កម្មការិនីខឹងចិត្ដនឹងលោកប្ដីលេបថ្នាំប៉ារ៉ាអស់៤បន្ទះប៉ងសម្លាប់ខ្លួន
ខេត្ដព្រៃវែង ៖ ស្ដ្រីម្នាក់ឈ្មោះរស់ សីម៉ា អាយុ២២ឆ្នាំ រស់នៅភូមិស្វាយក្ដៀប ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានលេបថ្នាំពេទ្យ “ប៉ារ៉ា” អស់ចំនួន៤បន្ទះដើម្បីសម្លាប់ខ្លួនព្រោះតែខឹងនឹងប្ដី ដែល ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ឧសភា កន្លងមក។
បុរសចំណាស់ឈ្មោះរស់ គែល អាយុ៦៣ឆ្នាំ ត្រូវជាឪពុកបង្កើតបានរៀបរាប់ថា កូនស្រីរបស់គាត់ទើបតែ រៀបការជាង១ឆ្នាំ ពុំទាន់មានកូនចៅទេ ហើយនាងបានទៅធ្វើជាកម្មកររោងចក្រកាត់ដេរឯភ្នំពេញ ឯប្ដីក៏ នៅជាមួយគ្នានៅឯទីនោះដែរ។ ទោះបីជាបែបណាកូនគាត់មិនបានរៀបរាប់ពីមូលហេតុ នៃការឈ្លោះ ប្រកែកគ្នាជាមួយប្ដីនោះទេ ដោយគ្រាន់តែប្រាប់ថា នាងពិបាកចិត្ដនឹងប្ដីណាស់ មិនចង់រស់ទេ ដូច្នេះនៅ ពេលស្ងាត់កូនគាត់ក៏លួចទៅទិញថ្នាំពេទ្យមកលេបសម្លាប់ខ្លួនតែម្ដង ។ គាត់បន្ដថា គាត់ស្មានថាកូនលេប ថ្នាំតាមវេជ្ជបញ្ជា របស់គ្រូពេទ្យដែលគេលក់ឱ្យចំនួន៤បន្ទះនោះ ស្រាប់តែកូនលេបទាំងអស់តែម្ដង ។
បុរសជាឪពុកបន្ដថា លុះកូនលេបហើយក៏ក្អួតមកធុំក្លិនថ្នាំពេទ្យខ្លាំងពេក ទើបមានការសង្ស័យ ក៏សួរទៅ កូន ហើយកូនស្រីថា លេបថ្នាំដើម្បីបញ្ចប់ជីវិត... ភ្លាមនោះក៏នាំគ្នាដឹកកូនមកមន្ទីរពេទ្យបង្អែកអ្នកលឿង ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។ គាត់ថា កូនប្រសាគាត់មិនបានមកផ្ទះនៅឯស្រុកទេ គេនៅឯភ្នំពេញ គឺមកតែកូនស្រីគាត់ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគាត់មិនដឹងរឿងទំនាស់គ្នានេះ។ គាត់និយាយទៀតថា គាត់បានផ្ញើដំណឹងរឿងកូនៗឈ្លោះប្រកែកគ្នានេះ ទៅអ្នកដន្លងដែរ ដើម្បីឱ្យមកផ្ទះគាត់ដោះស្រាយគ្នាឱ្យ កូនមានសេចក្ដីសុខឡើងវិញ កុំឱ្យបាក់បែកគ្នាបែបនេះ ។ បន្ទាប់ពីមកដល់មន្ទីរពេទ្យ ស្ដ្រីដែលប៉ង សម្លាប់ខ្លួនត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។
Labels: សន្តិសុខ
for this post
Leave a Reply