កូនប្រសាប្រុសថ្លើមធំចិត្ដខ្មៅកាប់ក្បាលឪពុកក្មេកមួយពូថៅ
ខេត្ដកំពត ៖ បុរសចំណាស់ម្នាក់ ត្រូវកូនប្រសាប្រុសកាប់ក្បាលមួយពូថៅបណ្ដាលឱ្យហូរឈាមជោកខ្លួន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣ មិថុនា ហើយជនរងគ្រោះដែលកូនប្រសាកាប់មួយពូថៅ ឱ្យរងរបួសជាទម្ងន់នេះឈ្មោះអោម ហ៊ន អាយុ៦៨ឆ្នាំ នៅភូមិជ្រោះតាសោម ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រឡាច ខេត្ដកំពត។ ចំណែកឯកូនប្រសាថ្លើមធំហ៊ានកាប់ក្បាលឪពុកក្មេកនោះឈ្មោះឆាំ ប្រាង អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅឃុំសំរោងលើ ស្រុកបន្ទាយមាស ។
តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រសាគាត់បានទៅផឹក ស្រានៅចុងខាងជើងភូមិ ក្រោយពីផឹកស៊ីហើយក៏ត្រឡប់មកផ្ទះវិញ ក៏មានការឈ្លោះប្រកែកគ្នា ជាមួយ កូនស្រីគាត់ឈ្មោះសុធា ដែលជាប្រពន្ធ ។ ការទាស់ពាក្យសំដីគ្នានេះដោយសារតែមានការស្ដីបន្ទោស ពីប្រពន្ធដែលខឹងប្ដីទៅផឹកស៊ីមិនជូនកូនទៅមន្ទីរពេទ្យ ។ ជម្លោះនោះក៏មានការវាយតប់គ្នា ហើយ នាងជាប្រពន្ធបានជ្រុះមួកទៅក្នុងជ្រាំ និងខឹងប្ដីវាយផងក៏ជិះម៉ូតូទៅប្ដឹងប៉ូលិសរដ្ឋបាលឃុំកន្ថោរខាងជើង តែពេលទៅប្ដឹងនោះមិនបានជួបប៉ូលិសទេ ដោយសារប៉ូលិសទៅផ្ទះអស់ក៏ត្រឡប់មកផ្ទះខ្លួនវិញ ។ លុះ ពេលឃើញកូនយំសស្រាក់បែបនេះ គាត់ជាម្ដាយក្មេកក៏បានស្ដីឱ្យកូនប្រសាពីការវាយដំទាត់ធាក់ប្រពន្ធ តែកូនប្រសានោះបាននិយាយតបទៅកាន់គាត់ថា មិនចេះប្រដៅកូន ។ នៅពេលឮគាត់និយាយតបជាមួយ កូនប្រសាកាន់តែវែងឆ្ងាយនោះ ប្ដីរបស់គាត់ដែលត្រូវជាឪពុកក្មេកក៏និយាយថា កុំនិយាយជាមួយ អាថោកហ្នឹង។ បន្ទាប់ពីបានឮឪពុកដៀលថាអាថោក កូនប្រសាប្រមឹកនេះក៏ជេរឪពុកក្មេកវិញ ហើយក្លាយ ទៅជាជម្លោះជេរគ្នាទៅវិញទៅមក។ ខណៈនោះជនរងគ្រោះជាឪពុកក្មេក ក៏បានយកដំបងប្រវែងកន្លះ ម៉ែត្រប្រុងវាយកូនប្រសាដែលហ៊ានប្រមាថមាក់ងាយ តែត្រូវកូនប្រសានោះស្ទុះទៅយកពូថៅចាស់មួយ សំរាប់កាប់ទឹកកកនៅលើតុ ស្ទុះមកកាប់ឪពុកក្មេក តែបានគាត់ជាម្ដាយក្មេកទៅរារាំង ក៏ត្រូវកូនប្រសា វាយនឹងពូថៅចំកដៃខាងឆ្វេងរងរបួសធ្ងន់ ។ ការប្រទូស្ដរ៉ាយរវាងឪពុកក្មេក និងកូនប្រសាមាឌខ្ពស់ ជាងនោះក៏កាប់ចំក្បាលមួយពូថៅរងរបួសជាទំងន់ ។
តាមមន្ដ្រីប៉េអឹមស្រុកកំពង់ត្រាចដែលទៅពិនិត្យជនរងគ្រោះបាននិយាយថា នេះជាអំពើហិង្សាកើតឡើង ក្នុងគ្រួសារឈានទៅដល់កូនប្រសាកាប់ឪពុកក្មេក ។ មន្ដ្រីប៉េអឹមស្រុកបន្ដថា បើសិនជាពូថៅមុតខ្លាំង បុរសជាឪពុកក្មេកក៏មិនរស់ដែរ។ អ្នកភូមិបានស្ដីបន្ទោសថា ទោះជាឪពុកក្មេក ម្ដាយក្មេកស្ដីបន្ទោស យ៉ាងណាក៏ដោយ មិនត្រូវទៅកាប់ចាក់គាត់ដែរ ព្រោះគាត់មានវ័យចាស់ៗទៅហើយ ប៉ុន្ដែកូនប្រសាប្រុស រូបនោះក៏ធ្លាប់និយាយប្រាប់គេឯងថា គ្រួសារគាត់ពេលទាស់គ្នាជាមួយប្រពន្ធម្ដងៗ ត្រូវគ្រួសារខាងប្រពន្ធ ព្រួតគ្នាវាយរូបគាត់ ដោយអត់ទ្រាំមិនបានទើបពេលនេះតដៃវិញ។ ក្រោយពីកាប់ឪពុកក្មេកហើយ រូបគេ ក៏បានជិះម៉ូតូតាមថ្នល់តំរង់ទៅស្រុករបស់ខ្លួនបាត់ទៅ ។

for this post
Leave a Reply