ប៉ូលិសយីអ៊ុនដាក់ទាំងព្រឹក ប្រុងផាករកកាហ្វេគុយទាវបែរជាសងថ្លៃខូចសោម៉ូតូ
ខេត្ដបាត់ដំបង ៖ “ចង់ចំណេញ បែរជាដាច់ចំណង” ប៉ូលិសសណ្ដាប់ធ្នាប់ផ្សារបឹងឈូកខេត្ដបាត់ដំបង កាលពីព្រឹកថ្ងៃទី៣០ ឧសភាកន្លងមកនេះ ប៊ិះវ័ណ្ឌ.កដោយសារចង់ផាកពិន័យម៉ូតូមួយគ្រឿង ដែលជាប់ សោ.កចតចោលនៅកន្លែងហាមឃាត់នៅខាងត្បូងផ្សារ ហើយក្រុមប៉ូលិសទាំងនោះ បានយកសោមួយបាច់ ទៅចាក់ឆ្កឹះឆ្កៀលសោ.កម៉ូតូគេទាល់តែខូចអស់ រួចក៏អូសម៉ូតូនោះ យកមកទុកនៅប៉ុសិ៍្ដយាមផ្សារ បឹងឈូក ដើម្បីរង់ចាំធ្វើការផាកពិន័យពីម្ចាស់ម៉ូតូ... លុះពេលម្ចាស់ម៉ូតូមកឃើញសោ.កម៉ូតូខ្លួនខូចខ្ទេច ខ្ទីអស់បែបនេះ ស្រាប់តែសាប់ប៉ូលិសមួយរយៗឡើងប៉ូលិសស្លេកមុខ ដោយសារតែស្ដ្រីម្ចាស់ម៉ូតូខឹង ប៉ូលិសធ្វើឱ្យខូចសោ.ក ម៉ូតូគាត់ ហើយចង់ប្ដឹងប៉ូលិសនោះថា ប៉ុនប៉ងលួចម៉ូតូគាត់ ទើបប៉ូលិសសុខចិត្ដ ទទួលកំហុស ហើយមិនធ្វើការផាកពិន័យទេ ថែមទាំងធ្វើសោ.កឱ្យស្ដ្រីនោះវិញយ៉ាងតក់ក្រហល់បំផុត។
បើតាមសាក្សីជាច្រើនដែលឃើញហេតុការណ៍នេះនិយាយថា ដំបូងគេឃើញស្ដ្រីនោះ ជិះម៉ូតូម៉ាក ហុងដា សេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ មកចតនៅលើផ្លូវខាងត្បូងផ្សារបឹងឈូក វេលាម៉ោងជិត៧ព្រឹក ថ្ងៃទី៣០ ឧសភា ហើយស្ដ្រីនោះដើរចូលផ្សារបាត់ លុះមួយសន្ទុះដើរចេញមកវិញ មិនឃើញម៉ូតូ ក៏ឆោឡោឡើងតែត្រូវគេប្រាប់ថា ឃើញប៉ូលិសយកសោមួយបាច់មកចាក់អូសយកទៅទុកនៅប៉ុសិ៍្ដ ដោយ ចោទថា (ស្ដ្រីម្ចាស់ម៉ូតូ) ចតនៅកន្លែងហាមឃាត់ ។ ភ្លាមនោះគេឃើញស្ដ្រីម្ចាស់ម៉ូតូដើរទៅកន្លែងប៉ុសិ៍្ដ ហើយត្រូវប៉ូលិសស្ដីបន្ទោសយ៉ាងចាស់ដៃ ដោយសារតែស្ដ្រីនោះចតម៉ូតូនៅកន្លែងហាមឃាត់ ។ សាក្សី បានបន្ដទៀតថា បន្ទាប់ពីត្រូវប៉ូលិសស្ដីបន្ទោសរួចហើយ ស្ដ្រីនោះបានឃើញសោ.កម៉ូតូគាត់ខូចខ្ទេចខ្ទីអស់ ក៏ចាប់ផ្ដើមខឹងឆេវតែម្ដង ហើយសាប់ប៉ូលិសមួយរយៗវិញថា ប៉ូលិសបានធ្វើឱ្យខូចសោ.កម៉ូតូគាត់ ដូច្នេះត្រូវតែធ្វើសងគាត់វិញ បើមិនធ្វើទេ គាត់នឹងប្ដឹងចោទថា ប៉ូលិសជាចោរលួចម៉ូតូគាត់ក៏បាន ព្រោះ ម៉ូតូគាត់ជាប់សោ.ក ហេតុអ្វីមិនលើកម៉ូតូគាត់មកតាមសំរួល បែរជាកាច់សោ.កម៉ូតូគាត់ខូចខ្ទេចខ្ទីអស់។ សាក្សីថា ពេលឮស្ដ្រីនោះគំរាមបែបនេះ ទំនងប៉ូលិសដឹងថា ខ្លួនខុសក៏លែងហ៊ានផាកពិន័យស្ដ្រីនោះ ហើយថែមទាំងយកម៉ូតូនោះទៅធ្វើសោ.កសងវិញយ៉ាងលឿនទៀតផង ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោកអនុសេនីយ៍ទោរឹម រ៉េត មេប៉ូលិសសណ្ដាប់ធ្នាប់ផ្សារ បឹងឈូកបានប្រាប់កោះសន្ដិភាពថា ម៉ូតូនោះចតនៅកន្លែងហាមឃាត់ ហើយកំលាំរបស់លោកឃើញបានផ្លុំ កញ្ចែចំនួន៣ដង ដើម្បីសួររកម្ចាស់ តែមិនឃើញ ទើបកំលាំងរបស់លោកយកសោទៅចាក់សោ.ក ហើយ អូសយកមកទុកនៅប៉ុសិ៍្ដដើម្បីអប់រំម្ចាស់ កុំឱ្យចតនៅកន្លែងហាមឃាត់ទៀត ប៉ុន្ដែលោកមិនដឹងថា ខូច សោ.កម៉ូតូគេនោះទេ ហើយទោះជាយ៉ាងណាលោកបានធ្វើសងម្ចាស់ម៉ូតូនោះវិញហើយ។ កងសន្ដិសុខ ក្នុងសំលៀកបំពាក់ឈុតពណ៌ទឹកប៊ិចម្នាក់និយាយថា នៅតាមដងផ្លូវជុំវិញផ្សារបឹងឈូក មិនអនុញ្ញាត ឱ្យម៉ូតូ ឬកង់ចតទេ ព្រោះប៉ះពាល់សណ្ដាប់ធ្នាប់ ប៉ុន្ដែបើដាក់លក់ទំនិញលើទ្រូងផ្លូវនោះបានម៉ាសេរី ឱ្យតែបង់លុយ ។
ក្រុមអ្នករត់ម៉ូតូឌុបប្រចាំផ្សារបឹងឈូក បានរិះគន់ថា ការដាក់ស្លាកសញ្ញាហាមចតនោះ គ្រាន់តែជាលេស ឆ្លៀតឱកាសរកលុយតែប៉ុណ្ណោះ ។ បើនិយាយពីរឿងខូចសណ្ដាប់ធ្នាប់វិញ គេសូមសួរថា កន្លែងដែល ប៉ូលិសបើកឱ្យគេដាក់ទំនិញគ្រប់ប្រភេទលក់រញ៉េរញ៉ៃពេញលើថ្នល់ និងយកថ្នល់ហ៊ុមរបងធ្វើកន្លែងផ្ញើ ម៉ូតូកង់ស្ទើររកកន្លែងដើរគ្មាននោះ ម៉េចក៏ប៉ូលិសមិនថាប៉ះពាល់សណ្ដាប់ធ្នាប់លើផ្លូវសាធារណៈផងទៅ? ហេតុអ្វីក៏ប៉ូលិសតាមរករឿងម៉ូតូ១គ្រឿង ឬ២គ្រឿងដែលចតក្បែរអ្នកលក់មួយភ្លែតៗនោះទៅវិញ? ឬក៏ ប៉ូលិសចង់បានប្រាក់៥ពាន់រៀលលើការផាកពិន័យម៉ូតូដែលចតកន្លែងហាមឃាត់នោះ?
ក្រុមអ្នករត់ម៉ូតូឌុបទាំងនោះរិះគន់បន្ថែមទៀតថា កន្លងមក គេតែងឃើញប៉ូលិសសណ្ដាប់ធ្នាប់ ទាំងនោះ មានសោមួយបាច់ដើរចាក់សោ.កម៉ូតូណា ដែលចតនៅកន្លែងហាមឃាត់ រួចអូសយកមកធ្វើការផាកពិន័យ ម្ចាស់ម៉ូតូនោះ៥ពាន់រៀល ចំណែកអ្នកលក់ដូរនៅលើទ្រូងថ្នល់ត្រូវបង់លុយតាមកន្លែងតូច ឬ ធំ... ដូច្នេះ ហើយ បើអ្នកលក់ចង់យកទំនិញភោគផលមកដាក់លក់ពេញថ្នល់យ៉ាងណា ក៏អត់ទើសភ្នែកប៉ូលិសដែរ ឱ្យតែបង់លុយ តែបើម៉ូតូចតនៅកន្លែងនោះមួយភ្លែតក៏ដោយ ម្ចាស់ដើរចេញមិនទាន់ផង ប៉ូលិសយក សោមករុកឆ្កៀលសោ.កម៉ូតូនោះអូសយកទៅប៉ុសិ៍្ដបាត់ ។
ឆ្លើយតបទៅនឹងការរិះគន់របស់អ្នករត់ម៉ូតូឌុបលោកស័ក្ដិ២ រឹម រ៉េត បានបំភ្លឺឱ្យដឹងថា ផ្សារបឹងឈូក ជាផ្សារវិនិយោគរបស់ក្រុមហ៊ុនឯកជន ដែលមានលោកថៅកែឈុនជាអ្នកគ្រប់គ្រង ដូច្នេះគាត់មានសិទ្ធិ យកថ្នល់ឱ្យគេដាក់លក់អីវ៉ាន់ ឬធ្វើកន្លែងផ្ញើកង់ ម៉ូតូ អ៊ីចឹងហើយ ហើយការធ្វើបែបនេះ ក៏មានការ អនុញ្ញាតពីលោកចៅហ្វាយខេត្ដផងដែរ មិនមែនលោកជាអ្នកធ្វើដោយចិត្ដឯងនោះទេ ។
Labels: ចរាចរណ៍, សណ្ដាប់ធ្នាប់
for this post
Leave a Reply