ខេត្ដកំពង់ចាម ៖ បុរសម្នាក់ពេលចូលទៅសប្បាយនៅផ្ទះបន ស្ថិតក្នុងភូមិមេម៉ាយ ឃុំបឹងកុក ស្រុកកំពង់ចាម ត្រូវនារីប្រកបរបរផ្លូវភេទលួចខ្វេះហ
ខេត្ដកំពង់ចាម ៖ បុរសម្នាក់ពេលចូលទៅសប្បាយនៅផ្ទះបន ស្ថិតក្នុងភូមិមេម៉ាយ ឃុំបឹងកុក ស្រុកកំពង់ចាម ត្រូវនារីប្រកបរបរផ្លូវភេទលួចខ្វេះហោប៉ៅខោយកលុយអស់ ។ ប៉ូលិសស្រុកកំពង់ចាម ឱ្យដឹងថា បុរសម្នាក់នោះរស់នៅស្រុកកំពង់សៀម បានជិះម៉ូតូទៅផ្ទះបនកាលពីវេលាម៉ោង៣ និង ៣០នាទី រសៀលថ្ងៃទី១ មិថុនា ២០០៧។
ប្រភពដដែលបន្ដថា ពេលបុរសនោះកំពុងសប្បាយភ្លេចខ្លួនជាមួយនារីប្រកបរបរផ្លូវភេទម្នាក់ ត្រូវបក្សពួក នាងលួចខ្វេះហោប៉ៅខោយកលុយអស់ចំនួន៥៥ដុល្លារ និង៥ម៉ឺនរៀល។ នៅពេលដឹកបាត់លុយរបស់ខ្លួន បុរសនោះបានទៅប្ដឹងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលបឹងកុកឱ្យជួយអន្ដរាគមន៍ ។ កំលាំងប៉ូលិសប៉ុស្ដិ៍និងស្រុក បានសហការគ្នាទៅឃាត់ខ្លួនស្ដ្រីជាប់សង្ស័យចំនួន៣នាក់ ១-ឈ្មោះសែម ស្រីម៉ៅ អាយុ២៤ឆ្នាំ, ២-ឈ្មោះ ដក ម៉ៃ អាយុ២០ឆ្នាំ ជាអ្នកប្រកបរបរផ្លូវភេទ និង ឈ្មោះរ័ត្ន ពៅ អាយុ៣២ឆ្នាំ ជាមេបននាំទៅ កាន់អធិការដ្ឋានស្រុកដើម្បីសួរនាំ ។
ស្ដ្រីជាប់សង្ស័យឈ្មោះដក ម៉ៃ ឆ្លើយសារភាពថា ខណៈពេលភ្ញៀវម្នាក់នោះកំពុងតែសប្បាយលើគ្រែ ជាមួយនាងស្រីម៉ៅ នាងបានលួចចូលទៅសម្ងំនៅក្រោមគ្រែ។ ពេលឃើញមានឱកាសហុចឱ្យ ខណៈ បន្ទប់ងងឹតផងនោះនាងបានឈោងយកខោមកលូកយកប្រាក់បានចំនួន៥៥ដុល្លារ និង៥ម៉ឺនរៀល រួចបង្ហើប ទ្វារចេញទៅក្រៅ ។ លុយទាំងនោះនាងបានយកឱ្យទៅឱ្យមេបន ។
ប៉ូលិសស្រុកកំពង់ចាមឱ្យដឹងថា មេបនរូបនេះនាពេលកន្លងមកធ្លាប់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនម្ដងពីបទលួច លុយភ្ញៀវដែរ។ ពេលនោះសមត្ថកិច្ចបានអប់រំកុំឱ្យប្រព្រឹត្ដជាលើកទី២ទៀត ។ ចំពោះលុយដែលពួកគេ លួចលើកក្រោយនេះបានប្រគល់ឱ្យបុរសជាម្ចាស់វិញគ្រប់ចំនួន។ មេបននោះត្រូវសមត្ថកិច្ចអប់រំនិងឱ្យធ្វើ កិច្ចសន្យាឈប់ឱ្យមានលើកទី៣ទៀត បើពុំនោះទេនឹងឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ដ ។
Labels: សន្តិសុខ
for this post
Leave a Reply