គ្រោងពិភាក្សាសេចក្ដីព្រាងច្បាប់ប្រឆាំងភេរវកម្មខែមិថុនា
រាជធានីភ្នំពេញ ៖ លោកយឹម សុវណ្ណ ប្រធានគណៈកម្មការទី៤របស់រដ្ឋសភាបានមានប្រសាសន៍ថា ច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលស្នើឡើងដោយរាជរដ្ឋាភិបាលបានបញ្ជូនមកដល់រដ្ឋសភាហើយ ដែល ពេលនេះគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភាបានអនុម័តយល់ព្រម បញ្ជូនមកគណៈកម្មការជំនាញរួច រាល់ហើយ។ នៅពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការជំនាញនឹងដាក់ចូលអង្គប្រជុំសភា នៅពេលដ៏ខ្លី ខាងមុខនេះ គឺក្នុងសបា្ដហ៍ទី១ នៃខែមិថុនា ឆ្នាំ២០០៧ ។
លោកយឹម សុវណ្ណ បានបន្ដថា នៅក្នុងដំណាក់កាលទី១ គណៈកម្មការទី៤ បានធ្វើការប្រជុំពិភាក្សាគ្នា រួចរាល់ហើយ។ ក្នុងដំណាក់កាលទី២ យើងបានរៀបចំកិច្ចពិគ្រោះយោ បល់មួយដែលមានអ្នកតំណាងរាស្ដ្រ និងមានអ្នកជំនាញមកពីប្រទេសអូស្ដ្រាលីចូលរួមផ្ដល់អនុសាសន៍ផងដែរ ។ លោកបន្ដថា នៅថ្ងៃទី ២៥ ខែឧសភា គណៈកម្មការជំនាញពិភាក្សាជាមួយតំណាងសង្គមស៊ីវិលបន្ថែម ដើម្បីទទួលបានមតិយោបល់ នឹងអនុសាសន៍ផ្សេងៗទៀត បន្ទាប់មកយើងនឹងរៀបចំដំណាក់កាលចុងក្រោយជាមួយតំណាងរដ្ឋាភិបាល ។
លោកយឹម សុវណ្ណ បានថ្លែងថា ច្បាប់នេះ មាន១៣ជំពូក ១១៣មាត្រា ដោយក្នុងនោះមានកំណត់ នូវទោសព្រហ្មទណ្ឌកំរិតធ្ងន់ ដោយបែងចែកទៅតាមកម្រិតនៃទោស និងប្រភេទនៃការប្រព្រឹត្ដ ។ លោកបន្ដថា មានដូចជាការប្រព្រឹត្ដនៅលើយន្ដហោះ លើនាវាការដាក់គ្រាប់បែកបំផ្ទុះនៅលើដីគោក ក្នុងអគារសាធារណៈ ការកំណត់ក៏ទៅតាមនេះ រហូតដល់ទោសដាក់គុកមួយជីវិត ឬក៏មាន សំណងជម្ងឺចិត្ដ ដោយសារតែប្រទេសយើង គ្មានទោសប្រហារជីវិត ។
លោកជាម យៀប ប្រធានគណៈកម្មការទី២របស់រដ្ឋសភា និងជាសមាជិកអចិន្ដ្រៃយ៍ រដ្ឋសភាបានមាន ប្រសាសន៍ថា ដោយប្រទេសកម្ពុជាជាសមាជិកពេញសិទ្ធិនៃប្រទេសអាស៊ាន និងសមាជិកអង្គការ សហប្រជាជាតិ ហើយបច្ចុប្បន្នអំពើភេរវកម្មអន្ដរជាតិកំពុងតែរីកដុះដាលក្ដៅគគុក នៅគ្រប់តំបន់ទាំងអស់ នោះ ដូច្នេះប្រទេសកម្ពុជាចាំបាច់ត្រូវតែមានច្បាប់មួយស្ដីអំពីការបង្ក្រាបអំពើភេរវកម្មជាតិក្ដី-អន្ដរជាតិក្ដី កុំឱ្យមានទាស់ និងស្របទៅតាមប្រទេសយើងដែលជាសមាជិក នៃប្រទេសអាស៊ីអាគ្នេយ៍ផង និង ក្នុងសាកលលោកផង ។
លោកឯក សំអុល ប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភាបានមានប្រសាសន៍ថា ច្បាប់នេះកំពុងស្ថិតនៅ ក្នុងដៃគណៈកម្មការជំនាញរបស់លោកយឹម សុវណ្ណ នៅឡើយ ។ លោកបន្ដថា “ស្ថានទូតអាមេរិកក៏គេបាន ទូរស័ព្ទមកសាកសួរលោកដែរជុំវិញបញ្ហាច្បាប់ប្រឆាំងអំពើភេរវកម្មនេះ” ។ តែលោក យឹម សុវណ្ណ បានគូ សបញ្ជាក់ថា បើសិនជាមិនមានការប្រទាំងប្រទើសគ្នាទេ ការពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល នឹង ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ។ លោកបន្ដទៀតថា “យើងនឹងបញ្ចូលទៅក្នុងសភាពេញអង្គ នៅពេលដ៏ខ្លីខាងមុខ” ។
Labels: នយោបាយ
for this post
Leave a Reply