<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ស្ដ្រីមានប្ដីកូន១គេចាប់រំលោភរួចសម្លាប់វះពោះ

ខេត្ដក្រចេះ ៖ ឃាតក​ដ៏​កំណាច​ល្មោភកាម​តណ្ហា​បាន​ចាប់​ស្ដ្រី​ម្នាក់​រំលោភ​សេពសន្ថវៈ នៅ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ដក្រចេះ រហូត​បាន​សំរេច​តាម​បំណង ហើយ សម្លាប់​ស្ដ្រី​នោះ​ចោល ព្រមទាំង​យក​ពូថៅ​វះ​ពោះ​ស្រាវ​ពោះវៀន​ចេញ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ថែម​ទៀត ។

​ស្ដ្រី​ឈ្មោះ​វង់ ចាន់​ធឿ​ន អាយុ​៤១​ឆ្នាំ ដែល​មានផ្ទះ​នៅ​ភូមិ​ខាងលើ​ប្រាប់​កោះសន្ដិភាព ឱ្យ​ដឹង​នា​រសៀល ថ្ងៃ​ទី​៤ មិថុនា​ថា ប្អូនថ្លៃ​ស្រី​ឈ្មោះ​ឈិ​ត ច​ន្ថា អាយុ​៣៣​ឆ្នាំ បាន​លែង​ក្របី​៤​ក្បាល​ទៅ​ឱ្យ​ស៊ី​ស្មៅ​ក្រោយ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០០៧ លុះដល់​ព្រលប់​ស្រាប់តែ​ក្របី​ទាំងនោះ​ដើរទៅ​ឆ្ងាយ ក៏​ចេញ ទៅ​តាម​រក ។

ប្រភព​ដដែល​បន្ដ​ថា ខណៈ​ពេល​ដែល​ស្ដ្រី​ឈ្មោះ​ឈិ​ត ច​ន្ថា ចេញ​ទៅ​រក​នោះ​មិនឃើញ​ត្រឡប់​មក​ផ្ទះ វិញ​សោះ រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ទើប​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល នាំ​គ្នា​ចេញ​ទៅ​តាម​រក តែ​មិន ប្រទះ​សោះ​... មនុស្ស​ជា​ច្រើន​នាក់​បាន​ខំប្រឹង​តាម​រក​បន្ដ ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា​ទៀត នៅ​តែ​មិនឃើញ មិនដឹង​បាត់​ទៅ​ណា​ឡើយ ។ ស្រាប់តែ​រយៈពេល​២​ថ្ងៃ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ប្រាំង បានឃើញ​សព ស្ដ្រី​ម្នាក់​អណ្ដែត​ទឹកទន្លេ​ស្លាប់ ។ ដំណឹង​នេះ​បាន​លេចឮ​ពី​មាត់​១​ទៅ​មាត់​១​ដល់​គ្រួសារ​ស្ដ្រី​រង​គ្រោះ នាំ​គ្នា ទៅ​មើល​សព​នោះ ទើប​ស្គាល់​មុខ​ថា​ជា​ស្ដ្រី​ឈ្មោះ​ច​ន្ថា ដែល​បាត់​ពី​ផ្ទះ​ពេល​ទៅ​រក​ក្របី​... នៅ​លើ​ខ្លួនប្រាណ នៃ​សព​មាន​ស្នាម​វះ​ដោយ​ពូថៅ​ត្រង់​ពោះ​រយះ​ប្រហែល​១​ច​ង្អា​ម និង​ស្រាវ​ពោះវៀន​ចេញ ។ ដូច្នេះ​ការ សម្លាប់​នោះ​ប្រាកដជា​ត្រូវ​គេ​ចាប់រំលោភ​សេពសន្ថវៈ ហើយ​ជន​ដៃដល់​ជា​មនុស្ស​ស្គាល់គ្នា​ទៀត​ផង ទើប ឈាន​ដល់​ការ​សម្លាប់​ចោល​ដើម្បី​បំបាត់ភស្ដុតាង កុំឱ្យ​អ្នក​ណា​ដឹង ។​

បុរស​ឈ្មោះ​ស៊ុន ឆាយ អាយុ​៣៩​ឆ្នាំ បាន​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ (២៣ ឧសភា​) គាត់​បាន​ចេញ ទៅ​មើល​ចំការ​ដំឡូង​នៅ​ក្រោយ​ភូមិ ត្រង់​ចំណុច​មហា​ទេ​ព្យ លុះដល់​វេលា​យប់​មាន​បងប្អូន​ទៅ​តាម​ហៅ មក​ផ្ទះ​ឱ្យ​ជួយ​តាម​រកប្រពន្ធ​ដែល​បាត់ ។ ក្រុម​គ្រួសារ​គាត់ និង​អ្នក​ភូមិ​ផង​របង​ជាមួយ​រាប់​សិប​នាក់ ចេញ តាម​រក ដោយ​មាន​ភ្លើងគោម​បំភ្លឺ​ព្រោងព្រាត​ពេញ​ព្រៃ​ក្រោយ​ផ្ទះ តែ​មិនឃើញ​សោះ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ឧសភា ទើប​ប្រទះ​ឃើញ​សព​ប្រពន្ធ​អណ្ដែត​ទឹកទន្លេ​មេគង្គ ចំងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ។​

បុរស​ជា​ប្ដី​ស្ដ្រី​រង​គ្រោះ​បញ្ជាក់​ថា គាត់​បាន​រៀប​ការ​ស្របច្បាប់​បាន​រយៈពេល​១២​ឆ្នាំ​ហើយ ព្រមទាំង​មាន កូនប្រុស​ម្នាក់​ឈ្មោះ ស្រី ស៊ា​វ​ហេង អាយុ​៩​ឆ្នាំ ការ​រស់នៅ​ជាមួយ​គ្នា​ធ្លាប់​មាន​បញ្ហា​ទំនាស់​ពាក្យ​សំដី បន្ដិចបន្ដួច​ប៉ុណ្ណោះ​មិន​ដែល​បង្ក​ហិង្សា​លើ​ប្រពន្ធ​ឡើយ​។​

ប្រភព​លេចឮ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ប្រាំង កាលពី​យប់​ថ្ងៃ​កើតហេតុ​គេ​បានឃើញ បុរស​ឈ្មោះ​តាំង ឆាយ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ប្រាំង​បណ្ដើរ​កង់​មាន​ដាក់​ស្ដ្រី​ម្នាក់​នៅ​លើ​ចង្អើរ​ផ្នែក​ក្រោយ លុះ​ពេល ប្រជាពលរដ្ឋ​ឃើញ​សួរនាំ​ត្រូវ​បាន​បុរស​ឈ្មោះ​ឆាយ​តប​ថា “​ខ្ញុំ​នាំ​ប្រពន្ធ​ឈឺ​ចេញពី​ចំការ​”​។ ក្រៅពី​នេះ​មាន វត្ថុ​តាង​បន្សល់​ទុក​ស្បែកជើង​ស៊ក​១​គូ នៅ​ចំណុច​កំពង់ទួល​ឡ លុះ​ពេល​កម្លាំង​រដ្ឋបាល​ប៉ុស្ដិ៍ សហការ ជាមួយ​ជំនាញ​ស្រុក យក​ស្បែកជើង​នោះ​មក​សួរនាំ​ប្រពន្ធ​របស់​ជនសង្ស័យ​ក៏​ឆ្លើយ​ប្រាប់​ថា ពិតជា​ស្បែកជើង របស់​ប្ដី​គាត់​មែន​។ នា​ថ្ងៃ​បុណ្យសព​នោះ ជន​ដៃដល់​ជា​ឃាតក​បាន​មក​ជួយ​ដាំ​បបរ​ដែរ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​២៥ ឧសភា ទំនងជា​ដឹង​ថា​មិន​ស្រួល​ក៏​រត់គេច​ចេញពីផ្ទះ​បាត់​ស្រមោល​តែ​ម្ដង ។ កន្លង​មក​កាលពី​ថ្ងៃ ដាក់​បិណ្ឌ​១១ ឆ្នាំ​២០០៦ ស្ដ្រី​ម្នាក់​ឈ្មោះ​អ៊ី ស្រី​អូន អាយុ​២០​ឆ្នាំ មានកូន​តូច អាយុ​ជាង​១​ខួប រស់នៅ​ក្នុងភូមិ ព្រែក​ប្រាំង​នេះ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ដីចំការ​របស់​ឈ្មោះ​តាំង ឆាយ ប្រមាណ​ជា​៣​គីឡូម៉ែត្រ ពី​ភូមិ​រហូត​ដល់​សព្វថ្ងៃ​ពុំ​ដឹង​ថា​ស្លាប់​ឬ​រស់​ទេ ក្រុម​គ្រួសារ​ក៏​មិន​ហ៊ាន​ធ្វើបុណ្យ​ដែរ ។​

លោក​អធិការ​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ​ដឹង​ថា សព​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតក​សម្លាប់ ដោយ​វះ​ពោះ ទំហំ​២៤​សង្ទីម៉ែត្រ មាន​ចេញ​ពោះវៀន​មក​ក្រៅ​។ នៅ​មាត់ទន្លេ​គេ​ឃើញ​បន្សល់​ទុក​ស្បែកជើង​ស៊ក​១​គូ ដែល​កំណត់​បាន​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ​ប៉ែន តាំង​ឆាយ តែ​ជន​នេះ​រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​។ ករណី​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ដ ដើម្បី​សុំ​ដីកាចាប់ខ្លួន​ឃាតក​ហើយ ឯ​លទ្ធផល​យ៉ាងណា​នោះ​អាស្រ័យ​លើ​តុលាការ ។​

ចាប់តាំងពី​មាន​ហេតុការណ៍​ដ៏​ឃោរឃៅ​នោះ​មក (២៣ ឧសភា​) ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ប្រាំង ពុំ​ហ៊ាន​នាំ​គ្នា​ទៅ​ឃ្វាលគោ ក្រោយ​ភូមិ​ទេ ហើយ​ក៏​នាំ​គ្នា​សំណូមពរ​ឱ្យ​សមត្ថកិច្ច​មេត្ដា​ជួយ​ធ្វើ​អន្ដរាគមន៍ តាម​ចាប់​ឃាតក​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាង​តែ​បាន​ផង ។​

គួរ​រំលឹក​ផង​ដែរ​ថា ករណី​ចាប់រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ដោយ​វះ​ពោះ​ស្រាវ​ពោះវៀន ចេញ​មក​ក្រៅ បង្ហាញ​ពី​ភាព​សាហាវឃោរឃៅ​នេះ​នៅ​ខេត្ដកំពង់ស្ពឺ​ក៏​កើត​មាន​ករណី​បែប​នេះ​ដែរ គឺ​កាលពី​ឆ្នាំទៅ​ស្ដ្រី ក្រមុំ​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​ចាប់រំលោភ​សេពសន្ថវៈ រួច​សម្លាប់​ចោល​ដោយ​យកដៃ​លូក​ខ្វេះ​ស្រាវ​ពោះ វៀន​ចេញ​មក​ក្រៅ និង​ទាញ​បណ្ដាច់​ទំលាក់​ចោល​រាយ​ប៉ាយ​ក្នុង​ស្រែ​... ករណី​បែប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ មានការ​ភ័យ​ខ្លាច​ពន់ពេក​ណាស់ ប៉ុន្ដែ​រយៈពេល​ខ្លី​ក្រោយមក ឃាតក​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ផ្ដន្ទាទោស​តាម​ច្បាប់ ។ សង្ឃឹមថា ឃាតក​ឃោរឃៅ​រំលោភ​សេពសន្ថវៈ​ស្ដ្រី​កូន​១ រួច​វះ​ពោះ​សម្លាប់ ស្រាវ​ពោះវៀន ចេញ​មក​ក្រៅ​នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ដក្រចេះ​នេះ នឹង​ត្រូវ​បកស្បែក​ដូច​គ្នា ព្រោះ​បាន​ស្គាល់​អត្ដសញ្ញាណ​ជន​ដៃដល់​អស់ហើយ ។

Labels: ,

 
 

ទូរទស្សន៍កូរ៉េ SBS ថតល្ខោនវីដេអូនៅប្រទេសកម្ពុជាលើកដំបូង

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧ ផលិតកម្ម STARMAX របស់​ស្ថានីយទូរទស្សន៍ SBS នៃ​សាធារណរដ្ឋ​កូរ៉េ បាន​មក​ថត​ល្ខោន​វី​ដេ​អូ​រឿង “​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ជា​លើក ដំបូង​នៅ​កម្ពុជា​។ រឿង​នេះ​ផលិត​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ SBS ដោយ​មានការ​សំដែង​រួម​គ្នា រវាង​តារាភាពយន្ដ​កូរ៉េ និង​តារា​កម្ពុជា​យើង ។

​លោក​យិ​ន សាំង​ហេង អ្នកគ្រប់គ្រង​ការ​ថត​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា ល្ខោន​វី​ដេ​អូ​របស់​ស្ថានីយទូរទស្សន៍ សាធារណរដ្ឋ​កូរ៉េ​ដែល​ថត​នៅ​កម្ពុជា​ជា​លើក​ទី​១​នេះ គឺ​រៀបចំ​ថត​នៅ​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ប្រាសាទអង្គរវត្ដ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាជន​កូរ៉េ​បានឃើញ​បាន​ស្គាល់ ។ វា​ជា​មោទនភាព​ថ្មី​មួយ​របស់ កម្ពុជា​ក្នុង​ឆ្នាំ​២០០៧​នេះ ដែល​ប្រទេស​កូរ៉េ​បាន​មក​ថត​ល្ខោន​វី​ដេ​អូ​សំរាប់​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​របស់ ខ្លួន ។ រឿង “​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ជា​ស្នាដៃ​របស់​លោក​ជុង ជី​វូ ដែល​ជា​អ្នក និពន្ធ​ល្បីឈ្មោះ​នៅ​ប្រទេស​កូរ៉េ និង​ដឹកនាំ​រឿង​ដោយ​លោក​ចូ ណាំ​ហ្គូ​ក ជា​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ នៅ​ប្រទេស​កូរ៉េ ។​

លោក​យិ​ន សាំង​ហេង ឱ្យ​ដឹង​ថា តាម​អ្នកគ្រប់គ្រង​ការ​ផលិត​របស់​កូរ៉េ​ឱ្យ​ដឹង​ថា រឿង “​មធ្យោបាយ​ស្វែង រក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” ចូលរួម​សំដែង​ដោយ​តារា​ល្បីឈ្មោះ មក​ពី​ប្រទេស​កូរ៉េ​ជា​ច្រើន​រូប​ដូច​ជា លោក គី​ម សឿង​វូ និង​លោក​ស៊ុន ហឿ​ន​ជូ ជាដើម​។ ជា​ពិសេស​កញ្ញា​ពៅ ធា​វី ជានា​រី​ខ្មែរ​ដែល​ទទួល បាន​តំណែង​ជា​ស្រី​ស្អាត​ប្រចាំឆ្នាំ​២០០៦ របស់​ស្ថានីយទូរទស្សន៍ CTN បាន​ចូលរួម​សំដែង​ជា​តួឯក ឈ្មោះ​នាង​ផ្កាឈូក​ផង​ដែរ ។

​រឿង​“​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ​” និទាន​ពី​ស្នេហា​ឆ្លង​ដែន​រវាង​កំលោះ​កូរ៉េ និង​ក្រមុំ​កម្ពុជា ក្នុង​នោះ​បង្ហាញ​ពី​ការ​ធ្វើ​ទេសចរណ៍​នៅ​ប្រាសាទអង្គរវត្ដ ទីក្រុង​ភ្នំពេញ ព្រះ​បរមរាជវាំង និង​នៅ​ក្រុង ព្រះ​សីហ​នុ​ដ៏​ល្អ​ត្រកាល ។​

លោក​យិ​ន សាំង​ហេង ឱ្យ​ដឹង​ថា រឿង​មធ្យោបាយ​ស្វែងរក​អ្នក​ជិតខាង​ល្អ​ឥត​ខ្ចោះ នឹង​ចាក់​ផ្សាយ​តាម កញ្ចក់​ទូរទស្សន៍ SBS របស់​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០០៧ វេលា​ម៉ោង​៩ និង​៥៥​នាទី​ដល់​ម៉ោង​១១ និង​៥​នាទី​យប់ រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។ ស្ថានីយទូរទស្សន៍​នេះ​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​អាច​មើលឃើញ​។​

ក្រុម​ផលិតករ​កូរ៉េ​បញ្ជាក់​ថា ទោះបី​ការ​ថត​នៅ​កម្ពុជា​ជួប​ប្រទះ​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ខ្លួន​នឹង ព្យាយាម​ផលិត​រឿងល្ខោន​វី​ដេ​អូ ដែល​ចូលរួម​សំដែង​រួម​គ្នា​រវាង​តារា​កូរ៉េ និង​កម្ពុជា​ជា​លើក​ទី​១​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ ។ តាម​រយៈ​ស្នាដៃ​នេះ​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​នៅ​ក្នុង​តំបន់​អាស៊ី​មើលឃើញ រូប ភាព​ថ្មី​មួយ​របស់​កម្ពុជា​ដែល​ប្រទេស​នេះ​មាន​ទេសភាព​ល្អ​ស្រស់​ត្រកាល មាន​ប្រជាពលរដ្ឋ​ចិត្ដល្អ និង មាន​សក្ដានុពល​ធំធេង​សំរាប់​ការ​អភិវឌ្ឍន៍ ហើយ​គេ​នឹង​ចាប់អារម្មណ៍​មក​ទស្សនា​កំសាន្ដ​មិន​ខាន ។​

Labels: ,

 
 

សាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រជួន ណាត

រាជធានី​ភ្នំពេញ ៖ បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ​ជួន ណាត ដែល​សាងសង់​ឡើង នៅ​វត្ដ​នួន​មណី​រាម ហៅ​វត្ដថា​ន់ ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សំរេច​បាន​ប្រមាណ​៤០%​ហើយ​។ ទោះជា យ៉ាងណា ដោយសារ​ការ​សាងសង់​ទី​សំរាប់​តំកល់​ឯកសារ​ព្រះពុទ្ធ​សាសនា វប្បធម៌ អក្សរសាស្ដ្រ មនុស្ស​សាស្ដ្រ​...​ដ៏​មាន​តំលៃ​នេះ​ជួប​ប្រទះ​ការ​ខ្វះខាត គណៈកម្មការ​សាងសង់​បាន​អំពាវនាវ​ឱ្យ​មានការ​ចូល រួម​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​នៅ​ក្នុង​និង​នៅ​ក្រៅប្រទេស ។ តាម​ព្រះ​គ្រូ​សាសន​វង្សា​ចា​រ្យ ហួត ង៉ែត គង់នៅ​វត្ដថា​ន់ ជា​អ្នកដឹកនាំ​សាងសង់​មាន​សង្ឃដីកា​ថា បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ បណ្ឌិត​អក្សរសាស្ដ្រ ជួន ណាត មាន​បណ្ដោយ​១៧​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ និង​មានកំ​ពស់​២​ជាន់ សាងសង់​អំពី​ថ្មបាយក្រៀម​។ ចំពោះ​អ្នក​ផ្ដួចផ្ដើម​គំនិត​សាងសង់​បណ្ណាល័យ​នេះ​ឡើង គឺ​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​, ព្រះ​អង្គ​ផ្ទាល់​(​ហួត ង៉ែត​), ព្រះ​មហា​យិ​ន នឿ​ន ព្រះសង្ឃ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​, ព្រះ​មហា​សម យស ព្រះសង្ឃ​ខ្មែរ​គង់នៅ​ប្រទេស​បារាំង​, ព្រះ​មហា​ស៊ីវ សុ​ផា​ន់ ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេស​អូស្ដ្រាលី និង​ព្រះ​គ្រូ ផា​ន់ នឿ​ន គង់នៅ​វត្ដថា​ន់​ជាដើម​។ បច្ច័យ​សំរាប់​សាងសង់​បណ្ណាល័យ​រហូត​សំរេច​បាន ប្រមាណ​៤០​ភាគរយ នេះ គឺ​បាន​ពី​សប្បុរសជន​នានា តែ​នៅ​តែ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​បន្ដ​ទៀត​ដើម្បី​ឱ្យ​ស្នាដៃ​នេះ​រួចរាល់​ជា ស្ថាពរ​។ ខណៈ​កំពុង​ជួប​ការ​ខ្វះខាត​នេះ​ព្រះ​អង្គ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ ក្រៅប្រទេស សូម​ឱ្យ​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា ។​

ព្រះ​អង្គ​បញ្ជាក់​ថា ក្នុង​ចំណោម​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កន្លង​មក​នោះ​មាន លោកតា​មហា ព្រឹទ្ធាចារ្យ ហ៊ុន នាង បិតា​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ផង​ដែរ គឺ​លោកតា​មហា​ព្រឹទ្ធា​ចារ​បាន​ផ្ដល់​ដែក និង​ស៊ីម៉ង់ត៍​ជា​ច្រើន ។

ព្រះ​គ្រូ​សាសន​វង្សា​ចា​រ្យ ហួត ង៉ែត មាន​សង្ឃដីកា​បន្ដ​ថា ចំពោះ​ឯកសារ​ដែល​គ្រោង​យក​មក​ដាក់​តំកល់ ក្នុង​បណ្ណាល័យ​នោះ គឺ​ផ្ដល់​អាទិភាព​ទៅ​លើ​ស្នា​ព្រះ​ហស្ដ​របស់​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ ជួន ណាត និង​ឯកសារ​ទាក់ទង​ព្រះ​ជីវប្រវត្ដិ​របស់​ព្រះ​អង្គ ។ ក្រៅពី​នេះ​គឺ​ឯកសារ​ព្រះ​ជីវប្រវត្ដិ​របស់​សម្ដេច ព្រះ​សង្ឃរាជ​គ្រប់​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន និង​ឯកសារ​ជីវប្រវត្ដិ​របស់​ឥស្សរជន​ខ្មែរ​យើង​ផង​ដែរ ។ ចំពោះ ឯកសារ​ទូទៅ​មាន​គម្ពីរ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​ភាសា ឯកសារ​វប្បធម៌ វិទ្យាសាស្ដ្រ ច្បាប់ និង ឯកសារ​វិជ្ជាជីវៈ​គ្រប់យ៉ាង ។

ព្រះ​អង្គ​បន្ដ​ថា ក្នុង​បណ្ណាល័យ​នេះ ក្រៅពី​ឯកសារ​នានា​មាន​ថែវ​សំរាប់​តាំង​រូបភាព សប្បុរសជន​ចូលរួម សាងសង់ និង​ផ្ដល់​ឯកសារ ។ តាំង​រូបសំណាក​អ្នកប្រាជ្ញ​នានា​ធ្វើ​ពី​ឈើ និង​ថ្ម​ផ្សេងៗ ។ មាន​សាល សំ​រាប់អាន សិក្សា ប្រតិបត្ដិ ស្រាវជ្រាវ និង​វិភាគ ព្រមទាំង​មាន​ផ្ទាំង​មគ្គុទ្ទេសក៍​ប្រាប់​ទីតាំង​ឯកសារ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង រក​របស់​អ្នក​អាន ។

ចំពោះ​គោលបំណង​នៃ​ការ​សាងសង់​បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ​បណ្ឌិត​អក្សរសាស្ដ្រ​ជួន ណាត នេះ​ឡើង គឺ​ដើម្បី​ទុក​ជាទី​កំចាត់​គ្រោះ​អវិជ្ជា និង​អភិវឌ្ឍ​ធនធានមនុស្ស ឱ្យ​មានចំណេះ​ដឹង​ខ្ពស់​ទាំង​ផ្លូវ​ព្រះពុទ្ធ សាសនា និង​ផ្លូវលោក ។​

Labels: ,

 
 

តាក់ស៊ី​ដំរី ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​អង្គរ ​​សេវាកម្ម​នេះ​ទទួល​ការ​ពេញ​និយម​ពី​អ្នកទេសចរ

ខេត្ដសៀមរាប ៖ សេវាកម្ម​តាក់ស៊ី​ដំរី នៅ​តំបន់​អង្គរ​កំពុង​តែ​ទទួល​បានការ​និយម​ជិះ​កំសាន្ដ ពី​អតិថិជន ដែល​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ។ សេវាកម្ម​តាក់ស៊ី​ដំរី​នេះ មើលទៅ​ហាក់ដូចជា​ចំលែក​បន្ដិច តែ​ចំណូល​បើ​ប្រៀបធៀប​នឹង​សេវាកម្ម​រថយន្ដ​តាក់ស៊ី​ធម្មតា​វា​ខុស​គ្នា​ដូច​មេឃ និង​ដី​។

​កញ្ញា​ឈឹ​ម ឆ​វ័​ន្ដ ជា​សមាជិកគ្រួសារ​ហ្មដំរី បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ដំរី​ទាំងអស់​មាន​ជាង​២០​ក្បាល តែ​ដំរី​ដែល​ចេញ​មក​ដឹក​ភ្ញៀវ​មាន​ប្រមាណ​តែ​១១​ក្បាល​ប៉ុណ្ណោះ ។ ដំរី​ទាំងនេះ​ជា​របស់​ម្ចាស់​សណ្ឋាគារ អង្គរ​វីឡា ។ តាក់ស៊ី​ដំរី​មាន​ចំណត​ពីរ​កន្លែង គឺ​មួយ​កន្លែង​នៅ​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ ឯ​មួយ​កន្លែង​ទៀត នៅ​ខាងកើត​ប្រាសាទបាយ័ន ដែល​មាន​ចំងាយ​២​គីឡូម៉ែត្រ​ពី​គ្នា ។ ចំពោះ​អតិថិជន​ណា​ដែល​ចង់​ជិះ​ដំរី ត្រូវ​ទិញ​សំបុត្រ​ជា​មុន ហើយ​បើ​គេ​ចង់​ជិះ​ពី​ខ្លោងទ្វារ​អង្គរតូច​ទៅ​កាន់​ប្រាសាទបាយ័ន​គេ​ត្រូវ​ចំណាយ​លុយ ចំនួន​១០​ដុល្លារ​ក្នុង​ចំងាយ​ដី​២​គីឡូម៉ែត្រ តែបើ​ភ្ញៀវ​ចង់​ជិះ​ដើរ​មើល​កំសាន្ដ​ជុំវិញ​ប្រាសាទបាយ័ន​ត្រូវ​ទិញ សំបុត្រ​ម្ដងទៀត ក្នុង​ម្នាក់​១០​ដុល្លារ​។​

នាង​ឱ្យ​ដឹង​ថា មាន​សេវាកម្ម​មួយទៀត គឺ​ពេល​ល្ងាច​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​អាច​ថតរូប​ជាមួយ​ដំរី​ទាំងនោះ បាន ដោយ​គ្រាន់តែ​ពួក​គេ​ចំណាយ​ប្រាក់​ពី ២.០០០​ទៅ​៣.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ពេល​ថត​ម្ដង​។​
​ភ្ញៀវ​ទេសចរ​ម្នាក់​ប្រាប់​ភ្នាក់ងារ​កោះសន្ដិភាព​ថា គាត់​ចូល​ចិត្ដ​សត្វ​ដំរី​ខ្លាំង​ណាស់ ព្រោះ​វា​ជា​សត្វ​ស្លូត និង មានដំណើរ​គួរ​ឱ្យ​ចង់​គយគន់ ជា​ពិសេស​បើ​យើង​បាន​ជិះ​វា​យើង មាន​អារម្មណ៍​ប្លែក និង​ស្ញើប ព្រោះ​វា​ខ្ពស់ ណាមួយ​ត្រូវ​ទប់ខ្លួន​ចុះឡើង​តាម​ចង្វាក់​ដំណើរ​របស់​វា ។ ចំណុច​សំខាន់​បំផុត​នោះ ពេល​យើង​ជិះ​ជុំវិញ បរិវេណ​ប្រាសាទបាយ័ន យើង​អាច​ទស្សនា​និង​ថត​យក​រូបភាព នៃ​កំពូល​ប្រាសាទ​នេះ​បាន​យ៉ាង​ច្បាស់ ទៀត​ផង គឺ​សប្បាយ​ខ្លាំង​ណាស់ ។​

បុរស​ម្នាក់​ដែល​អះអាង​ថា ជា​មេការ​ក្រុម​តាក់ស៊ី​ដំរី​ឱ្យ​ដឹង​ថា ដំរី​ទាំងអស់​មាន​ក្រោល​នៅ​មុខ​ភ្នំ​បាក់​ខែង ហើយ​ពួក​វា​ត្រូវ​បាន​យកចិត្ដទុកដាក់​យ៉ាង​ដិត​ដល់​ពី​គ្រូពេទ្យ​ជនជាតិ​បារាំង​ម្នាក់ ព្រមទាំង​ធ្វើការ​ដុសលាង ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ​បួន​ដង​ឯណោះ​ដើម្បី​កុំឱ្យ​មាន​ក្លិន​មិនល្អ​ដាក់​ភ្ញៀវ​ដែល​ជិះ ។ ចំពោះ​ចំណី​ត្រូវ​បាន​ផ្ដល់ ឱ្យ​ជា​រៀងរាល់ថ្ងៃ​តាម​កំណត់​របស់​វា ។ ទោះជា​យ៉ាងណា​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ពុំ​មាន អ្នក​ណា​ម្នាក់​អាច​បង្ហើប​ឱ្យ​ដឹង​បាន​នោះ​ទេ ព្រោះ​វា​ជា​រឿង​សំងាត់​របស់​ក្រុមហ៊ុន ។​

លោក​យឹ​ម ស៊ី​វន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​លើ​សត្វ​ដំរី​នេះ វា​ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ព្រោះ​ម្ចាស់​បាន​ចុះបញ្ជី​សៀវភៅ​បន្ទុក​រួចរាល់​អស់ហើយ ។ ដំរី​ទាំងអស់ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នេះ​គេ​ពុំ​អាច​យក​ទៅ​លក់ ឬ​ដឹក​ទៅ​ក្រៅប្រទេស ឬ​កាប់​យក​សាច់ ឬ​ឆ្អឹង បាន​ឡើយ ព្រោះ​វា​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​អភិរក្ស ។​

Labels: , , ,

 
 

២០០៦​មិត្ដសំឡាញ់​ដូរ​ប្រពន្ធ​គ្នា​...២០០៧​ដូរ​យក​របស់​ខ្លួន​វិញ

ខេត្ដកំពត ៖ អស់លោក​អ្នក​អាន​ពិតជា​បាន​ជ្រាប​ហើយ នូវ​ព័ត៌មាន​ស្ដី​ពី​បុរស​ជា​ក្លើម្រាក់​២​នាក់ ដែល បច្ចុប្បន្ន​ហៅ​ថា មិត្ដសម្លាញ់​នឹង​គ្នា​នោះ កាលពី​ឆ្នាំ​២០០៦​កន្លង​មក អ្នក​ទាំង​២​បាន​ដូរ​ប្រពន្ធ​គ្នា ដោយ គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ហើយ​បើ​និយាយ​ឱ្យ​ច្បាស់​ទៅ​គឺជា​ការ​ស្ម័គ្រចិត្ដ​ព្រមព្រៀង​គ្នា​តែ​ម្ដង ។ យោង តាម​ព័ត៌មាន​ថ្មី​បានឱ្យ​ដឹង​ថា ចូល​ឆ្នាំ​២០០៧​នេះ មិត្ដសម្លាញ់​ដដែល​នេះ​ក៏​បាន​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​វិញ ហើយ​គឺ​ប្រពន្ធ​របស់​អ្នក​ណា​ត្រូវ​ក្លាយជា​ប្រពន្ធ​របស់​អ្នក​នោះ​វិញ ។ ព័ត៌មាន​នេះ​មិន​មាន​វត្ថុបំណង​បំពុល ឬ បំពាន​លើ​សេចក្ដី​ថ្លៃថ្នូរ​បុគ្គល​ទេ តែ​ជា​ព័ត៌មាន​បញ្ចប់រឿង ព្រោះ​ពេល​ដូរ​ប្រពន្ធ​គ្នា​កាល​ឆ្នាំ​២០០៦ ក៏​មាន ការ​ផ្សាយ​មួយ​ឈុត​រួច​ហើយ ហេតុនេះ​ការ​វិល​ត្រឡប់​មក​រក​បង្គង​ចាស់​ក៏​ត្រូវ​តែ​ផ្សាយ​បញ្ចប់រឿង​ដែរ ។

​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ដូរ​ប្រពន្ធ​គ្នា​បាន​មួយ​ឆ្នាំ​នោះ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចិត្ដ​ថ្មី​វិញ​ហើយ គឺ​ប្រពន្ធ​អ្នក​ណា​ជា​របស់​អ្នក​នោះ ដោយ​មិន​បានឱ្យ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​មូលដ្ឋាន​លំបាក​ពី​រឿងរ៉ាវ របស់ ពួក​គេ​ឡើយ ។ រឿង​ក្លើម្រាក់​ដូរ​ប្រពន្ធ​គ្នា​នេះ ដំបូង​គេ​បានដឹង​ថា បុរស​ឈ្មោះ​ទូក ហឿ​ន បាន​រៀប​ការ ជាមួយ​នាង​ម៉ាច និង​រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ដកំពត ចំណែក ឯ​គូ​មួយទៀត​គឺ​នាង​ទុ​យ មឿ​ន និង​បុរស​ឈ្មោះ​អេ​ម ធា នៅ​ភូមិ​ភ្នំ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ។ ក្រោយ​ពី​រៀប​ការ​ហើយ បុរស​ឈ្មោះ​អេ​ម ធា មានកូន​ប្រុស​២​នាក់​ជាមួយ​នាង ទុ​យ មឿ​ន ។​

បុរស​ឈ្មោះ​ទូក ហឿ​ន និង​ឈ្មោះ​អេ​ម ធា បាន​ស្រឡាញ់​រាប់អាន​គ្នា​ស្និទ្ធស្នាល​រហូត​ដល់​បាន​ធ្វើ​ក្លើ ម្រាក់​ជាមួយ​គ្នា​។ ការ​ស្រឡាញ់​រាប់អាន​គ្នា​គឺ​ដោយ​ស្មោះស្ម័គ្រ​ចិត្ដ​មួយ​ថ្លើម​មួយ សូ​ម្បី​តែ​ធ្វើ​ដំណើរ ទៅ​បុណ្យ​ទាន ឬ​ចូលរួម​មង្គលការ​ញាតិ​មិត្ដ​ក្នុងភូមិ​ក៏​គេ​ឃើញ​ក្លើ​ទាំង​២​ដូរ​ប្រពន្ធ​គ្នា​ឌុ​ប​ដែរ ។​

មិនយូរ​ប៉ុន្មាន ភ្លើង​ស្នេហ៍​បាន​ឆាបឆេះ ដោយ​បុរស​ឈ្មោះ​ទូក ហឿ​ន បាន​ណាត់គ្នា​ជាមួយ​នាង​ទុ​យ មឿ​ន ដែល​ជា​ប្រពន្ធ​ឈ្មោះ អេ​ម ធា រត់​ទៅ​លាក់ខ្លួន​នៅ​ប៉ោយ​ប៉ែ​ត ព្រំប្រទល់​ប្រទេស​ថៃ​បាត់​ស្រមោល មួយ​រយៈ ។ ដោយសារ​តែ​ប្រពន្ធ​ចិត្ដដាច់រ​ត់ទៅ​តាម​ក្លើ ទូក ហឿ​ន ក៏​បាន​ធ្វើ​ឱ្យឈ្មោះ​អេ​ម ធា កំព្រា ដួងចិត្ដ​អាណិតកូន​ប្រុស​ទាំង​២​នាក់ ។ ទោះបីជា​បែប​ណា ឈ្មោះ​អេ​ម ធា មិន​បាន​ប្ដឹងប្ដល់​ទៅ​សមត្ថកិច្ច​ទេ ហើយ​មិនយូរ​ប៉ុន្មាន​ស្រាប់តែ​បុរស​ឈ្មោះ​អេ​ម ធា ក៏​បាន​រៀប​ការ​ពេញ​ច្បាប់​ជាមួយ​នាង​ម៉ាច ដែល​ជា ប្រពន្ធ​ឈ្មោះ ទូក ហឿ​ន នៅ​ភូមិ​ព្រៃធំ​កាលពី​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០០៦ ។ ក្រោយ​ពី​អេ​ម ធា រៀប​ការ ជាមួយ​នាង​ម៉ាច ហើយ​នាង​ទុ​យ មឿ​ន និង​បុរស​ឈ្មោះ​ទូក ហឿ​ន ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ហើយ ក៏​គ្មាន​រឿងរ៉ាវ​អ្វី​នឹង​គ្នា​ដែរ​។ ឥឡូវនេះ​ស្រាប់តែ​នៅ​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០០៧ កន្លង​មកនេះ អ្នកស្រុក​អ្នក​ភូមិ​បាន​នាំ​គ្នា​និយាយ​ពេញមាត់​ថា អ្នក​ដូរ​ប្រពន្ធ​គ្នា​បាន​មក​យកប្រពន្ធ​ដើម​រៀងៗ​ខ្លួន​វិញ គឺ នាង​ទុ​យ មឿ​ន មក​យក​បុរស​ឈ្មោះ​អេ​ម ធា វិញ ទោះបីជា​ប្ដី​បាន​រៀប​ការ​ជាមួយ​នាង​ម៉ាច ពេញ ច្បាប់​ក៏​ដោយ ចំណែកឯ​បុរស ឈ្មោះ​ទូក ហឿ​ន ក៏​យក​នាង​ម៉ាច​ជា​ប្រពន្ធ​វិញ ។​

លោក​អ៊ូ គិ​ន មេឃុំ​ស្ដេច​គង់​ខាងជើង​បាន​និយាយ​ប្រាប់​កោះសន្ដិភាព​ថា អ្នក​ដូរ​ប្រពន្ធ​គ្នា​មួយ​រយៈ​ខ្លី​នោះ ឥឡូវនេះ​ពួក​គេ​បាន​យកប្រពន្ធ​ដើម​រៀងៗ​ខ្លួន​វិញ គឺ​ប្រពន្ធ​អ្នក​ណា​អ្នក​នោះ​យក​វិញ ។ លោក​មេឃុំ​បន្ដ​ថា ពួក​គេ​ស្រួល​ដែរ ដោយ​មានចិត្ដ​ស្មោះ​ទាំង​សងខាង​ព្រមព្រៀង​គ្នា​ដោយ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ។ ទោះបីជា​យ៉ាងណា លោក​មេឃុំ​និយាយ​ថាបើ​តាម​ពិត​ការ​ដូរ​ប្រពន្ធ​គ្នា​បែប​នេះ វា​ខុស​នឹង​ប្រពៃណី​ដូនតា ខ្មែរ​ខ្លាំង​ណាស់ ។ គេ​បាន​កត់សំគាល់​ឃើញ​ថា ការ​ដូរ​ប្រពន្ធ​គ្នា​នេះ មាន​២​គូ​ហើយ​នៅ​ស្រុក​បន្ទាយមាស តែ​មួយគូ​មុន​ក៏​ត្រឡប់​ទៅ​យកប្រពន្ធ​រៀងៗ​ខ្លួន​ដូច​គូ​ក្រោយ​នេះ​ដែរ តែ​លំបាក​បន្ដិច​ពី​រឿង​ស្រូវ​ដែល​ធ្វើ បាន​ផល​ហើយ​ត្រូវ​បែងចែក​គ្នា ។​

Labels:

 
 

ប្រាសាទចៅសាយទេវតា​ត្រូវ​បាន​ក្រោកឈរ​ឡើង​វិញ​ហើយ​​បុរាណ​វិទូៈ ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង ថ្មភក់​ជា​សាច់ ស្បែក និង​ជា​សំលៀក​បំពាក់

ខេត្ដសៀមរាប ៖ ក្រោយ​ពេល​បោះបង់​ចោល​រាជធានី​អង្គរ និង​សង្គ្រាម​បង្ហូរឈាម​ដ៏​រ៉ាំរ៉ៃ​មក គ្រប់​ប្រាង្គ ប្រាសាទ​ទាំងអស់​ត្រូវ​បាន​បោះបង់​ចោល​រាប់​សិប​ឆ្នាំ ធ្វើ​ឱ្យ​ប្រាសាទ​ជា​ច្រើន​ទទួល​ការ​គំរាមកំហែង​យ៉ាង ខ្លាំង​ពី​ធម្មជាតិ និង​មនុស្ស និង​បាន​ធ្វើ​ឱ្យ​ប្រាសាទ​ទាំងនោះ​ត្រូវ​បាក់បែក និង​ដួល​រលំ​គួរ​ឱ្យ​សោកស្ដាយ ជា​ពន់ពេក​។ បច្ចុប្បន្ន​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ចំណែក​ភ្ញៀវ​ទេសចរ​ក៏​បាន​ចូល​មក​ទស្សនា​កម្ពុជា កាន់តែ​ច្រើន​ឡើងៗ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​វិស័យ​នេះ រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ​។

​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ ក៏​ដោយសារ​វត្ដមាន​នៃ​ប្រាសាទបុរាណ​ទាំងនោះ​ដែរ ជា​ពិសេស ប្រាសាទ​អង្គរតូច និង​អង្គរធំ​ដែល​យើង​ប្រៀប​បានជា​មេមាន់​ចាស់ ពង​ចេញ​ជា​មាស​ជា​ពេជ្រ ហើយ​និង​ធ្វើ​ឱ្យ មនុស្ស​ខ្មែរ​គ្រប់​រូប​ដឹង​ពី​តំលៃ​នៃ​ស្នាដៃ​ដែល​បុព្វបុរស​របស់​ខ្លួន​បន្សល់​ទុក​មក​។ ពេល​នេះ​រាជរដ្ឋាភិបាល បាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​ប្រាសាទ ជា​ពិសេស​បាន​ធ្វើការ​ជួសជុល​ប្រាសាទ​ដែល​មាន សភាព​ទ្រុឌទ្រោម និង​បាក់បែក​ជា​ច្រើន​ឡើង​វិញ​។ ជាក់ស្ដែង​ដូច​ជា​ប្រាសាទចៅសាយទេវតា​ដែល មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរតូច ត្រូវ​បាន​ជួសជុល​រួច​ហើយ​ប្រហែល​៧០​ទៅ​៨០​ភាគរយ​។ បើ តាម​ការ​ឱ្យ​ដឹង​ពី​លោក​សូ ឆេ​ង បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​កោះសន្ដិភាព​ថា ប្រាសាទ​ចៅ​សាយ ទេវតា ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ក្នុង​ដើម​សតវត្សរ៍​ទី​១២ តែ​ត្រូវ​បែកបាក់ ដួល​រលំ ស្ទើរ​ទាំងស្រុង​នៅ​សល់​តែ​ខឿន​ប្រាសាទ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះ​មាន​កំពែង ព័ទ្ធ​ជុំវិញ​ធ្វើ​អំពី​ថ្ម​បាយ ក្រៀម​មាន​ស្ពាន​លាតសន្ធឹង​ពី​ខ្លោងទ្វារ​ខាងកើត​មាន​ថ្មគោល​ពីរ​ជួរ​រហូត​ដល់​មាត់​ស្ទឹង ។ ប្រាសាទ​ចៅ​សាយ ទេវតា​មាន​ខ្លោងទ្វារ​បួន​បណ្ណាល័យ​ចំនួន​២ និង​តួ​ប៉ម​កណ្ដាល​ជាប់​ជាមួយ​យ៉​ធំ​របស់​តួ​ប្រាសាទ ។

​លោក​សូ ឆេ​ង បាន​បន្ដ​ទៀត​ថា ការ​ចាប់ផ្ដើម​ជួសជុល​ប្រាសាទ​នេះ គឺ​នៅ​ខែមីនា ឆ្នាំ​២០០០ ដែល​គ្រោង ចំណាយ​អស់​ទឹកប្រាក់​ចំនួន​១៥​លាន​យាន់ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ការ​ជួសជុល នេះ គឺ​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​ត្រឹមត្រូវ​បំផុត តាម​រចនាប័ទ្ម​ដើម​របស់​ប្រាសាទ​ទាំងស្រុង ដោយ ដំណាក់កាល​ដំបូង​ប្រមូល​ថ្ម​ដើម​មក​បង់​លេខ​រួច​តំរៀប​ឡើង​វិញ ដើម្បី​សាកល្បង បន្ទាប់​មក​ជីក​គ្រឹះ​របស់ ប្រាសាទ​ដើម្បី​រៀប​ឡើង​វិញ​ទាំងអស់​។ ប្រាសាទ​នេះ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយ​លោក​បាន​ប្រៀប ធៀប​ថា ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង​របស់​ប្រាសាទ ចំណែក​ថ្មភក់​ដូច​ជា​សាច់ ជា​ស្បែក និង​សំលៀក បំពាក់​សំរាប់​លំអ​ប្រាសាទ ។ លោក​បុរាណ​វិទូ​រូប​នេះ​បាន​បន្ដ​ថា ឱ្យ​តែ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់ គឺ​អាច រៀប​វិញ​បាន​ទាំងអស់ ទោះបីជា​បាក់បែក​យ៉ាងណា​ក៏​ដោយ ដូចនេះ​សូម​បងប្អូន​ជនរួមជាតិ​ជួយ​ថែរក្សា ដុំ​ថ្ម​ប្រាសាទ​ដែល​បាក់បែក​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង រង់ចាំ​ដល់​ថ្ងៃ​ណា​រដ្ឋាភិបាល​យើង​មាន​លុយ​គ្រប់គ្រាន់ យើង​នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ ។

​ភ្ញៀវ​ទេសចរ​ម្នាក់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​ប្រាប់​កោះសន្ដិភាព​ថា គាត់​មាន​អារម្មណ៍​សប្បាយ​រក​អ្វី មក​ប្រៀបផ្ទឹម​ពុំ​បាន​ទេ នៅ​ពេល​ដែល​បាន​មក​ឃើញ​ប្រាសាទចៅសាយទេវតា​នេះ ងើបឈរ​ឡើង​វិញ​ជា​ថ្មី ម្ដងទៀត ហើយ​វា​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ទេ សំរាប់​ប្រាសាទ​ដែល​ដួល​រប៉ាត់រប៉ាយ​នៅ​សល់​តែ​គ្រឹះ តែ​ធ្វើ បាន​វិញ​ដូច​ពេល​នេះ គឺ​វា​អស្ចារ្យ​សំបើម​ណាស់ ។ លោក​អ៊ុ​ង អឿ​ន អភិបាលរង​ខេត្ដសៀមរាប ធ្លាប់ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ថា សូម​ឱ្យ​ជួយ​ថែរក្សា​ប្រាសាទ​របស់​យើង ទោះបីជា​បាក់បែក​ដួល​រលំ​ក្ដី នៅ ល្អ​ក្ដី​កុំ​នាំ​គ្នា​រំលោភ​យក​ដី​ទួល​ប្រាសាទ ឬ​រកស៊ី​ក្បាល​អ្នកតា ព្រោះ​របស់​ទាំងនេះ​វា​ជា​តំលៃ​នៃ​វប្បធម៌ ជា​ព្រលឹង​ជាតិ ជា​មេមាន់​ពង​ចេញ​មាស ចេញ​ពេជ្រ ដូចនេះ​សូមកុំ​ឱ្យ​អ្វីៗ​ដែល​បាត់​នៅ​ស្រុក​យើង ទៅ ឃើញ​នៅ​ប្រទេស​គេ​ឱ្យ​សោះ ។

មន្ដ្រី​អាជ្ញាធរ​អប្សរា​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា រាជរដ្ឋាភិបាល​មាន​គំរោង​ធ្វើការ​ជួសជុល​ប្រាសាទ ជា​ច្រើន ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​គេ​មក​ទស្សនា​នៅ​ស្រុក​យើង និង​បង្ហាញ​ពី​ភាព​ដ៏​អស្ចារ្យ​របស់ បុព្វបុរស​យើង​ដែល​បាន​កសាង​ប្រាសាទ​តាំងពី​ពិភពលោក ពុំ​ទាន់​មានការ​រីក​ចំរើន ដែល​នេះ​គឺជា មោទនភាព​មួយ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ ។​

Labels: , ,

 
 

ជួប​ជាមួយ​គ្រូ​ក្បាច់គុន​ខម ក្បាច់​បុរាណ​ខ្មែរ​ដែល​ធ្លាប់​ការពារ​ទឹកដី​ពី​អតីតកាល

រាជធានី​ភ្នំពេញ ៖ អតីតកាល​ដ៏​ថ្កុំថ្កើង​រុងរឿង​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​អ​ធិ​រាជាណាចក្រ​ខ្មែរ មាន​វិសាល ភាព​គ្រប់គ្រង​ដែនដី​ដ៏​ធំធេង ពិតជា​មាន​កម្លាំង​ការពារ​បុ​រណ​ភាព ទឹកដី​ដ៏​មហិមា ដូច្នេះ​ហើយ​ទើប​តំរូវ ឱ្យ​យុទ្ធ​ជន​ភាគច្រើន​នាំ​គ្នា​ហ្វឹកហាត់​យុទ្ធ​គុន ដើម្បី​ការពារ​ខ្លួន ការពារ​បូរណភាព​ទឹកដី ។ បើ​និយាយ ពី​ក្បាច់គុន​ត្រូវ​បាន​ដូនតា​ខ្មែរ​ពី​សម័យ​បុរាណ​បន្សល់​ទុកជា​កេរ​មរតក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

កម្មវិធី​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​គ្រូបង្ហាត់​យុទ្ធ​គុន​ខម មក​ឱ្យ សម្ដែង​បង្ហាញ​ក្បាច់គុន​នេះ ដើម្បី​ផ្ដល់​កម្លាំងចិត្ដ​ដល់​អ្នក​ហ្វឹកហាត់ និង​ដើម្បី​ថែរក្សា​បន្ដ​ទៅ​មុខ​ទៀត​។ មុន​នេះ​លោក​មាស សុខ ជា​គ្រូ​គុន​ល្បុក្កតោ​ខ្មែរ​ធ្លាប់​បាន​បង្ហាញខ្លួន​រួច​មក​ហើយ ដោយ​អះអាង​ថា លោក​បាន​រៀបចំ​ជា​ឯកសារ​បាន​ជាង​២០០០​ក្បាច់​ផង​ដែរ ។​

លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន មាន​វ័យ​៥៩​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​គារ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ដបាត់ដំបង ។ បច្ចុប្បន្ន​លោក​ជា​អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប នៅ​ក្នុង​សមាគម​យុទ្ធ​គុន​ខម មា​នទី​តាំងនៅ​ភូមិ​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លោកគ្រូ​រៀបរាប់​ពី ប្រវត្ដិ​ចេះ​ក្បាច់គុន​ខម​ថា នៅ​ពេល​លោកគ្រូ មាន​អាយុ​១២​ឆ្នាំ បាន​ទៅ​រស់នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ដ ដោយ​រៀនសូត្រ​អក្សរសាស្ដ្រ​ខ្មែរ​ផង រៀន​ក្បាច់គុន​ផង ដោយ​មាន​ព្រះ​ចៅអធិការ​វត្ដ​សូ​រិ​យា ស្រុក​មោង ឫស្សី ព្រះ​នាម​អួ​ម ជា​អ្នក​បង្រៀន ដែល​កាល​ណោះ​នៅ​ក្នុង​ឆ្នាំ​១៩៦០​។ ព្រះ​ចៅអធិការ​វត្ដ​ត្រូវជា​ជីតា ទួត​ខាង​ម្ដាយ​របស់​លោកគ្រូ​តែ​ម្ដង​។ ចំណែក​ឪពុក​របស់​លោកគ្រូ​បាន​ហាត់​ក្បាច់គុន​ពី​តា​អាចារ្យ​លាក់ នៅ ស្រុកលើ ហើយ​បាន​ហាត់រៀន​បន្ថែម​ពី​លោកតា​អួ​ម បញ្ចប់​ទ្វារ​នៃ​ក្បាច់គុន​ខម​ផង​ដែរ ។​

លោកគ្រូ​សំ ចាន់​ប៊ុ​ន​ធឿ​ន រំលឹក​ថា ការ​ហាត់រៀន​ក្បាច់គុន​កាលពី​លោកគ្រូ​នៅ​ក្មេង តែងតែ​រៀន​ខ្ញាំ​ជើង ដោយ​ចាក់ទឹក​បង្ហូរ​ឱ្យ​រអិល​ផ្លូវ​ឡើង​ច្រាំង​ស្ទឹង និង​រែក​ទឹក​យក​ទៅ​ស្រោច​ម្លូ​តាម​ការ​កំណត់ រាប់​សិប អ​ម្រែ​ក​។ ក្រៅពី​នេះ​ទៀត​ហ្វឹកហាត់​ដើរ​ចុងជើង ឯ​ដៃ​ត្រូវ​ទ្រ​ដុំ​ឈើ​ធំ​វែង ហើយ​បង្វិល​ក្រឡឹង​ជុំវិញ ខ្លួន​ដូច​កិនស្រូវ​។ លោកគ្រូ​បន្ដ​ថា ពេល​ព្រឹក​ឡើង​រៀន​ប្រើ​ភ្នែក​ដោយ​សម្លឹង​មើល​ថ្ងៃ​ទើប​រះ និង ពេល​ងូតទឹក​ព្រឹក​ព្រហាម​ត្រូវ​បាចទឹក​ដាក់​ភ្នែក ដើម្បី​ឱ្យ​ភ្នែកមាន​លំនឹង​។ ឯការ​ហ្វឹកហាត់​ចលនា​បឋម មិនជា​ពិបាក​ទេ គឺ​គ្រាន់តែ​រៀន​បត់​ភ្លៅកង្កែប និង​ពត់​ជើងដៃ​ឱ្យ​ទន់ភ្លន់​ប៉ុណ្ណោះ ។

​លោកគ្រូ​បន្ដ​ថា ក្រោយ​ពី​លោកគ្រូ​ប្រឡង​ជាប់​អនុ​វិទ្យាល័យ​នេ​ត​យ៉ង់ ទីរួមខេត្ដ​បាត់ដំបង លោកគ្រូ បាន​ហ្វឹកហាត់​ហាប់​គី​ដូ នៅ​សាលា​ចិន​កុក​ខ្វាង រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​ផង​ដែរ ក្នុង​ឆ្នាំ​១៩៧០ ចំណែក​ក្បាច់គុន​បុរាណ​ខ្មែរ លោកគ្រូ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ទើប​អាច យល់​ដឹង​បាន​៤​ទ្វារ ហើយ​ក្នុង​៤​ទ្វារ​នោះ​លោកគ្រូ​អាច​បំបែកចេញ​ជា​២០០០​ស្នៀត​ឯណោះ ។​

ចាប់ពី​ឆ្នាំ​១៩៦៩ រហូត​ដល់​ឆ្នាំ​១៩៧៥ លោកគ្រូ​ប៊ុ​ន​ធឿ​ន​ត្រូវ​បាន​ឪពុក​បង្ហាត់បង្រៀន​បន្ថែម​ពី​មេ​គុន​ក្បាច់ ពិឃាត​ក្នុង​គម្ពីរ​ខម ដែល​លោកគ្រូ​បាន​ចម្លង​យក​មក​ពី​វត្ដ​សូ​រិ​យា ។ ក្បាច់គុន​ខ្មែរ​យើង​មាន​៣​ខណ្ឌ គឺ ទី​១ យុទ្ធ​គុន​ខម ទី​២ យុទ្ធ​សិល្ប៍​ខេ​មៈ និង ទី​៣ កល​យុទ្ធ​ខេមរៈ ហើយ​បែកចេញ​ជា​បីៗ​បន្ដ​ទៀត ។​

ចំពោះ​ការ​ហ្វឹកហាត់​ត្រូវ​យក​កម្លាំង​ដៃ ច្រត់​ដី ហើយ​ដើរ​នឹង​កែងដៃ​លើ​ដីខ្សាច់ និង​ដី​រឹង ។ លើស​ពី​នេះ ត្រូវ​ប្រើ​ក្រញាំ​ដៃ​រៀន​ទះ​លើ​ក្ដារ និង​ចុង​ម្រាម​៥​ហៅ​ថា ក្បាច់​ក្រញាំ​ខ្លា ម្រាម​៤ ហៅ​ថា ក្រញាំ​នាគ ម្រាម​៣ ហៅ​ថា ក្រញាំ​ឥន្ទ្រី និង​ម្រាម​មួយ​ហៅ​ថា​ចង្អុលខ្មោច ។ ក្បាច់គុន​ខម​នេះ​ត្រូវ​បាន​លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន នាំ​សិស្ស​យក​ទៅ​សម្ដែង​បង្ហាញ​ទស្សនិកជន​តាម​រយៈ​កម្មវិធី “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” ដែល​ស្ថានីយទូរទស្សន៍​បាយ័ន​ជា​អ្នក​ផលិត​ឡើង ។​

Labels: , ,

 
 

តារា​សម្ដែង​ដែល​ជួប​ស្នេហ៍​មិន​ស្មោះត្រង់​ ​បណ្ដែត​ខ្សែជីវិត​ក្នុង​ពិភព​សិល្បៈ​ចំរៀង

រាជធានី​ភ្នំពេញ ៖ នាង​ឈឹ​ម ស្រី​អូន ជា​អ្នកចំរៀង​នៅ​តាម​ពិធី​មង្គលការ និង​តាម​ភោជនីយដ្ឋាន ដោយ​និយម​ច្រៀង​បទ​មនោសញ្ចេតនា ហើយ​មានការ​រីក​លូតលាស់​ជា​លំដាប់ ។ ពេល​នេះ​ក្រៅពី​អាជីព ចំរៀង​នាង មាន​អាជីព​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ដ​ថែម​ទៀត ។ នាង​ខិតខំ​ពុះពារ​ក្នុង​អាជីព សិល្បៈ​នេះ​ដើម្បី​អនាគត​ខ្លួនឯង​ជា​ស្ដ្រី​មេម៉ាយ និង​កូនប្រុស​ម្នាក់ ។ ក្នុង​វិស័យ​សិល្បៈ​ភាពយន្ដ នាង​ធ្លាប់ ចូលរួម​សំដែង​ក្នុង​រឿង​ចុ​ត​ហ្មាយ​អនាមិក និង​រឿង​បារមី​ជំនាងផ្ទះ ។ នៅ​ក្នុង​រឿង​បារមី​ជំនាងផ្ទះ ដែល កំពុង​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ដ​ក្នុង​រាជធានី​ភ្នំពេញ អ្នកដឹកនាំ​រឿង​តំរូវ​ឱ្យ​នាង​សម្ដែង​ជា​តួអង្គ​ខ្មោច​។ នាង​សម្ដែង ជា​តួអង្គ​នេះ​បាន​សក្ដិ​សម​បំផុត​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ័យរន្ធត់ ។

​នាង​ឈឹ​ម ស្រី​អូន រៀបរាប់​ឱ្យ​ដឹង​ពី​ដំណើរ​ជីវិត​របស់​នាង​ថា នាង​បែកបាក់​ពី​ស្វាមី​កាលពី​ឆ្នាំ​១៩៩៩ ព្រោះ​គេ​មានចិត្ដ​ក្បត់​។ ពេល​នោះ​នាង​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់​យ៉ាង​លំបាក​បំផុត ។ នាង​ប្រកប​របរ លក់​បន្លែ ផ្លែ​ឈើ​នៅ​តាម​ទីផ្សារ​នានា ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​កូន ។​

ដោយសារ​តែ​ជីវិត​ជា​អ្នកលក់​បន្លែ​មានការ​លំបាក​ពេក នាង​មានគំនិត​ចង់​ធ្វើ​ជា​អ្នកចំរៀង ព្រោះ​យល់​ថា វា​ងាយស្រួល​រក​ប្រាក់​មក​ចិញ្ចឹម​កូនជាង​លក់​បន្លែ​។ គិត​ឃើញ​ដូច្នេះ​ហើយ នាង​ចាប់ផ្ដើម​ព្យាយាម​ខិតខំ ហាត់រៀន​ច្រៀង​ដោយ​ខ្លួនឯង​តាម​ម៉ា​ញ៉េ​នៅ​ពេលទំនេរ ។ លើស​ពី​នេះ​នាង​ឆ្លៀតពេល​ទៅ​រៀន​ច្រៀង នៅ​ក្លឹ​ប​សិល្បៈ ហើយ​មិនយូរ​ប៉ុន្មាន​នាង​ចេះ​ច្រៀង​យ៉ាង​ស្ទាត់ ។​

នៅ​ឆ្នាំ​២០០០​នាង​បាន​ចាប់​យក​ជីវិត​ថ្មី​មួយទៀត គឺ​ធ្វើ​ជា​អ្នកចំរៀង ហើយ​បោះបង់​ចោល​របរ​លក់​បន្លែ ដ៏​លំបាក​នោះ​ទៅ ។ គិត​រហូត​មក​ដល់​ពេល​នេះ នាង​ចាប់​អាជីព​ចំរៀង​បាន​រយៈពេល​ជិត​៧​ឆ្នាំ​ហើយ​។ វា​មិន​ឈប់​ទ្រឹង​ត្រឹម​អាជីព​ជា​អ្នកចំរៀង​ប៉ុណ្ណោះ​ទេ នាង​ស្វះស្វែង​បាន​ក្លាយជា តារា​សម្ដែង​កាយវិការ ខារ៉ាអូខេ និង​ភាពយន្ដ​ថែម​ទៀត ។​

ក្នុង​អាជីព​ចំរៀង​នាង​រីករាយ​ដែល​មានឱកាស​បាន​ថត​សំលេង​ចូល​កាស្សែត និង​ស៊ី​ឌី​ព្រម ទាំង​បាន​ឡើង ច្រៀង​ជា​កិត្ដិយស​នៅ​លើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សបា្ដហ៍​របស់​ស្ថានីយទូរទស្សន៍​នានា​ជា​រឿយៗ ។ កន្លង​មក នាង​ធ្លាប់​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ពេល​នេះ​កំពុង​ត្រៀម​ចេញ​ទៅ ច្រៀង​នៅ​ប្រទេស​អូស្ដ្រាលី​នា​ពេល​ឆាប់ៗ​ខាង​មុខ ។ ទោះជា​យ៉ាងណា​នាង​គ្រាន់តែ​ជាតា​រា​មាន​រស្មី ខ្សោយ​ប៉ុណ្ណោះ ពុំ​ទាន់​ភ្លឺ​ចិញ្ចាចចិញ្ចែង​នៅឡើយ តែ​នាង​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​អាជីព​របស់​នាង នឹង​ប្រសើរ​ឡើង​មិន​ខាន ។​

ក្នុង​វ័យ​២៥​ឆ្នាំ​នាង​ឈឹ​ម ស្រី​អូន ពុំ​ទាន់​មាន​អ្នក​មក​ជំនួស​ស្វាមី​នាង​ដែល​បែកបាក់​គ្នា​ទៅ​នោះ​នៅឡើយ​។ កន្លង​មក​ឃើញ​នាង​នៅ​ទំនេរ​មាន​បុរស​វ័យ​ពី​៤០​ឆ្នាំ​ឡើង មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​នៅ​ក្រៅប្រទេស​ផង ប្រាថ្នា​ចង់បាន​រូប​នាង​ជា​គូ​ស្នេហា តែ​គ្មាន​នរណា​ម្នាក់​ដែល​អាច​ចងសម្ព័ន្ធ​ស្នេហា​ជាមួយ​រូប​នាង​បាន​ឡើយ​។ រយៈពេល​ជិត​ដប់​ឆ្នាំ​កន្លង​មក​សំរាប់​ជីវិត​ជា​ស្ដ្រី​មេម៉ាយ​របស់​នាង​ពិតជា​យូរណាស់ តែ​ឱកាស​ថ្មី​នៃ​ក្ដី​ស្នេហ៍ ស្និទ្ធ​សំរាប់​នាង​នៅ​តែ​មិន​ប្រាកដប្រជា​ដដែល​។​

Labels: ,

 
 

ទេវតា ឬទេ​ព្ដា​ដែល​មនុស្ស​គ្រប់​រូប​តែង​គោរព​បូជា​និង​ប្រាថ្នា​ចង់​កើត​ ​តាម​ការ​ពិត​ទេវតា​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ដែល​ជា​អ្នក​កំណត់​ប៉ុណ្ណោះ

ពុទ្ធសាសនិក​អ្នក​គោរព​ប្រណិប័តន៍​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា បាន​លះបង់​នូវ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន ដើម្បី ធ្វើបុណ្យ​ទាន​សន្សំ​កុសល​ប្រាថ្នា​ជាតិ​ក្រោយ​ឱ្យ​មានទ្រព្យ​សម្បត្ដិ ស្ដុកស្ដម្ភ យស​សក្ដិ​ខ្ពង់ខ្ពស់ បាន​ទៅ​កើត ឋានមនុស្ស ទេវតា និង​ព្រះ​និព្វាន ។ ប៉ុន្ដែ​បើ​តាម​អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង​ថា ក្នុង​លោក​នេះ​គ្មាន ឋាន​ណា​ក្រៅពី​សង្គមមនុស្ស​ឡើយ ហើយ​ទេវតា​ដែល​មនុស្ស​តែង​គោរព និង​ប្រាថ្នា​ចង់ទៅ​កើត​នោះ ក៏​គ្មាន​ដែរ តែ​ទេវតា​ស្ថិត​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ជា​អ្នក​កំណត់​ទៅ​វិញ ។

​ក្នុង​គម្ពីរ​សាសនា​បាន​ចែង​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ហើយ​បុណ្យ​បាប​ទាំងនេះ​នឹង​ហុច​ឱ្យ​អ្នក ប្រព្រឹត្ដ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​ជាតិ ឬ​អនាគតជាតិ ដោយ​បាន​ធ្វើការ​អប់រំ​ទូន្មាន​មនុស្ស​ដែល​ជា​ពុទ្ធបរិស័ទ ខំ​សាង​នូវ​កុសលផល​បុណ្យ ចៀសវាង​នូវ​អំពើ​បាប អបាយមុខ​ផ្សេងៗ ខ្លាចក្រែង​មានកម្ម​ពៀរ​នៅ​ជាតិ ក្រោយ អាច​កើតជា​ជន​ទី​ទ័លក្រ ពិការ ខ្វាក់​ខ្វិន ឬ​ចុះ​ទៅ​កើត​ឋាននរក​អ​វចីរ គ្មាន​អាហារ​បរិភោគ ទទួល​ទុក្ខទោស​រាប់​សិប​ជាតិ​ទំ​រាំ​បាន​មក​កើតជា​មនុស្ស​វិញ​។ ប៉ុន្ដែ​បើ​បុគ្គល​ណា​ធ្វើអំពើ​ល្អ​នោះ កុសលផល បុណ្យ នឹង​ហុច​ឱ្យ​វិញ​ជា​មិន​ខាន ដោយ​បាន​ទៅ​កើតជា​មនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម និង​បាន​សោយ សម្បត្ដិ​ព្រះ​ទិព្វ​ទៀត​ផង​។ អ្នក​ដែល​ធ្វើបុណ្យ​ទាន​គ្រប់​វ័យ​តែង​ប្រាថ្នា​ឱ្យ​ជាតិ​ក្រោយ បាន​កើត​នៅ​ឋាន ទេវតា ឬ​ព្រះ​និព្វាន ពីព្រោះ​ឋាន​ទាំង​ពីរ​នេះ​ជា​ឋាន​ផុត​ទុក្ខ បាន​សោយ​សម្បត្ដិ​ទិព្វ លែង​ព្រួយបារម្ភ ជួប​ប្រទះ​នឹង​ទុក្ខ​ភ័យ​កើត​ចាស់​ឈឺ​ស្លាប់​ទៀត​ហើយ ។ ក្នុង​គម្ពីរ​ទសជាតក តាម​រយៈ​រឿង​ព្រះ​វេ ស្សន្ដរ​ជាតក ព្រះ​វេស្សន្ដរ​ដែល​ជា​តួអង្គ​ព្រះ​ពោធិសត្វ​បាន​បំពេញ​ទានបារមី​គ្រប់យ៉ាង​ដល់​ជន​ក្រីក្រ ដូច​ជា ធន​បរិច្ចាគ អង្គបរិច្ចាគ ជីវិត បរិច្ចាគ បុត្រ​បរិច្ចាគ និង​ភរិយា​បរិច្ចាគ ដើម្បី​បាន​ត្រាស់​ដឹង​ជា​ព្រះ សម្មាសម្ពុទ្ធ​ជួយ​ចំលង​សត្វលោក​ឱ្យ​រួច​ផុត​ពី​ទុក្ខទោស​ផង​ទាំងពួង​។ ដោយ​អំណាច​នៃ​ការ​ធ្វើ​ទាន​របស់​ព្រះ​វេស្សន្ដរ បាន​ធ្វើ​ឱ្យ​ទេវតា​ព្រះឥន្ទ្រ​ចុះ​មក​ជួយ​អន្ដរាគមន៍​ជា​បន្ដបន្ទាប់ ហើយ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ជាតិ​ក្រោយ​បាន​កើតជា​តួអង្គ​ព្រះ​សិទ្ធត្ថ ឬ​សិទ្ធា​ថ​ដោយ​ចេញ​សាង ផ្នួស​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​។ គម្ពីរ​ទសជាតក និង​គម្ពីរ​បញ្ញា​ស​ជាតក​បាន ឆ្លុះ​បញ្ចាំង​ពី​តួអង្គ ព្រះ​ពោធិសត្វ​ជា​គូ​នឹង​នាង​កន្សៃសារពេជ្ញ​គ្រប់​ជាតិ កា​រសជាតិ​របស់​តួអង្គ​ឆ្លុះ​បញ្ចាំង​អំពើ​បុណ្យ​បាប មនុស្ស សត្វ ទេវតា​ព្រះឥន្ទ្រ ព្រហ្ម​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស ។ ចំណែកឯ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ដែល​ជា អ្នកមាន​បុណ្យ​បារមី អច្ឆរិយ ត្រូវ​បាន​មនុស្សលោក​ធ្វើការ​បួងសួង សុំ​សេចក្ដីសុខ​សប្បាយ​រកស៊ី​មាន បាន​គ្រប់ពេលវេលា​នៅ​ពេល​អ្នកស្រុក​មានទុក្ខ​លំបាក​ម្ដងៗ ហើយ​គេ​ជឿ​ថា ជីវិត​មនុស្សរ​ស់បាន​អាស្រ័យ លើ​ទេវតា​ជា​អ្នក​ប្រទាន ជា​ពិសេស​នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ដូច​ជា​ថ្ងៃ​បុណ្យចូលឆ្នាំ​គេ​តែងតែ​រៀបចំ រណ្ដាប់ ម្ហូបអាហារ នំចំណី អុជ​ធូប​ទៀន បួងសួង​ចំពោះ​ទេវតា ឱ្យ​ជួយ​ថែរក្សា និង​ប្រទាន​ពរ​ជ័យ​ដល់​ពួក គេ​។ ទោះបីជា​មានការ​អះអាង​ថា មាន​ឋាន​លើ ឋាន​ក្រោម ប្រេត​នរក ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​យ៉ាង នេះ​ក្ដី តែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បែរជា​បញ្ចេញ​ទស្សនៈ​ផ្ទុះ​ស្រឡះ​ទៅ​វិញ​ចំពោះ​បញ្ហា​ទាំងនេះ ។ អ្នក​រូបធាតុ និយម​ទាំងនេះ​ធ្វើការ​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​ជា​ច្រើន ឆ្នាំ​មក​ហើយ គឺ​ពុំដែល​បាន​ជួប​ប្រទះ​អ្វី​ក្រៅពី​មនុស្ស សត្វ រុក្ខជាតិ លោហធាតុ ដែល​មាននៅ​ឋានមនុស្ស ឡើយ​។ ចំណែកឯ​ឋាន​លើ ឋាន​ក្រោម​នោះ គ្មាន​ទេ គឺ​គ្រាន់តែ​ការ​និយាយ​តៗ​គ្នា ដែល​ជា​ការ​ស្រមើ ស្រមៃ​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ទេវតា​នោះ​ទៀត​បើសិនជា​មាន​មែន​នោះ ក៏​នៅ​មិន​ឆ្ងាយ​ពី​មនុស្ស​ដែរ ដូច​ជា​ចិត្ដគំនិត​អារម្មណ៍​មនុស្ស មនោសញ្ចេតនា​ក្នុង​ខ្លួន​របស់​មនុស្ស ។​

ទាក់ទិន​នឹង​ទេវតា​នេះ បើ​តាម​វប្បធម៌​អារ្យធម៌​ខ្មែរ​របស់​បណ្ឌិត​មី​សែ​ល ត្រា​ណេ បាន​បញ្ជាក់​ថា ខ្មែរ នៅ​សម័យ​បុរាណ​ហៅ​វត្ថុ​ស័ក្ដិសិទ្ធិ​ដូច​ជា​ខ្យល់ ព្រះអាទិត្យ ព្រៃ​ភ្នំ ក្រំ​ថ្ម ឬ​សត្វ​ដែល​គេ​បូជា​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ឬ​តូ​តឹ​ម ដែល​និមិត្ដរូប​ជា​ទេវតា​គឺ​ការ​ហៅ​តាម​ប្រពៃណី​ក្លិង្គ ។ ការ​ស្រាវជ្រាវ​ឫសគល់ នៃ​ជំនឿ​សាសនា ខ្មែរ​គេ​ត្រូវ​ញែក​ឱ្យ​ដាច់​ពី​គ្នា ពោល​គឺ​អ្វី​ជា​ទេវតា ហើយ​អ្វី​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ថ្វី​ដ្បិតតែ​ពាក្យ​នេះ​អ្នកខ្លះ យល់​ថា មាន​ន័យ​តែ​មួយ​ក៏​ដោយ ។ វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ខ្មែរ​យើង​ចាត់​ទុក​ថា​ជា​ទេវតា​នោះ តាម​ពិត​គ្មាន​រូប រាង​ជា​មនុស្ស​ទេ ជា​របស់​ដែល​គ្មាន​រូបភាព ឬ អរូប​។ រីឯ​ទេវតា​ដែល​ខ្មែរ​យើង​បាន​ខ្ចី​ពី​ពាក្យ ក្លិង្គ​នេះ​មាន រូបរាង​ជា​មនុស្ស​ដូច​ជា​ព្រះ​សិវៈ ព្រះព្រហ្ម ព្រះ​នារាយណ៍ ហើយ​ទេវតា​ទាំងនោះ​គឺជា​និមិត្ដរូប​នៃ ឥទ្ធិពល​ធម្មជាតិ​ដែរ ។ ទេវតា​គឺ​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​អារម្មណ៍ ការ​ស្រឡាញ់ ស្អប់ខ្ពើម អំពើ​ល្អ អំពើអាក្រក់ ដែល​មនុស្ស​សំដែង​មក​ខាងក្រៅ​តាម​រយៈ​សកម្មភាព​ណាមួយ​ប៉ុណ្ណោះ ។ ចំពោះ​ការ​ដែល ខ្មែរ​និយម​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​ពី​ទេវតា​នោះ​គ្រាន់តែ​ជា​បញ្ហា​ចិត្ដសាស្ដ្រ របស់​មនុស្ស​ក្នុង​សង្គមនិយម តៗ​គ្នា ពី​បុរាណ ដើម្បី​លើកទឹកចិត្ដ​ឱ្យ​មានការ​តស៊ូ​ស្មារតី​រឹង​មាំ និង​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​នៅ​ពេល​អនាគត​។​

អ្នក​មនោ​និយម​បញ្ចេញ​ទស្សនៈ​ថា ពិតជា​មាន​ទេវតា​មែន ហើយ​មនុស្ស​យើង​ទាំងអស់​រស់រាន​មានជីវិត ទៅ​បាន​អាស្រ័យ​លើ​ទេវតា​ជា​អ្នក​ប្រទាន​ឱ្យ ហើយ​គេ​ធ្វើការ​បណ្ដុះ​ទឹកចិត្ដ​ចំពោះ​កូនចៅ​ឱ្យ​ខិតខំ​សន្សំ កុសល​ឱ្យ​បាន​ច្រើន​ដើម្បី​ជាតិ​ក្រោយ​ទៅ​កើត​ឋាន​ទេវតា សោយ​សម្បត្ដិ​ទិព្វ លែង​មានទុក្ខ​ព្រួយ​។ តែ​អ្នក រូបធាតុនិយម​វិញ​បាន​អះអាង​ថា ទេវតា​មិន​មាន​ទេ​ក្នុង​លោក​នេះ ហើយ​ក៏​គ្មាន​ឋាន​លើ​ឋាន​ក្រោម​ដែរ គឺ​មាន​តែ​ឋានមនុស្ស​មួយ​ប៉ុណ្ណោះ ចំណែកឯ​ទេវតា​ក៏​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​មនោសញ្ចេតនា​របស់​មនុស្ស គ្រប់​គ្នា​ដែរ ។ ទោះបីជា​មានការ​អះអាង​ខុស​គ្នា​យ៉ាងនេះ​ក្ដី ក៏​មនុស្ស​ភាគច្រើន​គេ​ជឿ​ថា មាន​ទេវតា​មែន ហើយ​ជា​អាទិទេព​ដែល​មានបុណ្យ​បារមី​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស ឱ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​បាន​គ្រប់ ពេលវេលា​ទៀត​ផង ។

Labels: , ,

 
 

ព្រះសង្ឃ​តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ពេញ​ព្រះ​ទ័យ​ចំពោះ​ការ​កសាង ពុទ្ធ​មណ្ឌល​កម្ពុជា

ភ្នំពេញៈ តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​គង់នៅ​វត្ដ​ខេមរៈ​រតនា​រាម នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន និង​លោក​ជា​តំណាង​ពុទ្ធបរិស័ទ ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​បាន​សំដែង​នូវ​ទឹក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ចំពោះ​ការ​កសាង​ឡើង នៅ​ពុទ្ធ​មណ្ឌល ដែល​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ដែល​ដឹកនាំ​ការ​សាងសង់​ដោយ ព្រះសង្ឃ​នាម ន​ន្ទ សុ​ទេព និង​ព្រះសង្ឃ​នាម​ស្រី សុវណ្ណ ដែល​គង់នៅ​ប្រទេស​អូស្ដ្រាលី បន្ទាប់​ពី ព្រះ​អង្គ​បាន​អាន​អត្ថបទ​មួយ​របស់​កាសែត​កោះសន្ដិភាព ដែល​ធ្វើការ​បកស្រាយ​យ៉ាង​ល្អិតល្អន់ ដោយ​ព្រះ ភិក្ខុ​ឃួ​ន បូ​រ៉ា ដែល​ទទួលខុសត្រូវ​លើ​គំរោង​សាងសង់​នោះ​។

​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន កាលពី​ថ្ងៃ​អង្គារ ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​មាន ព្រះ​ជន្ម​៦០​ព្រះ​វស្សា​បាន​មាន​សង្ឃដីកា​រថា “​អាត្មា​ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ខ្មែរ នៅ​ញូ​វ​ហ្សេ​ឡែ​ន​ទាំងអស់ សូម បញ្ជាក់​ថា មានការ​ពេញចិត្ដ ពេញ​ព្រះ​ទ័យ និង​ពេញចិត្ដ​ចំពោះ​សេចក្ដី​ពន្យល់​អស់​សេចក្ដី និង​ក្បោះ ក្បាយ​នោះ​ហើយ ហើយ​ក៏​អស់​មន្ទិល​ពី​ការ​សំរេចចិត្ដ​ជ្រើសរើស​ទីតាំង​សំរាប់​កសាង​នោះ​ដែរ​“​។​

ព្រះ​តេជគុណ​បាន​មាន​ដីកា​បន្ដ​ថា “​សេចក្ដី​ងឿងឆ្ងល់ និង​ព្រះ​ទ័យ​មិន​ជ្រះថ្លា​ទាំង​ប៉ុន្មាន​របស់​អាត្មា ក៏​ដូច​ជា ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទី​នេះ​ទាំងអស់ លែង​មាន​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ​បែរជា​មាន​ព្រះ​ទ័យ និង​ទឹកចិត្ដ កាន់តែ​ជ្រះថ្លា ក្នុ​ង​ការ​បន្ដ​ជួយ​រៃ​អង្គាសប្រាក់ ដើម្បី​ជួយ​កសាង​ពុទ្ធ​មណ្ឌល​កម្ពុជា​នេះ តទៅ​ទៀត​”​។​

ព្រះ​អង្គ​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​កាសែត​កោះសន្ដិភាព និង​សហការី ដែល​បាន​ស្រាវជ្រាវ​ព័ត៌មាន​នេះ ក៏​ដូច​ជា​ការ​ខិតខំ​ធ្វើការ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​ពិតប្រាកដ​។

​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​២៧​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ទៅ​ដល់​ខាង កើត​វិទ្យាល័យ​ដីឥដ្ឋ ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ធំ​មួយ​សរសេរ​ថា “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ ពេល​ទៅ​ដល់ទី​នោះ​យើង​ត្រូវ​បត់​ស្ដាំ​ចុះ​ពី​ផ្លូវជាតិ​លេខ​១ ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខ្សែ​ទៅ​ខាងស្ដាំ​ដៃ​នៅ​ទិស​ខាងត្បូង ហើយ​ធ្វើ​ដំណើរ​ប្រមាណ​៤​គីឡូម៉ែត្រ នឹង​ដល់​ផ្លូវ បំបែក​មួយ​ដែល​មាន​ខ្លោងទ្វារ​ដាក់​ថា ផ្លូវ​ចូល “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ យើង​បត់​ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខាងឆ្វេង​ដៃ ចម្ងាយ​ប្រហែល​ជាង​មួយ ឬ​ពីរ​គីឡូម៉ែត្រ​ទៀត​នោះ យើង​នឹង​បានឃើញ ផ្ទៃដី​ដ៏​ធំ​មួយ​មាន​ទំហំ​រហូត​ដល់​ទៅ​១០៧​ហិ​កតា ហើយ​មាន​សង់​ជា​វិហារ​ឬ​ប្រាសាទ ឬ​អគារ​ជា​ច្រើន កន្លែង​នោះ ហើយ​ជា​ពុទ្ធ​មណ្ឌល​កម្ពុជា ដែល​ក្លាយជា​កន្លែង​សក្ការៈ​ដ៏​ធំ​មួយ​សំរាប់​ពុទ្ធសាសនិកជន​។​

Labels: , ,

 
 

ពេល​ផឹកស្រា​ស្រវឹង​នឹក​ចង់​រួមរ័ក​ទាំង​ថ្ងៃ​ ប្រពន្ធ​ប្រកែក​មិន​ព្រម​កាប់​១​កាំបិត

ខេត្ដកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​គេ​ផឹកស្រា​ស្រវឹង ហើយ​ចង់​រួមរ័ក​ជាមួយ​ប្រពន្ធ តែ​ប្រពន្ធ​មិន​ព្រម​ក៏​មានចិត្ដ​ខឹងសម្បា ទាញ​កាំបិតប៉័ងតោ​កាប់​ប្រពន្ធ ចំ​ក្បាល​មួយ​កាំបិត​បណ្ដាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា នៅ​ចំណុច​ភូមិ ស្ទឹង​ជ្រៅ ឃុំ​ដើម​មៀន ស្រុក​តា​ខ្មៅ ខេត្ដកណ្ដាល​។ លោក​អនុសេនីយ៍ទោ​កេ​ត វ៉ា​ន់​ថា នាយ​ប៉ូលិស ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​នេះ ឈ្មោះ អ៊ុំ ស៊ី​ពៅ ហៅ​ឈឹ​ម អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មៀន ស្រុក​តា​ខ្មៅ ខេត្ដកណ្ដាល ជា​កម្មករ​សំណង់​។ ចំណែក​ស្ដ្រី​រង​គ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​នោះ ឈ្មោះ​លេខ ស៊ន អាយុ​៣៦​ឆ្នាំ បាន​រង​របួស មួយ​កាំបិត​ចំ​ក្បាល​ដេរ​ជាង​១០​ថ្នេរ​។ គួរ​បញ្ជាក់​ថា ២​នាក់​ប្ដី​ប្រពន្ធ​នេះ​ធ្លាប់​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​ម្ដង​រួច មក​ហើយ​កាលពី​ឆ្នាំ​២០០០ គឺ​ពេល​នោះ​ប្រពន្ធ​បាន​ជះ​ទឹក​អាស៊ីត​មក​លើ​ប្ដី​បណ្ដាល​ឱ្យ​ខូច​ភ្នែក​មួយ​ចំហៀង ហើយ​ស្ដ្រី​រូប​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាការ​ចំ​នួ​៤​ឆ្នាំ ដែល​ពេល​នេះ​ទើប​ចេញពី​ពន្ធនាគារ មិន​បាន​២​ឆ្នាំ​ផង​ទេ ក៏​ឈ្លោះ​គ្នា​ទៀត ។​

តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ជា​ប្រពន្ធ ដែល​រង​គ្រោះ​រូប​នេះ​បានឱ្យ​ដឹង​ថា តាំងពី​រូប​គាត់​ចេញពី​ពន្ធនាគារ វិញ​មក​គឺ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្ដី​ឡើយ ព្រោះ​ខឹង​នឹង​ប្ដី​កាលពី​រូប​គាត់​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​នោះ ប្ដី​មិន បាន​ចេញចូល​សួរសុខទុក្ខ​ម្ដងណា​ទេ​។ លុះ​នៅ​ថ្ងៃ​កើតហេតុ ប្ដី​រូប​នោះ​បាន​ផឹកស្រា​ស្រវឹង រួច​មក​ញ៉េះញ៉ោះ ចង់​រួម​ស្នេហ៍​ជាមួយ​គាត់ តែ​គាត់​មិន​ព្រម ហើយ​ប្ដី​រូប​នោះ​បាន​ជេរ​ប្រមាថ​គាត់ រួច​យក​កាំបិត​មក កាប់​តែ​ម្ដង ។ នៅ​ចំពោះ​មុខ​ប៉ូលិស ជន​ដៃដល់​ជា​ប្ដី​បាន​សារភាព​ផង​ដែរ​ថា ខ្លួន​ពិតជា​បាន​កាប់​ប្រពន្ធ ពិតប្រាកដ​មែន មូលហេតុ​ដោយ​ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័ក​ជាមួយ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​មក​លើ​ខ្លួន និង​ទះ​ពីរ​កំផ្លៀង​ថែម​ទៀត ទើប​ទ្រាំ​លែង​បាន​ក៏​ទាញ​កាំបិត​មក​កាប់​មួយ​កាំបិត​ចំ​ក្បាល​តែ​ម្ដង ។ ជន សង្ស័យ​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​តា​ខ្មៅ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ដ ។​

Labels: ,

 
 

ប៉េ​អឹ​ម​ឃាត់ខ្លួន​សិស្ស​៣​នាក់​យក​មក​អប់រំ​ឈប់​ឱ្យ​ប្រើ​ពាក្យ​អាសអាភាស

ក្រុងព្រះសីហនុ ៖ សិស្ស​ចំនួន​៣​នាក់ ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌ​ស្ទឹង​ហាវ​ឃាត់ខ្លួន យក​ទៅ​អប់រំ កាលពី​ថ្ងៃ​ទី​២៤ ឧសភា វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ដោយសារ​ពួក​គេ​ប្រើ​សំដី​អ​សីលធម៌​ទៅ​លើ សិស្ស​ស្រី ។​

លោក​អនុសេនីយ៍ទោ​ឡឹ​ង ណា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ស្ទឹង​ហាវ​ឱ្យ​ដឹង​ថា សិស្ស​ទាំង​៣​នាក់ នោះ ១-​ឈ្មោះ​ក្រួច ពិសិដ្ឋ អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ២-​ឈ្មោះ​ព្រំ ទាវ អាយុ​១៨​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី ១០ និង​៣-​ឈ្មោះ​សុវណ្ណ​រិ​ទ្ធ អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ រៀន​នៅ​វិទ្យាល័យ​ស្ទឹង​ហាវ ក្រុងព្រះសីហនុ ។ ពួក​គេ​មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ត្រេះ ខណ្ឌ​ស្ទឹង​ហាវ ក្រុង​ព្រះ សីហ​នុ ។​
​លោក​អនុសេនីយ៍ទោ​ឱ្យ​ដឹង​ទៀត​ថា ចំណែក​សិស្ស​នារី​ដែល​រង​ការ​ប្រមាថ​ដោយ​ពាក្យ​សំដី​មិន​សមរម្យ នោះ​ឈ្មោះ​សេង សីហា អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​៩​នៅ​ក្នុង​ម៉ោង​ហាត់ប្រាណ សិស្ស​ជាប់ចោទ​ទាំង​៣​នាក់ បាន​ប្រើ​ពាក្យ​សំដី​អាសអាភាស​ទៅ​លើ​នាង​សេង សីហា ហើយ​ថែម​ទាំង​នាំ​គ្នា​សើច ហ៊ោ​ក​ញ្ជៀ​វ នាំ​ឱ្យ នាង​មានការ​ខ្មាស​អៀន​ជា​ខ្លាំង​ទៀត​ផង ។ បន្ទាប់​ពី​រង​នូវ​ការ​ប្រមាថមើលងាយ​នោះ​មក នាង​បាន​រត់ ទៅ​ប្រាប់​បងប្រុស​ឈ្មោះ​យូ សេង រៀន​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ស្ទឹង​ហាវ ។ ពេល​នោះ​បងប្រុស របស់​នាង​បាន​ទៅ​សួរនាំ​សិស្ស​ប្រុស​ទាំង​៣​នាក់ បណ្ដាល​ឱ្យ​កើត​មានការ​ប្រទូស្ដ​រ៉ា​យ​គ្នា តែ​ពុំ​មាន​ភាគី​ណា មួយ​រង​របួស​ឡើយ ដោយសារ​មានការ​អន្ដរាគមន៍​ពី​លោកគ្រូ អ្នកគ្រូ​និង​កងកំលាំង​សមត្ថកិច្ច ។​

លោក​ខែ​ម រ៉​ន នាយក​វិទ្យាល័យ​ស្ទឹង​ហាវ​ឱ្យ​ដឹង​ថា សិស្ស​ទាំង​៣​នាក់​នោះ​តែងតែ​បង្ក​សកម្មភាព បែប​ជា​ក្រុម​អ្នកលេង ហើយ​រូប​លោក​និង​លោកគ្រូ​អ្នកគ្រូ​ធ្លាប់​ហៅ​ទៅ​អប់រំ​ណែនាំ​ជា​ច្រើន​លើក តែ​ពួក​គេ នៅ​តែ​មិន​ស្ដាប់ ។ ពេល​នេះ​សាលា​ក៏​សំរេច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ជា​អ្នក​អប់រំ​ម្ដង ។​

Labels: ,

 
 

ភោជនីយដ្ឋាន​ជនបរទេស​ឆ្នេរសមុទ្រ​មាន​សេវា​ផ្លូវភេទ

ក្រុងព្រះសីហនុ ៖ នៅ​តាម​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌ​មិត្ដភាព ពិសេស​សង្កាត់​លេខ​៣ គេ​សង្កេត​ឃើញ មានការ​បង្កើត​ភោជនីយដ្ឋាន ឬ​កន្លែង​លក់​អាហារ កន្លែង​កំសាន្ដ របស់​ជនបរទេស​ជា​ច្រើន​កន្លែង​ដែល​គ្រប់ គ្រង​ផ្ទាល់​ដោយ​ជនបរទេស​គ្រប់​ជាតិ​សាសន៍ មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​កន្លែង​ខ្លះ​ក៏​កំពុង​បង្កើត​នូវ ភាព​អនាធិបតេយ្យ​ដូច​ជា​ការ​ចរាចរ​គ្រឿងញៀន អំពើ​ជួញដូរ​ផ្លូវភេទ ដែល​ជ្រក​ក្រោម​ស្លាក​ហាង​លក់ អាហារ ឬ​ភេសជ្ជៈ របស់​ជនបរទេស​ទាំងនោះ​ផង​ដែរ​។ បើ​ទោះបីជា​បាតុភាព​បាន​កើតឡើង​ដែល​អ្នក​ណា ក៏​បានដឹង​ដូច​គ្នា​ដែរ​នោះ​យ៉ាងណា​ក្ដី ក៏​គេ​ពុំ​ឃើញ​សមត្ថកិច្ច​ជំនាញ​ណាមួយ ចុះ​ទៅ​ត្រួតពិនិត្យ ឬ​ទប់ស្កាត់ អ្វី​ឡើយ មិនតែប៉ុណ្ណោះ​បច្ចុប្បន្ន​ហាង​ជនបរទេស​ដែល​ពាក់ព័ន្ធ​បញ្ហា​នេះ​បាន​រីក​ដុះដាល រហូត​ដល់​កណ្ដាល ទីប្រជុំជន​ក្រុង​តែ​ម្ដង ។

​មហាជន​នៅ​ក្រុងព្រះសីហនុ​បាន​ធ្វើការ​រិះគន់​ថា ស្ទើរ​រាល់​ស​ប្ដា​ហ៍​និង​រាល់​ខែ គេ​សង្កេត​ឃើញ​ទាំង​ស្ថាប័ន ជាតិ និង​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​ផង បាន​ជួប​ប្រជុំ​គ្នា​ធ្វើ​សិក្ខាសាលា​ជា​បន្ដបន្ទាប់​ដែល​ផ្ដោត​លើ​ការ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ស្ដ្រី និង​កុមារ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម ប៉ុន្ដែ​ស្ថានភាព ជាក់ស្ដែង​ពិសេស​ការ​សេព​គ្រឿងញៀន និង​អំពើ​ពេស្យាចារ​ជួញដូរ​ផ្លូវភេទ នៅ​តែ​កើត​មាន​រីក​ដុះដាល ធ្វើ​ឱ្យ​ស្ដ្រី​ក្មេងៗ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​ជួញដូរ​ផ្លូវភេទ ខូចអនាគត​អស់​មួយ​ជីវិត​។ មហាជន បាន​ធ្វើការ​រិះគន់​ទៀត​ថា ការ​ដែល​គ្រាន់តែ​ធ្វើ​សិក្ខាសាលា​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ រួច​ហើយ​នៅ​ពេល បញ្ចប់​ក៏​ប្រកាស​ពី​លទ្ធផល និង​ជោគជ័យ​របស់​ខ្លួន​នោះ​គឺ​ពុំ​គ្រប់គ្រាន់​ទេ គេ​ត្រូវ​តែ​រក​វិធី​ឱ្យ​មានការ​ជួយ ជាក់ស្ដែង​វិញ​ប្រសើរ​ជាង​។ ឧទាហរណ៍​ជាក់ស្ដែង​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ តាម​រយៈ​ការ​ដែល​ជនបរទេស មក​រកស៊ី​នៅ​ក្រុងព្រះសីហនុ​បង្កើត​ហាង​លក់​ភេសជ្ជៈ ឬ​លក់​អាហារ របៀប​ជា​ការ​រកស៊ី​ធម្មតា​តែ​សំបក​ក្រៅ ប៉ុន្ដែ​ខាងក្នុង​គឺជា​កន្លែង​រកស៊ី​ជួញដូរ​ផ្លូវភេទ​សុទ្ធសាធ ។​

លោក​អ៊ូច ឡាយ នាយ​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​លេខ​៣ ខណ្ឌ​មិត្ដភាព នៅ​ពេល​ត្រូវ​បាន​សាកសួរ ពី​រឿង​នេះ​លោក​បាន​ថ្លែង​ថា សមត្ថកិច្ច​របស់​លោក​បាន​ចាត់វិធានការ​ជា​បន្ដបន្ទាប់​ដែរ ប៉ុន្ដែ​នៅ​ពុំ​ទាន់​មាន ប្រសិទ្ធភាព​នៅឡើយ ពីព្រោះ​បើ​និយាយ​ពី​ជនបរទេស គឺ​មានការ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច ច្រើន​ផ្នែក​ណាស់ កំលាំង​ប៉ូលិស​ប៉ុស្ដិ៍​មិន​អាច​ម្ចាស់​ការ​ធ្វើ​តែ​ម្នាក់ឯង​បាន​ទេ​។ មហាជន​នៅ​ក្រុងព្រះសីហនុ កំពុង​តែ​ធ្វើការ​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ក្រុម​ជនបរទេស ដែល​មក​រស់នៅ​រកស៊ី​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​ថា ច្រើន​ជា​អ្នក​បង្ក​ភាព​អនាធិបតេយ្យ​បង្ខូច​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង មាន​ដូច​ជា​ការ​បើក​បង្ហោះ​ម៉ូតូ ពេល​ដល់ កណ្ដាលអធ្រាត្រ ការ​ផឹកស៊ី​ស្រវឹង​ឡូឡា សេព​គ្រឿងញៀន និង​ការ​លេងល្បែង​ស្នេហា​អាសអាភាស​តាម​ទី ប្រជុំជន​ដែល​សុទ្ធ​សឹង​ជា​អំពើ​មិន​ត្រឹមត្រូវ ចាំបាច់​អាជ្ញាធរ​គួរ​មាន​វិធានការ​ឱ្យ​បាន​ហ្មឺ​ង​ម៉ាត់ ។​

Labels: ,

 
 

ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ចូលរួម​ប្រជុំ​នៅ អ​.​ស​.​ប

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​ជនជាតិ​ដើម​ភាគតិច​កម្ពុជា ចំនួន​ពីរ​រូប​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ លើក​ទី​៦​នៃ​វេទិកា​អចិន្ដ្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​បញ្ហា​ជនជាតិ​ដើម​ភាគតិច នៅ​បុរី​ញូ​វ​យ៉​ក ដែល​ប្រព្រឹត្ដ​ធ្វើ​ពី​ថ្ងៃ​ទី​១៤ ដល់ទី​២៥ ឧសភា កន្លង​មក ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ជនជាតិ​ដើម ភាគតិច​កម្ពុជា​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ ដែល​មាន​អ្នកចូលរួម​ប្រមាណ​២.០០០​នាក់ គឺ​ច្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក​។​

ក្នុង​កិច្ចប្រជុំ​នេះ ជនជាតិ​ដើម​ភាគតិច​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​អំពី​ការ​ប៉ះពាល់​មួយ​ចំនួន ទៅ​លើ ទីជំរក​របស់​គេ​តាម​រយៈ​ការ​ធ្វើ​ចំការ រុករក​រ៉ែ ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី ។​ល​។ ដែល​នាំ​ឱ្យ​បាត់បង់ នូវ​វប្បធម៌​របស់​គេ និង​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​ក្រីក្រ​ជាង​មុន ។ ពួក​គេ​បាន​ទាមទារ​នៅ​ឯ​អង្គការ​សហ ប្រជាជាតិ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​រស់នៅ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ធំៗ ជា​ពិសេស ស្នើ​សុំ​ឱ្យ​មានការ​ផ្ដល់ ព័ត៌មាន និង​ការ​យល់ព្រម​ជា​មុន មុន​នឹង​ធ្វើការ​អភិវឌ្ឍន៍​ដល់​កន្លែង ដែល​ពួក​គេ​កំពុង​រស់នៅ​យ៉ាង សុខសាន្ដ ។​

យោង​តាម​ការ​ធ្វើ​ជំរឿន​ស្ថិតិប្រជាជន​ឆ្នាំ​១៩៩៨ បាន​បង្ហាញ​ឱ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស កម្ពុជា​មាន​ប្រមាណ​១៩​ម៉ឺន​នាក់ និង​មាន​១៧​ក្រុម​ផ្សេងៗ​គ្នា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ប្រទេស​កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​តិច​ជាងគេ​បំផុត​។ ក្នុង​លិខិត​របស់ ក្រុមការងារ​អន្ដរជាតិ​សំរាប់​កិច្ចការ​ជនជាតិ​ដើម​ភាគតិច ដែល​បាន​ផ្ញើ​ជូន​វេទិកា​អចិន្ដ្រៃយ៍​របស់​អង្គការ សហប្រជាជាតិ ស្ដី​ពី​បញ្ហា​ជនជាតិ​ដើម​ភាគតិច​បានឱ្យ​ដឹង​ថា បើ​ទោះបីជា​កម្ពុជា​មាន​បទបញ្ញត្ដិ​គួរ​ជាទី ពេញចិត្ដ​សំរាប់​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ក៏​ដោយ ប៉ុន្ដែ​កង្វះខាត នៃ​ការ​ជំរុញ​ឱ្យ​មានការ អនុវត្ដន៍​ច្បាប់​បាន​បណ្ដាល​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ទទួល​រង​គ្រោះ ពី​ការ​ទាញ​យក ផលប្រយោជន៍​របស់​ពួក​ពាណិជ្ជករ ។ បញ្ហា​នេះ​កាន់តែ​មានការ​កើនឡើង​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ព្រៃ នៅ​តំបន់​ខ្ពង់រាប ជា​កន្លែង​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​ប្រើប្រាស់ និង​គ្រប់គ្រង​តាម​ប្រពៃណី​។​

បន្ទាប់​ពី​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ក្នុង​សន្និសីទកាសែត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​ទីស្នាក់ការ អង្គការ NGO FORUM ជនជាតិ​ដើម​ភាគតិច​ទាំង​ពីរ​រូប​បាន​និយាយ​ថា ក្នុង កិច្ចប្រជុំ​នៅ​ឯ​អង្គការសហប្រជាជាតិ​នោះ​តាម​ការ លើក​ឡើង​គឺ​មាន​ប្រទេស​ខ្លះ​បាន​រំលោភ​បំពាន​លើ​សិទ្ធិ ជនជាតិ​ដើម ។​

Labels: ,

 
 

ត្រី​ឆ្ដោ​ត្របាក់​កូន​ឯង ប៉ូលិស​ចាប់​ដាក់​ទ្រុង​ដែក

ខេត្ដកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដែល​ជាប់ចោទ​ថា បាន​ចាប់រំលោភ​កូនបង្កើត​របស់​ខ្លួន អាយុ​១៤​ឆ្នាំ បាន​សំរេច​រហូត​ដល់​ទៅ​៣​ដងនោះ ត្រូវ​បាន​កំលាំង​ប៉ូលិស​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្ដ​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៦ ឧសភា បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី ស្ដ្រី​ជា​ប្រពន្ធ​ថា បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​កាលពី​ពាក់កណ្ដាល​ខែឧសភា នៅ​ស្រុក​ភ្នំព្រឹក ខេត្ដបាត់ដំបង ។

​បុរស​ជាប់ចោទ​នោះ​ឈ្មោះ​ស៊ិ​ន សា​រ៉េ​ត អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តានី​ស ឃុំ​រលាប្អៀរ ។ បើ តាម​សំដី​របស់​ស្ដ្រី​ឈ្មោះ​ហាន ចាន់​ថា​ល់ អាយុ​៣៤​ឆ្នាំ ជា​ម្ដាយ​ក្មេង​រង​គ្រោះ និង​ជា​ប្រពន្ធ​ជន​នោះ បាន​រៀបរាប់​ក្នុង​ពាក្យបណ្ដឹង​ថា កាលពី​ចុងខែ​មីនា​កន្លង​ទៅ​នៅ​យប់​មួយ មិន​ចាំ​ថ្ងៃ ខណៈ​ដែល​គាត់​ដឹង ខ្លួន​ឡើង​ស្រវា​រក​ប្ដី​តែ​ពុំ​ឃើញ ស្រាប់តែ​កូនស្រី​អាយុ​១៤​ឆ្នាំ បាន​ស្រែកហៅ​ពី​ក្នុង​បន្ទប់ ហើយ​ពេល​នោះ គាត់​ក៏​ឃើញ​ប្ដី​គាត់​ចេញពី​បន្ទប់​។ លុះ​ស្អែក​ឡើង កូនស្រី​គាត់​បាន​ប្រាប់​ថា យប់មិញ​ប៉ា​បើក​មុង​ថើប និង​រាវ​ខ្ញុំ​។ ក្រោយមក​រំលង​បាន​៥​ថ្ងៃ ពេល​កូនស្រី​គាត់​សំរាក​ពី​ស្រោច​ទឹក​ត្រកួន ប្ដី​គាត់​បាន​អង្គុយ​រក​ចៃ​ឱ្យ ហើយ​បាន​ចាប់​ថើប​កូនស្រី​គាត់​បាន​ប្រាប់​ដែរ តែ​គាត់​មិន​ជឿ​ទេ​។​

ក្រោយមក​នៅ​ថ្ងៃ​២៨ មេ​សា ២០០៧ ប្ដី​គាត់​និង​កូនស្រី​ព្រមទាំង​បងប្អូន​ផ្សេង​ទៀត​ចំនួន​៥​នាក់ បាន​ទៅ ស៊ីឈ្នួល​បេះ​សណ្ដែក​ឱ្យ​គេ​នៅ​ភូមិ​ល្ហុង ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ដបាត់ដំបង រយៈពេល​២០​ថ្ងៃ ទើប ត្រឡប់​មក​វិញ​។ មក​ដល់​ផ្ទះ​បាន​៤​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៥ ឧសភា ស្រប​ពេល​ដែល​ប្ដី​គាត់​មិន​នៅ​ជា​ឱកាសល្អ កូនស្រី​គាត់​បាន​រៀបរាប់​បណ្ដើរ​យំ​បណ្ដើរ ប្រាប់​នូវ​រឿងហេតុ​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​២០​ថ្ងៃ ដែល ទៅ​ស៊ីឈ្នួល​បេះ​សណ្ដែក​ជាមួយ​ឪពុក​ចិត្ដខ្មៅ​នោះ​ថា ប៉ា​បាន​ចាប់រំលោភ​រហូត​ដល់​ទៅ​៥​ដង តែ​បាន​សំរេច ចំនួន​៣​ដង ទាំង​ក្ដី​ឈឺចាប់​បំផុត ។ កូនស្រី​គាត់​ឱ្យ​ដឹង​ទៀត​ថា រាល់​ការ​រំលោភ​គឺ​មិនមែន​នៅ​កន្លែងដេក​ទេ ព្រោះ​មាន​គ្នា​ច្រើន​ដេក​ជុំ​គ្នា គឺ​ឆ្លៀតពេល​ទំនេរ​នាំ​ទៅ​ឆ្ងាយ​ដោយ​ថា ទៅ​បេះ​ម្ទេស ឬ​ឡើង​កាប់​ថ្នាំ ហើយ​ក៏​ចាប់រំលោភ​តែ​ម្ដង គឺ​រំលោភ​នៅ​ក្នុង​ព្រៃ ។​

ស្ដ្រី​ជា​ប្រពន្ធ​បាន​បន្ដ​ថា ក្រោយមក​គាត់​បាន​សួរ​ទៅ​ប្ដី​គាត់ តែ​ត្រូវ​បដិសេធ​ដោយ​ថា ចេះ​ប្រចណ្ឌ​ប្ដី​នឹង កូន​ទៅ​កើត ឪពុក​ណា​ធ្វើ​ផ្ដេសផ្ដាស​បែប​នេះនោះ ។ ទោះជា​បែប​ណា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា គាត់​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​ខេត្ដ​តែ​ម្ដង ដើម្បី​ឱ្យ​ដឹង​ស​-​ខ្មៅ ។ គាត់​បាន​ប្រាប់​ថា បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាង​១០​ឆ្នាំ​ហើយ ដោយ​មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ ដែល​ជា​កូន ច្បង​អាយុ​១៤​ឆ្នាំ​នេះឯង​។

រយៈពេល​ពេញ​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៦ ឧសភា ឪពុក​រូប​នោះ​ពុំ​បាន​សារភាព​អ្វី​ទាំងអស់ ។ ប៉ុន្ដែ​នៅ​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា លោកស្រី​វរសេនីយ៍ត្រី ប្រាក់ សៅ​នី ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ទូរស័ព្ទ​ប្រាប់​ថា ឪពុក​ចិត្ដខ្មៅ​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​កូន​រំលោភ ប្រាកដ​មែន ។ លោកស្រី​បញ្ជាក់​ថា ការ​សារភាព​ពី​ការ​ប្រព្រឹត្ដ​នេះ​ពិតជា​គួរ​ឱ្យ​ស្អប់ខ្ពើម​ខ្លាំង​ណាស់​។ សំណុំរឿង​នេះ​ប្រហែលជា​អាច​ត្រូវ​បញ្ជូន​ទៅ​ខេត្ដបាត់ដំបង​វិញ​ថ្វី​ដ្បិតថា ជនជាប់ចោទ និង​ជន​រង​គ្រោះ នៅ​ខេត្ដកំពង់ឆ្នាំង តែ​ករណី​កើតហេតុ​ខាងលើ​គឺ​នៅ​ឯ​ខេត្ដបាត់ដំបង​។​

Labels: ,

 
 

អ្នក​បើកឡាន​ប្លន់​បេះដូង​...​នាំ​ប្រពន្ធ​គេ​ទៅ​រំលោភ​១​យប់

clip_image001
​រថយន្ដ​ទួ​រី​ស​ដែល​ម្ចាស់​វា​ថ្លើមធំ​ហ៊ាន​នាំ​ប្រពន្ធ​គេ​ទៅ​រំលោភ​១​យប់​ ​និង​ទិដ្ឋភាព​ក្នុង​រថយន្ដ​រៀប​កៅអី​សំរាប់​ដេក (រូបថត កោះសន្តិភាព)

ខេត្ដកំពង់ចាម ៖ បុរស​ជា​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​ប្រភេទ​ទួ​រី​សម្នាក់ បាន​ប្រើ​ល្បិច​លួងលោម​ស្ដ្រី​ម្នាក់ ដែល​ជា​អ្នកដំណើរ​នាំ​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ចំណុច​ស្ថានីយ​លេខ​១៥ ស្ថិត​នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ រហូត​បាន​សំរេច​តាម​បំណង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា ។

លោក​កែវ សុ​វ​ណ្ណា​រ៉ា នាយ​រង​ប៉ុ​សិ៍្ដ​រដ្ឋបាល​ឃុំ​ស្រងែ​ប្រចាំការ​នៅ​ផ្សារ​ព្រៃ​ទទឹង បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ខណៈ​ពេល​ដែល​រូប​លោក​កំពុង​យាម​ប្រចាំការ​ក្នុង​ផ្សារ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ឧសភា មាន​ស្ដ្រី​ចំណាស់​ម្នាក់​រស់នៅ​ក្នុង​ឃុំ​ជ្រៃ​វៀន រត់​មក​ប្ដឹង​ឱ្យ​ជួយ​ដល់​កូនស្រី​របស់​គាត់ អាយុ​២៤​ឆ្នាំ ដែល ត្រូវ​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​នាំ​ចេញ​ទៅ​បាត់ និង​សុំ​ឱ្យ​ជួយ​អន្ដរាគមន៍ ព្រោះ​ការ​នាំ​ទៅ​នោះ​មាន​បំណង​មិន ល្អ​។ លោក​បន្ដ​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដូន​ដី​ចំនួន​ជាង​២០​នាក់​មាន​ប្រុស​មាន​ស្រី ក្នុង​នោះ​ក៏​មាន ស្ដ្រី​រង​គ្រោះ​ផង​ដែរ នាំ​គ្នា​ជិះ​រថយន្ដ​ទួ​រី​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A.0725 បើកបរ​ដោយ ឈ្មេះ​អ៊ា តូ​នី ហៅ​ក្ដាម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន បើក​ចេញពី​ភូមិ​ដូន​ដី​ក្នុង​តំលៃ ព្រមព្រៀង​គ្នា​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ឆ្ពោះទៅ​ចូលរួម​ពិធី​មង្គលការ​គេ នៅ​ទីរួមខេត្ដ កំពង់ចាម លុះដល់​វេលា​យប់​ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ដ​ដដែល​នេះ​ត្រឡប់​មក​ផ្ទះ​វិញ ។ អ្នកបើកបរ​បាន​បើក រថយន្ត​ដាក់​អ្នក​ជិះ​តាម​ផ្ទះ​នីមួយៗ តែ​បុរស​អ្នកបើកបរ​មិន​បានឱ្យ​ស្ដ្រី​រង​គ្រោះ​ដែល​អង្គុយ​ក្បែរ​ខ្លួន​នោះ ចុះ​ចេញ​ទៅ​ណា​ទេ​ដោយ​សន្យា​ជូន​ទៅ​ដល់​ផ្ទះ ។ មន្ដ្រី​ប៉ូលិស​ដដែល​បន្ដ​ថា ខណៈ​ពេល​មនុស្ស​ចុះ​អស់ ពី​រថយន្ដ​នៅ​សល់​តែ​ស្ដ្រី​ម្នាក់​នោះ​អ្នកបើកបរ​បាន​បើក​ចេញ​ទៅ​ជើង​បាត់​។​

ស្ដ្រី​ចំណាស់​ជា​ម្ដាយ​ពេល​មិនឃើញ​កូនស្រី​មក​ផ្ទះ និង​ដឹង​ថា អ្នកបើកបរ​រថយន្ដ​នាំ​ទៅ​បាត់​ក្នុង​បំណង មិនល្អ ទើបរ​ត់ទៅ​ប្ដឹង​ប៉ូលិស​ឱ្យ​ជួយ ។ ពេល​ទទួល​បាន​បណ្ដឹង​ផ្ទាល់មាត់​ភ្លាម កំលាំង​ប៉ូលិស ប៉ុ​សិ៍្ដ​មួយ​ចំនួន ដែល​នៅ​តាម​ផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកឆា តាម​ស្ទាក់​រថយន្ដ​ទួ​រី​ស​នោះ​។ ប៉ុន្ដែ​ពុំ​ឃើញ រថយន្ដ​នោះ​ទេ គឺ​គេ​បាន​បើក​គេច​តាម​ផ្លូវ​វត្ដ​ទៅ​ដល់​ស្ថានីយ​ទី​១៥ ក្នុង​ឃុំ​សំរោង ហើយ​បាន​ឈប់ រថយន្ដ​នៅ​ទីនោះ រួច​កាច់​ពូករថ​យន្ដ​ចាប់​ស្ដ្រី​នោះ​រំលោភ​សេពសន្ថវៈ​ទាំង​កំរោល​រហូត​បាន​សំរេច ។​

លោកនាយ​រង​ប៉ុ​សិ៍្ដ​បាន​បញ្ជាក់​ថា លុះដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ឧសភា ទើប អ្នកបើកបរ​នោះ​នាំ​ស្ដ្រី​ឈ្មោះ​ឆ​.​ត មក​ផ្ទះ​វិញ ដោយ​បើក​តាម​ផ្លូវជាតិ​លេខ​៧ ហើយ​នាំ​នាង​មក​ដាក់​នៅ​ផ្លូវ ក្បែរ​ផ្ទះ​ក្នុង​សំលៀក​បំពាក់​រ៉ូ​ប​ពណ៌​លឿង ទើបត្រូវ​ក្រុម​សាច់ញាតិ​របស់​ស្ដ្រី​រង​គ្រោះ ព្រមទាំង​កំលាំង ប៉ូលិស​ដេញ​ស្ទាក់​រថយន្ដ ខណៈ​ស្ដ្រី​រង​គ្រោះ​ចេញពី​រថយន្ដ​នោះ​។ ការ​តាម​ឃាត់​រថយន្ដ​ឱ្យ​ឈប់​ពី សមត្ថកិច្ច​នោះ អ្នកបើកបរ​ពុំ​ព្រម​ឈប់​ទេ ទើប​មានការ​គប់​កញ្ចក់​រថយន្ដ​ខាង​មុខ​បំបែក ហើយ​ម៉ូតូ​សេ ១០០​កូរ៉េ ពណ៌​ក្រហម​មួយ​គ្រឿង ដែល​ដាក់​ញំ​ង​ពីមុខ ក៏​ត្រូវ​រថយន្ដ​ថយ​បុក​រួញ​អស់ ទើប​ម្ចាស់ រថយន្ដ​លោត​ចុះ​រត់គេច​ទៅ​បាត់ ។​

មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ទៀត​ថា បុរស​ជា​បង​របស់​ឈ្មោះ​ក្ដាម បាន​មក​បើករថយន្ដ​បំរុង​គេច តែ​ត្រូវ​សមត្ថកិច្ច ស្ទាក់​ជាប់ រួច​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រៃឈរ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់ ។ លោក​ទូច ម៉េ​ង អធិការ​ប៉ូលិស​ស្រុក​ព្រៃឈរ​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ជា​អ្នក​ចាប់រំលោភ​សេពសន្ថវៈ លើ​ស្ដ្រី​រង​គ្រោះ ត្រូវ​បាន​កំលាំង​ប៉ូលិស​តាម​ចាប់​ទាំង​យប់ ប៉ុន្ដែ​បាន​រត់គេច​ខ្លួន​បាត់ ។ កន្លង​មក​ជន​នេះ​ធ្លាប់​បង្ក​របួស​ស្នាម លើ​អ្នក​ដទៃ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការខេត្ដ​ដោយ​ជាប់​ឃុំ​ម្ដង​រួច​មក​ហើយ ។ មន្ដ្រី​ដដែល​អះអាង​ថា ទោះបីជា​ជន​នេះ​រត់គេច​ខ្លួន​មែន តែ​ជំនាញ​ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលាការខេត្ដ ដើម្បី​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន ។​

នេះ​ជា​អំពើ​ដ៏​លាមក​បំផុត​ដែល​អ្នកបើកបរ​រថយន្ដ​ម្នាក់ បាន​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​លើ​ស្ដ្រី​ដែល​មាន​ប្ដី​ហើយ ធ្វើ​ឱ្យ​បុរស​ផង​គ្នា​ឈឺចាប់ និង​បំផ្លាញ​អនាគត​ខ្លួនឯង ព្រោះតែ​ចំណង់​កាមគុណ​តែ​មួយប៉ប្រិចភ្នែក​។ កំហុស បែប​នេះ​នឹង​ទទួល​នូវ​ការ​ថ្កោលទោស​ពី​ច្បាប់សង្គម​ផង និង​ច្បាប់​ខាង​សាសនា​ផង ដែល​ថា ពេល​ស្លាប់ ទៅ​នឹង​ធ្លាក់​នរក ហើយ​រងកម្ម​ឡើង​រកាដែក ។​

Labels: ,

 
 

ទូរទស្សន៍​បាយ័ន​បង្ហាញ​គ្រូ​គុន​ល្បុក្កតោ​ មក​ពី​ខេត្ដកំពត


លោកគ្រូ​ មាស​ សុខ​ បង្ហាញ​ក្បាច់គុន​ និង​ ការ​បង្ហាញ​ក្បាច់ល្បុក្កតោ​ នៅ​លើ​ឆាក​ទូរទស្សន៍​

រាជធានី​ភ្នំពេញ​ ៖​ លោក​ មាស​ សុខ​ ដែល​បច្ចុប្បន្ន​រស់នៅ​ខេត្ដកំពត​ ធ្លាប់​ត្រូវ​បាន​កោះសន្ដិភាព​ ធ្វើការ​ផ្សព្វផ្សាយ​កន្លង​មក​ពី​ការ​បើក​កកាយ​នូវ​ស្នៀតគុន​ល្បុក្កតោ​ខ្មែរ​ ដើម្បី​ធ្វើការ​អភិរក្ស​ឡើង​វិញ​ តាម​ រយៈ​ការ​បង្ហាត់បង្រៀន​ដល់​សិស្សគណ​របស់​លោក​។​ ការ​រីក​ធំធាត់​នៃ​សាលា​គុន​របស់​លោក​ ក៏​បាន​ឈាន​ ដល់​ការ​បង្កើត​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​ ដែល​សមាគម​នេះ​ក៏​បាន​រៀបចំ​ជា​សង្វៀន​ប្រកួត​ក្បាច់គុន​ខ្មែរ​ បុរាណ​មួយ​ឈុត​ កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ​ ។​ លោក​មាស​ សុខ​ ក៏​តែងតែ​អំពាវនាវ​តាម​ រយៈ​កោះសន្ដិភាព​សុំ​ដល់​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ផ្ដល់​ជា​ថវិកា​សំរាប់​លោក​រៀបចំ​ថត​ទុកជា​ឯកសារ​ នូវ​រាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ ដែល​លោក​ចេះ​ចាំ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រក្សា​ទុកជា​ឯកសារ​បន្ដ​ កុំឱ្យ​ បាត់បង់​។​ តាម​រយៈ​នៃ​ការ​អំពាវនាវ​របស់​លោក​ កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ នៃ​ស្ថានីយ​ ទូរទស្សន៍​បាយ័ន​ បាន​អញ្ជើញលោក​មាស​ សុខ​ នាំ​យក​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ នៃ​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ នៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ មក​សំដែង​តាម​កញ្ចក់​ ទូរទស្សន៍​ ។​

​លោក​ស៊ូ​ ចំរើន​ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ បានឱ្យ​ដឹង​ថា​ ការ​ដែល​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ លើកយក​ក្រុម​គ្រូ​គុន​ក្បាច់ល្បុក្កតោ​ មក​សំដែង​បង្ហាញ​ក្បាច់គុន​នេះ​ គឺ​ចង់ឱ្យ​ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បានដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​គឺជា​របស់​ខ្មែរ​ពិតៗ​ ហើយ​សព្វថ្ងៃ​កំពុង​តែ​ អភិរក្ស​ទៀត​ផង​។​ បើ​តាម​លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ចេះ​ តម​ក​ពី​ជីតា​និង​ឪពុក​របស់​លោកគ្រូ​ដែល​ជា​អ្នក​បង្ហាត់បង្រៀន​ តាំងពី​លោកគ្រូ​មាន​អាយុ​១៣​ឆ្នាំ​ មក​ម្ល៉េះ​។​ លោកគ្រូ​គុន​ក្បាច់ល្បុក្កតោ​មាស​ សុខ​ ដែល​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ម្ដាយ​ របស់​លោកគ្រូ​ និយាយ​ប្រាប់​គឺ​ក្បាច់គុន​នេះ​ចេះ​តាំងពី​ជំនាន់​ជីតា​ទួត​របស់​លោកគ្រូ​មក​ម្ល៉េះ​ ហើយ​មិន​ ត្រឹមតែ​ក្បាច់គុន​នេះ​ទេ​ គឺ​ថែម​ទាំង​ធ្លាប់​មាន​សាច់​គង់​កាប់​មិន​មុត​ទៀត​ផង​(​ផឹកថ្នាំ​គង់​)​។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ក្រៅពី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ក៏​ចេះ​ក្បាច់​គុនដំបង​ខ្លី​ ដំបង​វែង​ និង​ គុន​ដាវ​ផង​ដែរ​ ។​


​ការ​បង្ហាញ​ក្បាច់ល្បុកតោ


​ក្បាច់គុន​ល្បុក្កតោ​ គេ​អាច​បំបែក​ជា​ស្នៀត​រាប់រយ​ស្នៀត​ទៀត​ឯណោះ​ ។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ចំពោះ​ក្បាច់គុន​ដៃ​ដំបូង​យើង​ត្រូវ​ចាប់ផ្ដើម​ហាត់​ពី​ស្នៀត​មេ​ស្រប​ មេ​ខ្វែង​ ពី​មេ​២​ដល់​មេ​៤​ រួច​បំបែក​ ស្នៀត​ជើង​ ស្នៀត​ដៃ​ វាយលុក​ ដកថយ​ជាដើម​ ។​ លោកគ្រូ​មាស​ សុខ​ ក៏​បាន​រៀបរាប់​ជីវប្រវត្ដិ​ដោយ​ សង្ខេប​ ហើយ​បាន​បង្ហាញ​ក្បាច់គុន​ដៃ​ ដំបង​ខ្លី​ វែង​ និង​ដាវ​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុង​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​ ”​ ដែល​នឹង​ចាក់​ផ្សាយ​រៀល​រាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង​១០​ព្រឹក​ផង​ដែរ​។​


​សិស្ស​សមាគម​យុទ្ធ​គុន​ល្បុកតោ​បង្ហាញ​ក្បាច់​ជង្គង់​ហោះ


លោក​មាស​ សុខ​ កើត​នៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​រៀង​ ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ ដែល​មា​នទី​តាំងនៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ ។​ ចំពោះ​ សំណួរ​ដែល​សួរ​ថា​ តើ​តាំងពី​ដឹងក្ដី​មក​នៅ​ក្នុង​សង្គម​គ្រួសារ​លោកគ្រូ​ មាន​នរណា​ចេះ​គុន​ដែរ​ឬទេ​?​ លោកគ្រូ​ឆ្លើយ​ថា​ បើ​តាម​ម្ដាយ​គាត់​ធ្លាប់​និយាយ​ប្រាប់​គឺ​ជីតា​ទួត​ ឈ្មោះ​ឧកញ៉ា​ចក្រី​ វាំង​ហ៊រ​ ផ្ទះ​នៅ​ ស្ពាន​កូនកាត់​ត្រង់​ម្ដុំ​វិមាន​ឯករាជ្យ​ លោក​ចេះ​វិជ្ជា​គុន​យ៉ាង​ស្ទាត់ជំនាញ​។​ ចំណែក​ជីតា​ខាង​ឪពុក​ឈ្មោះ​ មាស​ ប៉ា​ង​ ជា​គ្រូ​គុន​ ឯ​ជីដូន​របស់​គាត់​ក៏​ធ្លាប់​ត្រូវ​លោកតា​ប៉ា​ង​ ដក​ពិសោធន៍​ ដោយ​លប​វាយ​នឹង​ដំបង​ ពីក្រោយ​ខ្នង​ ពេល​លោកយាយ​កំពុង​បុក​គ្រឿង​ ប៉ុន្ដែ​គាត់​រហ័ស​ណាស់​លើក​អង្រែ​ឡើង​រង​ជាប់​ ។​ ឪពុក​ របស់​លោកគ្រូ​ឈ្មោះ​ មាស​ ផុ​ន​ និង​បងប្អូន​បង្កើត​ប្រុសៗ​របស់​លោកគ្រូ​ទាំងអស់​សុទ្ធតែ​ចេះ​ក្បាច់គុន​ ហើយ​ថែម​ទាំង​ចេះ​លេងភ្លេង​ប្រពៃណី​ទៀត​ផង​។​ ឪពុក​លោក​ខ្លាំងពូកែ​ខាង​គុន​ដៃ​ ហើយ​គាត់​មាន​ ស្បែក​គង់​ស្វិត​ថែម​ទៀត​ផង​ កាល​លោកគ្រូ​អាយុ​ជាង​១០​ឆ្នាំ​ ធ្លាប់​ឃើញ​គ្រូ​មក​ប្រសិទ្ធី​ រួច​កាប់​ឪពុក​ លោកគ្រូ​នឹង​ដាវ​មុខ​សស្ងាច​ តែ​មិន​មុត​ គ្រាន់តែ​មាន​ស្នាម​កន្ទួលៗ​ប៉ុណ្ណោះ​ ។​


​លោកគ្រូ​ មាស​ សុខ​ ឈរ​គុនដំបង​រូប​កណ្ដាល​ខាងក្រោយ

​លោកគ្រូ​មាស​ សុខ​ បាន​និយាយ​រៀបរាប់​ទៀត​ថា​ ពេល​លោកគ្រូ​អាយុ​១៣​ឆ្នាំ​ ទាំង​ជីតា​ ទាំង​ឪពុក​ បង្ខំ​ឱ្យ​រៀន​ក្បាច់គុន​ តែ​កាល​ណោះ​លោកគ្រូ​ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ។​ ទន្ទឹម​នឹង​ទៅ​រៀន​នៅ​ សាលា​ចំណេះ​ទូទៅ​ តាម​ធម្មតា​ជីតា​និង​ឪពុក​បាន​ឆ្លៀត​ឱ្យ​លោកគ្រូ​រៀន​គុន​ដៃ​ ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ ពេល​ព្រឹក​ រួច​ហាត់គុន​ដំបង​វែង​នៅ​ពេល​យប់​ខែភ្លឺ​ គឺ​ចាប់ផ្ដើម​ពី​មេ​ស្រប​ មេ​ខ្វែង​ មេ​ពីរ​ មេ​បួន​ រួច​បំបែក​ ស្នៀត​ មាន​ស្នៀត​ដៃ​ ស្នៀត​ជើង​ វាយលុក​ ដកថយ​ជាដើម​ ។​ មុន​ដំបូង​ត្រូវ​ហាត់​បង្វិល​ដំបង​ដែល​ ពាក្យ​បច្ចេកទេស​ហៅ​ថា​ ហុង​ដំបង​ឱ្យ​បាន​ថ្នឹក​ជា​បង្គួរ​សិន​។​ ក្រោយមក​ត្រូវ​ចាប់​រៀន​វាយ​មេ​ មាន​មេ​ សើយលាត់​ មេ​ផាត់​ ប្រមូល​វាយ​ចំពាក់​កណ្ដាល​ខ្លួន​ មេ​រះ​ ផ្កាស្វាយ​ វាយ​បង្វិល​ពីលើ​ក្បាល​ មេ​ទូក​បាក់​ មេ​ឆៀង​កណ្ដៀត​ មេក្របី​ព័ទ្ធ​ស្នឹង​ ព្យុះ​កួច​កន្ដ្រើយ​។​ល​។​ ទោះជា​យ៉ាងណា​ មេ​ធំៗ​មាន​តែ​៣​មេ​ទេ​ ដែល​ បើ​និយាយ​ឱ្យ​ងាយ​ស្ដាប់​គឺ​វាយ​ជើង​ក្រោម​ ចំពាក់​កណ្ដាល​ខ្លួន​ និង​ក្បាល​។​

​លោក​មាស​ សុខ​ បាន​រៀបរាប់​បន្ដ​ទៀត​ថា​ កាល​នៅ​ឯ​ស្រុក​គាត់​រៀន​ក្បាច់គុន​រហូត​ និង​មក​ឈប់​ត្រឹម​ ឆ្នាំ​១៩៦៣​ ពេល​ប្រលង​ជាប់​ចូល​រៀន​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ជំនាន់​ទី​១​ផ្នែក​នេសាទ​ ហើយ​ឆ្នាំ​ ១៩៦៨​ ពេល​ចេញ​ទៅ​បំរើ​ការងារ​នៅ​មន្ទីរ​នេសាទ​ ខេត្ដកំពត​ លោក​ក៏​ហាក់ដូចជា​មានការ​ចាប់អារម្មណ៍​ ខ្លាំង​ នឹង​រឿង​ក្បាច់គុន​តែ​ម្ដង​។​ លោក​បាន​រំលឹក​ទៅ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជំនាន់​នោះ​ថា​ កាលនោះ​ លោក​បាន​ប្រមូល​គ្រូ​ចាស់ៗ​ខាង​ក្បាច់គុន​ល្បុក្កតោ​ មាន​គុន​ដៃ​ ចំបាប់​ គុនដំបង​ខ្លី​ ដំបង​វែង​ ប្រកួត​បង្ហាញ​ របៀប​សមយុទ្ធ​ជូន​ទស្សនិកជន​ ដោយ​ចូលរួម​ជាមួយនឹង​ល្បែង​ប្រជាប្រិយ​ នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ដកំពត​ និង​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ ។​ ឯការ​រៀបចំ​ ភាគច្រើន​ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ហើយ​លោក​បាន​ចាត់​ឱ្យ​មានកម្ម​វិធី​នេះ​រហូត​ដល់​ឆ្នាំ​១៩៧៥​តែ​ម្ដង​ គឺ​ក្នុង​គោល​ បំណង​ទាក់ទាញ​ស្រាវជ្រាវ​រក​គ្រូ​គុន​ពូកែៗ​មក​ចងក្រង​ធ្វើ​ជា​ឯកសារ​ ដែល​ជំនាន់​នោះ​ប្រមែប្រមូល​គ្រូៗ​ ជា​ ឯកសារ​រស់​បាន​ជិត​៥០​នាក់​ ។​

​លោក​បាន​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៧០​ លោក​បាន​បើក​ផលិតកម្ម​ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ នៅ​ខេត្ដកំពត​ ដោយ​ចាប់​ថត​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ដាក់​បញ្ចាំង​ នៅ​ចុងឆ្នាំ​១៩៧២​ នៅ​រោង​ភាពយន្ដ​អេ​ដែន​ផ្សារ​ចាស់​ និង​រោង​ភាពយន្ដ​ចេ​ន​ឡា​ផ្សារ​ដើម​គ​ ។​ ផលិតកម្ម​ ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ គឺ​លោក​ជា​ចាងហ្វាង​ ផលិតកម្ម​ និពន្ធ​ និង​ដឹកនាំ​រឿង​ខ្លួនឯង​ ហើយ​កាល​ណោះ​ ដោយសារ​នៅ​លីវ​ផង​ បើ​ពេល​ណា​ទំនេរ​គឺ​គិតតែ​ពី​ចង់​ហាត់​ក្បាច់គុន​ប៉ុណ្ណោះ​ ។​ ពេល​ដាក់​បញ្ចាំង​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ផង​នោះ​ គឺ​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ ហួស​ពី​ ការ​ស្មាន​ដែល​ធ្វើ​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ថត​បន្ដ​ម្ដង​៣​រឿង​តែ​ម្ដង​ គឺ​រឿង​ភ្នំ​ សន្ធប់​ព្រលឹង​ម៉ែ​ភាគ​២​ សន្ទុះ​សិល្ប៍​ភុជង្គនាគ​ និង​សាក់​ស្បៃ​ស្រី​អាំ​ ដែល​ថត​បាន​ជាង​ពាក់កណ្ដាល​ហើយ​ ក៏​បែក​ព្រឹត្ដិការណ៍​១៧​ មេ​សា​ ១៩៧៥​ទៅ​ ។​

​បន្ទាប់​ពី​ជីវិត​ទី​២​ត្រូវ​បាន​ចាប់កំណើត​សា​ជា​ថ្មី​ក្រោយ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ១៩៧៩​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ចូល​បំរើ​ការងារ​ជា​ប្រធាន​សិល្បៈ​នៅ​មន្ទីរ​ឃោសនាការ​ខេត្ដស្វាយរៀង​ ដោយ​មាន​ភារកិច្ច​ដឹកនាំ​រឿង​ល្ខោនបាសាក់​ និង​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ជាដើម​ ។​ ពេល​នោះ​លោកគ្រូ​ នៅ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្បាច់គុន​ល្បុក្កតោ​ដដែល​ ហើយ​ឆ្លៀតពេល​មហោស្រព​ប្រលង​សិល្បៈ​ ទូ​ទាំង​ ខេត្ដ​ លោក​តែង​បាន​ដាក់​បញ្ចូល​ការ​បង្ហាញ​ក្បាច់គុន​ផង​ដែរ​ ។​ លុះ​នៅ​ឆ្នាំ​១៩៩០​ លោក​លាឈប់​ពី​ការងារ​ មក​រស់នៅ​ក្នុង​ខេត្ដកំពត​ ដោយ​មាន​បំណង​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​ជា​បន្ដ​ទៀត​រហូត​បង្កើត​បានជា​ សមាគម​នៅ​ក្នុង​ឆ្នាំ​២០០០​ ។​ នៅ​ឆ្នាំ​២០០៤-២០០៥​ លោក​បាន​នាំ​គ្រូ​៦​នាក់​មក​សំដែង​ក្បាច់គុន​ ក្នុង​ កម្មវិធី​យុទ្ធ​សិល្ប៍​អន្ដរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ ក្នុង​កំរិត​ខ្សែក្រវាត់​ ខ្មៅ​៦​ជាន់ឡើង​ទៅ​មក​ពី​៣០​ប្រទេស​ ។​
​ទាក់ទិន​នឹង​សមាគម​របស់​លោក​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កំពុង​ចងក្រង​ សៀវភៅ​ឯកសារ​រូបភាព​ “​មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​”​ និង​ត្រៀម​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ សំរាប់​ថត​ វី​ដេ​អូ​មាន​ចំនួន​ជិត​២.០០០​ក្បាច់​ហើយ​ ។​

Labels: , , ,

 
 

បារមី​អ្នកតា​ឡាក់​មឿង​ ក្នុង​ផ្នត់គំនិត​អ្នកស្រុក​ អតីត​មេទ័ព​ការពារ​ទឹកដី​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នីមួយៗ​ តែង​មាន​ជំនឿ​ប្លែកៗ​គ្នា​ ខ្លះ​គោរព​សាសនា​ ខ្លះ​ទៀត​គោរព​ព្រលឹង​ បុព្វការី​ជន​ អារក្សអ្នកតា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ ជ្រោះ​ជ្រលង​ដងអូរ​ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ និង​រកស៊ី​ មានបាន​ក្នុង​គ្រួសារ​ ។​ ចំណែក​អ្នកស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ ក្រៅពី​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​ សាសនា​ ពួក​គាត់​បាន​គោរព​ចំពោះ​បារមី​អ្នកតា​ឡាក់​មឿង​ ជា​អតីត​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​ធ្វើ​ ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​ ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​យ៉ាង​យូរ​ក្ដី​ ក៏​អ្នកស្រុក​នៅ​តែ​គោរព​ប្រណិប័តន៍​ និង​រៀបចំ​ពិធី​ផ្សេងៗ​ជា​តង្វាយ​ចំពោះ​អ្នកតា​ឡាក់​មឿង​ ដើម្បី​ សុំ​សេចក្ដីសុខ​សប្បាយ​ រកស៊ី​មានបាន​ និង​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ជីវិត​ ។​

​អ្នកស្រុក​ភ្នំស្រុក​ភាគច្រើន​រស់នៅ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​ ប្រកប​របរ​ធ្វើស្រែ​ចំការ​ នេសាទ​ ចិញ្ចឹម​ដង្កូវនាង​ តម្បាញ​ហូល​ ផាមួង​ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ ដោយ​ចង់​ បាន​សេចក្ដីសុខ​សប្បាយ​ប្រចាំ​ក្រុម​គ្រួសារ​ និង​ ភូមិ​ស្រុក​ពួក​គាត់​បាន​នាំ​គ្នា​គោរព​បារមី​ អ្នកតា​ឡាក់​មឿង​ និង​បញ្ចុះ​អថ័ន​ ដែល​ជា​ទំនៀមទំលាប់​តំណ​ពី​ដូនតា​បន្សល់​ទុក​ឱ្យ​។​ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ បើ​តាម​ ការ​អះអាង​របស់​អ្នកស្រុក​បញ្ជាក់​ថា​ ចំណេរ​កាល​ដ៏​យូរលង់​មានកូន​ភ្នំ​មួយ​ស្ថិត​នៅ​ចំងាយ​ ប្រមាណ​ ៥​គីឡូម៉ែត្រ​ ពី​ទីប្រជុំជន​ស្រុក​ភ្នំ​ ស្រុក​សព្វថ្ងៃ​បាន​ទទួល​រង​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​ បាក់​ស្រុត​ចុះ​ ទៅ​ក្រោម​ ក្លាយជា​បឹង​ធំ​មួយ​សំបូរ​ទៅ​ដោយ​មច្ឆជាតិ​ទៀត​ផង​។​ បាតុភូត​ធម្មជាតិ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ ហើយ​នាំ​គ្នា​រើ​លំនៅ​ឋាន​មក​សង់ផ្ទះ​សំបែង​នៅ​ទីប្រជុំ​សព្វថ្ងៃ​ វិញ​ ដោយ​នាំ​គ្នា​ហៅ​ទីនោះ​ថា​ “​ភ្នំ​ស្រុត​”​ ។​ ក្រោយមក​អ្នកស្រុក​ក៏​បាន​ស្រុះស្រួល​គ្នា​ជីកដី​ពូន​ជា​ភ្នំ​ និង​ សង់​ប្រាសាទ​ថ្ម​ទុក​ជាទី​សក្ការបូជា​ និង​ធ្វើការ​បួងសួង​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ជួយ​ថែរក្សា​ បាន​សេចក្ដី​ សុខ​សប្បាយ​ ហើយ​ទីនោះ​ក៏​មានឈ្មោះ​ភូមិ​-​ឃុំ​ ភ្នំ​ដី​រហូត​ដល់​សព្វថ្ងៃ​ ប៉ុន្ដែ​កេរដំណែល​ទាំងនេះ​បាន​ រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ជន​ទុច្ចរិត​អស់ទាំង​ភ្នំ​ និង​ទាំង​ប្រាសាទ​នៅ​ក្នុង​សម័យ​សង្គ្រាម​ ។​

​ដោយសារ​តែ​អ្នកស្រុក​មាន​ជំនឿ​ចំពោះ​បុព្វបុរស​ខ្លួន​ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ ភាព​ចំរុងចំរើន​ ពួក​គាត់​បាន​មូលមតិ​គ្នា​កសាង​អាសនៈ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ត្រង់​គ្រឹះ​ចាស់​ រួច​បញ្ចុះ​អថ័ន​ការពារ​តាម​ទំលាប់​ ពី​បុរាណ​ ដែល​ឧបត្ថម្ភ​ថវិកា​ពី​លោក​ ដាំ​ ឆត្រ​រី​យ៍​ ទីប្រឹក្សា​សម្ដេច​ជា​ស៊ី​ម​ ។​ ការ​កសាង​ប្រាសាទ​ ថ្មី​នេះ​ជា​និមិត្ដរូប​ឱ្យ​ស្រុក​ភ្នំស្រុក​រំលឹក​ដល់​អនុស្សាវរីយ៍​នៃ​ការ​កើត​ស្រុក​ទេស​ដំបូង​ និង​ដឹងគុណ​ចំពោះ​ អ្នកតា​ឡាក់​មឿង​ជា​មេទ័ព​ដ៏​ក្លាហាន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ អ្នកតា​ឡាក់​មឿង​ ពី​ដើម​ឡើយ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​មានឈ្មោះ​ល្បីល្បាញ​ ក្នុង​ការ​ការពារ​ទឹកដី​ប្រឆាំង​នឹង​ពួក​សៀម​ គឺ​លោក​ជា​មេទ័ព​ការពារ​ព្រំដែន​ ។​ លុះ​ពេល​លោក​ស្លាប់​ទៅ​ អ្នកស្រុក​ដែល​ធ្លាប់​មាន​ជំនឿ​បាន​កសាង​អាសនៈ​ធ្វើ​ពិធី​ឧបកិច្ច​បួងសួង​ ចំពោះ​មេទ័ព​ឡាក់​មឿង​ ឱ្យ​ជួយ​ ថែរក្សា​ ហើយ​គេ​នាំ​គ្នា​ហៅ​ថា​ “​អ្នកតា​ឡាក់​មឿង​រហូត​មក​”​ ។​ អ្នកស្រុក​ដែល​មាន​ជំងឺ​បៀតបៀន​,​ ឧបទ្រពចង្រៃ​ ព្រោះ​ធម្មជាតិ​គំរាមកំហែង​គេ​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​ចំពោះ​អ្នកតា​ឡាក់​មឿង​ ហើយ​បាន​ សមប្រកប​ដូច​បំណង​ជា​ញឹកញាប់​។​ ចំណែក​ចៅហ្វាយស្រុក​ដែល​ទៅ​កាន់​តំណែង​ថ្មី​ត្រូវ​តែ​ទៅ​ធ្វើ​ពិធី​ ចំពោះ​អ្នក​ឡាក់​មឿង​ បើ​ពុំនោះ​ទេ​នឹង​ធ្លោះ​ធ្លោយ​បុណ្យ​ជា​ពុំខាន​ឡើយ​។​ អ្នកតា​ឡាក់​មឿង​មាន​ គុណ​បំណាច់​មិន​ចាញ់​អ្នកតា​ឃ្លាំងមឿង​ប៉ុន្មាន​ទេ​ គ្រាន់តែ​ម្នាក់​មាន​តួនាទី​ការពារ​ព្រំដែន​ និង​ម្នាក់​ទៀត​ ការពារ​នគរ​ហើយ​ពាក្យ​ឡាក់​មាន​ន័យ​ថា​ “​បង្គោល​ឬ​ព្រំដែន​”,​ ចំណែក​ពាក្យ​មឿង​មាន​ន័យ​ថា​ “​ស្រុក​,​ នគរ​,​ ប្រទេស​”​។​ បារមី​អ្នកតា​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​មនុស្ស​ ក្នុង​តំបន់​ជាប់​ជា​និច្ច​ ប៉ុន្ដែ​អ្នកតា​ឃ្លាំ​មឿង​ មាន​មនុស្ស​ស្គាល់​ និង​មានឈ្មោះ​ល្បី​ខ្លាំង​ជាង​ ។​

​អ្នកតា​ឡាក់​មឿង​ កាលពី​សម័យ​មុន​មាន​បារមី​ខ្លាំង​ណាស់​ គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​ទៅ​បៀតបៀន​ឡើយ​ បើ​ពុំនោះ​ទេ​ នឹង​ត្រូវ​ឈឺ​ចុកពោះ​រហូត​ដល់​ស្លាប់​ ។​ នៅ​ពេល​មានទុក្ខ​ព្រួយ​ ឧបទ្រពចង្រៃ​ ជម្ងឺ​បៀតបៀន​ ឬ​គ្រោះ​ជាតិ​គំរាមកំហែង​អ្នកស្រុក​តែង​រៀបចំ​ តង្វាយ​ធ្វើការ​បួងសួង​ចំពោះ​អ្នក​ឡាក់​មឿង​ ឱ្យ​ជួយ​ ហើយ​ បាន​សំរេច​បំណង​ទៀត​ផង​។​ ដោយសារ​តែ​អ្នកតា​ឡាក់​មឿង​ធ្លាប់​ជួយ​អ្នកស្រុក​បែប​នេះ​ហើយ​ ទើប​ពួក​ គាត់​នាំ​គ្នា​គោរព​ប្រណិប័តន៍​តាំង​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​ ។​

Labels: , , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.