ប៉ូលិសស្រុកកៀនស្វាយបង្ក្រាបបនល្បែងស៊ីសង
ខេត្ដកណ្ដាល ៖ កាលពីរសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០០៧ សមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ បានបើកប្រតិបត្ដិការចុះបង្ក្រាបសំបុកល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ។ ក្នុង កិច្ចប្រតិបត្ដិការនេះប៉ូលិសដកហូតបានម៉ូតូ ស៊េរីទំនើប៧គ្រឿង ដែលម្ចាស់ជិះទៅលេងល្បែង ហើយរត់ ចោលពេលសមត្ថកិច្ចចុះទៅដល់ ។
ទាក់ទិននឹងការបង្ក្រាបសំបុកល្បែងស៊ីសងនៅស្រុកកៀនស្វាយនេះ លោកប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានឱ្យដឹងថា ដោយយោងទៅតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ជាច្រើនរូប បានទទូចសុំឱ្យសមត្ថកិច្ចនគរបាលស្រុកចុះបង្ក្រាបសំបុកល្បែងស៊ីសង គ្រប់ប្រភេទនៅក្នុង ភូមិសាស្ដ្រស្រុកកៀនស្វាយ ទើបនៅរសៀលថ្ងៃទី២៩ ឧសភា សមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលស្រុកបានចុះបង្ក្រាបទីតាំងលេងល្បែងនៅចំណុចខាងលើ ។ ក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបានមេអាប៉ោងចំនួន២ចានបាញ់អាប៉ោង១ ជាវត្ថុតាងដែលក្រុមអ្នកលេងកំពុងលេង ហើយរត់ចោល ពេលសមត្ថកិច្ចចុះចាប់។
លោកអធិការបានបន្ដថា ក្រៅពីការខិតខំយកចិត្ដទុកដាក់បង្ក្រាបបទល្មើសធំៗនៅស្រុកកៀនស្វាយ កម្លាំង នគរបាលស្រុកនៅបានបើកប្រតិបត្ដិការបង្ក្រាបបទល្មើសផ្សេងៗទៀតដូចជា លួច ឆក់ ប្លន់ ដែលបណ្ដាល មកពីចាញ់ល្បែងស៊ីសង ។ ចំណែកម៉ូតូដែលត្រូវដកហូតខាងលើ សមត្ថកិច្ចសំរេចឱ្យម្ចាស់ធ្វើលិខិត សុំយកទៅប្រើប្រាស់ ហើយធ្វើកិច្ចសន្យាឈប់ប្រមូលផ្ដុំគ្នាទៅលេងល្បែងស៊ីសងតទៅទៀត ។ ផ្ទុយ ទៅវិញក្នុងករណីពុំរាងចាល បើសមត្ថកិច្ចចាប់បានលើកក្រោយ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាំងម្ចាស់ទាំងម៉ូតូ ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply