ចោរជាយក្រុងចងខ្សែទាក់.កប្លន់ម៉ូតូ ខណៈប៉ូលិសជប់លៀង
រាជធានីភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវចោរប្លន់ប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពទាក់ខ្សែប្លន់យកម៉ូតូ លុយ និងរបស់មានតំលៃ ក្នុងខណៈពេលពួកគេកំពុងជិះម៉ូតូធ្វើដំណើរ តាមផ្លូវពីក្រុងភ្នំពេញ ឆ្ពោះទៅផ្ទះនៅឯខេត្ដតាកែវ ក្នុងពេលយប់ជ្រៅ ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃ ទី៣ មិថុនា ឆ្នាំ២០០៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ត្រង់ចំណុច ដើមត្នោតទ្រេត ភូមិស្រែ.ញ សង្កាត់ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ ។
ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ មានគ្នា៣នាក់ ប្រើប្រាស់ខ្សែគោ និងកាំភ្លើងអាកា១ដើម ធ្វើ សកម្មភាពទាក់កអ្នកដំណើរតាមដងផ្លូវប្លន់យកបានម៉ូតូ ព្រមទាំងសំភារៈមួយចំនួនទៀត រួចជិះគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព ។ ជនរងគ្រោះនៅក្នុងអំពើប្លន់ខាងលើនេះ ម្នាក់ឈ្មោះឡោ ម៉ូត អាយុ៣៦ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិ ភ្នំតូច ឃុំភ្នំតូច ស្រុកបាទី ខេត្ដតាកែវ រងរបួសបែកក្បាលយ៉ាង ដំណំដោយសារក្រុមចោរវាយនឹងកាំភ្លើងអាកា ។ បុរសរូបនេះបាត់បង់លុយអស់ប្រមាណ៣០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកណូគៀមួយគ្រឿង។ ចំណែកម្នាក់ទៀតឈ្មោះយ៉ែម ភារោទ អាយុ២០ឆ្នាំ ជាជាង សំណង់ដែរ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នារងរបួស.ក ដោយសារទាក់នឹងខ្សែគោដែលចោរចងកាត់ ទទឹងផ្លូវ។ យុវជនរូបនេះបាត់បង់ម៉ូតូ C125 ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅមួយគ្រឿង ពេលនេះពួកគេ ទាំងពីរនាក់កំពុងសំរាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ នាទីក្រុងភ្នំពេញ ។
ជនរងគ្រោះទាំងពីរនាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះ នៅខេត្ដ តាកែវ ឆ្ពោះទៅកាន់វត្ដស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីធ្វើការទំនាក់ទំនងជាមួយព្រះសង្ឃ អំពីការកសាងខ្លោងទ្វារវត្ដ។ ក្រោយពីចប់កិច្ចការពួកគេបានចេញពីក្នុងវត្ដ ហើយនាំគ្នាស៊ីផឹកនៅកន្លែង លក់សាច់ក្រកក្បែរវត្ដនោះដែរ។ លុះក្រោយពេលផឹកស៊ីចប់ពួកគេពុំបានត្រឡប់ទៅផ្ទះវិញទេ គឺបានជិះ ម៉ូតូឌុបគ្នាធ្វើដំណើរទៅផ្ទះមិត្ដភក្ដិនៅម្ដុំគល់ស្ពានជ្រោយចង្វា ដើម្បីដេកនៅទីនោះមួយយប់ ព្រោះខ្ជិល ទៅផ្ទះទាំងយប់។ ពួកគេទាំងពីរនាក់បានបន្ដទៀតថា ប៉ុន្ដែពេលទៅដល់មិនជួបមិត្ដភក្ដិនោះទេ ហើយ ដោយគ្មានកន្លែងដេក ម្យ៉ាងស្ដាយលុយមិនហ៊ានដេកផ្ទះសំណាក់ ក៏បានសំរេចចិត្ដត្រឡប់ទៅផ្ទះទាំងយប់ តែម្ដង ។ ក្នុងខណៈពេលធ្វើដំណើរទៅដល់ចំណុចខាងលើ ស្រាប់តែមានចោរប្លន់ប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពចងខ្សែកាត់ទទឹងផ្លូវ ធ្វើឱ្យទាក់កពួកគេបណ្ដាលឱ្យដួលម៉ូតូទាំងកំរោល ។
ប្រភពដដែលបានបន្ដថា ក្រោយពេលពួកគេដួលម៉ូតូ ក្រុមចោរបាននាំគ្នាស្ទុះរត់ចូលទៅចាប់ពួកគេវាយ និងបាញ់ប៉ុនប៉ងសំលាប់ចោល ប៉ុន្ដែបាញ់មិនផ្ទុះ បន្ទាប់មកពួកចោរបានយកម៉ូតូ និងលុយព្រមទាំងទូរស័ព្ទ ដៃរួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ ប្រជាពលរដ្ឋបានឱ្យដឹងថា នៅត្រង់ចំណុចកើតហេតុនេះ មាន សកម្មភាពចោរប្លន់ទាក់ខ្សែជាញឹកញាប់ ដោយប្រើសុទ្ធតែកាំភ្លើងអាកាបែបនេះទៀតផង ។ ផ្ទុយទៅវិញ គេពុំដែលឃើញសមត្ថកិច្ចបង្ក្រាបបាននោះទេ ហើយក្រុមចោរប្លន់ទាំងនោះតែងតែគេចខ្លួនបាត់ដោយ សុវត្ថិភាពរហូតក្រោយពេលប្លន់បានសំរេច ។
ប្រជាពលរដ្ឋបានបន្ដថា ក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងអាកា និងខ្សែគោចងកាត់ទទឹងផ្លូវនោះធ្វើ សកម្មភាពចំពេលយប់ដែលលោកជួប សុខហេង អធិការរងខណ្ឌដង្កោ ទទួលបន្ទុកព្រហ្មទណ្ឌមានកម្មវិធី ជប់លៀងនៅផ្ទះរបស់គាត់ ។

Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply