កងរាជអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួនចោរឆក់អ្នកទេសចរ នៅឆ្នេរអូរឈើទាល
ជនទាំង២នាក់ត្រូវចាប់ខ្លួន (រូបថត កោះសន្តិភាព)
ក្រុងព្រះសីហនុ ៖ ជនជាប់ចោទ២នាក់ ដែលធ្វើសកម្មភាពឆក់យកកាបូបពីអ្នកទេសចរជនជាតិន័រវ៉េស ម្នាក់ នៅចំណុចមុខផ្ទះសំណាក់មករាតំបន់ឆ្នេរសមុទ្រអូរឈើទាល ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងព្រះសីហនុឃាត់ខ្លួនបានកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០០៧ ដោយដកហូតបាននូវ សំភារៈ និងប្រាក់មួយចំនួនប្រគល់ជូនជនរងគ្រោះវិញ ។
លោកវរសេនីយ៍ទោហេង ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យ ទាំងពីរនេះម្នាក់ឈ្មោះ ម៉ៅ សុជា ភេទប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ៅ ចំរើន ភេទប្រុស អាយុ២២ ឆ្នាំ អ្នកទាំងពីរមុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នាក្នុងសង្កាត់លេខ៤ ខណ្ឌមិត្ដភាព ក្រុងព្រះសីហនុ ។ ពួកគេបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយមានដាក់សំភារៈ និងលុយកាក់ពីជនជាតិ ន័រវ៉េសម្នាក់ ដែលកំពុងដើរកំសាន្ដនៅតាមឆ្នេរសមុទ្រអូរឈើទាល កាលពីព្រឹកថ្ងៃទី២២ ឧសភា រួច ក៏សំងំលាក់ខ្លួនបានមួយថ្ងៃ ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុស្រាវជ្រាវរកឃើញ និងចាប់ ខ្លួនបាន ក្នុងកាបូបនោះមានលុយកាក់របស់ជនរងគ្រោះ និងសំភារៈមួយចំនួនរួមមានកាម៉េរ៉ាថតរូប មួយគ្រឿង ទូរស័ព្ទដៃពីរគ្រឿង កុំព្យូទ័រម៉ាកឡេបថបពីរគ្រឿង កាតធនាគារ៣សន្លឹក សំបុត្រយន្ដហោះ ២សន្លឹក ប្រាក់ថៃ ៣០.០០០បាត ប្រាក់ដុល្លារអាមេរិក១៦០ ដុល្លារ និងប្រាក់ប្រទេសន័រវ៉េស១.០០០ ដុល្លារ។
ក្រោយពេលឃាត់ខ្លួនក្រុមចោរឆក់នេះ សមត្ថកិច្ចបានដកហូតសំភារៈលុយកាក់មួយចំនួនប្រគល់ជូនជន រងគ្រោះវិញ ប៉ុន្ដែនៅមានបាត់បង់ខ្លះ ហើយជនសង្ស័យទាំងពីរត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ខ្លួនទៅកាន់តុលាការ ដើម្បីផ្ទន្ទាទោសតាមច្បាប់ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply