត ។ ចំណែក ស្ដ្រី​ជា​ម្ដាយ​និយាយ​ថា គាត់​ពុំ​បានដឹង​ថា​កូនស្រី​របស់​គាត់​មាន​វិបត្ដិ​អ្វី​ឡើយ ។​

Labels:

 
 

សភាអនុម័តនីតិវិធីឃុំខ្លួនប៉ូលិសអាចឃុំខ្លួនជនជាប់ចោទ៤៨ម៉ោង ត្រូវតែបញ្ជូនទៅតុលាការ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី ស្ដី​ពី​នីតិវិធី​ប្រតិបត្ដិការ ឃុំខ្លួន​បណ្ដោះអាសន្ន និង​ទោស​ដកហូត​សេរីភាព កាលពី​ថ្ងៃ​ទី​៥ មិថុនា ត្រង់​មាតិកា​ទី​២ ជំពូក​ទី​១ គ​ន្ថី​ទី​៨ ដោយ​មាន​សមាជិក​-​សមាជិកា​សរុប​៩១ រូប​ចូលរួម​ប្រជុំ​ក្រោម​អធិបតីភាព​សម្ដេច ហេង សំ​រិ​ន ប្រធាន រដ្ឋសភា ដែល​ការ​ពិភាក្សា​នោះ​មានការ​តឹងតែង​បំផុត ។

​លោក​ជាម យៀ​ប តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​ថ្លែង​ថា ចំពោះ​ការ​ឃុំខ្លួន​គេ​ខុសច្បាប់ បុគ្គល​ដែល​ឃុំ​គេ គ្មាន​មូលហេតុ​ត្រឹមត្រូវ​ចាំបាច់​ត្រូវ​ទទួលទោស​ទណ្ឌ​។ បើ​ទោះបីជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី មិន​ទាន់ ត្រូវ​បាន​អនុម័ត​ទាំងស្រុង​ក្ដី​ក៏​ក្រម​នេះ​មិន​ខុស​ប៉ុន្មាន ពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អ៊ុ​ន​តាក់​ឆ្នាំ​១៩៩៣​ដែរ ដោយ រយៈពេល​នៃ​ការ​ឃុំខ្លួន​២​ថ្ងៃ គឺ​៤៨​ម៉ោង ។ ប៉ុន្ដែ​លោក​សុ​ន ឆ័​យ ថ្លែង​ថា មាន​ករណី​ឃុំខ្លួន បន្ទាប់​ពី ចាប់ខ្លួន និង​មានការ​បាញ់​សំលាប់​មនុស្ស ហើយ​ច្បាប់​នេះ​មិន​មាន​ចែង​ច្បាស់លាស់​ទេ ជាក់ស្ដែង​ករណី​នៅ បាត់ដំបង ព្រៃ​ស និង​កំពង់ចាម​ធ្វើ​ឱ្យ​អ្នកទោស​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​ការ​បង្ក្រាប​កន្លង​មក ។​

លោក​សុទ្ធ សុ​ធន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​បាន​ថ្លែង​ថា ចំពោះ​មាត្រា​៥០៧ បាន​ចែង​យ៉ាង​ច្បាស់ ពី​ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់ ។ គ្រប់​ចៅក្រម​ទាំងអស់​ដែល​បាន​ទទួល​បណ្ដឹង​ស្ដី​ពី​ការ​ឃុំខ្លួន​បុគ្គល​ណា​ម្នាក់ ដោយ​ខុសច្បាប់ ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​។ លោក​អះអាង​ថា “​ប៉ុន្ដែ​គ្មាន​មន្ដ្រី​ពន្ធនាគារ​ណា​ម្នាក់ បាន​ឃុំខ្លួន​ពី​បទ​ឃុំខ្លួន​មនុស្ស​ខុសច្បាប់​ទេ ។ អំណាចតុលាការ​ត្រូវ​រំលោភ ដោយ​អំណាច​នគរបាល​”​។​

លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​បាន​ថ្លែង​ថា រាល់​ការ​បញ្ចេញមតិ​ទាំងឡាយ​របស់​វាគ្មិន ក្នុង​គោលបំណង​ស្ថាបនា​ច្បាប់​នេះ​មិនមែន​តែ​ក្រសួងយុត្ដិធម៌​ម្នាក់ឯង​នោះ​ទេ ក្នុង​ការ​អនុម័ត​នោះ ។ ចំពោះ​ពិធីបុណ្យ​ទាន​នានា​មិន​មានការ​លើកលែងទោស ឬ​បន្ថយទោស​បាន​ទេ​។ ប៉ុន្ដែ​ព្រះមហាក្សត្រ​មាន កំណត់​នៅ​ពេល​បុណ្យ​ចំរើន ព្រះ​ជន្ម ឬ​បុណ្យអុំទូក​នោះ​អាច​មានការ​បន្ថយទោស​ខ្លះ​ដល់​ពិរុទ្ធជន ។ ក្នុង ការ​បន្ថយ​នោះ​អាច​មាន​១​ឆ្នាំ ឬ​២​ឆ្នាំ ។ តែ​អ្នក​ណា​ជាប់​ទោស​គ្រប់​ពីរ​ភាគ​បី ហើយ​អាច​លើកលែង ទោស​នឹង​ចេញ​នៅ​ក្រៅ​ឃុំ ។​

យោង​តាម​មាត្រា​៥០៦​ចែង​ថា គ្មាន​ភ្នាក់ងារ​រដ្ឋបាល​ពន្ធនាគារ​ណា​អាច​ទទួល និង​ឃុំខ្លួន​បុគ្គល​ណា​ម្នាក់ ដោយ​គ្មាន​លិខិត​ចេញ ដោយ​អាជ្ញាធរ​តុលាការ​បាន​ឡើយ ។ ភ្នាក់ងារ​រដ្ឋបាល​ពន្ធនាគារ​ណា​ដែល​បាន​ទទួល និង​ឃុំខ្លួន​បុគ្គល​ណា​ម្នាក់​ដោយ​គ្មាន​លិខិត​ចេញ ដោយ​អាជ្ញាធរ​តុលាការ​ទេ​នោះ ត្រូវ​ជាប់ពិរុទ្ធ​ពី​បទ​បង្ខាំង មនុស្ស​ដោយ​ខុសច្បាប់ ។ តែ​មាត្រា​៥០៨​ឱ្យ​ដឹង​ថា គ្រប់​ភ្នាក់ងារ​រដ្ឋបាល​ពន្ធនាគារ​ត្រូវ​តែ​បង្ហាញខ្លួន ជន​ជាប់​ឃុំ​ដល់​ចៅក្រម​តាម​ការ​ស្នើ​សុំ ព្រមទាំង​ដល់​មន្ដ្រី​នគរបាល​យុត្ដិធម៌ ដែល​បំពេញភារកិច្ច តាម ការ​ប្រគល់​អំណាច​ពី​អាជ្ញាធរ​តុលាការ​។​

លោក​ហ៊ី សុភា រដ្ឋលេខាធិការ​ក្រសួងយុត្ដិធម៌ ដែល​បាន​ចូលរួម​ការពារ​ច្បាប់​នេះ បាន​ថ្លែង​ថា ចំពោះ ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នេះ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ក្នុង​ការ​ស៊ើបសួរ​ចម្លើយ ។ លោក​បន្ដ​ថា “​ក្នុង ចំណោម​ការ​ឈប់​សំរាក​នានា​តាម​ច្បាប់​រដ្ឋ​មិន​ត្រូវ​បាន​យក​មក​អនុវត្ដ​ចំពោះ​ទណ្ឌិត​បាន​ទេ ។ នោះ​ជា​ការ សំរាក​របស់​មន្ដ្រីរាជការ ប៉ុន្ដែ​ក៏​មាន​អ្នកខ្លះ​ទទួលផល​ប្រយោជន៍​ពី​ការ​ឈប់​សំរាក​នេះ​ដែរ​” ។​

លោក​បន្ដ​ថា ចំពោះ​ការ​លើកលែងទោស ឬ​ការ​បន្ធូរ​បន្ថយទោស​ដោយ​គិត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នោះ គឺជា បញ្ហា​មួយ​ផ្សេង​ទេ​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ក្នុង​ច្បាប់​នេះ​ទេ ។ ប៉ុន្ដែ​ចំពោះ​មាត្រា​៥១១ ឱ្យ ដឹង​ថា គ្រប់​ឧប្បត្ដិហេតុ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ ក្នុង​មណ្ឌល​ឃុំខ្លួន ត្រូវ​តែ​ជូនដំណឹង​ភ្លាម​ដល់​ព្រះរាជអាជ្ញា​។ មាត្រា​ដដែល​បន្ដ​ថា ក្នុង​ករណី​ដែល​អ្នកទោស​រត់​ចេញពី​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​នោះ ព្រះរាជអាជ្ញា​ចេញ បញ្ជា​ស្វែងរក​ចាប់ខ្លួន និង​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​អនុវត្ដ​បញ្ជា​ស្វែងរក​ចាប់ខ្លួន​ដោយ​អនុលោម​តាម ប្បញ្ញត្ដិ​ដែល​ចែង​ក្នុង​មាត្រា​១៩៦ (​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​) និង​មាត្រា​បន្ដបន្ទាប់​នៃ​ក្រម​នេះ ។ ទោះជា យ៉ាងណា​ច្បាប់​នេះ​រដ្ឋសភា​បន្ដ​អនុម័ត​មាត្រា និង​ជំពូក​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ។​

Labels: , ,

 
 

ជនជាប់សង្ស័យប្លន់ជនបរទេស ប៉ូលិសខណ្ឌដូនពេញក្របួចបាន៥នាក់

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្សពួក​៦​នាក់ ត្រូវ បាន​សមត្ថកិច្ច​ប៉ូលិស​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​បង្ហាញមុខ​កាល ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា បន្ទាប់​ពី​ក្របួច បាន​ក្រោយ​ពេល​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​កាបូប​ជនបរទេស​នៅ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​I ខណ្ឌ ដូនពេញ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ឧសភា​កន្លង​មក រួច​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ កំលាំង​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ជា​បន្ដបន្ទាប់ ។

​លោក​អនុសេនីយ៍ឯក យឹ​ម សុ​ជាតិ អធិការរង​ប៉ូលិស​ខណ្ឌដូនពេញ​ទទួល​បន្ទុក​ការងារ​យុត្ដិធម៌ បានឱ្យ ដឹង​ថា កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​មាត់ទន្លេ ផ្លូវ​លេខ​១៤៤ កែង​វិ​ថី ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ I ខណ្ឌដូនពេញ ក្រុងភ្នំពេញ មាន​ករណី​វាយ​ប្លន់​ជនបរទេស​២​នាក់ ម្នាក់​ឈ្មោះ SALEEM NOWAZKHAM ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន ជា​គ្រូ បង្រៀន​សាសនា​គ្រិស្ដ និង​ម្នាក់​ទៀត ឈ្មោះ LORRAIN GANNG ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ អៀរ​ឡង់ ជា​ភ្ញៀវ​ទេសចរ​ស្នាក់​នៅផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ដោយ​ប្លន់​យក​កាបូប​លុយ​និង​គ្រឿងអលង្ការ​ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​ចំនួន​៦​នាក់ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ​ពណ៌​ក្រហម ។ ជនល្មើស​៥​នាក់ បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ដាវ​គំរាម​ជនបរទេស​ទាំង​២​នាក់ ពេល​ប្លន់​បាន​សំរេច​ហើយ​ពួក​គេ​រត់គេច​ខ្លួន​បាត់​អស់ ។​

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ទទួល​ពាក្យបណ្ដឹង និង​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​រួច ក៏​បាន​កំណត់​មុខសញ្ញា ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់​នៅ​ថ្ងៃ​ទី​២ មិថុនា ដែល មាន​១-​ឈ្មោះ​សុខ យ៉ា ហៅ​ស្នា ហៅ​ក្បាល​ធំ អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ​ខន ដា​រ៉ា ហៅ​សក់​ក្រហម អាយុ​២២​ឆ្នាំ​, ៣-​ឈ្មោះ សៀ​ប ថេ​ត អាយុ​១៨​ឆ្នាំ​, ៤-​ឈ្មោះ ចាន់ វ៉ិ​ត អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ប្លុក​ស្ថានីយ​រថភ្លើង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​៥-​ឈ្មោះ​សាន ប្រាក់ ហៅ​ញ៉ា​ញ់ អាយុ​១៤​ឆ្នាំ ជន​ទាំង​៥​នាក់​នេះ​គឺជា​ប្រភេទ​ក្រុម​ប្រើ ថ្នាំ​ញៀន ស្នាក់​នៅ​មិន​ច្បាស់លាស់ ។

លោក​អនុសេនីយ៍ឯក​យឹ​ម សុ​ជាតិ បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង​៥​នាក់​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​លេខ​21BE1z ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ជា​ផ្ទះ របស់​ឈ្មោះ ហាប់ សុ​ខុន ហៅ​វែង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មេ​ក្លោ​ង ដែល​បាន​រត់គេច​ខ្លួន​បាត់​។ សមត្ថកិច្ច​ដកហូត​បាន​ចិញ្ចៀន​ដែក​ពណ៌​ឆ្នូត​ខ្មៅ​កណ្ដាល ចំនួន​១​វង់ កាបូបស្ពាយ​តូច​ពណ៌​ខ្មៅ​មាន​ខ្សែ ស្ពាយ​ចំនួន​១ និង​កូន​កាបូប​តូច​ពណ៌​ខ្មៅ មាន​អក្សរ PORTA VENTURA ចំនួន​១ ។​

យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាបូបស្ពាយ​ពណ៌​ខ្មៅ ដែល​ចោរប្លន់​យក​ទៅ​នោះ មាន​ម៉ាស៊ីន​ថត ម៉ាក SAMSUNG មួយ​គ្រឿង​, ប្រាក់​ចំនួន​៤៥០​ដុល្លារ ប្រាក់​យូ​រ៉ូ​១.៥០០ លិខិត ឆ្លង​ដែន​មួយ​ក្បាល​, ចិញ្ចៀនពេជ្រ​មួយ​វង់​តំលៃ​៦.០០០​យូ​រ៉ូ កងដៃ​ពេជ្រ​មួយ​វង់​តំលៃ​៥.០០០​យូ​រ៉ូ ខ្សែ​.​ក ពេជ្រ​មួយ​ខ្សែ​តំលៃ​៧០០​យូ​រ៉ូ និង​នាឡិការ​ដៃ​ម៉ាក TAGWER មួយ​តំលៃ​២០០ យូ​រ៉ូ ។​
​ជនជាប់សង្ស័យ​ទាំង​៥​នាក់​នេះ​បច្ចុប្បន្ន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​

Labels: , ,

 
 

តាមប្ដឹងរឿងចោរឆក់ខ្សែ.ក លោកប៉ូលិសរុញដាក់គ្នាវក់វី

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជា​បុគ្គលិក​សាលា​ឯកជន​មួយ​កាលពី​វេលា​ម៉ោង​៥ និង ១០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា ត្រូវ​ចោរឆក់​ខ្សែ​.​ក នៅ​មុខ​មន្ទីរពេទ្យ​សើ​ស្បែក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ (​នេ​ហ៍​រុ​) ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ បន្ទាប់​ពី​ត្រូវ​ចោរឆក់​ខ្សែ​.​ក​យក​ទៅ​បាត់ នារី​ជា​ម្ចាស់​ខ្សែ​.​ក ក៏ បាន​ជិះ​ម៉ូតូ​ស្វែងរក​កន្លែង​សមត្ថកិច្ច ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឱ្យ​ប៉ូលិស​ជួយ​ចាប់ចោរ​យក ខ្សែ​.​កមក​វិញ ។​
​នារី​រូប​នេះ​បាន​រៀបរាប់​ដោយ​មិន​បង្ហាញ​ឈ្មោះ​ថា នៅ​វេលា​ល្ងាច​នោះ​នាង​បាន​ចេញពី​កន្លែងធ្វើការ ដោយ ជិះ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប៊ិច បំណង​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ។ ពេល​ជិះ​ទៅ​ដល់​មុខ​មន្ទីរពេទ្យ សើ​ស្បែក​តាម​បណ្ដោយ​ផ្លូវ​២១៥ ស្រាប់តែ​មាន​ជន​២​នាក់ ជិះ​ម៉ូតូ​វី​វ៉ា​ពណ៌​ខ្មៅ​មក​ពីក្រោយ ហើយ​ធ្វើ សកម្មភាព​ឆក់​យក​ខ្សែ​.​ក​របស់​នាង រួច​ពួក​គេ​បោះពួយ​ម៉ូតូ​ទៅ​មុខ​បាត់​ស្រមោល​។ ក្រោយ​ពី​មាន​អំពើ ឆក់​ខ្សែ​.​ក​បែប​នេះ នាង​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ស្វាមី​នៅ​ឯ​ខេត្ដតាកែវ​ភ្លាម ហើយ​ពេល​នោះ​ប្ដី​នាង​បាន​ប្រាប់ ឱ្យ​ជិះ​ម៉ូតូ​ទៅ​ប្ដឹង​ប៉ូលិស ។


​នារី​ជា​ម្ចាស់​ខ្សែ​.​កបាន​រៀបរាប់​ទៀត​ថា នាង​មិន​បាន​ស្គាល់​ថា ស្នាក់​ការ​ប៉ូលិស​នៅ​ទីណា​ទេ ប៉ុន្ដែ​ត្រូវ បាន​គេ​ប្រាប់​ឱ្យទៅ​ប្ដឹង​ប៉ូលិស​ប៉ុ​សិ៍្ដ​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ដែល​នៅ​ជិត​នោះ ។ ពេល​ទៅ​ដល់ ប៉ុ​សិ៍្ដ​ផ្សារ​ដេប៉ូ​ទី​១​នោះ​គេ​ប្រាប់​ថា ឱ្យទៅ​ប្ដឹង​នៅ​ខណ្ឌ​៧​មក​រា​វិញ ព្រោះ​ចោរឆក់​ខ្សែ​.​ក​របស់​នាង​នៅ​ក្នុង ទឹកដី​ខណ្ឌ​៧​មក​រា​ឯណោះ​ទេ ឯ​នាង​ក៏​បាន​ជិះ​ម៉ូតូ​ទាំង​ក្ដី​ក្ដុកក្ដួល​ទៅ​រក​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ទៀត ។ ពី​ប៉ុ​សិ៍្ដ​ផ្សារ​ដេប៉ូ​ទី​១ ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា មិន​ឆ្ងាយ​ប៉ុន្មាន​ទេ សំរាប់​អ្នក​រស់នៅ​ទីក្រុង ហើយ​នាង ក៏​បាន​ព្យាយាម​ទៅ​ប្ដឹង​នៅ​ទីនោះ​ទៀត ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​មិន​សប្បាយចិត្ដ​នោះ គឺ​នៅ​អធិការដ្ឋាន ខណ្ឌ​៧​មក​រា លោក​ម៉ោ​ញ សា​រិ​ន ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យ​កូនចៅ​ម្នាក់​ជូន​នាង​ទៅ​ដាក់​ពាក្យ ប្ដឹង​នៅ​ប៉ុ​សិ៍្ដ​វាលវង់​ឯណោះ​វិញ​។ នារី​រង​គ្រោះ​បាន​រៀបរាប់​បន្ដ​ថា នៅ​ល្ងាច​នោះ​នាង​បាន​ពុះពារ​តាម មន្ដ្រី​ប៉ូលិស​អ្នក​ជូន​ទៅ​ដាក់​ពាក្យបណ្ដឹង​ពី​ចោរឆក់​ខ្សែ​.​ក​នោះ ទាល់តែ​បាន​សំរេច បើ​ទោះបីជា​បែបបទ របស់​ប៉ូលិស​បត់បែន​យ៉ាងណា​ក្ដី ។​


នារី​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា នាង​មិន​ស្ដាយ​ប៉ុន្មាន​ទេ ខ្សែ​.​កបា្ល​ទី​ន​.​ស មាន​តំលៃ​ត្រឹម​ជាង​២០០​ដុល្លារ ដែល​ចោរឆក់​យក​ទៅ​បាត់​នោះ ប៉ុន្ដែ​អ្វី​ដែល​នាង​ចង់បាន​គឺ​ប្ដឹង​ប៉ូលិស​ឱ្យ​តាម​ចាប់ចោរ កុំឱ្យ​ក្រុងភ្នំពេញ កើត​មាន​ចោរហារយ​ឆក់ លួច និង​ប្លន់​រាល់ថ្ងៃ​បែប​នេះ ។ មានការ​កត់សំគាល់​ឃើញ​ថា ចោរឆក់ តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុងភ្នំពេញ​សព្វថ្ងៃ កំពុង​តែ​កំរើក​ឡើង​វិញ​ហើយ ឯការ​បង្ក្រាប​ហាក់ដូចជា មិន​ទាន់​មាន​ប្រសិទ្ធភាព​សោះ ។​

Labels: ,

 
 

កូន​ប្រសា​ប្រុស​ថ្លើម​ធំ​ចិត្ដ​ខ្មៅ​កាប់​ក្បាល​ឪពុក​ក្មេក​មួយ​ពូថៅ

ខេត្ដកំពត ៖ បុរសចំណាស់ម្នាក់ ត្រូវ​កូន​ប្រសា​ប្រុស​កាប់​ក្បាល​មួយ​ពូថៅ​បណ្ដាលឱ្យ​ហូរ​ឈាម​ជោក​ខ្លួន កាល​ពី​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣ មិថុនា ហើយជនរងគ្រោះដែលកូនប្រសាកាប់មួយពូថៅ ឱ្យរងរបួសជាទម្ងន់នេះឈ្មោះអោម ហ៊ន អាយុ៦៨ឆ្នាំ នៅភូមិជ្រោះតាសោម ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រឡាច ខេត្ដកំពត។ ចំណែកឯកូនប្រសាថ្លើមធំហ៊ានកាប់ក្បាលឪពុកក្មេកនោះឈ្មោះឆាំ ប្រាង អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅឃុំសំរោងលើ ស្រុកបន្ទាយមាស ។

តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រសាគាត់បានទៅផឹក ស្រានៅចុងខាងជើងភូមិ ក្រោយពីផឹកស៊ីហើយក៏ត្រឡប់មកផ្ទះវិញ ក៏មានការឈ្លោះប្រកែកគ្នា ជាមួយ កូនស្រីគាត់ឈ្មោះសុធា ដែលជាប្រពន្ធ ។ ការទាស់ពាក្យសំដីគ្នានេះដោយសារតែមានការស្ដីបន្ទោស ពីប្រពន្ធដែលខឹងប្ដីទៅផឹកស៊ីមិនជូនកូនទៅមន្ទីរពេទ្យ ។ ជម្លោះនោះក៏មានការវាយតប់គ្នា ហើយ នាងជាប្រពន្ធបានជ្រុះមួកទៅក្នុងជ្រាំ និងខឹងប្ដីវាយផងក៏ជិះម៉ូតូទៅប្ដឹងប៉ូលិសរដ្ឋបាលឃុំកន្ថោរខាងជើង តែពេលទៅប្ដឹងនោះមិនបានជួបប៉ូលិសទេ ដោយសារប៉ូលិសទៅផ្ទះអស់ក៏ត្រឡប់មកផ្ទះខ្លួនវិញ ។ លុះ ពេលឃើញកូនយំសស្រាក់បែបនេះ គាត់ជាម្ដាយក្មេកក៏បានស្ដីឱ្យកូនប្រសាពីការវាយដំទាត់ធាក់ប្រពន្ធ តែកូនប្រសានោះបាននិយាយតបទៅកាន់គាត់ថា មិនចេះប្រដៅកូន ។ នៅពេលឮគាត់និយាយតបជាមួយ កូនប្រសាកាន់តែវែងឆ្ងាយនោះ ប្ដីរបស់គាត់ដែលត្រូវជាឪពុកក្មេកក៏និយាយថា កុំនិយាយជាមួយ អាថោកហ្នឹង។ បន្ទាប់ពីបានឮឪពុកដៀលថាអាថោក កូនប្រសាប្រមឹកនេះក៏ជេរឪពុកក្មេកវិញ ហើយក្លាយ ទៅជាជម្លោះជេរគ្នាទៅវិញទៅមក។ ខណៈនោះជនរងគ្រោះជាឪពុកក្មេក ក៏បានយកដំបងប្រវែងកន្លះ ម៉ែត្រប្រុងវាយកូនប្រសាដែលហ៊ានប្រមាថមាក់ងាយ តែត្រូវកូនប្រសានោះស្ទុះទៅយកពូថៅចាស់មួយ សំរាប់កាប់ទឹកកកនៅលើតុ ស្ទុះមកកាប់ឪពុកក្មេក តែបានគាត់ជាម្ដាយក្មេកទៅរារាំង ក៏ត្រូវកូនប្រសា វាយនឹងពូថៅចំកដៃខាងឆ្វេងរងរបួសធ្ងន់ ។ ការប្រទូស្ដរ៉ាយរវាងឪពុកក្មេក និងកូនប្រសាមាឌខ្ពស់ ជាងនោះក៏កាប់ចំក្បាលមួយពូថៅរងរបួសជាទំងន់ ។

តាមមន្ដ្រីប៉េអឹមស្រុកកំពង់ត្រាចដែលទៅពិនិត្យជនរងគ្រោះបាននិយាយថា នេះជាអំពើហិង្សាកើតឡើង ក្នុងគ្រួសារឈានទៅដល់កូនប្រសាកាប់ឪពុកក្មេក ។ មន្ដ្រីប៉េអឹមស្រុកបន្ដថា បើសិនជាពូថៅមុតខ្លាំង បុរសជាឪពុកក្មេកក៏មិនរស់ដែរ។ អ្នកភូមិបានស្ដីបន្ទោសថា ទោះជាឪពុកក្មេក ម្ដាយក្មេកស្ដីបន្ទោស យ៉ាងណាក៏ដោយ មិនត្រូវទៅកាប់ចាក់គាត់ដែរ ព្រោះគាត់មានវ័យចាស់ៗទៅហើយ ប៉ុន្ដែកូនប្រសាប្រុស រូបនោះក៏ធ្លាប់និយាយប្រាប់គេឯងថា គ្រួសារគាត់ពេលទាស់គ្នាជាមួយប្រពន្ធម្ដងៗ ត្រូវគ្រួសារខាងប្រពន្ធ ព្រួតគ្នាវាយរូបគាត់ ដោយអត់ទ្រាំមិនបានទើបពេលនេះតដៃវិញ។ ក្រោយពីកាប់ឪពុកក្មេកហើយ រូបគេ ក៏បានជិះម៉ូតូតាមថ្នល់តំរង់ទៅស្រុករបស់ខ្លួនបាត់ទៅ ។

Labels: ,

 
 

អាជ្ញាធរខណ្ឌឫស្សីកែវប្រើធម៌ក្ដៅប្រឆាំងទ្រុងទា

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលខណ្ឌ ឫស្សីកែវ កាលពីព្រឹកថ្ងៃទី៥ មិថុនា បានចុះទៅរុះរើទ្រុងទា ដែលគេធ្វើប៉ះពាល់ដល់ការជីកប្រឡាយមេ របស់អាជ្ញាធរ ដើម្បីរំដោះទឹកជំនន់នៅភាគខាងជើងទីក្រុងភ្នំពេញ ។ តាមព័ត៌មានឱ្យដឹងថា នៅព្រឹក ថ្ងៃទី៥ មិថុនា មានសមត្ថកិច្ចប៉ូលិស ប៉េអឹមប្រមាណ៣០ទៅ៤០នាក់ ដឹកនាំដោយលោកឃ្លាំង ហួត បានចុះទៅរុះរើ ទ្រុងទា និងកាយប្រឡាយបើកផ្លូវទឹកនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ដែលប្រឡាយ នេះបានធ្វើតាមប្លង់អភិវឌ្ឍរបស់អង្គការ JICA ទៅប៉ះចំទ្រុងទារបស់ប្រជាពលរដ្ឋចំនួន៥គ្រួសារ ហើយ ពួកគេមិនព្រមរុះរើចេញ ទៅតាមការណែនាំរបស់សាលាក្រុងភ្នំពេញ ក៏ដូចជាសាលាខណ្ឌឫស្សីកែវឡើយ។

នៅខណៈពេលចុះទៅរុះរើទ្រុងទា ដើម្បីបើកការជីកប្រឡាយនេះ គេឃើញលោក ឈុន ស៊ីរុន អភិបាលរង រាជធានីភ្នំពេញបានចុះទៅពិនិត្យការរុះរើនេះផងដែរ ។ លោក ឃ្លាំង ហួត បានឱ្យដឹងថា ការអភិវឌ្ឍន៍ ប្រឡាយមេនេះជាគំរោងរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍទីក្រុងភ្នំពេញ និងដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ទឹកភ្លៀងនៅភាគខាងជើងទីក្រុងភ្នំពេញ ។ ប្រឡាយមេនេះ គឺមានការគូរប្លង់ដោយអង្គការ JICA ហើយ សាលាក្រុងភ្នំពេញ បានបញ្ជាឱ្យសាលាខណ្ឌឫស្សីកែវជាអ្នកដោះស្រាយការជីក ហើយថែមទាំងបានដំណើរ ការ៦០ទៅ៧០ភាគ រយទៀតផង ។ ជាមួយនឹងការជីកនេះ អង្គការ JICA បានបំពាក់ម៉ាស៊ីនបូមទឹក នៅតាមផ្លូវទំនប់កប់ស្រូវតំលៃ២លាន៨សែនដុល្លារទៀតផង ។

លោកឃ្លាំង ហួត បន្ដទៀតថា នៅក្នុងការអភិវឌ្ឍន៍ប្រឡាយមេនេះមានប្រវែងជាង៥ពាន់ម៉ែត្រ ដែលមាន ផ្លូវអមសងខាង ម្ខាង៣០ម៉ែត្រ និងម្ខាងតៀត១៥ម៉ែត្រ ចាក់បេតុង ។ ការជីកប្រឡាយនេះបានប៉ះពាល់ ដល់ដីប្រជាពលរដ្ឋប្រមាណជិត៥០នាក់ ហើយមួយចំនួនធំបានផ្ដល់សម្បទានជូនរដ្ឋ ព្រោះនេះជាផល ប្រយោជន៍រួម នៅសល់តែដី៣ទៅ៤ម្ចាស់ទៀតប៉ុណ្ណោះ ដែលមិនព្រមសម្បទាន ហើយបច្ចុប្បន្នបានជួល ទៅឱ្យអ្នកចិញ្ចឹមទា ។ លោកឃ្លាំង ហួត បន្ដទៀតថា មុននឹងចុះមករុះរើទ្រុងទា និងកាយប្រឡាយ បើកផ្លូវនេះសាលាក្រុង ក៏ដូចសាលាខណ្ឌផងដែរ បានធ្វើសេចក្ដីជូនដំណឹងទៅដល់ម្ចាស់ដីឱ្យរុះរើទ្រុងទា ចេញតាំងពីយូរមកហើយ ព្រោះទ្រុងទានេះបានបិទ និងធ្វើឱ្យស្ទះការជីកប្រឡាយមេរំដោះទឹកជំនន់ តែពុំ ត្រូវបានម្ចាស់ដីស្ដាប់ការណែនាំឡើយ ទើបលោកបញ្ជាកំលាំងចុះទៅរុះរើតែម្ដង ។

លោកអភិបាលខណ្ឌក៏បានបញ្ជាក់ថា ការជីកប្រឡាយមេនេះជាផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា និង បញ្ចៀសទឹកជំនន់ វាមិនមែនជាផលប្រយោជន៍បុគ្គលណាមួយឡើយ។ ដោយសារតែរដ្ឋាភិបាលធ្វើ ប្រឡាយមេរំដោះទឹកជំនន់នេះឯង ទើបធ្វើឱ្យក្រុមហ៊ុនកូរ៉េបានមកវិនិយោគទុនអភិវឌ្ឍន៍ទីក្រុងរណប ទំនើបមានទឹកប្រាក់ជាង៥ពាន់លានដុល្លារ។

Labels: ,

 
 

ស្គាល់ស្រីស្នេហ៍តាមទូរស័ព្ទ អត់ស្គាល់មុខ ម្ដាយមិនចូលស្ដីអស់សង្ឃឹមចង.កធ្វើអត្ដឃាត

ខេត្ដកណ្ដាល ៖ យុវជនគិតខ្លីម្នាក់បានដាច់ចិត្ដធ្វើអត្ដឃាតចង.កសម្លាប់ខ្លួន ដោយសារតែភ្លើងស្នេហ៍ឆេះ រោលរាលពេញបេះដូង បន្ទាប់ពីបានស្គាល់នារីម្នាក់តាមទូរស័ព្ទដោយមិនទាន់ស្គាល់មុខគ្នាផង រួចបង្ខំ ម្ដាយឱ្យចូលស្ដីដណ្ដឹង តែម្ដាយបដិសេធក៏ធ្វើអត្ដឃាតដែលស្មានមិនដល់សោះ ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ឧសភា កន្លងមក នៅក្នុងភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ។ រឿងរ៉ាវនេះពិតជាគួរឱ្យហួសចិត្ដដែលការជួបទាក់ទងគ្នា តាមតែសំលេងក្នុងទូរស័ព្ទ បានធ្វើឱ្យភាគីបុរសស្រឡាញ់ងប់ងល់ទាំងមិនធ្លាប់ជួបមុខគ្នាបែបណា និងមិនដឹងថា នារីនោះមានរូប សម្បត្ដិយ៉ាងណា តែបែរជាស្រឡាញ់ដូចរន្ទះ ។

មន្ដ្រីប៉ូលិសមូលដ្ឋានឃុំតាលន់បានឱ្យដឹងថា កំលោះដែលមានស្នេហ៍ភក្ដីស្រលាញ់ស្រី តាមទូរស័ព្ទដោយ មិនទាន់ទាំងបានស្គាល់មុខគ្នាផងនោះ ហើយដាច់ចិត្ដសម្លាប់ខ្លួនបែបនេះមានឈ្មោះខន ទូច អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ដឈ្នួល មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ បុរសស្នេហ៍ស្រីមិនស្គាល់មុខនេះ បានធ្វើអត្ដឃាតដោយយកក្រមាចងជាប់នឹងធ្នឹមផ្ទះរួចចង.កសម្លាប់ខ្លួន នៅលើផ្ទះតែម្ដង ។ លុះដល់ វេលាម៉ោង១១ថ្ងៃត្រង់ខណៈពេលដែលឪពុកម្ដាយមកពីចំការវិញទើបដឹងថា កូនបានធ្វើអត្ដឃាតបែបនេះ ទើបមានការផ្អើលឆោឡោឡើង ។

តាមការរៀបរាប់របស់ម្ដាយជនរងគ្រោះ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែនេះ កូនរបស់គាត់មាន ទំនាក់ទំនងជាមួយស្រីម្នាក់តាមទូរស័ព្ទ គឺមិនដែលបានជួបមុខគ្នាម្ដងណាសោះ ដោយពួកគេបានបង្កើត សេចក្ដីស្នេហ៍ដ៏ផ្អែមល្ហែមជារៀងរាល់ថ្ងៃដោយខាងនារីនោះថា គេរស់នៅឯខេត្ដព្រៃវែង ។ ម្ដាយជនរង គ្រោះបន្ដថា កន្លងមកកូនរបស់គាត់បានបង្ខំគាត់ឱ្យទៅស្ដីប្រពន្ធឱ្យគេ ពីព្រោះគេមានទំនាក់ទំនង និង សន្យាជាមួយគ្នាតាមទូរស័ព្ទ ប៉ុន្ដែរូបគាត់ចេះតែប្រកែកដោយគិតថា បើមិនទាន់ស្គាល់មុខគ្នាផង ហេតុអ្វី ក៏ស្រឡាញ់គ្នាបែបនេះ ។ ក្រោយមកកូនរបស់គាត់ចេះ តែមានទឹកមុខស្រពាប់ស្រពោន ហើយគាត់ក៏ មិននឹកស្មានថាកូនប្រុសរបស់គាត់គិតខ្លីបែបនេះដែរ ។

តាមការឱ្យដឹងពីមិត្ដភក្ដិជិតស្និទ្ធរបស់ជនរងគ្រោះបានឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បាននិយាយតាម ទូរស័ព្ទសន្យាជាមួយនាងនោះថា នឹងឱ្យឪពុកម្ដាយចូលស្ដីដណ្ដឹងក្នុងពេលឆាប់ៗនេះ ហើយក្នុងរយៈពេល ប៉ុន្មានថ្ងៃមុនពេលធ្វើអត្ដឃាតនោះជនរងគ្រោះ បានបង្ខំឱ្យឪពុកម្ដាយទៅចូលស្ដីនាង នៅឯខេត្ដព្រៃវែង តែឪពុកម្ដាយប្រកែកមិនព្រម ទើបគេដាច់ចិត្ដធ្វើបែបនេះ ព្រោះបានសន្យាជាមួយស្រីស្នេហ៍ដែលមិន ស្គាល់មុខនោះតាមទូរស័ព្ទថា “បើមិនបាននាងយកមកធ្វើប្រពន្ធទេ សុខចិត្ដស្លាប់” ។

Labels:

 
 

បុរសជាប់ចោទពីបទជួញដូរថ្នាំញៀនត្រូវបាញ់បាក់ភ្លៅ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះអាងថា ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនត្រូវបានកម្លាំង ប៉ូលិសរបស់មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបាញ់បាក់ភ្លៅនៅក្នុងភូមិសាស្ដ្រ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ ហើយបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៥ មិថុនា ២០០៧ ក្រោមកិច្ចការពារពីកម្លាំងប៉ូលិសជាច្រើន និងមានការរារាំងមិនឱ្យអ្នក កាសែតថតរូប និងមិនផ្ដល់ព័ត៌មាននោះទេ ។ ជនជាប់ចោទជួញដូរគ្រឿងញៀនដែលត្រូវបាញ់បាក់ភ្លៅ នេះឈ្មោះហុង ប៊ុនថុង អាយុ៤២ឆ្នាំ ជាមន្ដ្រីប៉ូលិសនៅនាយកដ្ឋានប៉ូលិសទេសចរណ៍ក្រសួងមហាផ្ទៃ ។

ទាក់ទិននឹងការចុះបង្ក្រាបថ្នាំញៀន និងបាញ់ជនជាប់ចោទបាក់ភ្លៅនោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឱ្យដឹងថា កន្លងមកក៏ដូចជាពេលនេះ កម្លាំងប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះបង្ក្រាប មុខសញ្ញាគេមិនដែលសហការជាមួយសមត្ថកិច្ចមូលដ្ឋានទេ ដែលទំនងជាគេខ្លាចដណ្ដើមស្នាដៃ ។ មន្ដ្រី ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនបានព្យាយាមលាក់ព័ត៌មាន និងគំរាមមិនឱ្យអ្នកកាសែតថតរូបភាព ជនជាប់ ចោទនោះទេ ។ ការព្យាយាមសុំការបំភ្លឺពីមន្ដ្រីប៉ូលិសត្រូវបានបដិសេធមិនឆ្លើយតប ព្រមទាំងបណ្ដេញ ចេញក្រៅ ។

ការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសង្កាត់ទំនប់ទឹក រហូតដល់មានការផ្ទុះអាវុធនេះ មិនត្រូវបានគេបញ្ជាក់ ឱ្យដឹងថាបង្ក្រាបថ្នាំញៀនបានប៉ុន្មានម៉ឺនគ្រាប់នោះទេ គឺហាក់ដូចជាមានអាថ៌កំបាំងអ្វីម្យ៉ាង ព្រោះជនជាប់ ចោទក៏ជាមន្ដ្រីប៉ូលិសដែរ ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ឧសភា វេលាម៉ោង៤រសៀល មានករណីបង្ក្រាបការជួញដូរថ្នាំញៀន និង បាញ់សម្លាប់បុរសម្នាក់នៅក្នុងបន្ទប់នៃផ្ទះសំណាក់មួយនៅតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ ដែលគេដឹងថា ការបង្ក្រាបនេះគឺជាកម្លាំងប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ គឺពុំមានអាជ្ញាធរមូលដ្ឋានចូលរួមនោះទេ ដែលការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូត បានថ្នាំញៀនចំនួន១.៤០០គ្រាប់ ។ ដោយឡែកការចុះបង្ក្រាបថ្នាំញៀននៅក្នុងសង្កាត់ទំនប់ទឹក គេមិន បានប្រាប់ពីចំនួនថ្នាំញៀនឡើយ ។

Labels: ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.