តាមប្ដឹងរឿងចោរឆក់ខ្សែ.ក លោកប៉ូលិសរុញដាក់គ្នាវក់វី
រាជធានីភ្នំពេញ ៖ នារីម្នាក់ជាបុគ្គលិកសាលាឯកជនមួយកាលពីវេលាម៉ោង៥ និង ១០នាទីល្ងាចថ្ងៃទី៤ មិថុនា ត្រូវចោរឆក់ខ្សែ.ក នៅមុខមន្ទីរពេទ្យសើស្បែក ស្ថិតតាមបណ្ដោយផ្លូវលេខ២១៥ (នេហ៍រុ) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ បន្ទាប់ពីត្រូវចោរឆក់ខ្សែ.កយកទៅបាត់ នារីជាម្ចាស់ខ្សែ.ក ក៏ បានជិះម៉ូតូស្វែងរកកន្លែងសមត្ថកិច្ច ដើម្បីដាក់ពាក្យប្ដឹងឱ្យប៉ូលិសជួយចាប់ចោរយក ខ្សែ.កមកវិញ ។
នារីរូបនេះបានរៀបរាប់ដោយមិនបង្ហាញឈ្មោះថា នៅវេលាល្ងាចនោះនាងបានចេញពីកន្លែងធ្វើការ ដោយ ជិះម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច បំណងទៅផ្ទះនៅម្ដុំផ្សារដេប៉ូ ។ ពេលជិះទៅដល់មុខមន្ទីរពេទ្យ សើស្បែកតាមបណ្ដោយផ្លូវ២១៥ ស្រាប់តែមានជន២នាក់ ជិះម៉ូតូវីវ៉ាពណ៌ខ្មៅមកពីក្រោយ ហើយធ្វើ សកម្មភាពឆក់យកខ្សែ.ករបស់នាង រួចពួកគេបោះពួយម៉ូតូទៅមុខបាត់ស្រមោល។ ក្រោយពីមានអំពើ ឆក់ខ្សែ.កបែបនេះ នាងក៏បានទូរស័ព្ទប្រាប់ទៅស្វាមីនៅឯខេត្ដតាកែវភ្លាម ហើយពេលនោះប្ដីនាងបានប្រាប់ ឱ្យជិះម៉ូតូទៅប្ដឹងប៉ូលិស ។
នារីជាម្ចាស់ខ្សែ.កបានរៀបរាប់ទៀតថា នាងមិនបានស្គាល់ថា ស្នាក់ការប៉ូលិសនៅទីណាទេ ប៉ុន្ដែត្រូវ បានគេប្រាប់ឱ្យទៅប្ដឹងប៉ូលិសប៉ុសិ៍្ដផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលនៅជិតនោះ ។ ពេលទៅដល់ ប៉ុសិ៍្ដផ្សារដេប៉ូទី១នោះគេប្រាប់ថា ឱ្យទៅប្ដឹងនៅខណ្ឌ៧មករាវិញ ព្រោះចោរឆក់ខ្សែ.ករបស់នាងនៅក្នុង ទឹកដីខណ្ឌ៧មករាឯណោះទេ ឯនាងក៏បានជិះម៉ូតូទាំងក្ដីក្ដុកក្ដួលទៅរកអធិការដ្ឋានខណ្ឌ៧មករាទៀត ។ ពីប៉ុសិ៍្ដផ្សារដេប៉ូទី១ ទៅអធិការដ្ឋានខណ្ឌ៧មករា មិនឆ្ងាយប៉ុន្មានទេ សំរាប់អ្នករស់នៅទីក្រុង ហើយនាង ក៏បានព្យាយាមទៅប្ដឹងនៅទីនោះទៀត ប៉ុន្ដែអ្វីដែលធ្វើឱ្យនាងមិនសប្បាយចិត្ដនោះ គឺនៅអធិការដ្ឋាន ខណ្ឌ៧មករា លោកម៉ោញ សារិន ប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌបានឱ្យកូនចៅម្នាក់ជូននាងទៅដាក់ពាក្យ ប្ដឹងនៅប៉ុសិ៍្ដវាលវង់ឯណោះវិញ។ នារីរងគ្រោះបានរៀបរាប់បន្ដថា នៅល្ងាចនោះនាងបានពុះពារតាម មន្ដ្រីប៉ូលិសអ្នកជូនទៅដាក់ពាក្យបណ្ដឹងពីចោរឆក់ខ្សែ.កនោះ ទាល់តែបានសំរេច បើទោះបីជាបែបបទ របស់ប៉ូលិសបត់បែនយ៉ាងណាក្ដី ។
នារីរងគ្រោះបានបន្ដទៀតថា នាងមិនស្ដាយប៉ុន្មានទេ ខ្សែ.កបា្លទីន.ស មានតំលៃត្រឹមជាង២០០ដុល្លារ ដែលចោរឆក់យកទៅបាត់នោះ ប៉ុន្ដែអ្វីដែលនាងចង់បានគឺប្ដឹងប៉ូលិសឱ្យតាមចាប់ចោរ កុំឱ្យក្រុងភ្នំពេញ កើតមានចោរហារយឆក់ លួច និងប្លន់រាល់ថ្ងៃបែបនេះ ។ មានការកត់សំគាល់ឃើញថា ចោរឆក់ តាមដងផ្លូវសាធារណៈក្នុងក្រុងភ្នំពេញសព្វថ្ងៃ កំពុងតែកំរើកឡើងវិញហើយ ឯការបង្ក្រាបហាក់ដូចជា មិនទាន់មានប្រសិទ្ធភាពសោះ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply