ប្រតិភូសង្ឃថៃនាំយកព្រះពុទ្ធរូបខ្នាតតូច២ម៉ឺនអង្គមកអភិសេកនៅអង្គរធំ
ទិដ្ឋភាពនៅក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមាខ្នាតតូចនៅបរិវេណអង្គរធំ (រូបថត រាជក្រុង)
ខេត្ដសៀមរាប ៖ ព្រះពុទ្ធរូបខ្នាតតូចប្រមាណ២ម៉ឺនអង្គ ត្រូវបានប្រតិភូនៃមន្ដ្រីសង្ឃថៃចំនួន៣អង្គ រួមជាមួយអ្នកកាសែតថៃ ដែលសរុបមានចំនួន១៦រូប ដឹកនាំដោយព្រះគ្រូបាឡាត់ចារ៉ាន សេរីច័ន្ទទោ ព្រះជន្ម៣៧ឆ្នាំ ជាព្រះចៅអធិការវត្ដបាងម៉ុត នៃទីក្រុងបាងកក ប្រទេសថៃ នាំយកមកប្រារឰពិធីពុទ្ធា ភិសេក និងទេវាភិសេកនៅលើទឹកដីអង្គរក្នុងខេត្ដសៀមរាប ។
ពិធីបុណ្យពុទ្ធាភិសេក និងទេវាភិសេក ព្រះពុទ្ធរូបប្រភេទបន្ដោងខ្នាតតូចប្រមាណជា២ម៉ឺនអង្គរបស់ក្រុម ប្រតិភូនៃមន្ដ្រីសង្ឃប្រទេសថៃនេះ បានប្រារឰធ្វើឡើងយ៉ាងអធិកអធម កាលពីរសៀលថ្ងៃអាទិត្យទី២០ ឧសភា កន្លងទៅនេះ នៅក្នុងវត្ដព្រះអង្គគោកធ្លកក្នុងបរិវេណប្រាសាទអង្គរធំអតីតទីក្រុងបុរាណ ដោយ មានការនិមន្ដចូលរួមពីសំណាក់ព្រះគ្រូសត្ថាចារ្យឈឹត សំណាង ជំនួយការរបស់សម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតីទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ដ្រីសង្ឃ និង ព្រះភិក្ខុនានានៅក្នុងខេត្ដសៀមរាបចំនួន១២៨អង្គ និងមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនាផងដែរ ។
តាមការផ្ដល់បទសម្ភាសន៍ទាក់ទិនទៅនឹងការនាំយកព្រះពុទ្ធរូបប្រភេទបន្ដោងខ្នាតតូច មកធ្វើពិធីពុទ្ធា ភិសេក និងទេវាភិសេកនៅលើទឹកដីអង្គររបស់ប្រតិភូមន្ដ្រីសង្ឃថៃ ដែលដឹកនាំដោយព្រះចៅអធិការ វត្ដបាងម៉ុត នៃទីក្រុងបាងកក ប្រទេសថៃនេះ ព្រះគ្រូធម្មសត្ថាចារ្យឈឹត សំណាង បានមានថេរដីកា ឱ្យដឹងថា ការប្រារឰពិធីបុណ្យដែលរៀបចំឡើងដោយព្រះគ្រូចៅអធិការវត្ដនៃប្រទេសថៃនេះ គឺធ្វើឡើង ស្របទៅតាមទំនៀមទំលាប់នៃប្រពៃណីព្រះពុទ្ធសាសនា ដែលប្រទេសយើងទាំងពីរមានជំនឿគោរពខ្ជាប់ ខ្ជួនដូចគ្នា ។ ព្រះអង្គបានបញ្ជាក់ថា ការនាំយកព្រះពុទ្ធរូបប្រភេទបន្ដោងខ្នាតតូចយក មកធ្វើពិធីពុទ្ធា ភិសេក និងទេវាភិសេកនៅក្នុងវត្ដព្រះអង្គគោកធ្លក ដែលស្ថិតនៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា នេះគឺបាននាំចូលតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដោយទទួលបានការអនុញ្ញាតស្របច្បាប់ត្រឹមត្រូវពី សំណាក់អាជ្ញាធរខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ។
ទាក់ទិននឹងសំណួរថា តើហេតុអ្វីបានជាប្រតិភូនៃព្រះសង្ឃថៃចាំបាច់នាំយកព្រះពុទ្ធរូបខ្នាតតូចទាំងនោះ ពីវត្ដនៅក្រុងបាងកក ប្រទេសថៃ មកធ្វើពិធីនៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា? ព្រះគ្រូធម្ម សត្ថាចារ្យឈឹត សំណាង បានមានថេរដីកាបញ្ជាក់ឱ្យដឹងផងដែរថា ជារឿងធម្មតាសំរាប់អ្នកកាន់ជំនឿ នៅលើសាកលលោក ដែលគេតែងនិយមស្វែងរកទីកន្លែងណាដែលស័ក្ដិសិទ្ធិដើម្បីសុំសុខសួស្ដី ដូចជា នៅលើទឹកដីអង្គរយើងនេះជាកន្លែងមានបារមីស័ក្ដិសិទ្ធិជារដ្ឋបុរីមួយថ្កុំថ្កើងពីអតីតកាល ទើបមានការនាំ យកព្រះពុទ្ធរូបបែបនេះមកធ្វើពុទ្ធាភិសេក ក្នុងគោលបំណងដើម្បីឱ្យអ្នកប្រើប្រាស់ ទទួលបានសេចក្ដីសុខ សិរីសួស្ដីស្របទៅតាមជំនឿក្នុងព្រះពុទ្ធសាសនា ។
គួររំលឹកថា នេះជាលើកទី២ហើយដែលមានការនាំយកព្រះពុទ្ធរូបប្រភេទបន្ដោង (ជាបន្ដោងខ្សែ.ក) ខ្នាត តូចពីប្រទេសថៃមកធ្វើពិធីពុទ្ធាភិសេកនៅលើទឹកដីខេត្ដសៀមរាបនេះ ។
មន្ដ្រីសង្ឃថៃក៏មានសង្ឃដីកាឱ្យដឹងដែរថា ការរៀបចំពិធីពុទ្ធាអភិសេកនេះ គឺដើម្បីសុំឱ្យបារមីព្រះពុទ្ធ រូបផ្ដល់នូវលាភ សំណាង ដល់ពុទ្ធសាសនិក។ ពិធីនេះក៏មានការអង្គុយតាំងសមាធិរយៈពេល៣ម៉ោង ដើម្បីឱ្យកើតនូវភាពដ៏អស្ចា្យលើទឹកដីដ៏ស័ក្ដិសិទ្ធិ ។
មន្ដ្រីសង្ឃថៃបានឱ្យដឹងដែរថា គោលបំណងនៃការរៀបចំព្រះពិធីនេះ គឺដើម្បីនាំយកទៅផ្ដល់ឱ្យបណ្ដាញាតិ ញ៉ោមទាំងឡាយយកទៅប្រើប្រាស់តាមពុទ្ធានុញ្ញាត និងប្រមូលបច្ច័យពីការជាវព្រះពុទ្ធរូបនេះយកទៅ កសាងសាលាពុទ្ធិកសិក្សាក្នុងឱកាសបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ដើម្បីឱ្យព្រះភិក្ខុសាមណេរសិស្ស ទាំងឡាយបានទទួលនូវការសិក្សាអប់រំ ស្នងបន្ដនូវព្រះពុទ្ធ សាសនាដ៏ចំរើនរុងរឿងជាបន្ដទៀត ។
Labels: សាសនា
for this post
Leave a Reply