ស្រវឹងស្រាចូលបនស្រីក្រោយរួមមេត្រីបាន៥នាទី ត្រដរខ្យល់លាចាកលោក
ខេត្ដសៀមរាប ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅលើបង់ក្នុងផ្ទះបនស្រីរកស៊ីផ្លូវភេទមួយកន្លែង បន្ទាប់ ពីបុរសរូបនោះចូលទៅរួមរ័កហើយបានប្រហែល៥នាទី។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង នៅ វេលាម៉ោងប្រមាណជា១២យប់ ថ្ងៃទី២២ ឧសភា នៅម្ដុំផ្សារញ៉ែ ក្នុងភូមិតាផុល ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្ដសៀមរាប ។
តាមរបាយការណ៍ប៉ូលិសប៉ុសិ៍្ដរដ្ឋបាលឃុំស្វាយដង្គុំបានឱ្យដឹងថា បុរសរងគ្រោះមាន ឈ្មោះឆង ឆិល អាយុ ២៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប ចំណែកម្ចាស់បនស្រីឈ្មោះសុខ ម៉ាលី ជាជនជាតិវៀតណាម ។ របាយការណ៍ប៉ូលិស បានបន្ដទៀតថា តាមសាក្សីដែលជាមិត្ដភក្ដិជនរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីបានផឹកស៊ីស្រវឹងតិចៗ ក៏នឹកឃើញចង់ទៅរួមរ័ក ក៏នាំគ្នាចូលបនស្រីខាងលើ ដើម្បី បំពេញកាមតណ្ហា ហើយមិត្ដភក្ដិដែលរងគ្រោះ ក៏បានចូលរួមរ័ករួចក៏ដើរមកអង្គុយលើបង់ខាងមុខបន្ទប់ ក្នុងផ្ទះបនស្រីនោះ ។ មិត្ដរូបនោះបន្ដថា បន្ទាប់ពីរួមរ័កបានប្រហែល៥នាទី ក៏ប្រកាច់ធ្វើភ្នែកសព្រាត ទោះបីពួកគេបាននាំគ្នាជួយធ្វើចលនាឱ្យតែមិនបានប៉ុន្មាននាទីផង ជនរងគ្រោះក៏ផុតដង្ហើមតែម្ដង ។
ជុំវិញការស្លាប់យ៉ាងទាន់ហន់របស់ជនរងគ្រោះឈ្មោះឆង ឆិលនេះ មានមនុស្សជាច្រើនបានយល់ផ្សេងៗគ្នា អ្នកខ្លះយល់ថា បុរសរូបនេះ(ជនរងគ្រោះ) ស្រវឹងស្រាខ្លាំងពេក ហើយកំលាំងខ្សោយពេលរួមដំណេកក៏ ស្ទះដង្ហើមប្រកាច់ស្លាប់ អ្នកខ្លះទៀតយល់ថា ប្រហែលបុរសនេះស្រវឹង ហើយធ្វើអំពើមិនគប្បីនៅពេល រួមរ័ក ធ្វើឱ្យដៃគូស្ដ្រីរកស៊ីផ្លូវភេទអត់មិនបានក៏ប្រើផ្លូវងងឹតតែម្ដងទៅ។ នេះគ្រាន់តែជាការយល់ឃើញ របស់មតិមួយចំនួនតែប៉ុណ្ណោះ សំរាប់ប៉ូលិសជំនាញក្រោយពីធ្វើការពិនិត្យសាកសពរួចបានសន្និដ្ឋានថា បុរសរងគ្រោះរូបនេះបានស្លាប់បាត់បង់ជីវិត ដោយសារតែស្រវឹងស្រាខ្លាំងពេក ហើយទៅរួមរ័ក លុះកំលាំង ខ្សោយនៅតែខំប្រឹងឡើងជណ្ដើរទៅឋានសួគ៌ក៏ស្ទះដង្ហើមស្លាប់ទៅ។ ប៉ូលិសក៏បានស៊ើបរកសាច់ញាតិ ហើយបានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ឆ្លងតាមព័ត៌មាននេះក៏ជាការផ្ដល់នូវគំរូសំរាប់បុរសដែលចូលចិត្ដម្ហូបក្រៅផ្ទះ ត្រូវប្រុងប្រយ័ត្នផងដែរ សូម កុំផឹកស្រាស្រវឹងជោកជាំហើយទៅឆ្លៀតត្រេកត្រអាលផ្លូវភេទឱ្យសោះ ។ ការស្លាប់ក្នុងបនស្រីបែបនេះ បានធ្វើឱ្យគ្រួសារអាម៉ាស់មុខផងដែរ ព្រោះជាកន្លែងមិនគប្បី ។

Labels: ព្រឹត្ដិការណ៍
for this post
Leave a Reply