<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

រាជធានីភ្នំពេញ ៖ ជាងប៉ះកង់រថយន្ដម្នាក់ ត្រូវរថយន្ដដឹកដីធុនធំ១គ្រឿងកិនក្បាលស្លាប់ ក្នុងពេល គេលូនចូលដកយកដែកដូយចេញវិញ បន្ទាប់ពីប៉ះកង់រថយន្ដនោះរួច ហើយចៃដន្យអ្នកបើកបរបញ្ជារថយន្ដ របស់ខ្លួនទៅមុខ ។ ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧ នៅតាមបណ្ដោយផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ។

ជនរងគ្រោះឈ្មោះកែវ ពៅ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។ ចំណែករថយន្ដដឹកដីធុនធំនោះម៉ាកហ៊ីណូពណ៌ខ្មៅ ពាក់ស្លាកលេខក៩៦៨៨ភព៣ តែអ្នកបើកបរមិនស្គាល់ឈ្មោះទេ ព្រោះក្រោយពេលដឹងថា កិនមនុស្សស្លាប់បានគេចបាត់ ។

តាមសាក្សីឱ្យដឹងថា បន្ទាប់ពីប៉ះកង់រថយន្ដរួចរាល់ឈ្មោះកែវ ពៅ បានលូនចូលទៅដកយកដុំដូយចេញ វិញស្របពេលអ្នកបើកបរបញ្ជារថយន្ដទៅមុខដោយពុំបានដឹងមានមនុស្សនៅក្រោមរថយន្ដ ឯអ្នកប៉ះកង់ រថយន្ដថយចេញមិនទាន់ត្រូវកង់រថយន្ដក្រោយផ្នែកខាងឆ្វេងកិនបែកក្បាលស្លាប់ភ្លាម។ នៅពេលដឹងកើត មានហេតុការណ៍នោះទាំងអ្នកបើកបរ និងព្រូនាំគ្នាគេចខ្លួនបាត់។ ពេលគេចបាត់ហើយនោះ ពួកគេ បានទូរស័ព្ទប្រាប់ថៅកែឱ្យទៅយករថយន្ដ ព្រមទាំងនិយាយថា មុននឹងចេញដំណើរពួកគេមើលសព្វគ្រប់ អស់ហើយ ប៉ុន្ដែបែរជាកើតមានគ្រោះថ្នាក់បែបនេះទៅវិញ ។ សាក្សីបន្ដថា ការនិយាយតាមទូរស័ព្ទ ប្រាប់ថៅកែបែបនោះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ តាមការពិតអ្នកបើកបរពុំបានចុះពីលើរថយន្ដទេ គឺឱ្យព្រូចុះមើលពេលជាងប៉ះកង់នោះ ។ ពេលចេញដំណើរពួកគេពុំបានមើលជុំវិញទេ រថយន្ដទើប គ្រោះថ្នាក់កើតឡើងបែបនោះ។

មានព័ត៌មានឱ្យដឹងដែរថា រថយន្ដមួយគ្រឿងនេះធ្លាប់បុកគេពីរលើករួចមកហើយ ប៉ុន្ដែពុំត្រូវសមត្ថកិច្ច តាមចាប់បានទេ ព្រោះតែងតែបើកគេចចូលទៅក្នុងចំណតរបស់ខ្លួន នៅចំងាយប្រមាណជាង២០០ម៉ែត្រ ពីកន្លែងកើតហេតុនោះ ។

Labels:

 
 

កូនមន្ដ្រីសំបូរលុយបាញ់គ្នានៅមុខរដ្ឋសភាថ្មី

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​យុវជន​៣​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​អំពើ​បាញ់ប្រហារ គ្នា​ដ៏​សាហាវ​មួយ ដែល​បាន​កើតឡើង​នៅ​មុខ​រដ្ឋសភា​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣ និង ១៥​នាទី​រសៀល​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧​។​

យុវជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ ១-​ឈ្មោះ​សូ គុណ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទ្រា សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រង​របួស​ជើង ទាំង​សងខាង ដោយ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​, ២-​ឈ្មោះ​ហួ​ន រ៉ា​ឌី អាយុ ១៧​ឆ្នាំ រស់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក (​រង​របួស​ភ្លៅ​ឆ្វេង និង​ក្រោម​ក្លៀក ខាងឆ្វេង ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់​) និង​៣-​ឈ្មោះ​ហូ សុង​រតនា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​សិស្ស​វិទ្យាល័យ​វត្ដ​ភ្នំ (​រង​របួស​ក្បាល និង​ក្បាលជង្គង់​ខាងស្ដាំ​) ។​

ទាក់ទិន​នឹង​អំពើ​បាញ់ប្រហារ​គ្នា​បណ្ដាល​ឱ្យ​ភាគី​ម្ខាង​រង​របួស​ធ្ងន់ធ្ងរ​ទាំងអស់​គ្នា​នេះ បើ​តាម​ប្រភព​ព័ត៌មាន ពី​ឈ្មោះ​ហូ សុង​រតនា បាន​និយាយ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​នៃ​មន្ទីរ​ពហុ​ព្យាបាល​តុង​ស៊ី​ង​ថា កាលពី​ល្ងាច ថ្ងៃ​ទី​៣ មិថុនា ខ្លួន​បាន​ទូរស័ព្ទ​ទៅ​អតីត​សង្សារ​ម្នាក់ ឈ្មោះ​បុប្ពា ក្នុង​គោលបំណង​សួរសុខទុក្ខ​នាង ។ ខណៈ​ពេល​កំពុងនិយាយ​ទូរស័ព្ទ​មិន​បាន​ប្រមាណ​១​នាទី​ផង នាង​បុប្ពា​បាន​បិទ​ទូរស័ព្ទ​ចោល​មុន​ពេល​ចប់​ការ សន្ទនា​គ្នា​តាម​ទូរស័ព្ទ ។ ដោយ​មាន​ចំ​ង​ល់​រូបគេ (​ហូ សុង រតនា​) ក៏​ទូរស័ព្ទ​ទៅ​នាង​បុប្ពា​ម្ដងទៀត​។ ពេល​ទូរស័ព្ទ​ទៅ​លើក​ទី​២​នោះ ស្រាប់តែ​សំលេង​មនុស្ស​ប្រុស​ជា​អ្នក​ទទួល​ទៅ​វិញ​។ ប្រភព​ដដែល​បន្ដ ទៀត​ថា ការ​ដែល​មនុស្ស​ប្រុស​ម្ខាង​ទៀត​និយាយ​ទូរស័ព្ទ​ជាមួយ​ខ្លួន (​សុង​រតនា​) នោះ​គេ​ប្រាប់​ថា “​អញ​” ឈ្មោះ អា​ស៊ិ​ញ ។ ខណៈ​ពេល​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​នោះ ឈ្មោះ​ស៊ិ​ញ​បាន​ណាត់​ខ្លួន (​សុង​រតនា​) ឱ្យមក​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​៤ មិថុនា នៅ​លើ​សួនច្បារ​មុខ​រដ្ឋសភា​ថ្មី ដើម្បី​និយាយ​គ្នា​ឱ្យ​ច្បាស់លាស់​។ ឈ្មោះ សុង​រតនា និយាយ​ទៀត​ថា ឈ្មោះ ស៊ិ​ញ នោះ​បាន​បោះពាក្យ​សំដី​តាម​ទូរស័ព្ទ​ថា បើ​អាណា អត់​មក​ជួប​គឺ​ឆ្កែ​។ ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​ចាត់​ទុក​ខ្លួន​ថា​សត្វ​ឆ្កែ ខ្លួន​ក៏​បាន​ជិះ​រថយន្ដ​ម៉ាក​ប្រា​ដូ​មួយ​គ្រឿង មាន​គ្នា​៣​នាក់ គឺ​អ្នក​រង​របួស​ទាំងអស់​គ្នា​តែ​ម្ដង ។ សុង​រតនា ក៏​ដូច​មិត្ដភក្ដិ​២​នាក់​ទៀត​ដែរ បាន​និយាយ​ថា ខ្លួន​កំពុង​ឈរ​ចាំ​ជួប​ដែល​ណាត់គ្នា​នៅ​លើ​សួនច្បារ​មុខ​រដ្ឋសភា ស្រាប់តែ​មាន​ភាគី​ម្ខាង​ទៀត​ទំនងជា​ភាគី ឈ្មោះ​ស៊ិ​ញ បាន​បើករថយន្ដ​ស៊េរី​ទំនើប ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម មក​បាន​បាញ់​រះ​លើ​ពួក ខ្លួន​បណ្ដាល​ឱ្យ​រង​របួស​រដូករណែល​ទាំង​៣​នាក់​តែ​ម្ដង ។

​ទាក់ទិន​នឹង​សកម្មភាព​បាញ់ប្រហារ​គ្នា​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ដដែល​មាន​ន័យ​ថា ក្រោយ​ពី​មាន​ស្នូរ អាវុធ​នៅ​សួនច្បារ​រួច ប៉ូលិស​ខណ្ឌចំការមន​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​យុវជន​១​ក្រុម​មាន​គ្នា​៤​នាក់ ដែល ២​នាក់ គឺជា​ក្មួយ​មន្ដ្រី​ម្នាក់ រីឯ​២​នាក់​ទៀត​ជា​អង្គរក្ស​តាម​ការពារ បាន​ជិះ​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ចូល​ទៅ​ប្ដឹង​សមត្ថកិច្ច​ថា មាន​គេ​បាញ់ប្រហារ​មក​លើ​ពួក​ខ្លួន ក្នុង​ករណី​ប៉ុនប៉ង​ធ្វើឃាត ។ មន្ដ្រី​ប៉ូលិស ខណ្ឌចំការមន​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នក​ដែល​មក​ប្ដឹង​សមត្ថកិច្ច​ថា មាន​គេ​បាញ់​ពួក​ខ្លួន​នោះ​អាច​ជាប់​ពាក់ព័ន្ធ ជាមួយ​ភាគី​ក្រុម​អ្នក​រង​របួស​ខាងលើ​។ ប៉ូលិស​បង្ហើប​ថា ភាគី​ដែល​មក​ប្ដឹង​សមត្ថកិច្ច​នោះ​បាន​សារភាព​ថា ខ្លួន​បាន​បាញ់​រះ​នៅ​កន្លែង​កើតហេតុ​ខាងលើ​មែន ប៉ុន្ដែ​ខណៈ​ពេល​នៃ​ការ​បាញ់ប្រហារ​គ្នា​នោះ គឺ​បាញ់​ទៅ​វិញ ទៅ​មក​ប្រៀប​ដូច​សមរភូមិ​ប្រយុទ្ធ​គ្នា​មួយ ។​

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ភាគី​ទាំង​សងខាង​ម្ខាងៗ​មាន​គ្នា​មិន​តិច​ឡើយ ហើយ​សុទ្ធ​សឹង​ជា​កូន អ្នកធំ មាន​លុយ មាន​អំណាច ។ អ្នកខ្លះ​ជា​កូន​គយ ខ្លះ​ទៀត​ជា​កូន​នាយទាហាន មានបុណ្យ​ស័ក្ដិធំៗ ។​

ជុំវិញ​ហេតុការណ៍​ផ្ទុះអាវុធ​ខាងលើ​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ក្រុម​យុវជន​ទាំង​២​ក្រុម បាន​ណាត់គ្នា​បាញ់​គ្នា​ផ្គើន​សមត្ថកិច្ច​តែ​ម្ដង​។ ករណី​ខាងលើ​នេះ ប៉ូលិស​ក្រុងភ្នំពេញ បាន​សហការ​ជាមួយ ប៉ូលិស​ខណ្ឌចំការមន​ដាក់​កំលាំង​យាមកាម​អ្នក​របួស​យ៉ាង​ដិត​ដល់ នៅ​មន្ទីរពេទ្យ​តុង​ស៊ី​ង រីឯ​អ្នក​ដែល ក្លាហាន​ជិះ​រថយន្ដ​ចូល​ប្ដឹង​ប៉ូលិស​នោះ ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​សំរេច​ឃាត់ខ្លួន បណ្ដោះអាសន្ន​នៅ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។​

នេះ​គឺជា​បាតុភាព​ដ៏​អាក្រក់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត​ថ្មី​មួយទៀត ដែល​ក្រុម​យុវជន​ឈាមរាវ​ជើង​ខ្លាំង បាន​បង្ក​ការ​បាញ់ប្រហារ​គ្នា​ទាំង​ថ្ងៃ បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​លាមក​មួយ​បាន​កើតឡើង​កាលពី​ខែ​មុន នៅ​មុខ​ក្លឹ​ប រាត្រី​មួយ ដោយ​មានការ​បាញ់​គ្នា​ផង និង​បើកឡាន​បុក​គ្នា​ផង ។​

Labels: , ,

 
 

បុរសជនជាតិកូរ៉េស្រវឹងដល់.កបើកអាក្ដាមត្របាក់ទ្វារផ្ទះគេទាំងយប់

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២ មិថុនា បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​មាន​អាកា​រៈ​ស្រវឹងស្រា​ខ្លាំង បាន​បើករថយន្ដ​ជ្រុល​ចង្កូត​ទៅ​បុក​ទ្វារផ្ទះ​គេ បណ្ដាល​ឱ្យ​ខូចខាត​ទាំង រថយន្ដ​យ៉ាងដំណំ ។ បុរស​ជនជាតិ​កូរ៉េ​នោះ​មានឈ្មោះ​ជិន គុន​វ័ន អាយុ​៥៣​ឆ្នាំ ជា​ប្រធាន​រោងចក្រ​កាត់ដេរ ឈ្មោះ​ហ្វា​ញ ជី​ស ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​រថយន្ដ ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក LEXUS ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ 2D 7367 ភ្នំពេញ​។

​ទាក់ទិន​នឹង​ហេតុការណ៍​នេះ នគរបាល​ខណ្ឌ​៧​មក​រា មិន​ទាន់​បាន​បំភ្លឺ​រឿង​អ្វី​ទាំងអស់ ដោយ​គ្រាន់តែ បញ្ជាក់​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​គេ​បានឃើញ​រថយន្ដ​មួយ គ្រឿង ម៉ាក​ម៉ុង​ហ្គោ ចត​នៅ​លើ​ផ្លូវ​លេខ​១៦១ កំពុង​ទំលាក់​ទំនិញ​ដាក់​ចូល​ផ្ទះ​លេខ​169AEo ក្នុង សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ។ ខណៈ​ពេល​រថយន្ដ​នោះ​កំពុង​ដាក់​ទំនិញ ក៏​ស្រាប់តែ​រថយន្ដ​ម៉ាក LEXUS បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ដែល​ស្រវឹង​ជោកជាំ មិនដឹង​ជា​ចេញពី​ហាង​ណា​ទេ បើក​ទៅ​បុក​គូទ រថយន្ដ​នោះ​ពេញទំហឹង ហើយ​រេ​ចង្កូត​ទៅ​បុក​ទ្វារផ្ទះ​លេខ​១៦៩​នោះ​បន្ដ​ទៀត​។ ពេល​រថយន្ដ LEXUS នោះ​បុក​ទ្វារផ្ទះ គេ​បានឃើញ​អ្នកបើកបរ​រថយន្ដ​បង្ហើប​កញ្ចក់​អើត​.​ក​ចេញ​មក​ក្រៅ​និយាយ​ភាសា​កូរ៉េ ឱ្យ​គេ​ជួយ ថែម​ទាំង​មាន​ឈាម​ហូរ​ពេញមាត់ ប៉ុន្ដែ​ភ្លាម​នោះ​គ្មាន​អ្នក​ណា​ចូល​ក្បែរ​បាន​ទេ ព្រោះ​ធុំក្លិន​ស្រា ជះ​ខ្លាំង​ពេក គឺ​បាន​ត្រឹមតែ​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​នាំ​រថយន្ដ​នោះ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​រង់ចាំ​ធ្វើការ​ដោះ ស្រាយ​ប៉ុណ្ណោះ ។

​នគរបាល​ខណ្ឌ​៧​មក​រា​បានឱ្យ​ដឹង​ទៀត​ថា ពេល​យក​រថយន្ដ និង​អ្នកបើកបរ​ទៅ​ដល់​អធិការដ្ឋាន ក៏​ត្រូវ​មិត្ដ ភក្ដិ​បងប្អូន​អ្នកបើកបរ​មក​ធានា​យក​បុរស​នោះ​ទៅ​ផ្ទះ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ព្យាបាល​របួស ព្រោះថា ពេល​នេះ​និយាយ​គ្នា​ក៏​និយាយ​មិនកើត​ដែរ ដោយសារ​អ្នកបើកបរ​រូប​នោះ​ធ្លាក់​ភ្នែក​ខ្លាំង​ពេក ។​

Labels: ,

 
 

យុវជនជំទង់ម្នាក់ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​និង​២​នាក់​ទៀត​រង​របួសស្រាល ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វ៉េវ ជ្រុល​ចង្កូត​ទៅ​បុក​រទេះ​លក់​ខ្ចៅ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ហើយ​អ្នក​ជិះ​ពីក្រោយ​បាន​ខ្ទាត​ចូល​កង់ រថយន្ដ​កូរ៉េ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ មិថុនា នៅ​មុខក្រសួង​ធម្មការ​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​និយាយ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា យុវជន​៣​នាក់​នោះ​ជិះ​ម៉ូតូ​វ៉េវ ផលិត​នៅ ប្រទេស​វៀតណាម ពណ៌​ខៀវ ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ពួក​គេ​បុក​រទេះ​លក់​ខ្ចៅ​បណ្ដាល​ឱ្យ​រទេះ​នោះ ដួល​ក្រឡាប់​បះ​កង់ ឡើង​លើ ឯ​ម៉ូតូ​ក៏​ដួល​ដែរ​។ ពេល​ដួល​នោះ យុវជន​ឈ្មោះ​ចិត្រ ដែល​អង្គុយ​ក្រោយ​គេ​បាន​ខ្ទាត​ទៅ ចំណែក​ផ្លូវ​ម្ខាង​ទៀត​ស្រប​ពេល​មាន​រថយន្ដ​ធុន​កូរ៉េ​មួយ​តោន​កន្លះ​ដឹកឈើ​មក​ដល់ បើក​កិន​ត្រង់​កង់ ក្រោយ​ចំ​មួយ​ចំហៀង​ខ្លួន​តែ​ម្ដង​។ បន្ទាប់​ពី​រថយន្ដ​នោះ​បើក​ទៅ​បាត់ យុវជន​២​នាក់​ទៀត​ដែល​របួសស្រាល នាំ​គ្នា​សែង​ឈ្មោះ​ចិត្រ ដាក់​លើ​ចិញ្ចើម​ផ្លូវ​ជួយ​រឹត​ឱ្យ​ដឹងខ្លួន​វិញ ប៉ុន្ដែ​ដោយសារ​ឈាម​ហូរ​ចេញ​តាម មាត់ច្រើន​ពេក​គេ​បាន​ដាច់ខ្យល់​ស្លាប់​មុន​រថយន្ដ​សា​មុ​យ​ទៅ​ដល់ ។

យុវជន​ឈ្មោះ​វ៉ា​ន់ រ​ដ្ឋា ហៅ​សារាយ ទី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែល​របួសស្រាល​និង​ជា​អ្នក​បើក​ម៉ូតូ​បាន​និយាយ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ពួក​គេ​មាន​គោលបំណង ទៅ​ផ្សារ​ឃ្លាំង​រំសេវ ប៉ុន្ដែ​ជិះ​ម៉ូតូ​កំសាន្ដ​កាត់​តាម​មុខ​ព្រះ​បរមរាជវាំង​សិន​។ ពេល​ពួក​គេ​ជិះ​ទៅ​ដល់ ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ដ​កូរ៉េ​ដឹកឈើ​បុក​រទេះ​លក់​ខ្ចៅ​ស្ងោរ បណ្ដាល​ឱ្យ​ក្រឡាប់​រទេះ កំពប់​ខ្ចៅ​ពេញ​ថ្នល់ ហើយ​បន្ទាប់​មក​រថយន្ដ​នោះ​ជ្រុល​មក​បុក​ម៉ូតូ​របស់​គេ​ពីក្រោយ​ថែម​ទៀត ។ ពេល​នោះ មិត្ដភក្ដិ​គេ​ឈ្មោះ​ចិត្រ ដែល​អង្គុយ​ក្រោយ​គេ បាន​ខ្ទាត​ចូល​កង់​រថយន្ដ​ទើប​រងគ្រោះថ្នាក់​ដល់​ស្លាប់​បែប នេះ​។

ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើង​គោក ក្រុងភ្នំពេញ​បាន​ទៅ​ធ្វើការ​វាស់វែង និង​យក​សព​ទៅ​តំកល់​ទុក នៅ​ឈាបនដ្ឋាន​វត្ដ​ព្រះពុទ្ធ រង់ចាំ​ក្រុម​គ្រួសារ ។ ទោះជា​យ៉ាងណា​រថយន្ដ​កូរ៉េ​នោះ​បាន​បើក​គេច​បាត់​។​

Labels: ,

 
 

រថយន្ដកាមរីបុករះម៉ូតូទាំងព្រឹកអស់៥គ្រឿងនិងរបួសធ្ងន់ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​សន្លប់​ស្ដូកស្ដឹង និង​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​៥​គ្រឿង ក៏​ទទួល​រង​នូវ​ការ ខូចខាត​ដែរ ខណៈ​ពេល​ដែល​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​ស៊េរី​៩១ ដែល​បើកបរ​ដោយ​បុរស​ចំណាស់ ម្នាក់​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ទាំង​កំរោល​ទំនងជា​ខូច​ក្រឡ​ប្រេង​ហ្វ្រាំង ទើប​ចាប់​ហ្វ្រាំង​មិន​ស៊ី ។ គ្រោះថ្នាក់ នេះ​បាន​កើតឡើង​នៅ​ចំណុច​រង្វង់​មូល​រមណីយដ្ឋាន​វត្ដ​ភ្នំ​ផ្នែក​ខាង​ទិសឦសាន ស្ថិត​ក្នុង​សង្កាត់​វត្ដ​ភ្នំ ខណ្ឌ ដូនពេញ ក្រុងភ្នំពេញ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧ ។

​ម្ចាស់​រថយន្ដ​កាម​រី​ស៊េរី​៩១ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ង​៨៨៤៥ ភព​២ នោះ ឈ្មោះ​ជា សា​រ៉ា​វុ​ទ្ធី អាយុ​៥០​ឆ្នាំ ជាម​ន្ដ្រី​ប៉ូលិស​ផ្នែក​សណ្ដាប់ធ្នាប់​ស្រុក​តា​ខ្មៅ ខេត្ដកណ្ដាល ។ លោក​បាន​រៀបរាប់​ឱ្យ​សមត្ថកិច្ច ដឹង​ថា​មុន​ពេល​កើតហេតុ លោក​បាន​បើកបរ​រថយន្ដ​ពី​ស្រុក​តា​ខ្មៅ ឆ្ពោះទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី មើល​កូនប្រុស ដែល​រងគ្រោះថ្នាក់​ចរាចរ ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​ទីនោះ ។ ខណៈ​ពេល​បើករថយន្ដ មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​អ្នកដំណើរ​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជា​បន្ដបន្ទាប់ រហូត​ដល់​៥​គ្រឿង ហើយ​ក្នុង​ហេតុការណ៍​នោះ​ក៏​បាន​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ទទួល​រង​របួស រហូត​សន្លប់ ស្ដូកស្ដឹង ដោយសារ​រថយន្ដ​កៀប ។

លោក​ជា សា​រ៉ា​វុ​ទ្ធី បាន​បញ្ជាក់​ថា រថយន្ដ​របស់​លោក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ទំនងជា​ខូច​ក្រឡ​ហ្វ្រាំង ហើយ កន្លង​មក​មិន​ដែល​មាន​ហេតុការណ៍​បែប​នេះ​ឡើយ ។ ប៉ូលិស​មូលដ្ឋាន​និយាយ​ថា ម៉ូតូ​ខូចខាត​មាន​ធុន C125 ចំនួន​៣​គ្រឿង វី​វ៉ា​១​គ្រឿង និង​វ៉េវ​មួយ​គ្រឿង រីឯ​បុរស​ម្នាក់​ដែល​រង​គ្រោះ​នោះ​មិន​ទាន់​ស្គាល់ឈ្មោះ នៅឡើយ​ទេ ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។​

Labels: ,

 
 

ខ្យល់និងព្រះពិរុណមួយមេធំនៅភ្នំពេញរំលំពោធិ៍មួយដើមទាំងឫស

រាជធានី​ភ្នំពេញ ៖ ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​ដុះ​នៅ​ចំណុច​ផ្លូវ​លេខ​៣៨៨ កែង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន បាន​ដួល​រលំ​លើ​កំណាត់​ផ្លូវ​លេខ​៣៨៨ បណ្ដាល ឱ្យ​ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​នោះ​ពុំ​អាច​ឆ្លងកាត់​បាន​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ​ទៅ​ហើយ នៅ​តែ​ពុំ​ទាន់ ឃើញ​អាជ្ញាធរ​ឬ​មន្ដ្រី​ជំនាញ​ចុះ​កាប់​ចេញ​ពីលើ​ទ្រូងផ្លូវ​ឡើយ​។ ដើម​ពោធិ៍​ដ៏​ចំណាស់​នេះ បាន​ដួល​រលំ ទៅ​លើ​ដងផ្លូវ​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា ក្រោយ​ពេល​មាន​ភ្លៀង​មួយ​មេ និង ព្យុះ​កំណាច​យ៉ាង​ធំ​មួយ​បោកបក់​ក្នុង​ទីក្រុង​ភ្នំពេញ ។​

ទាក់ទិន​នឹង​ឧប្បត្ដិហេតុ​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​ម្នាក់ អាយុ​ប្រហែល​៨០​ឆ្នាំ ដែល មាន​លំនៅ​ឋាន​ក្បែរ​កន្លែង​ដែល​ដើម​ពោធិ៍​រលំ​នោះ បាន​និយាយ​ប្រាប់​អាជ្ញាធរ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ថា ចាប់តាំងពី​គាត់​ធំ​ដឹងក្ដី​កាលណា​មក គឺ​ឃើញ​ដើម​ពោធិ៍​ដ៏​ធំ​នេះ​មាន​ទំហំ​ស្ទើរ​ប៉ុន​នឹង​កង់​រទេះគោ​ទៅ​ហើយ មាន​ម្លប់​ត្រឈឹងត្រឈៃ ។ ដូច្នេះ​បើ​ប្រៀបធៀប​ពី​អាយុកាល គឺ​ដើម​ពោធិ៍​ខាងលើ​មាន​អាយុ​មិន​ក្រោម​ពី ១០០​ឆ្នាំ​ឡើយ​។ មានការ​លើក​ឡើង​ថា នេះ​ជា​សំណាងល្អ​មួយ​ក្នុង​មួយ​ពាន់​សំណាង​ហើយ ដែល​ដើម​ពោធិ៍ រលំ​នោះ​ពុំ​មាន​មនុស្ស​ឆ្លងកាត់​លើ​ដង​វិ​ថី​នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង បើសិនជា​ពេល​នោះ​មាន មនុស្ស​ឆ្លងកាត់​វិញ ប្រាកដជា​ចៀស​មិន​ផុត​ពី​ទទួល​រង​គ្រោះ​ដល់​ជីវិត​ជា​ពុំខាន​ឡើយ ។ ទោះជា​យ៉ាងនេះ ក្ដី គេ​បាន​សង្កេត​ឃើញ​ផ្ទះ​បើកហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ក្បែរ​ដើម​ពោធិ៍ធំ​នោះ បាន​ទទួល​រង​នូវ​ការ ខូចខាត​បាក់បែក​សំយាបផ្ទះ​មួយ​ចំនួន​ផង​ដែរ ដោយសារ​ចុង​ដើម​ពោធិ៍​រលំ​ទៅ​ប៉ះ​គ្រប​ពីលើ ។ មនុស្ស​ជា ច្រើន​នាក់​ដែល​ទៅ​អង្គុយ​ហូប​កាហ្វេ​នៅ​ហាង​កាហ្វេ​នេះ​បាន​លាន់មាត់​គ្រប់ៗ​គ្នា​ថា បើសិនជា​ហាង​កាហ្វេ​ពុំ មែន​ជា​ផ្ទះថ្ម​រឹង​មាំ​ទេ ម្ល៉េះ​សម​នឹង​ត្រូវ​បាក់​ស្រុត​ដោយសារ​ដើម​ពោធិ៍​រលំ​សង្កត់​នោះ​ពុំខាន​ឡើយ ។ ជុំវិញ ឧប្បត្ដិហេតុ​ខាងលើ​នេះ មហាជន​ភាគច្រើន​បាន​ធ្វើការ​រិះគន់​ទៅ​អាជ្ញាធរ​ក្រុងភ្នំពេញ ពិសេស​មន្ទីរ សាធារណការ​រាជធានី​ភ្នំពេញ​ថា ពុំ​បាន​គិតគូរ​ច្បាស់លាស់​អំពី​អាយុកាល​របស់​ដើមឈើ​នៅ​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ធ្វើការ​កាប់​ផ្ដួល​ចោល​មុន​ឧប្បត្ដិហេតុ​កើតឡើង ទើប​ពុំ​បណ្ដាល​ឱ្យ​មានការ​ផល​ប៉ះពាល់​ដល់​ជីវិត​រស់ នៅ​របស់​ប្រជាពលរដ្ឋ ។​

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នៅ​មាន​ដើមឈើ​ចំណាស់ៗ​ជា​ច្រើន​ដើម​ដុះ​នៅ​អម​ដង​វិ​ថី​នានា ក្នុង ក្រុងភ្នំពេញ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ ឬ​បាក់​ធ្លាក់​មក​លើ​ផ្លូវ ហើយ​នៅ​ពុំ​ទាន់​ឃើញ​មន្ដ្រី​ជំនាញ ចុះ​ធ្វើការ​សិក្សា​គិតគូរ​មុន​ពេល​មាន​ឧប្បត្ដិហេតុ​កើតឡើង​ឡើយ ។ គេ​បាន​កត់​សំគាល់ថា កន្លង​មក ធ្លាប់​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទទួល​រង​នូវ​ការ​ខូចខាត​យានយន្ដ​គ្រប់​ប្រភេទ ដោយសារ​ដើមឈើ​រលំ​សង្កត់ ពិសេស​គឺ​ក្នុង​រដូវវស្សា​។ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត មន្ដ្រី​ជំនាញ​គួរ ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ចៀសវាង​មានការ​ដួល​រលំ​ដើមឈើ​មក​លើ​ដងផ្លូវ បង្ក​ការ​លំបាក និង​គ្រោះ​មហន្ដរាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ព្យុះ​ភ្លៀង​ម្ដងៗ ។​

Labels: , ,

 
 

ឆក់​ខ្សែ​.​ក​ជិះ​ម៉ូតូ​រត់​បុក​គេ​ដួល​ប្រកាច់​២​នាក់​ជាប់​ខ្នោះដៃ​លើ​គ្រែពេទ្យ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក និង​ទូរស័ព្ទ​ពី​អ្នក ដំណើរ​បាន​សំរេច បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្ដែ​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ ក៏​ជ្រុល​ទៅ​បុក​អ្នក ដើរ​បណ្ដាល​ឱ្យ​ដួល​ខ្លួនឯង​បែក​មុខ បាក់​ធ្មេញ និង​ត្រូវ​ចាប់ខ្លួន​វាយ​ខ្នោះ​ជាប់​គ្រែ​ដេក​នៅ​ពេល​បញ្ជូន​ទៅ កាន់​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ច​ន្ទ្រា​។ នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​អ្នកដំណើរ​ម្នាក់​បាក់​ភ្លៅ​ម្ខាង ប៉ុន្ដែ គេ​ពុំ​បាន​ស្គាល់​អត្ដសញ្ញាណ​ឡើយ ។

​ហេតុការណ៍​ឆក់​ខ្សែ​.​ក​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១ មិថុនា នៅ​មុខ ផ្ទះ​លេខ​19H ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ឯ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ម្នាក់​ឈ្មោះ​ចាន់ ធា ភេ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៧០ ផ្លូវ​ចោម​ចៅ ភូមិ​បឹង​ក្រពើ សង្កាត់​ស្ទឹង​មាន​ជ័យ និង​ម្នាក់​ទៀត ឈ្មោះ​ហុង ឧស្សាហ៍ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជាង សំណង់​ដែរ មាន​ទីលំនៅ​ភូមិ​សុខសាន្ដ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ជន​ទាំង​ពីរ​នាក់​បាន​រង របួស​បែក​មុខ បាក់​ធ្មេញ និង រលាត់​ដៃជើង ហើយ​ត្រូវ​សមត្ថកិច្ច​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល ច​ន្ទ្រា ដោយ​ដៃ​ដាក់​ខ្នោះ​ជាប់​គ្រែ​ព្រោះ​ខ្លាច​រត់ ។​

មន្ដ្រី​ប៉ូលិស​ខណ្ឌទួលគោក​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ទាំង​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជិះ​ម៉ូតូ​ហុងដា C125 ស៊េរី​២០០៧ មួយ​គ្រឿង ឆក់​យក​ខ្សែ​.​ក​ប្លា​ទី​ន ទម្ងន់​៣​ជី និង​ទូរស័ព្ទ​ដៃ​ពី​ស្ដ្រី​ម្នាក់​ឈ្មោះ​កែ សុភា អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​សំរេច​ហើយ​ក៏​ជិះ​គេចខ្លួន តែ​បាន​ជ្រុល ទៅ​បុក​អ្នក​ដើរ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ។ មន្ដ្រី​ប៉ូលិស​ដដែល​បន្ដ​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ស្ដ្រី​ឈ្មោះ កែ សុធា ព្រមទាំង​ចៅ​តូចៗ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូឌុប ធ្វើ​ដំណើរ​ពី​សង្កាត់​ទឹកថ្លា​ក្នុង​គោលបំណង ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ មក​ពី​ទិស​ខាងជើង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ជនជាប់ចោទ​ទាំង​ពីរ​នាក់​ដោយ​ឈ្មោះ​ចាន់ ធា ជា​អ្នក​បើក​ម៉ូតូ បាន​មក​ក្បែរ​ហើយ​ជន​ម្នាក់​ឈ្មោះ ហុង ឧស្សាហ៍ បាន​ឆក់​យក​ខ្សែ​.​ក​ប្លា​ទី​ទំងន់​៣​ជី និង​ទូរស័ព្ទ​ម៉ាក​ណូ​គៀ ពី​ស្ដ្រី​រង​គ្រោះ​បាន​សំរេច ។​

នៅ​ក្នុង​សកម្មភាព​នេះ​បណ្ដាល​ឱ្យ​ម៉ូតូឌុប និង​ម៉ូតូ​ជនជាប់ចោទ​ដួល​បោក​ទៅ​លើ​ថ្នល់ ហើយ​ជនជាប់ចោទ ទាំង​ពីរ​នាក់​បាន​លើក​ម៉ូតូ​របស់​ខ្លួន​ជិះ​ត្រឡប់​ទៅ​ទិស​ខាងជើង​វិញ ប៉ុន្ដែ​ដោយ​ព្រះ​ពុំ​ជួយ​ក៏​ជ្រុល​ទៅ​បុក បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​ដួល​ខ្លួនឯង​បែក​មុខ បាក់​ធ្មេញ​សន្លប់​លើ​ទ្រូងផ្លូវ ។ ចំណែក​បុរស ដែល​ឆ្លងផ្លូវ​បាន​រង​របួស​បាក់​ភ្លៅ​ម្ខាង ប៉ុន្ដែ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញ្ញាណ​ឡើយ ។ ភ្លាមៗ​នោះ​ប៉ូលិស ខណ្ឌទួលគោក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយដោយ​សារ​តែ​ជនជាប់ចោទ​មាន​របួស​ធ្ងន់ធ្ងរ ក៏​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ច​ន្ទ្រា រួច​បន្ទាប់​ពី​ដឹងខ្លួន​ក៏​បាន​ដាក់​ខ្នោះដៃ​ជាប់​គ្រែ​ដើម្បី​កុំឱ្យ​រត់​។ ទោះជា យ៉ាងណា​ខ្សែ​.​ក​និង​ទូរស័ព្ទ​បាន​បាត់​នៅ​ពេល​ដួល​ម៉ូតូ ។​

Labels: , ,

 
 

ប៉ូលិស​យីអ៊ុន​ដាក់​ទាំង​ព្រឹក ប្រុង​ផាក​រក​កាហ្វេ​គុយទាវ​​បែរជា​សង​ថ្លៃ​ខូច​សោ​ម៉ូតូ

ខេត្ដបាត់ដំបង ៖ “​ចង់​ចំណេញ បែរជា​ដាច់​ចំណង​” ប៉ូលិស​សណ្ដាប់ធ្នាប់​ផ្សា​របឹង​ឈូក​ខេត្ដបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា​កន្លង​មកនេះ ប៊ិះ​វ័ណ្ឌ​.​ក​ដោយសារ​ចង់​ផាកពិន័យ​ម៉ូតូ​មួយ​គ្រឿង ដែល​ជាប់ សោ​.​ក​ចត​ចោល​នៅ​កន្លែង​ហាមឃាត់​នៅ​ខាងត្បូង​ផ្សារ ហើយ​ក្រុម​ប៉ូលិស​ទាំងនោះ បាន​យក​សោ​មួយ​បាច់ ទៅ​ចាក់​ឆ្កឹះឆ្កៀល​សោ​.​ក​ម៉ូតូ​គេ​ទាល់តែ​ខូច​អស់ រួច​ក៏​អូស​ម៉ូតូ​នោះ យក​មក​ទុក​នៅ​ប៉ុ​សិ៍្ដ​យាម​ផ្សារ បឹង​ឈូក ដើម្បី​រង់ចាំ​ធ្វើការ​ផាកពិន័យ​ពី​ម្ចាស់​ម៉ូតូ​... លុះ​ពេល​ម្ចាស់​ម៉ូតូ​មក​ឃើញ​សោ​.​ក​ម៉ូតូ​ខ្លួន​ខូច​ខ្ទេច ខ្ទី​អស់បែប​នេះ ស្រាប់តែ​សាប់​ប៉ូលិស​មួយ​រយៗ​ឡើង​ប៉ូលិស​ស្លេក​មុខ ដោយសារ​តែ​ស្ដ្រី​ម្ចាស់​ម៉ូតូ​ខឹង ប៉ូលិស​ធ្វើ​ឱ្យ​ខូច​សោ​.​ក ម៉ូតូ​គាត់ ហើយ​ចង់​ប្ដឹង​ប៉ូលិស​នោះ​ថា ប៉ុនប៉ង​លួច​ម៉ូតូ​គាត់ ទើប​ប៉ូលិស​សុខចិត្ដ ទទួលកំហុស ហើយ​មិន​ធ្វើការ​ផាកពិន័យ​ទេ ថែម​ទាំង​ធ្វើ​សោ​.​ក​ឱ្យ​ស្ដ្រី​នោះ​វិញ​យ៉ាង​តក់ក្រហល់​បំផុត​។

​បើ​តាម​សាក្សី​ជា​ច្រើន​ដែល​ឃើញ​ហេតុការណ៍​នេះ​និយាយ​ថា ដំបូង​គេ​ឃើញ​ស្ដ្រី​នោះ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១០០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០២ មក​ចត​នៅ​លើ​ផ្លូវ​ខាងត្បូង​ផ្សា​របឹង​ឈូក វេលា​ម៉ោង​ជិត​៧​ព្រឹក ថ្ងៃ​ទី​៣០ ឧសភា ហើយ​ស្ដ្រី​នោះ​ដើរ​ចូល​ផ្សារ​បាត់ លុះ​មួយសន្ទុះ​ដើរ​ចេញ​មក​វិញ មិនឃើញ​ម៉ូតូ ក៏​ឆោឡោ​ឡើង​តែ​ត្រូវ​គេ​ប្រាប់​ថា ឃើញ​ប៉ូលិស​យក​សោ​មួយ​បាច់​មក​ចាក់​អូស​យក​ទៅ​ទុក​នៅ​ប៉ុ​សិ៍្ដ ដោយ ចោទ​ថា (​ស្ដ្រី​ម្ចាស់​ម៉ូតូ​) ចត​នៅ​កន្លែង​ហាមឃាត់ ។ ភ្លាម​នោះ​គេ​ឃើញ​ស្ដ្រី​ម្ចាស់​ម៉ូតូ​ដើរទៅ​កន្លែង​ប៉ុ​សិ៍្ដ ហើយ​ត្រូវ​ប៉ូលិស​ស្ដីបន្ទោស​យ៉ាង​ចាស់ដៃ ដោយសារ​តែ​ស្ដ្រី​នោះ​ចត​ម៉ូតូ​នៅ​កន្លែង​ហាមឃាត់ ។ សាក្សី បាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​ត្រូវ​ប៉ូលិស​ស្ដីបន្ទោស​រួច​ហើយ ស្ដ្រី​នោះ​បានឃើញ​សោ​.​ក​ម៉ូតូ​គាត់​ខូច​ខ្ទេចខ្ទី​អស់ ក៏​ចាប់ផ្ដើម​ខឹង​ឆេវ​តែ​ម្ដង ហើយ​សាប់​ប៉ូលិស​មួយ​រយៗ​វិញ​ថា ប៉ូលិស​បាន​ធ្វើ​ឱ្យ​ខូច​សោ​.​ក​ម៉ូតូ​គាត់ ដូច្នេះ​ត្រូវ​តែ​ធ្វើ​សង​គាត់​វិញ បើ​មិន​ធ្វើ​ទេ គាត់​នឹង​ប្ដឹង​ចោទ​ថា ប៉ូលិស​ជា​ចោរលួច​ម៉ូតូ​គាត់​ក៏​បាន ព្រោះ ម៉ូតូ​គាត់​ជាប់​សោ​.​ក ហេតុ​អ្វី​មិន​លើក​ម៉ូតូ​គាត់​មក​តាម​សំរួល បែរជា​កាច់​សោ​.​ក​ម៉ូតូ​គាត់​ខូច​ខ្ទេចខ្ទី​អស់​។ សាក្សី​ថា ពេល​ឮ​ស្ដ្រី​នោះ​គំរាម​បែប​នេះ ទំនង​ប៉ូលិស​ដឹង​ថា ខ្លួន​ខុស​ក៏​លែង​ហ៊ាន​ផាកពិន័យ​ស្ដ្រី​នោះ ហើយ​ថែម​ទាំង​យក​ម៉ូតូ​នោះ​ទៅ​ធ្វើ​សោ​.​ក​សង​វិញ​យ៉ាង​លឿន​ទៀត​ផង ។​

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក​អនុសេនីយ៍ទោ​រឹម រ៉េ​ត មេ​ប៉ូលិស​សណ្ដាប់ធ្នាប់​ផ្សារ បឹង​ឈូក​បាន​ប្រាប់​កោះសន្ដិភាព​ថា ម៉ូតូ​នោះ​ចត​នៅ​កន្លែង​ហាមឃាត់ ហើយ​កំ​លាំ​របស់​លោក​ឃើញ​បាន​ផ្លុំ កញ្ចែ​ចំនួន​៣​ដង ដើម្បី​សួរ​រក​ម្ចាស់ តែ​មិនឃើញ ទើប​កំលាំង​របស់​លោក​យក​សោ​ទៅ​ចាក់សោ​.​ក ហើយ អូស​យក​មក​ទុក​នៅ​ប៉ុ​សិ៍្ដ​ដើម្បី​អប់រំ​ម្ចាស់ កុំឱ្យ​ចត​នៅ​កន្លែង​ហាមឃាត់​ទៀត ប៉ុន្ដែ​លោក​មិនដឹង​ថា ខូច សោ​.​ក​ម៉ូតូ​គេ​នោះ​ទេ ហើយ​ទោះជា​យ៉ាងណា​លោក​បាន​ធ្វើ​សង​ម្ចាស់​ម៉ូតូ​នោះ​វិញ​ហើយ​។ កង​សន្ដិសុខ ក្នុង​សំលៀក​បំពាក់​ឈុត​ពណ៌​ទឹកប៊ិច​ម្នាក់​និយាយ​ថា នៅ​តាម​ដងផ្លូវ​ជុំវិញ​ផ្សា​របឹង​ឈូក មិន​អនុញ្ញាត ឱ្យ​ម៉ូតូ ឬ​កង់​ចត​ទេ ព្រោះ​ប៉ះពាល់​សណ្ដាប់ធ្នាប់ ប៉ុន្ដែ​បើ​ដាក់​លក់ទំនិញ​លើ​ទ្រូងផ្លូវ​នោះ​បាន​ម៉ា​សេរី ឱ្យ​តែ​បង់លុយ ។

​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ប្រចាំ​ផ្សា​របឹង​ឈូក បាន​រិះគន់​ថា ការ​ដាក់​ស្លាក​សញ្ញា​ហាម​ចត​នោះ គ្រាន់តែ​ជា​លេស ឆ្លៀតឱកាស​រក​លុយ​តែ​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​រឿង​ខូច​សណ្ដាប់ធ្នាប់​វិញ គេ​សូម​សួរ​ថា កន្លែង​ដែល ប៉ូលិស​បើក​ឱ្យ​គេ​ដាក់​ទំនិញ​គ្រប់​ប្រភេទ​លក់​រញ៉េរញ៉ៃ​ពេញ​លើ​ថ្នល់ និង​យក​ថ្នល់​ហ៊ុម​របង​ធ្វើ​កន្លែង​ផ្ញើ ម៉ូតូ​កង់​ស្ទើរ​រក​កន្លែង​ដើរ​គ្មាន​នោះ ម៉េច​ក៏​ប៉ូលិស​មិន​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​សាធារណៈ​ផង​ទៅ​? ហេតុ​អ្វី​ក៏​ប៉ូលិស​តាម​រករឿង​ម៉ូតូ​១​គ្រឿង ឬ​២​គ្រឿង​ដែល​ចត​ក្បែរ​អ្នកលក់​មួយ​ភ្លែតៗ​នោះ​ទៅ​វិញ​? ឬ​ក៏ ប៉ូលិស​ចង់បាន​ប្រាក់​៥​ពាន់​រៀល​លើ​ការ​ផាកពិន័យ​ម៉ូតូ​ដែល​ចត​កន្លែង​ហាមឃាត់​នោះ​?​

ក្រុម​អ្នក​រត់​ម៉ូតូឌុប​ទាំងនោះ​រិះគន់​បន្ថែម​ទៀត​ថា កន្លង​មក គេ​តែង​ឃើញ​ប៉ូលិស​សណ្ដាប់ធ្នាប់ ទាំងនោះ មាន​សោ​មួយ​បាច់​ដើរ​ចាក់សោ​.​ក​ម៉ូតូ​ណា ដែល​ចត​នៅ​កន្លែង​ហាមឃាត់ រួច​អូស​យក​មក​ធ្វើការ​ផាកពិន័យ ម្ចាស់​ម៉ូតូ​នោះ​៥​ពាន់​រៀល ចំណែក​អ្នក​លក់ដូរ​នៅ​លើ​ទ្រូង​ថ្នល់​ត្រូវ​បង់លុយ​តាម​កន្លែង​តូច ឬ ធំ​... ដូច្នេះ ហើយ បើ​អ្នកលក់​ចង់​យក​ទំនិញ​ភោគផល​មក​ដាក់​លក់​ពេញ​ថ្នល់​យ៉ាងណា ក៏​អត់​ទើសភ្នែក​ប៉ូលិស​ដែរ ឱ្យ​តែ​បង់លុយ តែបើ​ម៉ូតូ​ចត​នៅ​កន្លែង​នោះ​មួយ​ភ្លែត​ក៏​ដោយ ម្ចាស់​ដើរ​ចេញ​មិន​ទាន់​ផង ប៉ូលិស​យក សោ​មក​រុក​ឆ្កៀល​សោ​.​ក​ម៉ូតូ​នោះ​អូស​យក​ទៅ​ប៉ុ​សិ៍្ដ​បាត់ ។

​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អ្នក​រត់​ម៉ូតូឌុប​លោក​ស័ក្ដិ​២ រឹម រ៉េ​ត បាន​បំភ្លឺ​ឱ្យ​ដឹង​ថា ផ្សា​របឹង​ឈូក ជា​ផ្សារ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន ដែល​មាន​លោក​ថៅកែ​ឈុ​ន​ជា​អ្នកគ្រប់គ្រង ដូច្នេះ​គាត់​មាន​សិទ្ធិ យក​ថ្នល់​ឱ្យ​គេ​ដាក់​លក់​អីវ៉ាន់ ឬ​ធ្វើ​កន្លែង​ផ្ញើ​កង់ ម៉ូតូ អ៊ីចឹង​ហើយ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​មានការ អនុញ្ញាត​ពី​លោក​ចៅហ្វាយខេត្ដ​ផង​ដែរ មិនមែន​លោក​ជា​អ្នក​ធ្វើ​ដោយ​ចិត្ដ​ឯង​នោះ​ទេ ។

Labels: ,

 
 

កូន​មេ​គយ​កំពត​បើក​ឡង់​គ្រី​ស្ស័​រ​ដេញ​គ្នា​បុក​ផ្អើល​ពេញ​ក្រុង

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2F 6847 ត្រូវ ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ចតុមុខ​ឃាត់​ទុក​នៅ​តាម​ផ្លូវ​លេខ​២២៨ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រុង ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ២០០៧ បន្ទាប់​ពី​រថយន្ដ​នោះ បើក ប្រដេញ​គ្នា​ធ្វើ​ឱ្យ​ជ្រុល​ទៅ​បុក​ស្ដ្រី​ម្នាក់ និង​ម៉ូតូ​១​គ្រឿង​បន្ទាប់​មក​បុក​រថយន្ដ​កាម​រី​១​គ្រឿង​ទៀត ហើយ ព្យាយាម​បើក​គេច​ទាំង​បែក​កង់​ផ្នែក​ខាង​មុខ​។ បន្ទាប់​ពី​ចាប់​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​នោះ​បាន ទើប​ដឹង​ថា អ្នកបើកបរ​ជា​កូនលោក​មេ​គយ​ខេត្ដកំពត ។​

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​ឃើញ​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស្ស័​រ​នោះ ដែល​បើក​ដោយ​យុវជន​អាយុ​ប្រហែល​ក្រោម​២០​ឆ្នាំ ប្រដេញ​គ្នា​ជាមួយ​រថយន្ដ​កាម​រី​ឆ្លាម​តាម​បណ្ដោយ​វិ​ថី ព្រះ​សុធារស ពី​ត្បូង​ទៅ​ជើង​។ ពេល​ប្រដេញ​គ្នា​ទៅ​ដល់​ម្ដុំ​នាគ​បាញ់​ទឹក រថយន្ដ​ឡង់​គ្រី​ស្ស័​រ​ជ្រុល​ចង្កូត ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ បន្ទាប់​មក​ជ្រុល​ទៅ​បុក​ស្ដ្រី​ជា​អ្នក​បោស​សំរាម ម្នាក់​បណ្ដាល​ឱ្យ​ដួល​បែកក្បាល​យ៉ាងដំណំ​។ ក្នុង​ពេល​ព្យាយាម​បើក​គេច​រថយន្ដ​ដដែល​នោះ បាន​បុក​រថយន្ដ កាម​រី​មួយ​គ្រឿង​ទៀត រហូត​បែក​កង់​មុខ​ខាងឆ្វេង ទៅ​មុខ​លែង​រួច នៅ​លើ​ផ្លូវ​លេខ​២២៨ ស្ថិត​ក្នុង​សង្កាត់ ចតុមុខ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​ដើម្បី​ឱ្យ​ប៉ូលិស​ចរាចរណ៍​ជើង​គោក​ក្រុងភ្នំពេញ​ដោះស្រាយ ។

​ប៉ូលិស​និយាយ​ថា ម៉ូតូ​ដែល​ត្រូវ​រថយន្ដ​នោះ​បុក​បណ្ដាល​ឱ្យ​ខូចខាត ម្ចាស់​ឈ្មោះ​ទេព តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រីឯ​ស្ដ្រី​បោស​សំរាម​រង​របួស​ក្បាល​ឈ្មោះ​សុខ សុ​វ៉ែន អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ ដោយឡែក​ម្ចាស់​រថយន្ដ​កាម​រី​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ ។​

ប្រភព​ដដែល​ប្រាប់​ថា អ្នក​បើករថយន្ដ​ឡង់​គ្រី​ស្ស័​រ​ឈ្មោះ​ជា សម្បត្ដិ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ជា​និស្សិត​សិក្សា​នៅ​ក្រៅប្រទេស​។ គេ​ប្រាប់​សមត្ថកិច្ច​ថា លោក សំ សុខា ប្រធាន​សាខា​គយ​ប្រចាំ​ខេត្ដកំពត ជា​ឪពុក​របស់​គេ ។​

មន្ដ្រី​ប៉ុស្ដិ៍​រដ្ឋបាល​ស្រះ​ចក​និយាយ​ថា គ្មាន​មន្ដ្រី​ប៉ូលិស​ណា​ម្នាក់​ដឹង​ថា រថយន្ដ​ឡង់​គ្រី​ស្ស័​រ​នោះ​បើក​ប្រណាំង គ្នា​ឡើយ ព្រោះ​រវល់​ចុះ​ល្បាត​នៅ​គោលដៅ​ផ្សេង ។​
​នៅ​ព្រឹក​ថ្ងៃ​ដដែល រថយន្ដ​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ក្រុងភ្នំពេញ ដើម្បី​ដោះស្រាយ​។​

Labels: , ,

 
 

បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​ស្លាប់​ដោយ​ចរាចរណ៍​ដោយឡែក​ពី​គ្នា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ បាន​ត្រូវ​រថយន្ដ​ពណ៌​ត្រេ​អ៊ី​កិន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ដោយ ឡែក​ពី​គ្នា​កាលពី​ថ្ងៃ​ទី​២៩ ឧសភា នៅ​ក្នុង​ខណ្ឌឫស្សីកែវ ហើយ​មនុស្ស​ចំនួន​២​នាក់​ដែល​ជា​អ្នក បើកបរ​រថយន្ដ​ត្រូវ​បាន​ឃាត់ខ្លួន ។​

តាម​ព័ត៌មាន​ច្បាស់​ការណ៍​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា មាន​គ្រោះថ្នាក់ ចរាចរ​មួយ​កើតឡើង​នៅ​មុខ​ភោជនីយដ្ឋាន​តា​តា​តាម​ផ្លូវជាតិ​លេខ​6A ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ ឫស្សី​កែវ ។ ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​២០០៧ ពណ៌​ខ្មៅ ដែល​បើក​វ៉ា​រថយន្ដ​មួយ​គ្រឿង​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​ធំ​មួយ​គ្រឿង​ម៉ាក FUSO ក្នុង​ទិស​ដៅ​បញ្ច្រាស គ្នា​ហើយ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ។ បុរស​ដែល​ស្លាប់​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​សាន់ សាន អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្ដី​ចាស់ ឃុំ​បាក់​ខែង ស្រុក​មុខកំពូល ខេត្ដកណ្ដាល ។​

តាម​មន្ដ្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1C-2477 ធ្វើ​ដំណើរ​តាម​ផ្លូវ ជាតិ​លេខ​6A ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​សំដៅ​ចូល​ក្រុងភ្នំពេញ លុះ​ពេល​មក​ដល់​មុខ​ភោជនីយដ្ឋាន​តា​តា ម៉ូតូ​បាន​បើក​វ៉ា​រថយន្ដ​មួយ​គ្រឿង ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​ម៉ាក FUSO ពណ៌​ត្រេ​អ៊ី គ្មាន​ស្លាក លេខ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្ដាល​ឱ្យ​រថយន្ដ​នោះ​កិន​ស្លាប់​នៅ​នឹង​កន្លែង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដឹង​ថា បុក​មនុស្ស​ស្លាប់​ហើយ រថយន្ដ​ក៏​បាន​បើក​រត់ តែ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប និង​សមត្ថកិច្ច ខណ្ឌឫស្សីកែវ​ដេញ​តាម​ចាប់​បាន​នៅ​ចំណុច​ស្ពាន​ទី​៨​ឃុំ​បាក់​ខែង និង​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ ឈ្មោះ ហួ ម៉ា​ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយមាស ឃុំ​សំរោង​ជ័យ ស្រុក​ជើងព្រៃ ខេត្ដកំពង់ចាម ហើយ​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ចរាចរ​ក្រុងភ្នំពេញ ។​

ដោយឡែក​មាន​គ្រោះថ្នាក់​ចរាចរ​មួយទៀត​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ឧសភា ដោយ ស្ដ្រី​ម្នាក់​ត្រូវ​បាន​រថយន្ដ​ដឹក​ដី​ពណ៌​ត្រេ​អ៊ី​ពាក់​ស្លាក​លេខ ខ​.​ម កិន​ស្លាប់​នៅ​នឹង​កន្លែង នៅ​មុខ​ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ខណៈ​ពេល​ស្ដ្រី​រូប​នេះ កំពុង​អង្គុយ ហូប​ពង​ទា និង​សាច់​គោ​អាំង ហើយ​រថយន្ដ​ដឹក​ដី​បើក​បោះពួយ​បុក​ចូល​ផ្ទះ និង​កិន​ស្ដ្រី​នោះ​ស្លាប់ នៅ​នឹង​កន្លែង​តែ​ម្ដង ។​

ស្ដ្រី​រង​គ្រោះ​ឈ្មោះ​រ៉ុ​ង ចិន្ដា អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ ភូមិ​ព្រែក​ក្រូច ឃុំ​ពើ​ស​១ ស្រុក​ក្រូចឆ្មារ ខេត្ដកំពង់ចាម ។ ចំណែក​រថយន្ដ​បង្ក​ម៉ាក​នី​ស្សាន់ បើកបរ​ដោយ​ឈ្មោះ​អៀង ខេ​ម​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ដកំពង់ចាម ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន ឯ​ម្ចាស់​រថយន្ដ​ឈ្មោះ​ឆ​ន ម៉ាច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​២៨៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។ តាម​មន្ដ្រី​ប៉ូលិស​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ដ​បង្ក បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៥៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​មក​ដល់​ផ្លូវបំបែក រថយន្ដ​បាន​បត់ ទៅ​ខាងស្ដាំ​ដៃ​តាម​ផ្លូវ​លេខ​៥៩៨ តែ​បែរជា​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ចូល​ផ្ទះ​លេខ​៤៦ បណ្ដាល​ឱ្យ​ស្ដ្រី ម្នាក់​ដែល​អង្គុយ​ហូប​ពង​ទា និង​សាច់​គោ​អាំង​មុខ​ផ្ទះ​នោះ​ត្រូវ​រថយន្ដ​កិន​ស្លាប់​នៅ​នឹង​កន្លែង ។ នៅ​ក្នុង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បណ្ដាល​ឱ្យ​ម៉ូតូ​ធុន​C100 កូរ៉េ​ពណ៌​ក្រហម​មួយ​គ្រឿង​ដែល​ចត នៅ​មុខ ផ្ទះ​ខូចខាត​ធ្ងន់ ហើយ​គ្រែ និង​សំយាបផ្ទះ​ក៏​ត្រូវ​ខូចខាត​ផង​ដែរ ។​

ទាក់ទិន​នឹង​គ្រោះថ្នាក់​នេះ មន្ដ្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ដោយសារ​តែ​រថយន្ដ​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ចង្កូត​ឡើង ចិញ្ចើម​ផ្លូវ​បុក​ចូល​ផ្ទះ និង កិន​មនុស្ស​ស្លាប់​តែ​ម្ដង ។​

Labels: , ,

 
 

ប៉ូលិស​ចរាចរណ៍​ត្រួតពិនិត្យ​មធ្យោបាយ​ធ្វើ​ដំណើរ​មិន​ស្របច្បាប់

ក្រុងព្រះសីហនុ ៖ ប៉ូលិស​ចរាចរណ៍​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ព្រហ្ម ពៅ ប្រធាន ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ក្រុង​បាន​ដាក់​កម្លាំង​នៅ​តាម​ផ្លូវ​សាធារណៈ ក្នុង​ទីប្រជុំជន ក្រុង ដើម្បី​ត្រួតពិនិត្យ​រក​មើល​បទល្មើស​នៅ​លើ​យានយន្ដ​គ្រប់​ប្រភេទ ទាំង​រថយន្ដ និង​ម៉ូតូ ដែល​ការ​ត្រួត ពិនិត្យ​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ។

​មន្ដ្រី​ប៉ូលិស​ចរាចរណ៍​ដែល​ធ្វើការ​នេះ​ឱ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​គឺ​ផ្ដោត​រក​មើល​បទល្មើស​ផ្សេងៗ​មាន ដូច​ជា ការ​បំពាក់​ស្លាក​លេខ​ពុំ​ត្រឹមត្រូវ យានយន្ដ​គ្មាន​ស្លាក​លេខ យានយន្ដ​ពាក់​ស្លាក​លេខ ន​.​ប ខុស​គោលការណ៍ ព្រមទាំង​ហាមឃាត់​រថយន្ដ​ដឹក​កុងតឺន័រ​ធំៗ​ចូល​ក្រុង ដែល​ផ្ទុយ​នឹង​សេចក្ដីជូនដំណឹង​របស់​សាលាក្រុង ព្រះ​សីហ​នុ ។​

មន្ដ្រី​ប៉ូលិស​ចរាចរណ៍​រូប​នោះ​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ក៏​ចាត់វិធានការ​ផង​ដែរ​ចំពោះ​ជនបរទេស​ដែល​ជួល យានយន្ដ​បើកបរ​ដោយ​ខ្លួនឯង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​ក្រុង​។ មហាជន​នៅ​ក្រុងព្រះសីហនុ​បាន​អបអរ សាទរ​ចំពោះ​ការ​ហាមឃាត់​ជនបរទេស​មិន​ឱ្យ​បើក​ម៉ូតូ ឬ​យានយន្ដ​ផ្សេង​ទៀត​ដោយ​ខ្លួនឯង​នៅ​ក្នុង​ក្រុង ព្រោះថា​កន្លង​មក​មាន​ជនបរទេស​មួយ​ចំនួន​ជិះ​ម៉ូតូ​រោទ៍​ម៉ាស៊ីន រំខាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាំង ពេល​យប់ និង​ពេល​ថ្ងៃ ។ ចំពោះ​អ្នកខ្លះ​ទៀត​បើកបរ​លឿន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។

Labels: , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.