នាវាចំបាំងកងទ័ពជើងទឹកប្រទេសអូស្ដ្រាលីឈ្មោះអាដឺទ្បែត
ក្រុងព្រះសីហនុ ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ឧសភា នាវាចំបាំងកងទ័ពជើងទឹកប្រទេស អូស្ដ្រាលី មួយគ្រឿងលេខ០១ ឈ្មោះអាដឺឡែត បានចូលចតដល់កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃពីថ្ងៃទី២៣ដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៧។ កងនាវា ចរណ៍កងទ័ពជើងទឹកប្រទេសអូស្ដ្រាលីត្រូវបានទទួលបដិសណ្ឋារកិច្ច នៅឯកំពុងផែក្រុងព្រះសីហនុ ពី សំណាក់លោកឧត្ដមនាវីត្រី ឃុន បូរិន្ទ មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ព្រមទាំងនាយទាហាន នាយទាហានរងកងទ័ពជើងទឹកជាច្រើនរូបទៀត ។
គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ដ្រាលីដឹកនាំដោយលោកមេបញ្ជាការនាវាវរនាវីទោ ្រ។ព ្សឡៅ្វណែ បានចូលជួបពិភាក្សាការងារជាមួយនឹងលោកសាយ ហាក់ អភិបាលក្រុងព្រះសីហនុ ដែលកិច្ច ពិភាក្សានេះបានផ្ដោតជាសំខាន់លើចំណងសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងព្រះរាជា ណាចក្រកម្ពុជា និងប្រទេសអូស្ដ្រាលី។ លោកមេបញ្ជាការនាវាអាដឺឡែតបានមានប្រសាសន៍ឱ្យដឹងថា នាវា កងទ័ពជើងទឹកអូស្ដ្រាលីដែលចូលចតនៅកំពង់ផែក្រុងព្រះសីហនុនេះ ជាប្រភេទនាវាចំបាំងមានបណ្ដោយ ១៣៨,១ម៉ែត្រ ទទឹង១៣,៧ម៉ែត្រ អាចផ្ទុកទម្ងន់បាន៤.១០០តោន មាននាយទាហាន នាយទាហានរង និងកងទ័ពជើងទឹកអូស្ដ្រាលីចំនួន១៨៩នាក់ ដែលចូលរួមក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រ កម្ពុជារយៈពេល៥ថ្ងៃ ពីថ្ងៃទី២៣ រហូតដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៧ ។
Labels: ព្រឹត្ដិការណ៍
for this post
Leave a Reply