ក្រុមក្មេងស្ទាវជិះម៉ូតូដេញកាប់គ្នាមុខប៉ុសិ៍្ដប៉ូលិស
ក្រុមស្ទាវធ្វើអ្នកលេងនៅតំបន់ប៉ោយប៉ែត (រូបថត កោះសន្តិភាព)
ខេត្ដបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ៤នាក់ត្រូវបានកំលាំងប៉ូលិសប៉ុសិ៍្ដរដ្ឋបាលឃុំប៉ោយប៉ែត ធ្វើការ ឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូ២គ្រឿង ដេញកាប់ចាក់គ្នានៅនឹងមុខប៉ុសិ៍្ដប៉ូលិសប៉ោយប៉ែត ។ ហេតុ ការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ឧសភា កន្លងទៅ នៅតាមទីសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅ ។
លោកអនុសេនីយ៍ត្រីសូយ សំណាង នាយរងប៉ុសិ៍្ដរដ្ឋបាលប៉ោយប៉ែតបានឱ្យដឹងថា ក្រុមក្មេងស្ទាវដែល ត្រូវបានឃាត់ខ្លួននោះ មាន១-ឈ្មោះសូវ ប៊ុនឆាយ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះសូវ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះសូវ ប៊ុនផេង ភេទប្រុស អាយុ ២៥ឆ្នាំ ទាំង៣នាក់នេះជា បងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បានព្រួតគ្នាដេញវាយកាប់ចាក់លើយុវជន ម្នាក់ទៀតឈ្មោះសៀង សាន អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ជាអ្នករត់ ម៉ូតូឌុបនៅតំបន់ប៉ោយប៉ែត នោះ ។
លោកនាយរងប៉ុសិ៍្ដឱ្យដឹងទៀតថា ទំនាស់គ្នានេះបើតាមការឱ្យដឹងពីឈ្មោះសៀង សាន ថា គេពុំដែលធ្លាប់ មានទំនាស់ពាក្យសំដី ឬ វិវាទអ្វីជាមួយបងប្អូនត្រកូលសូវនោះទេ ហើយមុនពេលកើតហេតុនោះ រូបគេបាន ទៅអង្គុយផឹកកាហ្វេក្នុងហាងមួយនៅជិតផ្សារអគ្គ រួចបានសម្លឹងមើលមុខពួកគេ ទើបធ្វើឱ្យពួកគេព្រួតគ្នា ដេញវាយកាប់ចាក់តែម្ដង គឺជិះម៉ូតូតាមរហូតមកដល់មុខប៉ុសិ៍្ដប៉ូលិស ហើយក៏ត្រូវឃាត់ខ្លួនទាំងអស់គ្នា បែបនេះ ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការប៉ូលិសស្រុកអូរជ្រៅបានឱ្យដឹងថា ចំពោះករណីបង្កជំលោះរបស់ ក្រុមក្មេងពាលទាំងនេះ កំលាំងប៉ូលិសរបស់លោកនឹងមិនអត់អោនឱ្យបានទេ ព្រោះពួកគេបង្កការអុកឡុក នៅតាមទីសាធារណៈធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយម្យ៉ាងនៅនឹងមុខប៉ុសិ៍្ដប៉ូលិសទៀតផង ដែលពួកគេហាក់ដូចជាគ្មានញញើតសមត្ថកិច្ចបន្ដិចឡើយ ។ ដូច្នេះត្រូវតែកសាងសំណុំរឿងបញ្ជូនទៅ តុលាការឱ្យពួកគេមានការរាងចាល ដើម្បីឈានទៅលុបបំបាត់ក្រុមក្មេងពាល និងបងតូចបងធំតាម បទបញ្ជា និងការណែនាំរបស់លោកស្នងការ។ (អត្ថបទ កោះសន្តិភាព)
Labels: សន្តិសុខ
for this post
Leave a Reply