គ្រោះថ្នាក់ចរាចរណ៍ខែមីនាមានអ្នករងគ្រោះ២២៥១នាក់
រាជធានីភ្នំពេញ ៖ ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជា (TRAVIS) បានចេញរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០០៧ ឱ្យដឹងថា មានជនរងគ្រោះចំនួន២.២៥១នាក់ ត្រូវបានរាយ ការណ៍ពីមន្ទីរពេទ្យ គ្លីនិកឯកជន និងនគរបាលចរាចរក្នុងខេត្ត-ក្រុងទាំង២៤ ដែលក្នុងនោះមានជន រងគ្រោះ៥៨៤នាក់ រងគ្រោះធ្ងន់ ហើយ៩៧នាក់បានស្លាប់បាត់បង់ជីវិត ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ជនរងគ្រោះចំនួន៥២៥នាក់មានគ្រោះថ្នាក់នៅក្នុងក្រុងភ្នំពេញ ដែលចំនួននេះមានការថយចុះ៨% បើធៀបទៅនឹងខែមុន។ ២៤% នៃអ្នកស្លាប់មានអាយុចន្លោះពី២០ ទៅ២៤ឆ្នាំ បន្ទាប់មកអាយុពី២៥ទៅ២៩ឆ្នាំ ១៥% និងអាយុច្រើនជាង៥៤ឆ្នាំ ១៤% ។ ៣៧% នៃអ្នក ស្លាប់គឺជាកសិករ ខណៈដែលពួកគេមានតែ២៨% ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះ សរុបដែលគិតជា មធ្យមមានមនុស្ស៤នាក់បានរងរបួសក្នុងមួយករណី ។ ២៧% នៃជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរថយន្តគិលានសង្គ្រោះ ចំណែកម៉ោងគ្រោះថ្នាក់ដែលមានចំនួនជនរងគ្រោះខ្ពស់បំផុត គឺម៉ោង១០ ទៅម៉ោង១១ព្រឹក ។ មូលហេតុនេះបណ្តាលមកពីគ្រោះថ្នាក់មួយបានកើតឡើង នៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះច្រើនជាង៣០នាក់ ។
គំរោងប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរផ្លូវគោក តែងបានផ្តល់នូវព័ត៌មានដល់រដ្ឋាភិបាល អង្គភាព និងស្ថាប័នដែលពាក់ព័ន្ធស្តីពីសុវត្ថិភាពចរាចរផ្លូវគោក នៅប្រទេសកម្ពុជា ដែលមានភាព ជាក់លាក់ ជាប់បន្ត និងទូលំទូលាយ ទាំងគ្រោះថ្នាក់ចរាចរផ្លូវគោក និងជនរងគ្រោះ ។ របាយការណ៍នេះ ជួយឱ្យអ្នកអានមានការយល់ដឹងកាន់តែប្រសើរឡើង អំពីស្ថានភាពសុវត្ថិភាពចរាចរ ផ្លូវគោកនាពេល បច្ចុប្បន្ន រៀបចំផែនការឆ្លើយតបបានសមស្រប និងអាចវាយតំលៃនូវផលប៉ះពាល់នៃគំនិតផ្តួចផ្តើម នាបច្ចុប្បន្ន និង នៅអនាគត ។
របាយការណ៍ខាងលើបានបង្កើតឡើង ដោយអង្គការជនពិការអន្តរជាតិបែលហ្ស៊ិក សហការជាមួយនឹង ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងសហប្រតិបត្តិការបែលហ្ស៊ិក។ ដោយឡែកនៅខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ចាម ប្រព័ន្ធនេះត្រូវបានជួយឧបត្ថម្ភដោយ សហប្រតិបត្តិការបែលហ្ស៊ិក (BTC) ។ ប្រព័ន្ធនេះពឹងផ្អែកទៅលើទំរង់ទិន្នន័យបានពីការបំពេញដោយ បុគ្គលិកមានបទពិសោធន៍នៅតាមមន្ទីរពេទ្យធំៗ គ្លីនិកឯកជន និងនគរបាលចរាចរក្រុង ។
ទាក់ទិននឹងការបង្ហាញអំពីប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រ គឺចាប់ពីខែកក្កដា ឆ្នាំ២០០៦ មកឧបករណ៍ ប្រព័ន្ធកំណត់ទីតាំងភូគោល (GPS) ត្រូវបានបង្ហាញ និងដាក់ឱ្យប្រើប្រាស់ដល់នគរបាលចរាចរ ខណ្ឌឫស្សី កែវ នៅក្នុងក្រុងភ្នំពេញ។ ឥឡូវនេះយើងអាចកំណត់នូវកូអរដោនេភូមិសាស្ត្រនៃទីតាំង គ្រោះថ្នាក់ចរាចរ បានច្បាស់ ដោយប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ។ ឧបករណ៍ប្រព័ន្ធកំណត់ទីតាំងភូគោល នឹងបន្តបង្ហាញដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាខណ្ឌផ្សេងៗទៀតនៅក្នុងក្រុងភ្នំពេញ និងបណ្តាខេត្ត-ក្រុង ផ្សេងៗ ដែលមានផ្លូវជាតិសំខាន់ឆ្លងកាត់ ។ នៅរយៈពេលមិនយូរខាងមុខនេះ TRAVIS នឹងអាចកំណត់ ចំណុចជើងកបនៅតាមផ្លូវ ។

Labels: សន្តិសុខ
for this post
Leave a Reply