សិប្បកម្មធ្វើសាឡុងឆេះម៉ដ្ឋទាំងកណ្ដាលយប់
រាជធានីភ្នំពេញ ៖ ផ្ទះសិប្បកម្មធ្វើសាឡុងមួយស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវភ្លើងឆេះអស់គ្មានសល់កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៥ មិថុនា ។
គ្រោះអគ្គីភ័យនេះ គេសង្ស័យកើតឡើងមកពីភ្លើងបារីដែលគេបោះចោលធ្លាក់លើពូក ។ ម្ចាស់សិប្បកម្ម នោះឈ្មោះញ៉េប ឡុញ ភេទប្រុស អាយុ២៧ឆ្នាំ ។ តាមព័ត៌មានឱ្យដឹងថា នៅពេលកម្មករធ្វើ សាឡុងកំពុងដេកលង់លក់ស្រាប់តែមានភ្លើងឆាបឆេះឡើង រហូតបំផ្លាញសម្ភារៈនៅក្នុងសិប្បកម្មអស់គ្មាន សល់ ។ ខណៈនោះ មានរថយន្ដពន្លត់អគ្គីភ័យចំនួន៥គ្រឿងបានទៅជួយអន្ដរាគមន៍ តែមិនឈ្នះ អំណាចភ្លើងឡើយ ។
តាមមន្ដ្រីប៉ូលិសឱ្យដឹងថា រថយន្ដកូរ៉េ១តោនកន្លះ១គ្រឿង ម៉ូតូ១គ្រឿង ព្រមទាំងសំភារៈជាច្រើន នៅក្នុង សិប្បកម្មនោះត្រូវភ្លើងឆេះគ្មានសល់ ។ ទោះជាយ៉ាងណា សមត្ថកិច្ចអះអាងថា ពុំដឹងពីមូលហេតុពិត ប្រាកដបណ្ដាលឱ្យកើតមានអគ្គីភ័យនោះឡើយ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply