រាជធានីភ្នំពេញ ៖ ជាងប៉ះកង់រថយន្ដម្នាក់ ត្រូវរថយន្ដដឹកដីធុនធំ១គ្រឿងកិនក្បាលស្លាប់ ក្នុងពេល គេលូនចូលដកយកដែកដូយចេញវិញ បន្ទាប់ពីប៉ះកង់រថយន្ដនោះរួច ហើយចៃដន្យអ្នកបើកបរបញ្ជារថយន្ដ របស់ខ្លួនទៅមុខ ។ ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧ នៅតាមបណ្ដោយផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ។
ជនរងគ្រោះឈ្មោះកែវ ពៅ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។ ចំណែករថយន្ដដឹកដីធុនធំនោះម៉ាកហ៊ីណូពណ៌ខ្មៅ ពាក់ស្លាកលេខក៩៦៨៨ភព៣ តែអ្នកបើកបរមិនស្គាល់ឈ្មោះទេ ព្រោះក្រោយពេលដឹងថា កិនមនុស្សស្លាប់បានគេចបាត់ ។
តាមសាក្សីឱ្យដឹងថា បន្ទាប់ពីប៉ះកង់រថយន្ដរួចរាល់ឈ្មោះកែវ ពៅ បានលូនចូលទៅដកយកដុំដូយចេញ វិញស្របពេលអ្នកបើកបរបញ្ជារថយន្ដទៅមុខដោយពុំបានដឹងមានមនុស្សនៅក្រោមរថយន្ដ ឯអ្នកប៉ះកង់ រថយន្ដថយចេញមិនទាន់ត្រូវកង់រថយន្ដក្រោយផ្នែកខាងឆ្វេងកិនបែកក្បាលស្លាប់ភ្លាម។ នៅពេលដឹងកើត មានហេតុការណ៍នោះទាំងអ្នកបើកបរ និងព្រូនាំគ្នាគេចខ្លួនបាត់។ ពេលគេចបាត់ហើយនោះ ពួកគេ បានទូរស័ព្ទប្រាប់ថៅកែឱ្យទៅយករថយន្ដ ព្រមទាំងនិយាយថា មុននឹងចេញដំណើរពួកគេមើលសព្វគ្រប់ អស់ហើយ ប៉ុន្ដែបែរជាកើតមានគ្រោះថ្នាក់បែបនេះទៅវិញ ។ សាក្សីបន្ដថា ការនិយាយតាមទូរស័ព្ទ ប្រាប់ថៅកែបែបនោះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ តាមការពិតអ្នកបើកបរពុំបានចុះពីលើរថយន្ដទេ គឺឱ្យព្រូចុះមើលពេលជាងប៉ះកង់នោះ ។ ពេលចេញដំណើរពួកគេពុំបានមើលជុំវិញទេ រថយន្ដទើប គ្រោះថ្នាក់កើតឡើងបែបនោះ។
មានព័ត៌មានឱ្យដឹងដែរថា រថយន្ដមួយគ្រឿងនេះធ្លាប់បុកគេពីរលើករួចមកហើយ ប៉ុន្ដែពុំត្រូវសមត្ថកិច្ច តាមចាប់បានទេ ព្រោះតែងតែបើកគេចចូលទៅក្នុងចំណតរបស់ខ្លួន នៅចំងាយប្រមាណជាង២០០ម៉ែត្រ ពីកន្លែងកើតហេតុនោះ ។

Labels: ចរាចរណ៍
for this post
Leave a Reply