ក្រុមវេជ្ជបណ្ឌិតកម្ពុជា-សិង្ហបុរីជួបជុំគ្នាគិតគូរពីរោគថ្លើម
រាជធានីភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិតដែលអញ្ជើញមកពីបណ្ដាមន្ទីរពេទ្យធំៗក្នុងប្រទេសកម្ពុជា រួមជាមួយ ក្រុមវេជ្ជបណ្ឌិតមកពីប្រទេសសិង្ហបុរីសរុបប្រមាណជិត២០០នាក់ បានជួបជុំគ្នាកាលពីថ្ងៃទី២២ ឧសភា នៅ សណ្ឋាគារសាន់វ៉េ ក្នុងសិក្ខាសាលាមួយស្ដីអំពីជម្ងឺមហារីកថ្លើម និងបេះដូង ដើម្បីធ្វើការផ្លាស់ប្ដូរ បទពិសោធន៍ពីគ្នាទៅវិញទៅមកអំពីរបៀបព្យាបាល ការប្រើប្រាស់ថ្នាំ និងការវះកាត់ថ្លើមផងដែរ ។
សិក្ខាសាលានេះរៀបចំធ្វើឡើងដោយមានកិច្ចសហប្រតិបត្ដិការជាមួយគ្នា រវាងសមាគមគ្រូពេទ្យកម្ពុជា និងក្រុមវេជ្ជបណ្ឌិត របស់ប្រទេសសិង្ហបុរីដោយផ្ដោតជាសំខាន់តែទៅលើរោគថ្លើមប៉ុណ្ណោះ ពីព្រោះ ជម្ងឺថ្លើមគឺជាបញ្ហាដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋសំបូរទៅដោយរោគថ្លើម ។ បើ ទោះបីជាក្រុមគ្រូពេទ្យកម្ពុជាមានបទពិសោធន៍ច្រើន ក្នុងការព្យាបាលរោគថ្លើម ដែលបានជួបប្រទះ ជាច្រើនករណីទៅហើយក្ដី ប៉ុន្ដែក្រុមគ្រូពេទ្យកម្ពុជាក៏មិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការវះកាត់ថ្លើម បាននៅឡើយទេ ។ ចំណែកឯក្រុមគ្រូពេទ្យរបស់ប្រទេសសិង្ហបុរីវិញ ក៏ដូចគ្នាដែរ ថ្វីដ្បិតតែមាន ជំនាញវះកាត់ថ្លើមបាន ប៉ុន្ដែមានករណីជម្ងឺថ្លើមជាច្រើនករណីដែលគេមិនធ្លាប់ជួបប្រទះ ហេតុដូច្នេះហើយ ទើបក្រុមគ្រូពេទ្យ ទាំងនោះចាំបាច់ត្រូវការជួបជុំគ្នាក្នុងអង្គសិក្ខាសាលា ដើម្បីពិភាក្សាផ្លាស់ប្ដូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយសង្ឃឹមថា នៅថ្ងៃខាងមុខក្រុមវេជ្ជបណ្ឌិត របស់ប្រទេសទាំងពីរ នឹងបន្ដកិច្ចសហការជាមួយគ្នាតទៅទៀត ។
លោក ្ញាសៀន ជហយាផ ប្រធានគណៈប្រតិភូដែលបានដឹកនាំក្រុមវេជ្ជបណ្ឌិតរបស់ ប្រទេសិង្ហបុរីចំនួន ១០នាក់មកចូលរួមក្នុងសិក្ខាសាលានេះបានថ្លែងឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសសិង្ហបុរីធ្វើការ ត្រួត ពិនិត្យបានល្អណាស់ មិនឱ្យមានថ្នាំក្លែងក្លាយប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីទេ ពីព្រោះថា បើសិនជា គេយកថ្នាំក្លែងក្លាយទៅប្រើប្រាស់នៅក្នុងការព្យាបាលជម្ងឺនោះ វានឹងនាំមកនូវការបាត់បង់អាយុជីវិត របស់ អ្នកជម្ងឺ ហើយការព្យាបាលក្នុងវិស័យសុខាភិបាលនឹងលែងមានគុណភាព ។
Labels: សុខាភិបាល
for this post
Leave a Reply