សហជីពសំដែងការខកចិត្ដចំពោះការបណ្ដេញកម្មករសំណង់៣៦នាក់
រាជធានីីភ្នំពេញ ៖ សហព័ន្ធសហជីពជាតិកម្ពុជាកម្មករសំណង់ និងព្រៃឈើបានចេញសេចក្ដីថ្លែងការណ៍ របស់ខ្លួនមួយដោយសំដែងនូវក្ដីខកចិត្ដជាខ្លាំង ដោយកាលពីថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០០៧ អ្នកគ្រប់គ្រង ក្រុមហ៊ុន China Central Asia Group (CCAG) ដែលកំពុងចុះកិច្ចសន្យាសាងសង់អគារសណ្ឋាគារ ណាហ្គាបានបញ្ឈប់កម្មករសំណង់ចំនួន៣៦នាក់ដែលជាសមាជិក និង សកម្មជនរបស់សហជីពជាតិកម្ពុជា កម្មករសំណង់ និងព្រៃឈើប្រចាំការដ្ឋានណាហ្គា ។ និយោជកបានយកលេសថា មិនមានការងារធ្វើទៀតទេ ហើយបានបោកបញ្ឆោតឱ្យកម្មករបើកលុយ និងប្រមូលយកកាតរបស់ពួកគាត់ទាំងអស់ ។
សេចក្ដីថ្លែងការណ៍បន្ដថា ហេតុផលដែលនិយោជកអះអាងថា មិនមានការងារវាគ្រាន់តែជាលេសតែ ប៉ុណ្ណោះព្រោះថា តាមការអង្កេតឃើញថា ការងារនៅមានច្រើន ហើយមានកម្មករ-កម្មការិនីជាច្រើនទៀត កំពុងតែបំពេញការងារនៅក្នុងផ្នែកនេះ មិនត្រូវបានបញ្ឈប់ឡើយ ។ ផ្ទុយទៅវិញនិយោជកបានបញ្ឈប់ តែកម្មករណាដែលសកម្មនៅក្នុងចលនាសហជីព និងនៅក្នុងព្រឹត្ដិការណ៍ កូដកម្មកាលពីថ្ងៃទី១៧ និងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០០៧ ប៉ុន្មាននាក់ប៉ុណ្ណោះដែលកូដកម្មនោះធ្វើឡើងដើម្បីទាមទារឱ្យនិយោជក ទទួលយកមេដឹកនាំ និងសកម្មជនសហជីពចំនួន១២នាក់ដែលត្រូវបានបញ្ឈប់ពី ការងារនាថ្ងៃទី១៩ មេសា ២០០៧ ។
សេចក្ដីថ្លែងការដដែលបានចាត់ទុកថា ការបញ្ឈប់កម្មករទាំង៣៦នាក់នោះបានបង្ហាញ នូវការរំលោភដ៏ ធ្ងន់ធ្ងររបស់និយោជកចំពោះកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្មករ កាលពីថ្ងៃទី១៨ ឧសភា ២០០៧ បន្ទាប់ពីកម្មករចំនួនជាង២០០នាក់ បានធ្វើកូដកម្មទាមទារឱ្យនិយោជកទទួលយកមេ ដឹកនាំ និងសកម្មជនសហជីពដែលត្រូវបានបញ្ឈប់ពីការងារកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៧ ឱ្យចូល ធ្វើការវិញ និងការទាមទារកែលំអលក្ខខណ្ឌការងារ៨ចំណុចផ្សេងទៀត។ ការរំលោភលើកិច្ចព្រមព្រៀង ពីសំណាក់និយោជកខាងលើនេះក៏បានបង្ហាញយ៉ាងច្បាស់ នូវការមើលស្រាលចំពោះសមត្ថកិច្ចមូលដ្ឋាន ក៏ ដូចជាការមើលងាយរបស់និយោជកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះថាកិច្ចព្រមព្រៀងខាងលើត្រូវ បានធ្វើឡើង ក្រោមការផ្សះផ្សារបស់ក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ និយោជក កំពុងព្យាយាមបំបែកសំលេងកម្មករមិនឱ្យមានការសាមគ្គីគ្នា គំរាមកំហែងចាប់ដាក់គុក និងបំបិទសិទ្ធិ សេរីភាពរបស់ពួកគាត់ក្នុងការចរចាជាមួយនិយោជក តាមរយៈការផ្លាស់ប្ដូរមុខងារ និងកាត់បន្ថយប្រាក់ ឈ្នួលរបស់កម្មករ កម្មការិនី និងបង្ខំឱ្យកម្មករ កម្មការិនី ធ្វើការលីសែងដែក និងថ្ម ហួសកំរិត និងខុសជំនាញ ។
សហជីពនេះបានស្នើឱ្យក្រសួងការងារធ្វើការដាក់កំហិតលើនិយោជកនៃក្រុមហ៊ុន China Central Asia Group ឱ្យគោរពច្បាប់ស្ដីពីការងារ និងកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា និងបំបាត់ចោលនូវ រាល់ការធ្វើទុក្ខបុកម្នេញគំរាមកំហែងកម្មករ និងលុបបំបាត់ចោលការរើសអើងចំពោះសេរីភាព សហជីព ដែលត្រូវបានធានាដោយច្បាប់ស្ដីពីការងារ និងរដ្ឋធម្មនុញ្ញ ។

Labels: ព្រឹត្ដិការណ៍, សន្តិសុខ
for this post
Leave a Reply