ស្នេហាទំនងស៊ីជម្រៅ ពន្យារស្ដីដណ្ដឹងឆ្នាំក្រោយ.. នាងប្ដឹងចោទថារំលោភ
ខេត្ដកំពង់ឆ្នាំង ៖ បច្ចុប្បន្នរឿងប្រុសប្រកែកស្រីប្រកាន់ វាស្ទើរក្លាយជាប្រពៃណីទៅហើយ នៅពេល ដែលបែកការណ៍ ពេលគេទាន់ ឬជួនកាលថែមទាំងពពោះទៀតផង ក៏មានទើបមានការប្ដឹងចោទប្រកាន់ថា ចាប់រំលោភ ។ នេះជារឿងគួរពិចារណាទាំងអស់គ្នា ហើយក៏គួរយុវជនវ័យទាំងឡាយចៀសវាងនូវ ពាក្យថា “ទុំមុនស្រគាល” ថ្ងៃនេះគេស្មោះ ថ្ងៃស្អែកគេដោះប្រែថា មិនដែលស្គាល់ពេលនោះហើយ ដែលប្រែក្លាយជាជនជាប់ចោទរហូតមានទោសជាប់គុកច្រវាក់។ ករណីបែបនេះ តួអង្គប្រុសម្នាក់បានចូល ដេកពន្ធនាគារដោយសារការទុកចិត្ដរឿងស្ម័គ្រស្មោះនេះដែរ ។
ពាក់ព័ន្ធនឹងរឿងដូចខាងលើ ជនជាប់ចោទម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពី ថ្ងៃទី២០ ឧសភា ពីបទចាប់រំលោភសេពសន្ថវៈកាលពីថ្ងៃទី១ មេសា ឆ្នាំ២០០៧ នៅនឹងផ្ទះនារីរងគ្រោះ ស្ថិតក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ។ យុវជនជាប់ចោទនេះឈ្មោះទុំ កំសត់ អាយុ២៤ឆ្នាំ ចំណែក នារីរងគ្រោះឈ្មោះវ.ស.ណ អាយុ ២១ឆ្នាំ ។
លោកស្រីវរសេនីយ៍ត្រីប្រាក់ សៅនី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានឱ្យដឹងថា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ មេសា ឆ្នាំ២០០៧ ឪពុកម្ដាយ នារីរងគ្រោះបានភ្ញាក់ពីដំណេក ក៏ឮក្នុងបន្ទប់កូនស្រីមានការជជែកគ្នា ហើយពួកគាត់ក៏ចូលទៅមើល ឃើញកូនស្រីគាត់កំពុងដេកនៅជាមួយឈ្មោះទុំ កំសត់ ហើយក៏ហៅចេញពីមុងមកសួរនាំ រួចក៏បណ្ដេញ ឱ្យទៅផ្ទះវិញ។ កាលណោះមិនបានប្ដឹងប្ដល់អ្វីទេ ដោយខាងប្រុសសន្យាថា នឹងចូលស្ដីដណ្ដឹងរៀបការ តាមប្រពៃណី ។ តែក្រោយមកការរង់ចាំមិនឃើញខាងប្រុសចូលស្ដីដណ្ដឹង ក៏បានទៅសួរនាំ ហើយត្រូវ ខាងប្រុសសុំពន្យារពេលដោយរង់ចាំឆ្នាំក្រោយ ព្រោះឆ្នាំនេះជិតការកូនប្រុសបងម្នាក់ទៅហើយ ដែលបន្ទុក នេះធ្ងន់ណាស់ ។ ក្រោយពីត្រឡប់មកវិញ មិនអាចទុកយូរបាន ទើបឪពុកម្ដាយខាងស្រីសំរេចដាក់ពាក្យ បណ្ដឹងមកប៉ូលិសតែម្ដងទៅ ។
តាមការរៀបរាប់របស់យុវជនទុំ កំសត់ ឱ្យដឹងថា ពួកគេបានស្រលាញ់គ្នាតាំងពីឆ្នាំ២០០៥មកម្ល៉េះ តែកាលណោះពុំបានធ្វើអ្វីផ្ដេសផ្ដាសទេ គឺគ្រាន់តែបានអោបថើបប៉ុណ្ណោះ ។ លុះចូលដល់ដើមឆ្នាំ២០០៧ ពួកគេទាំងពីរនាក់ក៏ជ្រុលជ្រួសបានខ្លួនប្រាណរហូតដល់ទៅ៤ដងឯណោះ ដែលពុំមាននរណាដឹង ក្រៅតែ ពីពួកគេទាំងពីរនាក់នោះទេ ។ ប៉ុន្ដែឪពុកម្ដាយខាងស្រីពុំបានហាមឃាត់ការទៅលេងនៅផ្ទះនោះទេ គឺ អាចចេញចូលបានដូចគ្រួសារតែមួយ។ ក្រោយមកនៅថ្ងៃដែលត្រូវចាប់ខ្លួននោះ រូបគេ (ទុំ កំសត់) បានលបចូលទៅដេកជាមួយនារីជាគូកំណាន់ចិត្ដដូចរាល់ដង ប៉ុន្ដែដោយពីក្បាលព្រលប់ខ្លួនគេបានដើររាំវង់ ដល់យប់ជ្រៅទើបទៅដេក ក៏លង់ដំណេកបន្ដិច ទើបឪពុកម្ដាយគេទាន់បែបនេះ ។ យុវជនកំសត់ បានបន្ថែមថា ក្រោយបែកការណ៍យប់នោះ ខ្លួនក៏បានសន្យាព្រមទាំងឪពុកម្ដាយខ្លួនក៏សន្យាដែរថា នឹងចូល ស្ដីដណ្ដឹងតាមផ្លូវច្បាប់ ។ ប៉ុន្ដែ ក្រោយពីឪពុកម្ដាយខ្លួនមិនព្រមចូលដណ្ដឹងដោយចេះតែសុំពន្យារពេលថា ចាំការបងប្រុសមុនសិន ទើបគេមិនសុខចិត្ដ ហើយត្រឡប់ទៅប្ដឹងតែម្ដង បន្ទាប់ពីទុកពេលអស់ជាច្រើន ថ្ងៃរួចមក ។
ដោយឡែក ភាគីខាងស្រីវិញ បានបដិសេធរាល់ចំលើយរបស់ឈ្មោះទុំ កំសត់ ទាំងអស់ដោយថា ពួកគេ ពុំដែលស្គាល់គ្នាទេ គឺមិនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះឡើយ ហើយឈ្មោះកំសត់បានចូល ទៅចាប់នាងរំលោភតែម្ដង ។ បើទោះជាយ៉ាងណា ក៏ប៉ូលិសបានប្រាប់ថា នាងបានលួចខ្សឹបថា ពិតជា មានទំនាក់ទំនងស្នេហាជាមួយឈ្មោះកំសត់មែន ប៉ុន្ដែការឆ្លើយជាផ្លូវការ គឺឆ្លើយតាមឪពុកម្ដាយបង្ខំតែ ប៉ុណ្ណោះ។ យុវជនកំសត់ត្រូវបានដាក់ពន្ធនាគារនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០០៧ ដើម្បីរង់ចាំការស៊ើប អង្កេតជាក្រោយ ។

Labels: សន្តិសុខ
for this post
Leave a Reply