អ្នកបើកឡានប្លន់បេះដូង...នាំប្រពន្ធគេទៅរំលោភ១យប់
រថយន្ដទួរីសដែលម្ចាស់វាថ្លើមធំហ៊ាននាំប្រពន្ធគេទៅរំលោភ១យប់ និងទិដ្ឋភាពក្នុងរថយន្ដរៀបកៅអីសំរាប់ដេក (រូបថត កោះសន្តិភាព)
ខេត្ដកំពង់ចាម ៖ បុរសជាអ្នកបើកបររថយន្ដតាក់ស៊ីប្រភេទទួរីសម្នាក់ បានប្រើល្បិចលួងលោមស្ដ្រីម្នាក់ ដែលជាអ្នកដំណើរនាំទៅរំលោភសេពសន្ថវៈនៅចំណុចស្ថានីយលេខ១៥ ស្ថិតនៅឃុំសំរោង ស្រុកព្រៃឈរ រហូតបានសំរេចតាមបំណង ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២៣ ឧសភា ។
លោកកែវ សុវណ្ណារ៉ា នាយរងប៉ុសិ៍្ដរដ្ឋបាលឃុំស្រងែប្រចាំការនៅផ្សារព្រៃទទឹង បានឱ្យកោះសន្ដិភាពដឹងថា ខណៈពេលដែលរូបលោកកំពុងយាមប្រចាំការក្នុងផ្សារនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ ឧសភា មានស្ដ្រីចំណាស់ម្នាក់រស់នៅក្នុងឃុំជ្រៃវៀន រត់មកប្ដឹងឱ្យជួយដល់កូនស្រីរបស់គាត់ អាយុ២៤ឆ្នាំ ដែល ត្រូវអ្នកបើកបរតាក់ស៊ីម្នាក់នាំចេញទៅបាត់ និងសុំឱ្យជួយអន្ដរាគមន៍ ព្រោះការនាំទៅនោះមានបំណងមិន ល្អ។ លោកបន្ដថា ប្រជាពលរដ្ឋរស់នៅភូមិដូនដីចំនួនជាង២០នាក់មានប្រុសមានស្រី ក្នុងនោះក៏មាន ស្ដ្រីរងគ្រោះផងដែរ នាំគ្នាជិះរថយន្ដទួរីសមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ 2A.0725 បើកបរដោយ ឈ្មេះអ៊ា តូនី ហៅក្ដាម អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន បើកចេញពីភូមិដូនដីក្នុងតំលៃ ព្រមព្រៀងគ្នាមួយកាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្ពោះទៅចូលរួមពិធីមង្គលការគេ នៅទីរួមខេត្ដ កំពង់ចាម លុះដល់វេលាយប់ក៏នាំគ្នាឡើងជិះរថយន្ដដដែលនេះត្រឡប់មកផ្ទះវិញ ។ អ្នកបើកបរបានបើក រថយន្តដាក់អ្នកជិះតាមផ្ទះនីមួយៗ តែបុរសអ្នកបើកបរមិនបានឱ្យស្ដ្រីរងគ្រោះដែលអង្គុយក្បែរខ្លួននោះ ចុះចេញទៅណាទេដោយសន្យាជូនទៅដល់ផ្ទះ ។ មន្ដ្រីប៉ូលិសដដែលបន្ដថា ខណៈពេលមនុស្សចុះអស់ ពីរថយន្ដនៅសល់តែស្ដ្រីម្នាក់នោះអ្នកបើកបរបានបើកចេញទៅជើងបាត់។
ស្ដ្រីចំណាស់ជាម្ដាយពេលមិនឃើញកូនស្រីមកផ្ទះ និងដឹងថា អ្នកបើកបររថយន្ដនាំទៅបាត់ក្នុងបំណង មិនល្អ ទើបរត់ទៅប្ដឹងប៉ូលិសឱ្យជួយ ។ ពេលទទួលបានបណ្ដឹងផ្ទាល់មាត់ភ្លាម កំលាំងប៉ូលិស ប៉ុសិ៍្ដមួយចំនួន ដែលនៅតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឆា តាមស្ទាក់រថយន្ដទួរីសនោះ។ ប៉ុន្ដែពុំឃើញ រថយន្ដនោះទេ គឺគេបានបើកគេចតាមផ្លូវវត្ដទៅដល់ស្ថានីយទី១៥ ក្នុងឃុំសំរោង ហើយបានឈប់ រថយន្ដនៅទីនោះ រួចកាច់ពូករថយន្ដចាប់ស្ដ្រីនោះរំលោភសេពសន្ថវៈទាំងកំរោលរហូតបានសំរេច ។
លោកនាយរងប៉ុសិ៍្ដបានបញ្ជាក់ថា លុះដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ឧសភា ទើប អ្នកបើកបរនោះនាំស្ដ្រីឈ្មោះឆ.ត មកផ្ទះវិញ ដោយបើកតាមផ្លូវជាតិលេខ៧ ហើយនាំនាងមកដាក់នៅផ្លូវ ក្បែរផ្ទះក្នុងសំលៀកបំពាក់រ៉ូបពណ៌លឿង ទើបត្រូវក្រុមសាច់ញាតិរបស់ស្ដ្រីរងគ្រោះ ព្រមទាំងកំលាំង ប៉ូលិសដេញស្ទាក់រថយន្ដ ខណៈស្ដ្រីរងគ្រោះចេញពីរថយន្ដនោះ។ ការតាមឃាត់រថយន្ដឱ្យឈប់ពី សមត្ថកិច្ចនោះ អ្នកបើកបរពុំព្រមឈប់ទេ ទើបមានការគប់កញ្ចក់រថយន្ដខាងមុខបំបែក ហើយម៉ូតូសេ ១០០កូរ៉េ ពណ៌ក្រហមមួយគ្រឿង ដែលដាក់ញំងពីមុខ ក៏ត្រូវរថយន្ដថយបុករួញអស់ ទើបម្ចាស់ រថយន្ដលោតចុះរត់គេចទៅបាត់ ។
មន្ដ្រីប៉ូលិសបានឱ្យដឹងទៀតថា បុរសជាបងរបស់ឈ្មោះក្ដាម បានមកបើករថយន្ដបំរុងគេច តែត្រូវសមត្ថកិច្ច ស្ទាក់ជាប់ រួចនាំមករក្សាទុកនៅអធិការដ្ឋានស្រុកព្រៃឈរ ដើម្បីដោះស្រាយទៅតាមច្បាប់ ។ លោកទូច ម៉េង អធិការប៉ូលិសស្រុកព្រៃឈរឱ្យដឹងថា ជនជាប់ចោទជាអ្នកចាប់រំលោភសេពសន្ថវៈ លើស្ដ្រីរងគ្រោះ ត្រូវបានកំលាំងប៉ូលិសតាមចាប់ទាំងយប់ ប៉ុន្ដែបានរត់គេចខ្លួនបាត់ ។ កន្លងមកជននេះធ្លាប់បង្ករបួសស្នាម លើអ្នកដទៃ ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការខេត្ដដោយជាប់ឃុំម្ដងរួចមកហើយ ។ មន្ដ្រីដដែលអះអាងថា ទោះបីជាជននេះរត់គេចខ្លួនមែន តែជំនាញត្រូវកសាងសំណុំរឿងទៅតុលាការខេត្ដ ដើម្បីសុំដីកាស្វែងរកចាប់ខ្លួន ។
នេះជាអំពើដ៏លាមកបំផុតដែលអ្នកបើកបររថយន្ដម្នាក់ បានប្រព្រឹត្ដអំពើមិនគប្បីលើស្ដ្រីដែលមានប្ដីហើយ ធ្វើឱ្យបុរសផងគ្នាឈឺចាប់ និងបំផ្លាញអនាគតខ្លួនឯង ព្រោះតែចំណង់កាមគុណតែមួយប៉ប្រិចភ្នែក។ កំហុស បែបនេះនឹងទទួលនូវការថ្កោលទោសពីច្បាប់សង្គមផង និងច្បាប់ខាងសាសនាផង ដែលថា ពេលស្លាប់ ទៅនឹងធ្លាក់នរក ហើយរងកម្មឡើងរកាដែក ។
for this post
Leave a Reply