ប្រដាប់គ្រាប់បែកដៃចូលប្លន់ក្នុងថ្នាក់រៀនវិទ្យាល័យឫស្សីកែវ
រាជធានីភ្នំពេញ ៖ វិទ្យាល័យឫស្សីកែវ ស្ថិតក្នុងភូមិមិត្ដភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវជន ២នាក់ប្រដាប់ដោយគ្រាប់បែកចូលទៅក្នុងថ្នាក់រៀនគំរាមសិស្សប្លន់ យកទូរស័ព្ទម៉ាកម៉ូតូរ៉ូឡាស៊េរី ្វ៣ មួយគ្រឿង និងខ្សែ.កបា្លទីន១ខ្សែ ទំងន់២ជីកន្លះ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែឧសភា ។ ធ្វើ សកម្មភាពរួចក្រុមចោរប្លន់គេចខ្លួនបាត់ ។
សិស្សដែលត្រូវចោរប្លន់យកទូរស័ព្ទដៃនោះ តាមព័ត៌មានឱ្យដឹងថា ឈ្មោះណាត ស៊ីណា ភេទប្រុស អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី៨ៅ២ បន្ទប់លេខ១២ មានទីលំនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល។ នៅព្រឹកនោះជនមិនស្គាល់មុខទាំង២នាក់ កាន់គ្រាប់បែកដៃ១គ្រាប់ផ្លោះរបងចូល វិទ្យាល័យ ហើយទៅឈរក្បែរបង្អួចបន្ទប់ថ្នាក់ទី៨ៅ២ ។ ពេលនោះពួកគេសុំប្រាក់ពីយុវសិស្សឈ្មោះណាត ស៊ីណា ចំនួន២ពាន់រៀល តែគេមានតែ១ពាន់រៀលឱ្យប៉ុណ្ណោះ ។ ភ្លាមនោះជនម្នាក់ដែលកាន់គ្រាប់បែក បានផ្លោះបង្អួចចូលទៅក្នុងថ្នាក់គំរាមយកទូរស័ព្ទដៃ១គ្រឿង និងឆក់យកខ្សែ.កពីសិស្សណាត ស៊ីណា ហើយនាំគ្នាគេចទៅបាត់។
តាមព័ត៌មានឱ្យដឹងទៀតថា នៅពេលមានក្រុមចោរចូលប្លន់សិស្សដល់ក្នុងថ្នាក់នោះ លោកគ្រូបានទាក់ទង ទៅសមត្ថកិច្ចប៉ូលិសឱ្យទៅធ្វើអន្ដរាគមន៍ ។ ក្នុងចំណោមចោរប្លន់ទាំង២នាក់នោះ គេឃើញជនម្នាក់ គេចខ្លួនចូលក្នុងអង្គភាពត្រែទ័ពមុនពេលសមត្ថកិច្ចទៅដល់ នេះបើតាមការអះអាងពីសាក្សី និង សមត្ថកិច្ច។
សមត្ថកិច្ចសន្និដ្ឋានថា គ្រាប់បែកដែលពួកចោរយកមកប្រើគំរាមប្លន់សិស្សនោះ ទំនងជាគ្រាប់បែកជ័រដែល កងទ័ពប្រើសំរាប់ការហ្វឹកហាត់។

Labels: សន្តិសុខ
for this post
Leave a Reply