សភាចាប់ផ្ដើមជជែកគ្នាពីសេចក្ដីព្រាងច្បាប់ក្រមនីតិវិធី ច្បាប់ចាប់ចងបច្ចុប្បន្ននឹងជំនួសដោយក្រមព្រហ្មទណ្ឌ
រាជធានីភ្នំពេញ ៖ រដ្ឋសភាបានបើកកិច្ចប្រជុំលើកទី៦ នីតិកាលទី៣ កាលពីថ្ងៃទី២៣ ឧសភា ដោយ បានលើកយកនូវសេចក្ដីព្រាងច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មកធ្វើការពិភាក្សា និងអនុម័ត ដោយការពិភាក្សានៅថ្ងៃដំបូងមានសភាពតឹងតែង ប៉ុន្ដែបន្ទាប់ពីមានការជជែកវែកញែក យ៉ាងខ្លាំងក្លាពីអ្នកតំណាងរាស្ដ្ររួចមកអង្គប្រជុំសភាបានឈានទៅដល់ការអនុម័តត្រឹមតែ គន្ថីទី១ដែលចែង អំពីបណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋប្បវេណី មាន៣មាតិកា និង២៦មាត្រា ពីមាត្រា១ដល់មាត្រា២៦ ហើយ មាតិកាទី១ចែងអំពីគោលការណ៍ទូទៅ និងមាតិកាទី២ចែងពីបណ្ដឹងអាជ្ញា ត្រូវបានអនុម័តសម្លេងគាំទ្រ ៨៣លើ៨៥ ។
សេចក្ដីព្រាងច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ ចែកចេញជា១១គន្ថី និង៦១២មាត្រា ហើយច្បាប់នេះត្រូវ បានគេដឹងថា រៀបចំឡើងដោយមានការឧបត្ថម្ភទាំងផ្នែកថវិកា និង បច្ចេកទេសដោយភាគីបារាំង សហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងយុត្ដិធម៌ តំណាងរាជរដ្ឋាភិបាលចូលរួមការពារនូវសេចក្ដី ព្រាងច្បាប់នេះក្នុងរដ្ឋសភា ។ គោលបំណងនៃក្រមនីតិវិធីព្រហ្មទណ្ឌដែលចែងអំពីវិធានទាំងឡាយ ត្រូវគោរព និងប្រព្រឹត្ដតាមដោយហ្មត់ចត់ ដើម្បីកំណត់ឱ្យច្បាស់នូវអត្ថិភាព នៃបទល្មើសព្រហ្មទណ្ឌ ណាមួយ។ បទប្បញ្ញត្ដិនៃក្រមនេះត្រូវយកទៅអនុវត្ដចំពោះរឿងព្រហ្មទណ្ឌ កាលណាពុំមានវិធាន ដោយឡែក ចែងដោយច្បាប់ពិសេសទេនោះ ។
លោកជាម យៀប តំណាងរាស្ដ្រមណ្ឌលព្រៃវែងមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា នីតិវិធីក្រមព្រហ្មទណ្ឌនេះ បានយកច្បាប់បារាំង និងអង់គ្លេសជាមូលដ្ឋាន និងមានក្រមព្រហ្មទណ្ឌអន្ដរកាល ក្រមព្រហ្មទណ្ឌចាស់មកធ្វើជាគោលផងដែរ ។ លោកបន្ដទៀតថា “ច្បាប់នេះមិនមានទោសប្រហារជីវិត នោះទេ ។ ព្រោះយើងបានធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌឆ្នាំ១៩៥៤ ដែលមានទោសប្រហារជីវិត មកទោសដាក់គុកអស់មួយជីវិតវិញ” ។ លោកបន្ដទៀតថា “ថ្ងៃនេះខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្ដនូវជំពូកទី១៦ មាត្រា១៥៨នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលចែងថា ច្បាប់ទាំងឡាយណាក៏ដោយ បើសិនច្បាប់នោះមានផលប្រយោជន៍ចំពោះជាតិ បុគ្គលដែលស្របទៅតាមច្បាប់ ដែលមានជាធរមាននោះ ត្រូវទុកបន្ដទៅទៀត ។ ប៉ុន្ដែបើសិនជាការចាំបាច់ បើមានអត្ថបទនៃច្បាប់ថ្មីមក ច្បាប់ទាំងឡាយនោះ ត្រូវនិរាករណ៍” ។
លោកជាម យៀប បានគូសបញ្ជាក់ទៀតថា ក្រោយពីការពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីក្រមនីតិវិធី ព្រហ្មទណ្ឌនេះឡើង យើងមានការលំបាកក្នុងការប្រៀបធៀបបន្ដិច ដោយសារនៅកម្ពុជាប្រព័ន្ធនៃ ចំណេះដឹង និងបច្ចេកទេសកើតចេញអំពីប្រព័ន្ធពីរ គឺមួយចេញពីប្រព័ន្ធនិយាយបារាំង និងប្រព័ន្ធអង់គ្លេស តែទិសដៅតែមួយ។ ច្បាប់នេះត្រូវដាក់ចូលអង្គសភាដើម្បីអនុម័ត ។ នីតិវិធីព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី ឬរដ្ឋធម្មនុញ្ញនៅលើពិភពលោក ប្រទេសទាំងអស់តែងតែលើកមកនិយាយ ព្រោះវាជាច្បាប់គោល ។ ព្រោះច្បាប់ទាំងបីនេះតែងតែគ្របដណ្ដប់លើច្បាប់ក្រោមៗដទៃទៀត ឬក៏បទដ្ឋានដទៃទៀតនៃច្បាប់ទាំង ឡាយ។ យើងធ្លាប់មានច្បាប់ព្រហ្មទណ្ឌរួចមកហើយ ព្រោះកន្លងមកនៅសម័យអាណានិគមបារាំងពីឆ្នាំ ១៨៦៣ដល់ឆ្នាំ១៩៥៣ នៅពេលនោះក៏មានច្បាប់នេះដែរ ។
មាតិកាទី២នៃច្បាប់ ក្រមនីតិវិធីព្រហ្មទណ្ឌចែងអំពីបណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋប្បវេណី គឺជាបណ្ដឹងពីរ ផ្សេងពីគ្នា។ បណ្ដឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពិរុទ្ធភាព នៃជន ល្មើសនិងផ្ដន្ទាទោសជននេះតាមច្បាប់កំណត់ ។ ដោយឡែកបណ្ដឹងរដ្ឋប្បវេណីមានគោលបំណងធ្វើការ ជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើល្មើសដល់ភាគីខាងរងគ្រោះ ហើយក្នុងគោលបំណងនេះឱ្យ អ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្ដសមល្មមនឹងព្យសនកម្ម ដែលខ្លួនបានទទួល ។
លោកសុក ផេង តំណាងរាស្ដ្រមណ្ឌលកំពង់ធំគណបក្សសម រង្ស៊ី បានថ្លែងថា ទាក់ទងនឹងច្បាប់ក្រមនីតិវិធី ក្រមព្រហ្មទណ្ឌនេះ សូមឱ្យលោករដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ពិនិត្យមើលនូវករណីឃុំខ្លួនបុរសពីរនាក់ ប៊ន សំណាង និងសុខ សំអឿន ឡើងវិញ ការឃុំខ្លួននេះវាហាក់ដូចជាដកយកជីវិតរបស់ពួកគេ ។ តែលោក ខៀវ សន តំណាងរាស្ដ្រមណ្ឌលកណ្ដាលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងថា លោកគាំទ្រច្បាប់ ក្រមនីតិវិធីព្រហ្មទណ្ឌនេះទាំងស្រុង ព្រោះកន្លងមកមានករណីមួយនៅខេត្ដបាត់ដំបង មានជីតាម្នាក់ អាយុ ៧៦ឆ្នាំ ក៏ត្រូវគេចាប់មកឃុំខ្លួនដែរ ។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានមានប្រសាសន៍ថា សេចក្ដីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌ នេះគឺជាក្រមមូលដ្ឋាន ហើយជាអាទិភាពមួយនៃផែនការសិក្សាច្បាប់របស់ក្រសួងយុត្ដិធម៌ និងជាកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីយុទ្ធសាស្ដ្រកែទម្រង់ប្រព័ន្ធច្បាប់ នឹងតុលាការផងដែរ ។ លោក បន្ដថា “ក្រមនីតិវិធីព្រហ្មទណ្ឌនេះ គឺជាការចូលរួមមួយយ៉ាងសំខាន់ ក្នុងការពង្រឹងស្ថាប័នរដ្ឋ និង ឯកជនតាមរយៈការបង្កើតច្បាប់ និងក្របខណ្ឌយុត្ដិធម៌ដើម្បីកសាងប្រទេសឱ្យបានរឹងមាំ ហើយក៏ដូចជា ការពង្រឹងនីតិរដ្ឋប្រជាធិបតេយ្យនិងការពារ សិទ្ធិមនុស្សនៅក្នុងប្រទេសយើងដែរ”។
លោករដ្ឋមន្ដ្រីបន្ដថា ក្រមនីតិវិធីព្រហ្មទណ្ឌគឺជាក្រមមួយដែលតាក់តែងដោយរៀបរាប់យ៉ាងប្រាកដ នូវ សកម្មភាព ឬឥរិយាបទទាំងឡាយណា និងការយកចិត្ដទុកដាក់ដោយបញ្ជាក់នូវអត្ថន័យនៃបទល្មើស ទាំងនោះ ហើយក្រមនេះក៏កំណត់ផងដែរនូវបុគ្គលដែលអាចទទួលខុសត្រូវចំពោះបទល្មើសទាំងនោះ ព្រម ទាំងកំណត់នូវទោសដែលត្រូវយកមកអនុវត្ដ ។ លោកបន្ដថា “ក្រមព្រហ្មទណ្ឌនេះ កំពុងតែសំដែងឱ្យ យើងឃើញនូវជំរើសទាំងឡាយរបស់ខ្លួនដែលដាក់ចេញ និងការការពារផលប្រយោជន៍របស់ឯកជន សណ្ដាប់ធ្នាប់សង្គម និងជាការឆ្លើយតបនឹងការបង្ក្រាបអំពើដែលប្រឆាំងនឹងសង្គម”។
លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានថ្លែងថា ច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌនេះមាន ប្រយោជន៍ណាស់ ព្រោះច្បាប់នេះ ចែងយ៉ាងច្បាស់ថា នរណាមានសិទ្ធិអាចដាក់ពាក្យបណ្ដឹង គឺពាក្យ បណ្ដឹងមានពីរយ៉ាង ពាក្យបណ្ដឹងពីជនរងគ្រោះ និងពាក្យបណ្ដឹងពីព្រះរាជអាជ្ញា ។ លោកបន្ដថា “នៅស្រុកខ្មែរយើង ជនរងគ្រោះតែងតែទទួលការគាបសង្កត់ ដែលជនល្មើសជាអ្នកមានអំណាច ពេលនោះ ជនល្មើសគេប្រើឥទ្ធិពលរបស់គេ ធ្វើយ៉ាងណាមិនឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង” ។ លោកបន្ដថា តែពេលនេះ ច្បាប់ចែងថា ទោះបីជនរងគ្រោះដកពាក្យបណ្ដឹងក៏ដោយព្រះរាជអាជ្ញាត្រូវតែដាក់ពាក្យបណ្ដឹង និងស្វែងរកជនឧក្រិដ្ឋឱ្យទាល់តែបាន ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ។
សភានឹងបន្ដពិភាក្សានូវច្បាប់នេះនៅថ្ងៃទី២៤ ឧសភា ទៀត ព្រោះមិនទាន់បានពិភាក្សារួចរាល់ នៅឡើយទេ កាលពីថ្ងៃទី ២៣ ឧសភាកន្លងមកនេះ ។

Labels: នយោបាយ
for this post
Leave a Reply