<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ភី សុ​ភ័ស្ស បាត់​មុខ​យូរ​ជួប​អ្នក​ឡើង​កូដ លួ​ន សុខ​ខេ​ង

រាជធានី​ភ្នំពេញ ៖ ជ័យ កំសត់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡា​កង​យោធពល​ខេ​ម​ភូមិន្ទ ត្រូវ​បាន​ផ្គូផ្គង ឱ្យ​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ជាមួយ​សំណាង ដេ​នី អ្នក​ប្រដាល់​ក្លឹ​ប​ខេ​ម​បុ​ក្ស នៅ​សង្វៀន ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍ CTN នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ មិថុនា ខាង​មុខ​នេះ ។​

កំសត់ និង​ដេ​នី ធ្លាប់​មានឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម កាលពី​លើក​មុន ប៉ុន្ដែ​ពុំ​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​នៅឡើយ ដោយសារ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ពូ​ល ផ្សេង​គ្នា​។ ម្យ៉ាងទៀត​អ្នក​ទាំង​២ ត្រូវ​ធ្លាក់​នៅ​ក្នុង​វគ្គ​ប្រកួត​ជំ​រុះ​វិល​ជុំ​ដូច​គ្នា គឺ​មិន​បាន​ឡើង​មក​ប្រកួត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ ។ ដោយឡែក​ការ​ធ្លាក់​របស់​ដេ​នី នា​ពេល​នោះ ដោយសារ​គេ​មាន បញ្ហា​របួស​ដៃស្ដាំ មិន​អាច​ប្រកួត​កើត ហើយ​ត្រូវការ​ព្យាបាល​រយៈពេល​យូរ ប៉ុន្ដែ​បច្ចុប្បន្ន​របួស​នោះ បានជា​សះស្បើយ​ហើយ ទើប​ហ៊ាន​ឡើង​មក​ប្រកួត​សា​ជា​ថ្មី​ម្ដងទៀត ។ ទោះបី​យ៉ាងណា រវាង​កំសត់ និង ដេ​នី នៅ​តែ​មិន​អាច​សន្និដ្ឋាន​ពី​លទ្ធផល​ទុកជា​មុន​បាន​ឡើយ ព្រោះ​ពួក​គេ​ទាំង​២​នាក់​ខាន​ឡើង​សង្វៀន យូរ​គួរសម​ដែរ មិនដឹង​ថា អ្វីៗ​អាច​ប្រែប្រួល​កំរិត​ណា​នោះ​ទេ ។​

លួ​ន សុខ​ខេ​ង ក្លឹ​ប​សិង្ហ​កីឡា ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ជាមួយ​ភី សុ​ភ័ស្ស អ្នក​ប្រដាល់​នៃ​ក្លឹ​ប​ពន្លឺ​ថ្មី​ខេត្ដបាត់ដំបង ។ មួយ​រយៈ​ចុង​ក្រោយ​នេះ សុខ ខេ​ង មាន​យីអ៊ុន​ឡើង​ខ្លាំង​ណាស់ ព្រោះ​គេ​ទទួល​បាន​ជោគជ័យ​ជា​បន្ដបន្ទាប់ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ ថ្មីៗ​នេះ សុខ​ខេ​ង បាន​យកឈ្នះ​ពិន្ទុ សា​រឹម វុ​ទ្ធី អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ដោយនៅ​ក្នុង​ទឹក​ទី​២ សុខ ខេ​ង បាន​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​វុ​ទ្ធី រហូត​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ ២​លើក​ទៀត​ផង​។ ចំណែក​សុ​ភ័ស្ស​វិញ អាច​ចាត់​ទុក​ថា ជា​រៀមច្បង ព្រោះ​គេ​មាន​ប្រវត្ដិ​ប្រកួត​យូរ មក​ហើយ ក្បាច់គុន​របស់​អ្នក​ប្រដាល់​រូប​នេះ ក៏​មិនធម្មតា​ដែរ ទាំង​ស្នៀត​ទាត់ ជង្គង់ ឬ​កែង​ធ្វើ​ឱ្យ​អ្នក ស្នេហា​វិស័យ​កីឡាប្រដាល់​ទទួលស្គាល់​រូបគេ​គ្រប់ៗ​គ្នា ។ ប៉ុន្ដែ​សុ​ភ័ស្ស ត្រូវ​បាត់​មុខ​មួយ​រយៈ​យ៉ាង​យូរ មិនដឹង​ថា តើ​គេ​អាច​រក្សា​វិជ្ជា​គុន​បាន​ល្អ​ដូច​ពី​ពេល​មុន ឬ​យ៉ាងណា​នោះ​ទេ​? គូ​នេះ​ក៏​មិន​អាច​ទស្សន៍​ទាយ លទ្ធផល​ទុកជា​មុន​បាន​ដែរ គ្រាន់តែ​ដឹង​ថា ពិតជា​ធ្វើ​ឱ្យ​មានការ​ជក់ចិត្ដ​មិន​ខាន ។​

អេ សុវត្ថិ​ឌី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ជាមួយ ឯម វុ​ត្ថា ក្លឹ​ប​គ្រុឌ​មាន​ជ័យ ។ សុវត្ថិ​ឌី និង​វុ​ត្ថា ជា​អ្នក​ប្រដាល់​ស៊េរី​ថ្មី​ដូច​គ្នា ប៉ុន្ដែ​ក្បាច់គុន របស់​ពួក​គេ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ឡើយ ។ សុវត្ថិ​ឌី ប្រកួត​ចុង​ក្រោយ​បាន​យកឈ្នះ​ពិន្ទុ ចេ​ង រិ​ទ្ធី មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា រីឯ​វុ​ត្ថា​វិញ ក៏​មិនធម្មតា​ដែរ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​បាន​ឡើង​សង្វៀន ញឹកញាប់​ដូច​សុវត្ថិ​ឌី​ទេ ហេតុនេះ​ហើយ​ទើប​មជ្ឈដ្ឋាន​អ្នកលេង​ភ្នាល់​លុយ​ក្រៅ​សង្វៀន មាន​ជំនឿ​ចិត្ដ លើ​សុវត្ថិ​ឌី ច្រើន​ជាង ។​

ជាម អា​ដាំ ក្លឹ​ប​ឃ្លាំងមឿង ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម​ជាមួយ​យិ​ន យឿ​ន ក្លឹ​ប​តា​ព្រហ្ម មាន​ជ័យ​។ តាម​ការ​ស្រាវជ្រាវ​ពី​ប្រវត្ដិ​ប្រកួត អា​ដាំ​ជា​សិស្ស​ប្អូន ព្រោះ​យិ​ន យឿ​ន ជា​អ្នក​ប្រដាល់ ជើង​ចាស់ ធ្លាប់​មានឈ្មោះ​ជា​យូរ​មក​ហើយ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​មានការ​វិវឌ្ឍន៍​វិជ្ជា​គុន​ប៉ុន្មាន ទេ ដូច្នេះ​ការ​មក​ប៉ះ​ជាមួយ​អា​ដាំ​ជា​សិស្ស​ប្អូន​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា អាច​យកឈ្នះ​នោះ​ដែរ ។​

ផល សីហា ក្លឹ​ប​យុវជន​អង្គរ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ​ម៉​ន សំណាង ក្លឹ​ប​ព្រែក ឯង​កីឡា ។ ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​សាកល ជា ហេង ក្លឹ​ប​ពន្លឺ​ខេមរា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ ទម្ងន់​៥១​គីឡូក្រាម​ជាមួយ​ខុន រ​ដ្ឋា ក្លឹ​ប​កងរថក្រោះ​។ រីឯ ម៉ាក់ សា​មឿ​ន មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ ពេជ្រ សីហា ក្លឹ​ប​តា​ខ្មៅ​មាន​រឹទ្ធិ ខេត្ដកណ្ដាល ។​

Labels:

 
 

ក្រុមហ៊ុន KTC កូរ៉េ​ចុះហត្ថលេខា​ជួយ​ឧបត្ថម្ភ​បាល់ទាត់​ជំរើសជាតិ​​ជួយ​រយៈពេល​៣​ឆ្នាំ ក្នុង​១​ឆ្នាំ ១០៥,៦០០​ដុល្លារ និង​ជួល​គ្រូបង្វឹក​កូរ៉េ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ Korean Technology Company ហៅ​ជា​អក្សរ​កាត់​ថា KTC បាន​សន្យា​ជួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ដល់​ក្រុម បាល់ទាត់​ជំរើស​ជាតិខ្មែ​រយៈពេល​៣​ឆ្នាំ​ក្នុង​១​ឆ្នាំ​ចំនួន​១០៥.៦០០​ដុល្លារ​សហរដ្ឋអាមេរិក ។ កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ នៅ​ឯ​ទីបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​យប់​ថ្ងៃ​ពុធ ទី​៦ ខែមិថុនា ឆ្នាំ​២០០៧ ដែល​ខាង​ភាគី​កម្ពុជា​មាន លោក ឧត្ដមសេនីយ៍ឯក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ បាល់ទាត់​កម្ពុជា និង​ខាង​ភាគី​កូរ៉េ​មាន​លោក KIM MYUNG IL ជា​ប្រធាន​ក្រុមហ៊ុន KTC តែ​ម្ដង ។​

លោក KIM MYUNG IL មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ចំណាយ ថវិកា​ជួយ​ដល់​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ ហើយ​ជំនួយ​នេះ​មិន​ត្រឹមតែ​មាន​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ នេះ​ទេ គឺ​ក្រុមហ៊ុន​របស់​លោក​បាន​ចំណាយ​ទឹកប្រាក់​ក្នុង​១​ឆ្នាំ​ជាង​១០​ម៉ឺន​ដុល្លារ​ពីលើ​ថែម​ទៀត ដើម្បី ជួល​គ្រូ​កូរ៉េ​ឱ្យមក​ជួយ​បង្ហាត់​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក KIM MYUNG IL បាន​សន្យា​ថា លោក​នឹង​ត្រៀម​ជួយ​ដល់​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ​ណា ដែល​មាន​ទេព​កោសល្យ​ល្អ​ដើម្បី​បញ្ជូន​ទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កូរ៉េ ទៀត​ផង ។​

លោក​ឧត្ដមសេនីយ៍ឯក​សៅ សុខា បាន​សំដែង​នូវ​ក្ដី​រំភើប និង​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន KTC ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ក្រុមកីឡា​បាល់ទាត់​ជំរើសជាតិ​កម្ពុជា ហើយ​លោក​បាន​ជូនពរ​ដល់ ក្រុមហ៊ុន​របស់​លោក KIM MYUNG IL ផង​ដែរ​ដោយ សូម​ឱ្យ​ក្រុមហ៊ុន​មានដំណើរ​ការ​រីក​ចំរើន​ជា រៀង​រហូត​។ លោក​ឧត្ដមសេនីយ៍​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ភាគី​កូរ៉េ​ទៀត​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា​កន្លង​មក មានការ​ខ្វះខាត​ថវិកា​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​ហ្វឹកហាត់​មិន​បាន​ល្អ ។ ពេល នេះ​លោក​សង្ឃឹមថា ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​នឹង​មានការ​ឈាន​ឡើង​មួយ​កំរិត​ថែម​ទៀត ។ ចំពោះ ថវិកា​ដែល​ក្រុមហ៊ុន KTC ជួយ​ឧបត្ថម្ភ​មកនេះ ក្រៅពី​ការ​ចាយវាយ​ទៅ​លើ​ការងារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ ជាមួយ​ក្រុមបាល់ទាត់​ជំរើសជាតិ​ខ្មែរ​នោះ ក៏​អាច​មាន​ផ្ដល់​ជា​ប្រាក់ខែ​បើក​ឱ្យ​កីឡាករ​បាល់ទាត់​ជំរើសជាតិ ខ្មែរ ក្នុង​ម្នាក់​ជាង​១០០​ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​សហព័ន្ធ បាល់ទាត់​កម្ពុជា​បាន​ធ្វើការ​សំណូមពរ​ឱ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជំរើសជាតិ​ខ្មែរ​ទាំងអស់​ធ្វើ​យ៉ាងណា ចាប់ ពី​ថ្ងៃនេះ​តទៅ​ត្រូវ​ខិតខំ​ធ្វើការ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ដែល នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

Labels:

 
 

កីឡាករ ភុំ សា​រ៉ា​យ ចាញ់​មិន​អស់ចិត្ដ​សុំ​សងសឹក

រាជធានី​ភ្នំពេញ ៖ ភុំ សា​រ៉ា​យ អ្នក​ប្រដាល់​នៃ​ក្លឹ​ប​រាជសីហ៍​ខេត្ដបន្ទាយមានជ័យ​បាន​ប្រកាស​សុំ​ឡើង ប្រកួត​សងសឹក​ជាមួយ​ពេជ្រ សុ​ផា​ន់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ជា​ថ្មី​ម្ដងទៀត នៅ​លើ​សង្វៀន​ប៉ុ​សិ៍្ដ​លេខ​៥​នា​ថ្ងៃអាទិត្យ ទី​១០ មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ប្រកួត​ចាញ់ ពិន្ទុ​ពេជ្រ សុ​ផា​ន់ យ៉ាង​ប្រផិតប្រផើយ​កាលពី​សបា្ដហ៍​មុន​មក ។

​សម្រាប់​អ្នក​ទស្សនា​ភាគច្រើន​គេ​នៅ​តែ​មិនសូវ​មាន​ជំនឿ​លើ​សា​រ៉ា​យ​ដដែល ព្រោះថា សា​រ៉ា​យ​កំលាំង​ស៊ុ​ហ្វ របស់​គេ​មិនសូវ​ជា​ខ្លាំង​ដូច​មុន​ទៀត​ឡើយ ព្រោះ​ការ​ជួប​សុ​ផា​ន់​លើក​មុន សា​រ៉ា​យ​វ៉ៃ​បាន​ល្អ​បំផុត​ត្រឹម ទឹក​ទី​៣​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ សុ​ផា​ន់ មានឱកាស​វាយ​សំរុក​តាម​ចិត្ដ​រហូត​ដល់​ថ្នាក់​សា​រ៉ា​យ មិន​អាច​មានឱកាស​តដៃ​បាន​នៅ​ក្នុង​ទឹក​ទី​៤ និង​ទី​៥​។ សា​រ៉ា​យ​ជា​អ្នក​ប្រយុទ្ធ​ដែល​មានចិត្ដ​សឿង ហើយ កំលាំង​ដៃ​របស់​គេ​ខ្លាំង បើ​បណ្ដោយ​ឱ្យ​វាយ​ត្រូវ​ផ្ទួនៗ​គ្នា​នោះ ច្បាស់​ជា​វង្វេង​ហើយ ប៉ុន្ដែ​ទោះជា​យ៉ាងណា ពេល​នេះ​កំលាំង​ស៊ុ​ហ្វ​របស់​គេ​មានការ​ស្រុត​ចុះ​ជាង​មុន​ឆ្ងាយ មិន​ដូច​សុ​ផា​ន់​ឡើយ ដែល​គេ​មានកំ​លាំង ស៊ុ​ហ្វ​បរិបូរណ៍​និង​ល្បិច​ប្រយុទ្ធ​ខ្ពស់ ទោះជា​វ៉ៃ​ដល់​ទឹក​ទី​៥​ក៏​មិន​ងាយ​ហត់​ដែរ ។ តែ​ចំពោះ​ការ​ប្រកួត លើក​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​សា​រ៉ា​យ​មានឱកាស​សងសឹក​បាន​សំរេច​ឬ​ក៏​អត់​នោះ​ទេ ។​

យឹ​ម ឌៀប អ្នក​ប្រដាល់​របស់​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ​ត្រូវ​ជួប​ប្រកួត​ជាមួយ​សិង្ហ សា​វ៉​ន ក្លឹ​ប​សិង្ហ​កីឡា ។ រវាង​គូ​នេះ ក៏​ជា​អ្នក​ប្រដាល់​ដែល​មាន​ប្រវត្ដិ នៅ​លើ​សង្វៀន​មិនធម្មតា​ដែរ ។ យឹ​ម ឌៀប មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ​បំផុត ប៉ុន្ដែ​ចរិត​របស់​គេ​ឆាប់​ខឹង ឆាប់​ច្រឡោត​បន្ដិច នៅ​ពេល​ណា​ដែល​គូប្រកួត វ៉ៃ​ត្រូវ​ឈឺ ក៏​ស្ទុះ​ទៅ​វាយ​តបត​វិញ​ឱ្យ​ទាន់ចិត្ដ ដែល​ប្រការ​នេះ​គូប្រកួត​អាច​ឆក់​យក​ឱកាស​ផ្ដួល ឬ​វាយ ចំ​គោលដៅ​បាន ។ ប៉ុន្ដែ​ការ​មក​ប៉ះ​ជាមួយ​សា​វ៉​ន​លើក​នេះ​ប្រហែលជា​គ្មាន​បញ្ហា​ឡើយ ទោះបីជា​គេ​មិន ធ្លាប់​បាន​ជួប​គ្នា​ពី​មុន​មក​ក្ដី ។ សា​វ៉​ន​មាន​ថ្វីដៃ​ប្រយុទ្ធ​ល្អ​គ្រាន់បើ ប៉ុន្ដែ​ចិត្ដ​របស់​គេ​មិនធំ​ទេ ។ ម្យ៉ាង វិញទៀត​គេ​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ម្នាក់​ប៉ុណ្ណោះ បើសិនជា​ចង់​ធ្វើការ​បង្ក្រាប​ឬ​តតាំង​ជាមួយ យឹ​ម ឌៀប នោះ​ប្រហែលជា​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ ។​

សុខ ហ្គា​ណា ជា​អ្នក​ប្រដាល់​ជើង​ចាស់ ធ្លាប់​មានឈ្មោះ​បោះ​សំលេង​គ្រាន់បើ​ពី​មុន​មក តែ​បាន​បាត់​មុខ ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ ពេល​នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ ការ​ប្រកួត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ជួប ប្រកួត​ជាមួយ អ៊ឹម ដា​រ៉ា សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ។ ហ្គា​ណា​ជា​អ្នក​ប្រដាល់​ចាស់វស្សា ចំណែកឯ​ដា​រ៉ា​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​ដែល​ទើបតែ​លេចមុខ​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។ ប៉ុន្ដែ​មិន អាច​មើល​ស្រាល​លើ​គេ​បាន​ឡើយ​ព្រោះថា ហ្គា​ណា​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូរ​មក​ហើយ មិនដឹង​ថា​ថ្វីដៃ ប្រយុទ្ធ​របស់​គេ​គួរ​ឱ្យ​ទុកចិត្ដ​ដូច​មុន​ទៀត​ឬ​យ៉ាងណា​នោះ​ទេ ។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ អ្នក​ខ្លាំង​ឬ ខ្សោយ​នោះ​គេ​នៅ​មិន​ទាន់​ហ៊ាន​ធ្វើការ​អះអាង​ទុក​មុន​បាន​ឡើយ ទាល់តែ​ចាំ​ដល់​ថ្ងៃ​ប្រកួត​មក​ដល់​សិន​ទើប អាច​ដឹង​បាន ។ តើ​ហ្គា​ណា​អាច​លុប​បំបាត់​ពាក្យ​ថា រលក​ក្រោយ​ច្រាន​រលក​មុខ​បាន​ទេ​?

ក្រៅពី​គូ​ខ្លាំងៗ​ខាងលើ​ក៏​មាន​គូ​ជើង​ថ្មី​ជា​ច្រើន​គូ​ទៀត​ដូច​ជា​កីឡាករ​កែវ គឹ​ម​ឌៀ​ន ក្លឹ​ប​តា​ព្រហ្ម​មាន​ជ័យ ជួប​ប្រកួត​ជាមួយ​ឡុ​ង ឡាំ​ដា ក្លឹ​ប​សាល​វ័​ន្ដ ។ សូ​យ ភី​រម្យ ក្លឹ​ប​តេ​ជោ​អូ​ដឹ​ម ជួប​ប្រកួត​ជាមួយ​ឯម ប៊ុ​ន​យី ក្លឹ​ប តា​ព្រហ្ម​មាន​ជ័យ ។​

Labels:

 
 

ក្រុមហ៊ុនខេមឈីនជួយឧបត្ថម្ភកីឡាករប្រដាល់សាកលអាជីព៣រូប

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​នូវ​វិស័យ​កីឡា ក្នុង​ព្រះរាជាណាចក្រ កម្ពុជា ជា​ពិសេស​កីឡាប្រដាល់ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​នោះ ក្រុមហ៊ុន ខេ​ម​ឈី​ន ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត និង​លើ​តុ​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកួត កីឡាប្រដាល់​សាកល​អាជីព​កម្ពុជា​។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០០៧ នេះ​តទៅ​រហូត​ដល់​បុណ្យអុំទូក​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ ។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​កម្មវិធី​ក៏​នឹង មានការ​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពី​សំណាក់​កីឡាករ​ជាតិ និង​កីឡាករ​អន្ដរជាតិ ដែល​មាន កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​ជា​ច្រើន​រូប​ទៀត ។ តាម​រយៈ​កម្មវិធី​នេះ យើង​សង្ឃឹមថា វិស័យ​កីឡាប្រដាល់ របស់​ព្រះរាជាណាចក្រ​កម្ពុជា នឹង​កាន់តែ​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ក្នុង​ប្រទេស ក៏​ដូច​ជា​នៅ​លើ​ឆាក អន្ដរជាតិ ។

​ដូច្នេះ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទស្សនា និង​លើកទឹកចិត្ដ​ដល់​កីឡាករ​ប្រដាល់​របស់ យើង ក៏​ដូច​ជា​កីឡាករ​អន្ដរជាតិ​ដែល​បាន​ចូលរួម​ការ​ប្រកួត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឱ្យ​បាន​ច្រើន កុះករ ។

គួរ​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា កម្មវិធី​នេះ​ក្រុមហ៊ុន​ខេ​ម​ឈី​ន​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​ចំនួន ៣​នាក់ គឺ​លោក​ជ័យ កុសល​, លោក​បឺត ខាំ និង​លោក​ពេជ្រ សីហា រួម​ទាំង​គ្រូបង្វឹក​ម្នាក់​ផង​ដែរ ឱ្យ​ទទួល​បាន​នូវ​ការ​ហ្វឹកហាត់​ក្បាច់​ប្រដាល់​សាកល​សំរាប់​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្ដរជាតិ ដោយ ក្រុមហ៊ុន​បាន​ផ្ដល់​ទាំង​ការ​ហូប​ចុក​ការ ស្នាក់​នៅ និង​ការ​ហ្វឹកហាត់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ទទួល បាន​នូវ​ការ​ហាត់​ក្នុង​កំរិតស្ដង់ដា​អន្ដរជាតិ ពីព្រោះ​ថា​កន្លង​មក បើ​ទោះបីជា​កីឡាករ​កម្ពុជា​ធ្លាប់​បាន​ឆ្លង កាត់​ការ​ប្រកួត និង​មានបទពិសោធន៍​ច្រើន​ទៅ​ហើយ​ក្ដី ប៉ុន្ដែ​កីឡាករ​កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​នូវ​ការ​ហ្វឹក ហាត់​ក្នុង​កំរិតស្ដង់ដា​អន្ដរជាតិ​នោះ​ទេ ។ ដូច្នេះ​នៅ​ពេល​ដែល​កីឡាករ​ប្រដាល់​ទាំង​៣​នាក់​ទទួល បាន​នូវ ការ​បណ្ដុះបណ្ដាល​រួច ហើយ​ក្រុមហ៊ុន​ខេ​ម​ឈី​ន​សង្ឃឹមថា កីឡាករ​ប្រដាល់​ទាំង​៣​រូប​នេះ ពិតជា​មិន​ធ្វើ​ឱ្យ ក្រុមហ៊ុន​ខេ​ម​ឈី​ន​អស់សង្ឃឹម​នោះ​ទេ គឺ​ពួក​គេ​នឹង​នាំ​មក​នូវ​ជ័យ​ជំនះ​ជា​មិន​ខាន ។

គួរ​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា កីឡាករ​ទាំង​៣​រូប​ខាងលើ​នេះ​គឺជា​កីឡាករ​ប្រដាល់សេរី តែ​ក្រុមហ៊ុន​ឧបត្ថម្ភ ឱ្យ​ពួក​គេ​ក្លាយជា​អ្នក​ប្រដាល់​សាកល​វិញ ។

Labels:

 
 

សមាសភាពប្រដាល់នៅប៉ុស្ដិ៍លេខ ៥ ថ្ងៃសុក្រ

រាជធានី​ភ្នំពេញ ៖ សេន ប៊ុ​ន​ថេ​ន អ្នក​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ បាន​ណាត់​ម៉ី សុភាព ជា​ម្ចាស់​ជើងឯក CTN ទំងន់​៦៣,៥​គីឡូក្រាម មក​ពី​ក្លឹ​ប​សិង្ហ​កីឡា ដើម្បី​ប្រកួត​គ្នា នៅ​លើ​សង្វៀន​ប៉ុ​សិ៍្ដ​លេខ​៥​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​៨ មិថុនា ខាង​មុខ​នេះ ។​


គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា ប៉ុន្ដែ​សំរាប់​ប៊ុ​ន​ថេ​ន​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូរ​មក​ហើយ ហើយ​ការ​លេចមុខ​របស់​គេ​នៅ​លើ​សង្វៀន​ម្ដងនេះ​មិន​ទាន់​ដឹង​ថា តើ​ថ្វីដៃ​ប្រយុទ្ធ​របស់​គេ​នៅ​ល្អ​ដូច​កាល ពី​មុន ឬ​យ៉ាងណា​នោះ​ទេ ។ ការ​មក​ប៉ះ​ជាមួយ​សុភាព​លើក​នេះ គេ​មិន​អាច​ធ្វើការ​វាយតំលៃ​ទុក​មុន​ទេ ពីព្រោះ​សុភាព​មិនមែន​ជា​អ្នក​ប្រដាល់​ជើង​អន់​ដែល​ងាយស្រួល​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ ។ ប៊ុ​ន​ថេ​ន មាន ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​កែង​ល្អ ដែល​ពេល​វាយ​ចេញ​ម្ដងៗ គឺ​ច្រើន​តែ​មាន​ប្រសិទ្ធភាព ។​


ចំពោះ​សុភាព​វិញ​មួយ​រយៈ​មកនេះ គេ​ពិតជា​មិនធម្មតា​ឡើយ ហើយ​ទឹកចិត្ដ​របស់​គេ​ក៏​ត្រជាក់​ដែរ មិន​ងាយ​ច្រឡោតខឹង​ផ្ដេសផ្ដាស់​នោះ​ទេ ។ អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​និយាយ​ថា ប៊ុ​ន​ថេ​ន ដែល សុំ​ឡើង​ប្រកួត​ជាមួយ​សុភាព​នេះ គឺ​មានការ​ប្រថុយប្រថាន​ពេក​ហើយ ។​


អេ អូត ក្លឹ​ប​អេ​ភូ​ថង​ទន្លេបាសាក់ នឹង​ឡើង​ប្រកួត​ជាមួយ​ឡុ​ង សុ​ផាត មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា ។ រវាង​គេ ទាំង​២​នេះ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា ប៉ុន្ដែ​សំរាប់​អេ អូត​មួយ​រយៈ​នេះ​គេ​ឧស្សាហ៍​ឃើញ​មានមុខ នៅ​លើ​សង្វៀន​ញឹកញាប់​ជាង​សុ​ផាត ដូច្នេះ​សុ​ផាត​មិន​ខុស​ពី​អ្នក​ប្រដាល់​ជើង​ថ្មី​ប៉ុន្មាន​ឡើយ​។​


វ៉ែន សា​ខន ក្លឹ​ប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡុ​ង បូ​ឡា ក្លឹ​ប​ពន្លឺ​នេ​អុង​។ គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​គ្នា ប៉ុន្ដែ​ពួក​គេ​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូរ​ក្រែល​មក​ហើយ​។ ការ​ជួប​គ្នា​រវាង​គេ​ទាំង​២​លើក​នេះ អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​ពី​ការ​ចាញ់​ឈ្នះ​ទុក​មុន​បាន​ទេ គឺ​មាន​តែ​រង់ចាំ​ថ្ងៃ​ប្រកួត​មក​ដល់​សិន​ប៉ុណ្ណោះ ទើប​អាច​ដឹង​បាន ។​
​ចាន់ សំរិត ក្លឹ​ប​តោ​មាស ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​សាកល​ជាមួយ​ចេ​ង រិ​ទ្ធី​កុសល ក្លឹ​ប​ជើង​ទឹក វាយ​លើគោក​។ ឯ​រិ​ទ្ធី រស្មី ក្លឹ​ប​ពន្លឺ​មាន​រឹទ្ធិ ត្រូវ​ជួប​ប្រកួត​ជាមួយ​រាជសីហ៍ បញ្ញា ក្លឹ​ប​សំរែក​រាជសីហ៍ បង្ក្រាប​គ្រឿងញៀន ។​

Labels:

 
 

ការប្រកួតជំរុះខ្សែក្រវាត់ K cement

លទ្ធផល​ប្រកួត​នៅ CTN
​រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ក្បាច់​ខ្មែរ​បុរាណ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស ប្រភេទ ទំងន់​៦០​គីឡូក្រាម និង​៦៣,៥​គីឡូក្រាម នៅ​ស្ថានីយទូរទស្សន៍​ប៉ុ​សិ៍្ដ CTN កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​៣ មិថុនា​កន្លង​មកនេះ ជា​លទ្ធផល​ឡៅ ស៊ី​ណាត មក​ពី​ក្លឹ​ប​កងពលតូច​ឆត្រយោង​៩១១ បាន​យកឈ្នះ​ពិន្ទុ នួន មុន្នី មក​ពី​ក្លឹ​ប​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ។ រីឯ​កែវ ប៊ុ​ន​ហេង មក​ពី​ក្លឹ​ប​សិង្ហ​កីឡា​បាន​ផ្ដួល វង្ស ស៊ី​ធាន មក​ពី​ក្លឹ​ប​កងពលតូច​លេខ​៧០​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។

​មុន្នី ដែល​ជា​អតីត​ម្ចាស់​រង្វាន់​ម៉ូតូ Spider និង​រង្វាន់​ប្រាក់​លាន​ផង​នោះ នៅ​ពេល​មក​ប៉ះ​ជាមួយ ស៊ី​ណាត បាន​បង្ហាញ​នូវ​ភាព​កំសោយ​យ៉ាង​ខ្លាំង ព្រោះ​ការ​ប្រកួត​ទាំង​៥​ទឹក​របស់​គេ គឺ​ពោរពេញ​ទៅ​ដោយ​ការ​ដក ថយ​។ ទោះបី​យ៉ាងណា មុន្នី ក៏​មានឱកាស​វាយបក​ខ្លះៗ​ដែរ ប៉ុន្ដែ​មិន​បាន​ធ្វើ​ឱ្យ​ស៊ី​ណាត​ព្រួយបារម្ភ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ស៊ី​ណាត​នៅ​តែ​ព្យាយាម​ដើរ​ចូល​ហើយ​វាយ​ជង្គង់​បាន​យ៉ាង​ល្អ រហូត​ដល់ទី​បញ្ចប់​ស៊ី​ណាត បាន​ឈ្នះ​ពិន្ទុ​មុន្នី តែ​ការ​ឈ្នះ​នេះ​ស៊ី​ណាត​មិនសូវ​ស្រួលខ្លួន​ប៉ុន្មាន​ទេ ។​

ចំពោះ​កែវ ប៊ុ​ន​ហេង បាន​ប្រើ​ពេល​៤​ទឹក ផ្ដួល​វង្ស ស៊ី​ធាន ដោយ​ស្នៀត​ជង្គង់​ឱ្យ​ដួល​សន្លប់​នៅ​លើ​ក្ដារ តា​ពី​។ ស៊ី​ធាន​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តែ​២​ទឹក​ដំបូង​ប៉ុណ្ណោះ តែ​ចាប់ពី​ទឹក​ទី​៣​ទៅ គេ​ត្រូវ​ថមថយ​កំលាំង យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៤ ស៊ី​ធាន​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​មែនទែន ដែល​ឆ្លៀតឱកាស​នោះ ប៊ុ​ន​ហេង បាន​អុក​១​ជង្គង់​ត្រូវ​ឆ្អឹងជំនីរផុត​របស់​ស៊ី​ធាន​បណ្ដាល​ឱ្យ​សន្លប់​ដួល​ដេក​ទៅ​លើ​ក្ដារ​រេញ ទោះបី លោក សុខ វិជ័យ ជា​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ក៏​ស៊ី​ធាន​មិន​ខ្ចី​ងើប​ដែរ ។​

ក្រៅពី​គូ​ខ្សែក្រវាត់​នៅ​មានការ​ប្រកួត​មិត្ដភាព​ជា​ច្រើន​គូ​ទៀត​ដូច​ជា​នួន វិចិត្រ មក​ពី​ក្លឹ​ប​តា​ព្រហ្ម​មាន​ជ័យ បាន​យកឈ្នះ​ពិន្ទុ ស៊ុំ ផានិត មក​ពី​ក្លឹ​ប​កុមារ​កំព្រា ។ ផានិត ទោះបី​មានកំ​លាំង​គ្រប់គ្រាន់​សំរាប់​ប្រកួត ៥​ទឹក​ក៏​ដោយ តែ​ត្រូវ​វិចិត្រ​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​ដោយសារ​តែ​គេ​មិន​មាន​បច្ចេកទេស​ក្នុង​ការ ប្រកួត​។ ការ​ប្រកួត​ដោយ​ពឹងផ្អែក​ទៅ​លើ​កំលាំងបាយ​សុទ្ធសាធ​ពេក ពិតជា​មិនល្អ​ឡើយ គឺ​ត្រូវ​មាន បច្ចេកទេស​ផង​ដែរ ជាក់ស្ដែង​ដូច​ជា​វិចិត្រ​តាម​ពិត​កំលាំង​របស់​គេ ចាញ់​ផានិត តែ​អាស្រ័យ​ដោយ​គេ​មាន បច្ចេកទេស​ក្នុង​ការ​ប្រកួត ទើប​អាច​ឈ្នះ​ផានិត ដាច់​ទាំង​៥​ទឹកតែ​ម្ដង ។​

សេរី រតនា មក​ពី​ក្លឹ​ប​ឃ្លាំងមឿង បាន​យកឈ្នះ​ពិន្ទុ​សម ច​ន្ថា មក​ពី​ក្លឹ​បរិ​ទ្ធី​ស័ក្ដិ​កីឡា ។ រតនា​វាយ បាន​ល្អ​នៅ​ក្នុង​ទឹក​ទី​១ ប៉ុន្ដែ​សំរាប់​ទឹក​ទី​២ និង​ទី​៣ ត្រូវ​ចាញ់​ប្រៀប ច​ន្ថា​វិញ ជា​ពិសេស​ក្នុង​ទឹក​ទី​៣ គេ​ស្ទើរតែ​បាត់​ម្ចាស់​ការ​ម្ដងៗ ។ ប៉ុន្ដែ​ចាប់ពី​ទឹក​ទី​៤ ច​ន្ថា ដែល​មាន​អំនួត​បាន​ត្រឹមតែ​ឌឺដង​ញាក់មុខ ញាក់​មាត់​មិន​បាន​វាយ​ចេញ​១​ដៃ ឬ​១​ជើង​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​រតនា​ដាល់​ពេញៗ​ត្រូវ​ផ្ទៃមុខ ហើយ​ចូល ដល់​ទឹក​ទី​៥ ច​ន្ថា​ក៏​នៅ​តែ​ធ្វើ​អ្វី​រតនា​មិន​បាន ទើប​លទ្ធផល​ចុង​ក្រោយ គេ​ត្រូវ​ចាញ់​ពិន្ទុ​យ៉ាង​ស័ក្ដិសម បំផុត​។​

​គួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លឹ​ប​ពន្លឺ​សាមគ្គី​ខេត្ដបាត់ដំបង​បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​នួន លិ​ក្ខុ មក​ពី​ក្លឹ​បញ្ជាការដ្ឋាន កងទ័ពជើងគោក ។ រីឯ​វង្ស សុខ​ពិសី មក​ពី​ក្លឹ​បុរី​នាគរាជ បាន​យកឈ្នះ​ពិន្ទុ​ឯម សំណាង មក​ពី​ក្លឹ​ប​គ្រុឌ មាន​ជ័យ​។ ចំពោះ​គូប្រកួត​ជា​លក្ខណៈ​សាកល មាស ជី មក​ពី​ក្លឹ​ប​ពុទ្ធ​សេរី​វង្ស ត្រូវ​ចាញ់​ហេង សុគន្ធ មក​ពី​ក្លឹ​ប​ខេ​ម​បុ​ក្ស​ដោយ​ពិន្ទុ ។​
លទ្ធផល​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥
​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់ K cement ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ កាលពី​ល្ងាច ថ្ងៃអាទិត្យ ទី​៣ មិថុនា កន្លង​មកនេះ​ដែរ ចាន់ សុផល មក​ពី​ក្លឹ​បក​ង​ប្រតិបត្ដិការ​សឹក​រង​ខេត្ដសៀមរាប បាន​យកឈ្នះ​វ៉​ន សា​វី មក​ពី​ក្លឹ​ប​ឃ្លាំងមឿង​ដោយ​ពិន្ទុ ទាំង​វេទនា​ជាទី​បំផុត ។ តាម​ពិត​ទៅ​គូ​នេះ គេ​ប្រកួត​គ្នា​ដើម្បី​កុំឱ្យ​ខូច​កម្មវិធី​តែ​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងនេះ​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា គូ​នេះ បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត ដោយ​ការ​វាយ​សំរុក​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់ទី​បំផុត គណៈកម្មការ ចៅក្រម​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​ចាន់ សុផល ជា​អ្នក​ឈ្នះ​ទាំង​ប្រផិតប្រផើយ ។​

ផល សុ​ផាត មក​ពី​ក្លឹ​ប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ក្រួ​ត​ឈ្នះ​សរ សី មក​ពី​ក្លឹ​ប​អេ​ភូ​ថង​ទន្លេ បា​សាក់​ដោយ​ពិន្ទុ ។ រវាង​គេ​ទាំង​២​ក៏​ជា​ការ​ប្រកួត​ជំ​រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់ K cement ដែរ ហើយ​ក៏​ជា​ការ​ប្រកួត​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ ព្រោះថា រវាង​គេ​ទាំង​២​នេះ​ទោះជា​អ្នក​ណា​ចាញ់ ឬ​ឈ្នះ​ក៏ ចៀស​មិន​ផុត​ពី​ការ​ហាល​ខោ​ដូច​គ្នា​ដែរ ។ ទោះជា​យ៉ាងណា​នៅ​ក្នុង​ទឹក​ទី​១ សរ សី បាន​បើក​ការ​វាយប្រហារ ទៅ​លើ​សុ​ផាត យ៉ាង​សាហាវ​បំផុត តែ​ដោយសារ​ដៃ និង​ជើង​របស់​គេ​ខ្លី​ពេក ការ​វាយលុក​របស់​គេ ទៅ​លើ​សុ​ផាត​មិនសូវ​ជា​បាន​ផល​ល្អ​ប៉ុន្មាន​ឡើយ ។ ចំណែក​សុ​ផាត​វិញ​គេ​វាយ​ចេញ​មួយៗ តែ​ចំ​គោល ដៅ​បាន​ល្អ ។ សុ​ផាត​អន់​ជើង​ក្រោម​បន្ដិច​មែន តែ​ការ​មក​ប៉ះ​សរ សី លើក​នេះ​មិន​ធ្វើ​ឱ្យ​គេ​មានការ ពិបាក​ក្នុង​ការ​ការពារ​ជើង​ក្រោម​ឡើយ ។ ចប់​ការ​ប្រកួត​ទាំង​៥​ទឹក សុ​ផាត​បាន​យកឈ្នះ​លើ សរ សី ដោយ ពិន្ទុ​ទាំង​លំបាក ។

​ចំពោះ​គូប្រកួត​មិត្ដភាព​វិញ ឈិ​ត រ​ដ្ឋា មក​ពី​ក្លឹ​ប​ខេត្ដកោះកុង បាន​វាយ​រាជសីហ៍ បញ្ញា មក​ពី​ក្លឹ​ប សំរែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ។ ឯ​ប្រាក់ ដា​រ៉ា មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​វិញ ក៏​បាន​យកឈ្នះ ពៅ សា​ខន មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ នៅ​ក្នុង​ទឹក​ទី​២​ដូច​គ្នា​ដែរ ។ ចំណែក​គូប្រកួត​ជា​លក្ខណៈ​សាកល វ៉ែន ឌី​យ៉ា​ម៉​ង់ មក​ពី​ក្លឹ​ប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យក ឈ្នះ​លើ​ទុំ សោ​ភ័​ណ្ឌ មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ ។​

Labels:

 
 

សមាសភាព​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប៉ុស្ដិ៍ CTN នា​រសៀល​ថ្ងៃអាទិត្យ ទី​៣ មិថុនា​ខាង​មុខ​នេះ គឺជា ការ​ចាប់ផ្ដើម​ប្រកួត​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស ប្រភេទ ទម្ងន់​៦០​គីឡូក្រាម និង​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ ឡៅ ស៊ី​ណាត ក្លឹ​ប​កងពលតូច​ឆត្រយោង ៩១១ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ជាមួយ​នួន មុន្នី ក្លឹ​ប​កងទ័ពជើងគោក រីឯ កែវ ប៊ុ​ន​ហេង ក្លឹ​ប​សិង្ហ​កីឡា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​ជាមួយ វង្ស ស៊ី​ធាន ក្លឹ​ប​កងពលតូច លេខ​៧០​។​

ចំពោះ​ស៊ី​ណាត និង​មុន្នី គឺជា​ជើង​ខ្លាំង​ដូច​គ្នា តែ​ពួក​គេ​នៅ​មិន​ទាន់​បាន​ជួប​ប្រកួត​គ្នា​ម្ដង​នៅឡើយ​ទេ ក្នុង​រយៈពេល​កន្លង​មក ។ ស៊ី​ណាត ទោះបីជា​អ្នក​ប្រដាល់​ស៊េរី​ក្រោយ​ក្ដី ប៉ុន្ដែ​គេ​សាង​កេ​រិ៍្ដ​ឈ្មោះ នៅ​លើ​សង្វៀន​ប្រដាល់​បាន​ល្អ ដោយ​ឆ្លងកាត់​ការ​ប្រកួត​ចំនួន​២៥​លើក ចាញ់​តែ​១​លើក​ប៉ុណ្ណោះ គឺ​ចាញ់ សា​រឹម វ៉ា​ន់​ថន សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​រង្វាន់​ម៉ូតូ Spider កាលពី ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ការ​ចាញ់​នោះ​ទៀត​សោត ក៏​មិន​បាន​ធ្វើ​ឱ្យ​ស៊ី​ណាត​អស់ចិត្ដ​ដែរ ព្រោះ​មជ្ឈដ្ឋាន អ្នក​ទស្សនា​ស្ទើរតែ​៩០​% ស្រែ​កថា អយុត្ដិធម៌ ។ រីឯ​មុន្នី​វិញ ក៏​មិនធម្មតា​ដែរ មួយ​រយៈ​ចុង​ក្រោយ នេះ​គេ​មានការ​រីក​ចំរើន​ខ្លាំង ហើយ​ក៏​ធ្លាប់​បាន​ធ្វើ​ជា​ម្ចាស់​ម៉ូតូ Spider ផង​ដែរ និង​ចុង​ក្រោយ​បាន​ក្លាយ ជា​ម្ចាស់​ប្រាក់​លាន​ថែម​ទៀត ដោយ​បាន​ផ្ដួល​ជ័យ រ៉ា​ក់​ធន់ ក្លឹ​ប​ឃ្លាំងមឿង​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ។ ប៉ុន្ដែ​មុន្នី​ខ្លាំង​ក្នុង​ចំណោម​អ្នក​ខ្សោយ​នៅឡើយ​ទេ ពេល​នេះ​គេ​ត្រូវ​ជួប​អ្នក​ខ្លាំង (​ស៊ី​ណាត​) ចាំ​មើល គេ​អាច​ស្ទុះ​រួច​ឬ​អត់​? មជ្ឈដ្ឋាន​អ្នក​ទស្សនា​មាន​ជំនឿ​ចិត្ដ​លើ​ស៊ី​ណាត​ជាង​មុន្នី ។

ចំពោះ​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម រវាង​កែវ ប៊ុ​ន​ហេង ជាមួយ​វង្ស ស៊ី​ធាន មជ្ឈដ្ឋាន​អ្នក​ភ្នាល់​លុយ ក្រៅ​សង្វៀន​ប្រាកដជា​ចាប់​យក​ខាង​ប៊ុ​ន​ហេង​មិន​ខាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ មាន​បច្ចេកទេស ប្រយុទ្ធ​ល្អ និង​មិន​ងាយ​ទន់ជ្រាយ​ផ្ដេសផ្ដាស​ទៀត​ផង​។ រីឯ​ស៊ី​ធាន​វិញ​ក៏​មិន​អន់​ពេក​នោះ​ដែរ តែ​ការ មក​ប៉ះ​ជាមួយ​ប៊ុ​ន​ហេង គឺ​ពិបាក​នឹង​សង្ឃឹម​ណាស់ ។​

ក្រៅពី​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក៏​នៅ​មាន​គូប្រកួត​មិត្ដភាព​ដែល​រួម​មាន​នួន វិចិត្រ មក​ពី​ក្លឹ​ប​តា​ព្រហ្ម មាន​ជ័យ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ​ស៊ុំ ផានិត ក្លឹ​ប​កុមារ​កំព្រា ។ ទោះជា​អ្នក​ទាំង​២ នេះ​មាន​ទម្ងន់​ស្មើគ្នា​ពិតមែន តែ​វិចិត្រ​ជា​រាមច្បង ហើយ​មាន​បច្ចេកទេស​ល្អ​ជាង ដូច្នេះ​ផានិត ពិតជា វេទនា​ដោយសារ​វិចិត្រ​មិន​ខាន ។​

គួ​ន ប៊ុ​ន​ហ៊ី​ម ក្លឹ​ប​ពន្លឺ​សាមគ្គី​ខេត្ដបាត់ដំបង ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ជាមួយ នួន លិ​ក្ខុ ក្លឹ​ប​កងទ័ពជើងគោក ។ លិ​ក្ខុ ត្រូវ​បាន​គេ​ស្គាល់​ច្រើន ព្រោះ​គេ​ធ្លាប់​បាន​ឡើង​សង្វៀន​ញឹកញាប់ គ្រាន់បើ ហើយ​ក្បាច់គុន​របស់​គេ​ក៏​មិនធម្មតា​ដែរ ចំណែក​ប៊ុ​ន​ហ៊ី​ម​ពុំ​សូវ​មាន​អ្នក​ស្គាល់​ទេ ព្រោះ​គេ​មក​ពី ឆ្ងាយ (​បាត់ដំបង​) ដូច្នេះ​មិនដឹង​ថា ក្បាច់គុន​របស់​គេ​ល្អ​ឬ​អន់​បែប​ណា​នោះ​ទេ មាន​តែ​រង់ចាំ​ដល់​ថ្ងៃ​ប្រកួត ទើប​ដឹង​ការ​ពិត ។​

សេរី រតនា ក្លឹ​ប​ឃ្លាំងមឿង​ត្រូវ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ជាមួយ​សម ច​ន្ថា ក្លឹ​ប​ឫទ្ធិ​ស័ក្ដិ កីឡា​។ ឯម សំណាង ក្លឹ​ប​គ្រុឌ​មាន​ជ័យ​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ជាមួយ​វង្ស សុខ​ពិសី ក្លឹ​ប​បុរី នាគរាជ​។ សំរាប់​២​គូ​ចុង​ក្រោយ​នេះ​សុទ្ធតែ​ជា​អ្នកលេង​ស្រករ​ក្រោយ​ដូច​គ្នា តែ​ពេល​ខ្លះ ពួក​គេ ប្រកួត​គ្នា​ល្អមើល​ជាង​អ្នកលេង​ស្រករ​មុន​ទៅ​ទៀត ។​

Labels:

 
 

កីឡាករ ជឹ​ម ដា​រ៉ា វ៉ៃ​សងសឹក និង ដណ្ដើម​ប្រាក់​លាន​ជាមួយ សង សា​រិ​ទ្ធ​ ខណៈ ស៊ី​ថា សា​រ៉ា​ន់ ជួប ប៉ូ វ៉ា​ន់​សក្ដិ និង ចេ​ង ឬ​ទ្ធី ជួប សា​រឹម ស៊ី​ថា នៅ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អ្នក​ប្រដាល់​ចំនួន​៧​គូ ដែល​ត្រូវ​ធ្វើការ​ប្រកួត​នៅ​សង្វៀន​ប៉ុ​សិ៍្ដ CTN នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២ មិថុនា ខាង​មុខ​នេះ មាន​១​គូ​តំរូវ​ឱ្យ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ដែល ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​ផែនដី និង​ជា​ការ​ប្រកួត​សងសឹក​ផង​ដែរ​។ នេះ​មិនមែន​ទើបតែ​លើក​ទី​១​ទេ ដែល​ក្រុមហ៊ុន​ខាងលើ​បាន​បង្កើត​ឱ្យ​មាន​ព្រឹត្ដិការណ៍​ពិសេស​បែប​នេះ ហើយ​គូ​ដែល​មានសំណាង​បាន​ប្រកួត ដណ្ដើម​ប្រាក់់​លាន​នោះ តំរូវ​ទៅ​លើ​សង សា​រិ​ទ្ធ នៃ​ក្លឹ​ប​អេ​ភូ​ថង​ទន្លេបាសាក់ ត្រូវ​ជួប​ប្រកួត​ក្នុង ប្រភេទ​ទំងន់​៥៧​គីឡូក្រាម​ជាមួយ​ជឹ​ម ដា​រ៉ា ក្លឹ​ប​សិង្ហ​កីឡា ។​

​ការ​ជួប​គ្នា​រវាង​សា​រិ​ទ្ធ និង​ដា​រ៉ា នា​ពេល​នេះ មិន​ត្រឹមតែ​ដើម្បី​សងសឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ដណ្ដើម ប្រាក់​លាន​ពី​ស្រា​ផែនដី​ទៀត​ផង ។ កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​ទៅ​នេះ អ្នក​ទាំង​២​បាន​ជួប​ប្រកួត​គ្នា ម្ដង​រួច​មក​ហើយ ដោយសា​រិ​ទ្ធ​ជា​អ្នក​ឈ្នះ​ពិន្ទុ ប៉ុន្ដែ​ក៏​ត្រូវ​បាន​ដា​រ៉ា វាយ​រហូត​អាជ្ញាកណ្ដាល​រាប់​ដល់​៨​នៅ ក្នុង​ទឹក​ទី​៣​ផង​ដែរ​។ ការ​ប្រកួត​គ្នា​រវាង​អ្នក​ទាំង​២​នៅ​ថ្ងៃ​នោះ (១៩ ឧសភា​) បង្កើត​ឱ្យ​មានការ​ជក់ចិត្ដ ខ្លាំង​ណាស់ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុនស្រា​ផែនដី​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ធ្វើការ​ប្រកួត​ម្ដងទៀត ដើម្បី ជា​ការ​សងសឹក​ផង និង​ដណ្ដើម​ប្រាក់​លាន​ផង​។ ចាំ​មើល​មើល៍ តើ​នរណា​បាន​ធ្វើ​ជា​ម្ចាស់​លើ​ទឹកប្រាក់ ១​លាន​រៀល​នោះ ។​

ចំពោះ​គូប្រកួត​ជា​លក្ខណៈ​មិត្ដភាព​ធម្មតា ចេ​ង រិ​ទ្ធី ក្លឹ​ប​សាល​វ័​ន្ដ​កីឡា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់ ៥៤​គីឡូក្រាម ជាមួយ សា​រឹម ស៊ី​ថា មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ។ ប្រកួត​ចុង​ក្រោយ រិ​ទ្ធី​ចាញ់​ពិន្ទុ អេ សុវត្ថិ​ឌី អ្នក​ប្រដាល់​មក​ពី​ក្លឹ​ប​អេ​ភូ​ថង​ទន្លេបាសាក់ រីឯ​ការ​ប្រកួត​ចុង​ក្រោយ​របស់ ស៊ី​ថា​វិញ គឺ​ស្មើ​ពិន្ទុ​ជាមួយ​នួន វិ​ិ​ចិត្រ អ្នក​ប្រដាល់​នៃ​ក្លឹ​ប​តា​ព្រហ្ម​មាន​ជ័យ ។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៥ ឧសភា កន្លង​ទៅ រិ​ទ្ធី និង ស៊ី​ថា ធ្លាប់​បាន​ជួប​ប្រកួត​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ ដោយពេល​នោះ រិ​ទ្ធី ជា​អ្នក​ឈ្នះ​ពិន្ទុ ដូច្នេះ​លើក​នេះ​ក៏​ជា​ឱកាស​សំរាប់​ស៊ី​ថា សងសឹក​ផង​ដែរ ប៉ុន្ដែ​មិន​ទាន់​ដឹង​ថា បាន​សំរេច ឬ​យ៉ាងណា​នោះ​ទេ ។​

ស៊ី​ថា សា​រ៉ា​ន់ នៃ​ក្លឹ​ប​ស៊ី​ម៉ាក់ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់​៥៧​គីឡូក្រាម​ជាមួយ ប៉ូ វ៉ា​ន់​ស័ក្ដិ មក​ពី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ។ សា​រ៉ា​ន់ មាន​ជំនាញ​ប្រើ​កណ្ដាប់ដៃ ព្រោះ​គេ​ធ្លាប់​ជា​អ្នក ប្រដាល់​សាកល ក្រៅពី​នេះ មិន​មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ​នោះ​ទេ ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​ក៏​មាន​ភាព​រហ័សរហួន និង​មាន​ចលនា​បំ​លាស់​ទី​ល្អ​ផង​ដែរ ។ រីឯ​វ៉ា​ន់​ស័ក្ដិ​វិញ ក៏​មិនធម្មតា​ដែរ ក្រៅពី​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ គេ​អាច​ប្រើ​ស្នៀត​កែង ហើយ​មាន​លក្ខណៈ​សាហាវ​ទៀត​ផង ប៉ុន្ដែ​អ្នក​ប្រដាល់​រូប​នេះ​បាន​បាត់​មុខ​ពីលើ សង្វៀន​ប្រដាល់​ជា​យូរ​មក​ហើយ​មិនដឹង​ថា ក្បាច់គុន​របស់​គេ​មានការ​ផ្លាស់​ប្ដូរ​ប្រែប្រួល​យ៉ាងណា​នោះ​ទេ​។ វ៉ា​ន់​ស័ក្ដិ ធ្លាប់​ជា​ជើង​ខ្លាំង​១​រូប ដែល​សមត្ថភាព​ប្រហែល​សា​រ៉ា​ន់ មិន​អាច​ប្រៀបធៀប​បាន​ទេ ប៉ុន្ដែ អាស្រ័យ​ដោយ​ការ​ខាន​ឡើង​ប្រកួត​យូរ មិន​ត្រូវ​មើល​ស្រាល​សា​រ៉ា​ន់​នោះ​ដែរ ដូច្នេះ​មាន​តែ​រង់ចាំ​ដល់​ថ្ងៃ ប្រកួត​នឹង​ដឹង​ការ​ពិត​ហើយ ។​

​ណែម ចិន្ដា អ្នក​ប្រដាល់​ក្លឹ​ប​បាក់​ខែង​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់​៥៧​គីឡូក្រាម ជាមួយ​ញាណ វណ្ណៈ មក​ពី ក្លឹ​ប​កងពលតូច​លេខ​៤៣ ។ អ្នក​ទាំង​២ មិនសូវ​បាន​បង្ហាញមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ប៉ុន្មាន​ទេ ទោះជា យ៉ាងណា វណ្ណៈ​អាច​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​ជ័យ​ជំនះ ។ ចំណែក​ព្រំ ស៊ី​ថុ​ល មក​ពី​ក្លឹ​ប​ឃ្លាំងមឿង ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់​៦០​គីឡូក្រាម​ជាមួយ​ណាំ នឿ​ន ក្លឹ​ប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ។​

ចំពោះ​គូប្រកួត​ជា​លក្ខណៈ​សាកល​វិញ ឈួ​ន សុ​ភី មក​ពី​ក្លឹ​ប​ពន្លឺ​ខេមរា ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់ ៦០​គីឡូក្រាម ជាមួយ​ចាន់ សុខ​ហួ​ន ក្លឹ​ប​ខេ​ម​បុ​ក្ស ។ រីឯ​ណុ​ប សូ​ដា មក​ពី​សមាគម​កីឡា កង យោធពលខេមរភូមិន្ទ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់​៥៤​គីឡូក្រាម ជាមួយ​សូ សុ​ផាត ក្លឹ​ប​តា​ឡី​ដំរី​ព្រេច​។

Labels:

 
 

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K cement ឈាន​ដល់​វគ្គ​បញ្ចប់​ជំ​រុះ​វិល​ជុំ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​៣ មិថុនា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ដណ្ដើម​ខ្សែក្រវាត់ K cement ទំងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុ​សិ៍្ដ​លេខ​៥ ឈាន​ចូល​ដល់ទី​បញ្ចប់​នៃ​វគ្គ​ជំ​រុះ​វិល​ជុំ​ក្នុង​ពូ​លហើយ ដោយ​ក្នុង​នោះ​ក្រុម A វ៉​ន សា​វី មក​ពី​ក្លឹ​ប​ឃ្លាំង មឿង ត្រូវ​ជួប​ប្រកួត​ជាមួយ​ចាន់ សុផល ក្លឹ​ប​ប្រតិបត្ដិការ​សឹក​រង​ខេត្ដសៀមរាប និង ក្រុម​B សរ សី ក្លឹ​ប​អេ​ភូ​ថង ទន្លេបាសាក់​ត្រូវ​ប្រកួត​ជាមួយ​ផល សុ​ផាត ក្លឹ​បក​ង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ។

​រវាង​វ៉​ន សា​វី និង​ចាន់ សុផល គឺ​សុទ្ធតែ​ធ្លាប់​បាន​ឆ្លងកាត់​ការ​ប្រកួត​បាន​៣​លើក​ម្នាក់ រួច​មក​ហើយ ក្នុង​នោះ​ពួក​គេ​ចាញ់​ការ​ប្រកួត​២​លើក ឈ្នះ​១​លើក ។ ការ​ប្រកួត​នៅ​លើក​ចុង​ក្រោយ​នេះ គឺ​គ្រាន់តែ ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ទោះជា​អ្នក​ណា​ចាញ់ ឬ ឈ្នះ​ក៏​ដោយ ក៏​ពួក​គេ​ប្រហែលជា​ត្រូវ​ហាល ខោ​ដែរ ពីព្រោះ​ថា នៅ​ក្នុង​ក្រុម​A នេះ មាន អូត ភូ​ថង និង​ឡុ​ង ជ័យ​សុផល ជា​អ្នកមាន​ពិន្ទុ ច្រើន​ជាងគេ​បំផុត​កំពុង​តែ​រង់ចាំ​ឡើង​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ដ​ទៀត ។​

ចំពោះ​សរ សី វិញ នៅ​ក្នុង​វគ្គ​ប្រកួត​ជំ​រុះ វិល​ជុំ​ក្នុង​ក្រុម​B គេ​មិន​ដែល​ស្គាល់​ឈ្នះ​ឡើយ ឯ​ផល សុ​ផាត បាន​ឈ្នះ​១​ប្រកួត​ដែរ​។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ដូច​គ្នា នឹង​គូប្រកួត​ក្នុង​ក្រុម​Aដែរ ។ ប៉ុន្ដែ​សំរាប់ សរ សី ការ​មក​ជួប​ប្រកួត​ជាមួយ ផល សុ​ផាត នេះ គេ​មិន សូវ​ជា​មាន​សង្ឃឹម​ប៉ុន្មាន​ឡើយ ព្រោះ​បើ​ធ្វើការ​ប្រៀបធៀប​លើ​កំលាំង មាឌ និង​ថ្វីដៃ ប្រយុទ្ធ​នោះ គឺ​សុ​ផាត​គេ​ល្អ​ជាង ។ សរ សី ប្រកួត​អាង​កំលាំងបាយ ឯ​ស្នៀត​ប្រយុទ្ធ​របស់​គេ​អត់​មាន​អ្វី​ដែល ពូកែ​គួរ​ឱ្យ​ទុកចិត្ដ​បាន​នោះ​ឡើយ ។​

សំរាប់​គូប្រកួត​មិត្ដភាព​វិញ រាជសីហ៍ បា​បា សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ត្រូវ​ជួប​ប្រកួត ជាមួយ​ឈិ​ត រ​ដ្ឋា ក្លឹ​ប​ខេត្ដកោះកុង ។ ចំណែក​ប្រាក់ តារា ក្លឹ​ប​សាល​វ័​ន្ដ ត្រូវ​ជួប​ប្រកួត​ជាមួយ​ពៅ សា​ខន សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ។

Labels:

 
 

កីឡាករ​ប្រដាល់ ១៦ រូប វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ ​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម និង ៦៣,៥០ គីឡូក្រាម​នៅ ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ បណ្ដាញ​ទូរទស្សន៍​កម្ពុជា CTN រួម​សហការ​ជាមួយ​សហព័ន្ធ កីឡាប្រដាល់​កម្ពុជា ស្ម្រ័​គ​ចិត្ដ និង​មានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​សាច់ដុំ​ពិសេស​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់ ក្បាច់​ខ្មែរ បុរាណ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស​២​ប្រភេទ​ទម្ងន់​បន្ដ​ទៀត គឺ​ទម្ងន់​៦០ គីឡូ ក្រាម និង​៦៣,៥០​គីឡូក្រាម​។

​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ស្ថានីយទូរទស្សន៍ CTN កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា លោក ឧកញ៉ា​អ៊ុំ យូ​រ៉ា​ន់ ទីប្រឹក្សា​សម្ដេច ជា ស៊ី​ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ស្ម័គ្រចិត្ដ បានឱ្យ​ដឹង​ថា វិស័យ​កីឡា​កំពុង​មានការ​អភិវឌ្ឍន៍​ក្រោម​ការ​យកចិត្ដទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដូច្នេះ​ប្អូនៗ​កីឡាករ​ទាំងអស់​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​ល្បីឈ្មោះ ។ នៅ​ពេល​ប្អូនៗ​ល្បីឈ្មោះ​នឹង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ហើយ​ពេល​នោះ​នឹង​ទទួល​បាន​កំរៃ ច្រើន​។ នៅ​ដើមខែ​មិថុនា​ខាង​មុខ​នេះ​កីឡាករ​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​របស់​យើង​ចំនួន​៣​រូប​មាន​អូត ភូ​ថង ក្លឹ​បក​ង​យោធពលខេមរភូមិន្ទ​, ជ័យ កុសល ក្លឹ​ប​ព្រះ​ខ​ន័​រាជ្យ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​នួន សូ​រិ​យា ក្លឹ​ប​ក្រសួងមហាផ្ទៃ​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ លោក​ទ្រឿ​ង សុសសាយ ប្រធាន​ក្លឹ​ប​ព្រះខ័នរាជ្យ​។ នៅ​ចុងខែ​មិថុនា​នោះ​ដែរ​នឹង​មាន​អ្នក​ប្រដាល់​១​ក្រុម​ទៀត ត្រូវ​ចេញ ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ តែម ម៉ឺន អនុប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​កម្ពុជា​ស្ម័គ្រចិត្ដ ។

លោក​ឧកញ៉ា​ប្រធាន​សហព័ន្ធ​ក៏​បាន​រំលឹក​ដល់​កីឡាករ​ប្រដាល់​ទាំងអស់ ឱ្យ​យកចិត្ដទុកដាក់​ក្នុង​ការ​ប្រកួត ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស​ខាង​មុខ​នេះ​ធ្វើ​យ៉ាងណា​ត្រូវ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព និង​មិន​ត្រូវ ទទួល​សំណូក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះ​ទេ ។​

ចំពោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នា​ពេល​នេះ គឺ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​មាន ១-​សឹង ប៊ុ​ន​ណាត ក្លឹ​ប​តា​ម៉ឺន​មាន​រិ​ទ្ធ​ខេត្ដបាត់ដំបង​, ២-​ឡៅ ស៊ី​ណាត ក្លឹ​ប​កងពលតូច​ឆត្រយោង​៩១១, ៣-​ផៃ ប៊ុ​ន​ជឿ ក្លឹ​ប​ក្រសួងមហាផ្ទៃ​, ៤-​សា​រឹម វ៉ា​ន់​ថន សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ​, ៥-​ហ៊ុន សោ​ភ័​ណ្ឌ ក្លឹ​ប​តា​ខ្មៅ​មាន​រិ​ទ្ធ ខេត្ដកណ្ដាល​, ៦-​អ៊ឹ​ង បូ​រិ​ន ក្លឹ​ប​ព្រះ​ខ​ន័​រាជ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ៧-​ជ័យ រ៉ា​ក់​ធន់ ក្លឹ​ប​ឃ្លាំងមឿង និង​៨-​នួន មុន្នី ក្លឹ​ប កងទ័ពជើងគោក ។​

ចំពោះ​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម មាន​១-​កែវ ប៊ុ​ន​ហេង ក្លឹ​ប​សិង្ហ​កីឡា​, ២-​ចាន់ រះ កងទ័ពជើងទឹក​, ៣-​ខុ​ង បូ​រី ក្លឹ​ប​អេ​ភូ​ថង​ទន្លេបាសាក់​, ៤-​ពេជ្រ សម្បត្ដិ សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ​, ៥-​ពៅ ស័ក្ដិសិទ្ធិ ក្លឹ​ប​ក្រសួងមហាផ្ទៃ​, ៦-​វង្ស ស៊ី​ធាន ក្លឹ​ប​កងពលតូច​លេខ​៧០, ៧-​វ៉​ន សា​វី ក្លឹ​ប​ឃ្លាំងមឿង និង​៨-​ផល សុ​ផាត ក្លឹ​បក​ង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

ចំពោះ​រូបមន្ដ​នៃ​ការ​ប្រកួត​ក្នុង​ចំណោម​៨​នាក់​ត្រូវ​ចែក​ជា​២​ពូ​ល ក្នុង​១​ពូ​ល​មាន​៤​នាក់ ត្រូវ​ប្រកួត​ជំ​រុះ​យក លេខ​១ និង​លេខ​២ ហើយ​ត្រូវ​ទៅ​ប្រកួត​ខ្វែង​ជាមួយ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​មួយទៀត​នៅ​ក្នុង​វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ បន្ទាប់​មក​អ្នក​ឈ្នះ​ត្រូវ​ជួប​ជាមួយ​អ្នក​ឈ្នះ​យក​លេខ​១ ហើយ​អ្នក​ចាញ់​ត្រូវ​ជួប អ្នក​ចាញ់​យក​លេខ​៣ ។ ការ​ប្រកួត​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣ មិថុនា ខាង​មុខ​នេះ​រៀង​រាល់​រសៀល​ថ្ងៃ អាទិត្យ​ដែល​ត្រូវ​ប្រកួត​២​គូ ក្នុង​នោះ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​១​គូ និង ៦៣,៥០​គីឡូក្រាម​១​គូ​។ បើ​តាម គំរោង​ត្រូវ​ប្រើ​រយៈពេល​ជាង​៤​ខែ គឺ​ត្រូវ​បញ្ចប់​នៅ​ចុង ខែកញ្ញា ឆ្នាំ​២០០៧ ។​

ពានរង្វាន់​ដែល​ត្រូវ​ទទួល​ទាំង​២​ប្រភេទ​ទម្ងន់​គឺ​ចំណាត់ថ្នាក់​លេខ​១ ម៉ូតូ​ម៉ាក WAVE ALFA ស៊េរី​ថ្មី ផលិត​នៅ​ប្រទេស​ថៃ​១​គ្រឿង​, ទឹកប្រាក់​១,៥​លាន​រៀល​, ខ្សែក្រវាត់​១ និង​ពាន​១ ។ ចំណាត់ថ្នាក់​លេខ​២ ទូរទស្សន៍​ពណ៌ ២១​អី​ី​ុ​ញ​១​គ្រឿង ប្រាក់​១​លាន​រៀល និង​ពាន​១ ។ ចំណាត់ថ្នាក់​លេខ​៣ ទូរទស្សន៍​ពណ៌ ១៤​អ៊ី​ញ​១​គ្រឿង ទឹកប្រាក់​៦០​ម៉ឺន​រៀល និង ពាន​១​។ ចំណាត់ថ្នាក់​លេខ​៤​ទូរទស្សន៍​ពណ៌ ១៤​អ៊ី​ញ​១​គ្រឿង ទឹកប្រាក់​៤០​ម៉ឺន​រៀល និង ពាន​១ ។​

Labels:

 
 

សមាសភាព​ប្រដាល់​នៅ TV5 ជឹ​ម សា​រ៉ាត់ នៅ​តែ​បន្ដ​វ៉ៃ ជួប​ជាមួយ យឹ​ម ឌៀប

រាជធានី​ភ្នំពេញ ៖ ជឹ​ម សា​រ៉ាត់ អ្នក​ប្រដាល់​នៃ​ក្លឹ​ប​ក្រសួងមហាផ្ទៃ បាន​ណាត់ជួប យឹ​ម ឌៀប អ្នក ប្រដាល់​របស់​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ដើម្បី​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ នា​ល្ងាច ថ្ងៃ​សុក្រ ទី​១ ខែមិថុនា ខាង​មុខ ។ គូ​នេះ​មិន​ដែល​ធ្លាប់​បាន​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ ហើយ​សំរាប់​ការ ជួប​គ្នា​រវាង​គេ​ទាំង​២​ជា​លើក​ទី​១​នេះ អ្នក​មើល​ភាគច្រើន​ប្រាកដជា​មាន​ជំនឿ​ចិត្ដ​លើ យឹ​ម ឌៀប ហើយ ពីព្រោះ​គេ​ឃើញ​កំពស់​របស់​សា​រ៉ាត់​ទាប​ជាង​យឹ​ម ឌៀប ឆ្ងាយ​ពេក​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា ក៏​សា​រ៉ាត់ មិន​ងាយ​ចុះចាញ់​យឹ​ម ឌៀប ងាយៗ​នោះ​ដែរ ពីព្រោះ​រូបគេ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ គួប​ផ្សំ​នឹង​មាន​កម្លាំង​ស៊ុ​ហ្វ​ដ៏​រឹង​មាំ​ថែម​ទៀត ។ ដូច្នេះ​មុន​នឹង​ចាញ់​យឹ​ម ឌៀប នោះ​ប្រហែលជា​សា​រ៉ាត់ អាច​ទុក​ស្នាម​អនុស្សាវរីយ៍​ដ៏​ឈឺចាប់​ខ្លះ​ឱ្យ​យឹ​ម ឌៀប ជា​មិន​ខាន ។​

ធី ណា​រិ​ន ក្លឹ​ប​បង្ក្រាប​គ្រឿងញៀន ត្រូវ​ជួប​ប្រកួត​ជាមួយ​លាភ សំណាង ក្លឹ​ប​កងពលតូច​លេខ​៧០ ។ គូ​នេះ​ធ្លាប់​ជួប​គ្នា​ពីរ​បី​លើក​រួច​មក​ហើយ គឺ​មាន​ចាញ់​មាន​ឈ្នះ​ដូច​គ្នា ។ ប៉ុន្ដែ​សំរាប់​ការ​ជួប​ប្រកួត​គ្នា លើក​នេះ ម្នាក់ៗ​មិន​ហ៊ាន​ធ្វើការ​អះអាង​ថា ខ្លួន​ជា​អ្នក​ឈ្នះ ឬ​ជា​អ្នក​ចាញ់​នោះ​ឡើយ ពីព្រោះ​ថ្វីដៃ​ប្រយុទ្ធ របស់​គេ​ទាំង​២​ប្រហាក់ប្រហែល​គ្នា ។ ណា​រិ​ន មិន​ត្រឹមតែ​មានចិត្ដ​សឿង​ប៉ុណ្ណោះ​ទេ តែ​ស្នៀត​ប្រយុទ្ធ របស់​គេ​ក៏​គ្រាន់បើ​ណាស់​ដែរ ហើយ​ការ​បាន​ជួប​ប្រកួត​ជាមួយ​សំណាង​នេះ គេ​មិនសូវ​មានការ​ព្រួយបារម្ភ ប៉ុន្មាន​ទេ ដោយសារ​តែ​គេ​ធ្លាប់​ដឹង​ពី​ក្បាច់គុន​របស់​សំណាង​ពីរ​បី​លើក​រួច​មក​ហើយ ។​

ក្រៅពី​គូប្រកួត​ពិសេស​២​គូ​នេះ ក៏​នៅ​មាន​អ្នក​ប្រដាល់​ជើង​ថ្មី​ល្អៗ​ជា​ច្រើន​គូ​ឡើង ប្រកួត​គ្នា​ដែរ ដូច​ជា ឡុ​ង គង្គា ក្លឹ​ប​សាល​វ័​ន្ដ ត្រូវ​ជួប​ជាមួយ​ពេជ្រ រស្មី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ។ ឯ​សរ សា​រ៉ា​ន់ ក្លឹ​ប អេ​ភូ​ថង ទន្លេបាសាក់ ត្រូវ​ជួប​ប្រកួត​ជាមួយ គឹ​ម វណ្ណ​ឌី ក្លឹ​ប​ខេ​មរ​កីឡា ។​

Labels:

 
 

លទ្ធផល​ការ​ប្រកួត​កីឡា​ប្រណាំង​រទេះ​សំរាប់​ជន​ពិការ​ឆ្នាំ ២០០៧

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ឧសភា កន្លង​មក​ថ្មីៗ​នេះ អង្គការ​សម្ព័ន្ធ​កីឡាបាល់ទះ ជន​ពិការ​ជាតិ​កម្ពុជា​បាន​រៀបចំ​ធ្វើ​កម្មវិធី​ប្រណាំង​រទេះ​សំរាប់​ជន​ពិការ​ឆ្នាំ​២០០៧ នៅ​ឯ​សួនច្បារ​សម្ដេច ហ៊ុន សែន ក្រោម​អធិបតីភាព​លោក​សែ​ម សុខា អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ។ តំណាង​សម្ព័ន្ធ​កីឡាបាល់ទះ​ជន​ពិការ​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ ប្រកួត​លើក​នេះ​មាន​កីឡាករ​៣០​នាក់​មក​ពី​ក្រុម​ចំនួន​៥​ចូលរួម​ប្រកួត ក្នុង​នោះ​មាន​ក្រុម​ភ្នំពេញ​, ក្រុម AAR1, ក្រុម AAR2, ក្រុម​កំពង់ស្ពឺ និង​ក្រុម​កំពង់ឆ្នាំង ។ វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​មាន​២ គឺ​ទី​១-​សម្រាប់​បុរស​-​នារី​ប្រណាំង​១​ជុំ​មាន​ចម្ងាយ​៥០០​ម៉ែត្រ និង​ទី​២-​សម្រាប់​បុរស​-​នារី​មាន​១០​ជុំ ចម្ងាយ ៥.០០០​ម៉ែត្រ ។

​ការ​ប្រកួត​នៅ​ថ្ងៃ​នោះ​ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ ក៏​កីឡាករ​-​កីឡាការិនី នៅ​តែ​ធ្វើការ​ប្រកួត​យ៉ាង ស្វិតស្វាញ​ដដែល​។ ចំពោះ​លទ្ធផល​បច្ចេកទេស លើ​វិញ្ញាសា​ចំងាយ​៥០០​ម៉ែត្រ​សំរាប់​នារី ចំណាត់ថ្នាក់ លេខ​១ បាន​ទៅ​លើ​កីឡាការិនី​ទូច ណា​រី​, លេខ​២ កីឡាការិនី ថុ​ន សុ​ខុន និង​លេខ​៣ កីឡាការិនី​លុន ង៉ែត​។​

ចំណែក​លទ្ធផល​ប្រណាំង​ចំងាយ​៥០០​ម៉ែត្រ ផ្នែក​បុរស​វិញ លេខ​១​កីឡាករ​កន កាន​, លេខ​២ កីឡាករ សឿង វ​ណ្ណា និង​លេខ ៣ កីឡាករ យឹ​ម សុផល ។ ឯ​លទ្ធផល​ចំណាត់ថ្នាក់​ចំងាយ​៥.០០០​ម៉ែត្រ​ផ្នែក​បុរស លេខ​១ បាន​ទៅ​លើ​កីឡាករ សឿង វ​ណ្ណា​, លេខ​២ កីឡាករ​ជឹ​ម សុ​ផា​ន់​ណា និង​លេខ​៣ កីឡាករ យឹ​ម សុផល ។ ផ្នែក​នារី​លេខ​១ កីឡាការិនី ទូច ណា​រី​, លេខ​២ កីឡាការិនី លុន ង៉ែត និង​លេខ​៣ កីឡាការិនី ថុ​ន ។​

Labels:

 
 

ការ​ប្រកួត​ដណ្ដើម​ធ្វើ​ជា​ម្ចាស់​ម៉ូតូ ស្ប៉ា​យ​ឌ័​រ នៅ​លើ​រេញ​ស៊ី​ធី​អិន​ លទ្ធផល​ឱ្យ ឡៅ ស៊ី​ណាត ចាញ់ សា​រឹម វ៉ា​ន់​ថន ផ្ទុះ​ប្រតិកម្ម​ចំរូងចំរាស

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​នៅ​ស្ថានីយទូរទស្សន៍​ប៉ុ​សិ៍្ដ CTN កាលពី​រសៀល ថ្ងៃអាទិត្យ​ទី​២៧ ឧសភា កន្លង​មកនេះ គឺជា​ព្រឹត្ដិការណ៍​ដ៏​ពិសេស​មួយ ព្រោះ​ជា​ការ​ប្រកួត​ដណ្ដើម​រង្វាន់ ម៉ូតូ​ម៉ាក Spider ចំនួន​១​គ្រឿង ។

​អ្នក​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​រង្វាន់​ម៉ូតូ​ខាងលើ​នេះ​មាន​ចំនួន​៤​រូប គឺ​សា​រឹម វ៉ា​ន់​ថន មក​ពី សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ត្រូវ​ជួប​ប្រកួត​ជាមួយ អ៊ឹ​ង បូ​រិ​ន មក​ពី​ក្លឹ​ប​ព្រះខ័នរាជ្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯ​ផៃ ប៊ុ​ន​ជឿ មក​ពី​ក្លឹ​ប​ក្រសួងមហាផ្ទៃ​ត្រូវ​ជួប​ប្រកួត​ជាមួយ ឡៅ ស៊ី​ណាត មក​ពី​ក្លឹ​ប​កងពលតូច​ឆត្រយោង​៩១១ ។ ក្រោយ​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​រួច​មក ជា​លទ្ធផល បច្ចេកទេស សា​រឹម វ៉ា​ន់​ថន បាន​យកឈ្នះ​ពិន្ទុ អ៊ឹ​ង បូ​រិ​ន ហើយ​ឡៅ ស៊ី​ណាត បាន​យកឈ្នះ​ពិន្ទុ ផៃ ប៊ុ​ន​ជឿ​។ បន្ទាប់​មក​អ្នក​ដែល​ឈ្នះ​ត្រូវ​ធ្វើការ​ប្រកួត​គ្នា​៥​ទឹក​បន្ដ​ទៀត ដើម្បី​ដណ្ដើម​យក​រង្វាន់​ម៉ូតូ ។​
​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​គឺ សា​រឹម វ៉ា​ន់​ថន បាន​យកឈ្នះ​ឡៅ ស៊ី​ណាត ដោយ​ពិន្ទុ ប៉ុន្ដែ​ការ ឈ្នះ​នេះ​បាន​បង្កើត​នូវ​ព្រឹត្ដិការណ៍​អាប់អួ​យ៉ាង​ខ្លាំង ដោយសារ​មានការ​ស្រែក​តវ៉ា​ពី​សំណាក់​អ្នក​ទស្សនា ភាគច្រើន ។ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ភ្លាម​ភាព​រំជើបរំជួល​បាន​ចាប់ផ្ដើម​កំរើក​ឡើង​ក្រោម​សម្រែក​ថា “​អយុត្ដិធម៌​ណាស់ៗ​” ។ ខណៈនោះ​គេ​សង្កេត​ឃើញ​មាន​មន្ដ្រី​យោធា​ម្នាក់ ទំនង​មក​ពី​អង្គភាព​ឆត្រយោង ៩១១ បាន​ងើប​ពី​កៅអី​ឈរ​ឆ្ការដៃ ឆ្ការ​ជើង ដោយ​មានការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាងច្រើន​ផង​នោះ បាន​ធ្វើ ការ​ស្ដីបន្ទោស​ព្រមទាំង​លើកដៃ​ចង្អុល​ទៅ​តុ​គណៈកម្មការ ដែល​មាន​លោក​ឆឹង យ៉ាវ​យ៉េន និង​លោក​មាស សុខ​គ្រី អង្គុយ​នៅ​ទីនោះ ហើយ​បាន​ចោទ​ថា លោក​ទាំង​២​បញ្ជា​ឱ្យ​ប្រកាស​លទ្ធផល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ចៅ ក្រម​ទាំង​៥ ។​

ទាក់ទិន​នឹង​ការ​ផ្ដល់​ពិន្ទុ​នេះ លោក​សុខ វិជ័យ ដែល​ជា​អាជ្ញាកណ្ដាល​គូ​ពិសេស​នេះ បាន​និយាយ​បញ្ជាក់​ថា ក្នុង​ចំណោម​ចៅក្រម​ទាំង​៥​នាក់ មាន​៣​នាក់​ឱ្យ​វ៉ា​ន់​ថន​ឈ្នះ ដូច្នេះ​ការ​ប្រកាស​លទ្ធផល​នេះ​ពិតជា​ត្រឹមត្រូវ ពុំ​មានការ​ជំរុញ​ពី​ភាគី​ណាមួយ​ទេ​។ ប៉ុន្ដែ​អ្នក​មើល​នៅ​ទីនោះ​នៅ​តែ​ស្រែ​កថា ការ​ផ្ដល់​ពិន្ទុ​នេះ​អយុត្ដិធម៌ ខ្លាំង​ណាស់ ហើយ​ថែម​បាន​ទាមទារ​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រដាល់​ប៉ុ​សិ៍្ដ CTN នេះ​ជួយ​ផ្ដល់ យុត្ដិធម៌​ឱ្យ​កីឡាករ​ឡៅ ស៊ី​ណាត ទៀត​ផង​។ ទោះបីជា​យ៉ាងណា វ៉ា​ន់​ថន​បាន​ក្លាយទៅជា​ម្ចាស់​ម៉ូតូ ម៉ាក Spider ១​គ្រឿង​នេះ​ទៅ​ហើយ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​បាន​ប្រគល់​កូនសោ​ឱ្យ​រួច​មក ។

​ចំពោះ​គូប្រកួត​ធម្មតា​វិញ ម៉ូ​វ សំ​សឿ​ន មក​ពី​ក្លឹ​ប​កងពលតូច​លេខ​៧០ បាន​យកឈ្នះ​ពិន្ទុ ម៉ៅ រិ​ទ្ធី មក​ពី​ក្លឹ​ប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ឡ​ម សឿ​ន មក​ពី​ក្លឹ​ប​ខេ​ម​រិ​ន្ទ​មាន​រិ​ទ្ធ បាន​យកឈ្នះ​ពិន្ទុ គង់ សេង​ហួរ មក​ពី​ក្លឹ​ប​សឹក​រង​ខេត្ដបាត់ដំបង ។ ចំណែក​គូប្រកួត ជា​លក្ខណៈ​សាកល​វិញ ឆៃ វ៉ា​ន់​នី មក​ពី​ក្លឹ​ប ភ្នំ​ពេជ្រ​កីឡា បាន​យកឈ្នះ​សំណាង វ៉ា​ន់​ឌី មក​ពី​ក្លឹ​ប​ខេ​ម​បុ​ក្ស ។ នួន វ៉ា​ន់​នេ​ត មក​ពី​សមាគម​កីឡា កង​យោធពលខេមរភូមិន្ទ បាន​យកឈ្នះ​ម៉ាក់ សា​មឿ​ន មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច​ដោយ​ពិន្ទុ ។​

Labels:

 
 

បឺត សំខាន់ ក្លាយជា​ជើងឯក​ខ្សែក្រវាត់ K Cement ទម្ងន់ ៥៤ គ​.​ក្រ​, សិង្ហ សា​រ៉ា​ក់ លេខ​២, ពេជ្រ សីហា លេខ​៣ និង សំរិត សុភាព លេខ​៤

រាជធានី​ភ្នំពេញ ៖ បឺត សំខាន់ អ្នក​ប្រដាល់​នៃ​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ជើងឯក ខ្សែក្រវាត់ K cement ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម បន្ទាប់​ពី​គេ​បាន​ប្រកួត​យកឈ្នះ​ពិន្ទុ សិង្ហ សា​រ៉ា​ក់ មក​ពី ក្លឹ​ប​កងពលតូច​ឆត្រយោង​៩១១​រួច​មក ។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​គូ​នេះ បាន​ធ្វើ​ឡើង​នៅ​លើ សង្វៀន​ប៉ុ​សិ៍្ដ​លេខ​៥ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៧ ឧសភា កន្លង​មកនេះ ។​

សា​រ៉ា​ក់ ជួប សំខាន់ លើក​នេះ គេ​វ៉ៃ​មិនសូវ​បាន​ល្អ​សោះ ដោយសារ​តែ​គេ​មានការ​ញញើត​ញញើត សំខាន់​ខ្លាំង​ពេក​។ ២​ទឹក​ដំបូង​សំខាន់​មាន​ប្រៀប​ជាង​សា​រ៉ា​ក់​ឆ្ងាយ​ណាស់ តែ​ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤ សា​រ៉ា​ក់ បែរជា​មាន​ប្រៀប​ជាង​សំខាន់​ទៅ​វិញ ដោយ​គេ​បាន​រុញច្រាន​ឱ្យ​សំខាន់​ដួល​អុកគូទ​ទៅ​លើ​ក្ដារ​តា​ពី ជា​ញឹក ញាប់​។ លុះ​ចូល​ដល់​ទឹក​ទី​៥​ដែល​ជា​ទឹក​ចុង​ក្រោយ​សំខាន់​បាន​ធ្វើការ​វាយលុក​ទៅ​លើ​សា​រ៉ា​ក់ឥត​ដក​ដៃ ដោយ​គេ​បាន​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​ចំៗ​លើ​ផ្ទៃមុខ​របស់​សា​រ៉ា​ក់ រហូត​ដល់​សា​រ៉ា​ក់​មិន​អាច​ធ្វើការ​តបត​វិញ​បាន​។ ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​ចៅក្រម​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​បឺត​សំខាន់​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ ។ ដោយសារ ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​សោកស្ដាយ​នេះ សិង្ហ សា​រ៉ា​ក់ បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​២ ឯ​ចំណាត់ ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ពេជ្រ សីហា មក​ពី​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ បន្ទាប់​ពី​គេ​បាន យកឈ្នះ​លើ​សំរិត សុភាព មក​ពី​ខេត្ដកោះកុង​ដោយ​ពិន្ទុ​រួច​មក ។ ចំពោះ​គូ​នេះ​កាលពី​ប្រកួត​វគ្គ ជំ​រុះ​ក្នុង​ពូ​ល​ពួក​គេ​អត់​បាន​ជួប​គ្នា​ទេ ដោយសារ​តែ​សីហា​មាន​បញ្ហា​ផ្នែក​សុខភាព ។

​សំរាប់​ចំណាត់ថ្នាក់​លេខ​១ ក្រៅពី​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​គឺ​មាន​ទឹកប្រាក់​អម​ជាមួយ ចំនួន​៦​លាន ៧​សែន​រៀល​ថែម​ទៀត​, ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​ពាន​១ និង​ទឹកប្រាក់​២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ ៣ ទទួល​បាន​ពាន​១​និង​ទឹកប្រាក់​១​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤​ទទួល​បាន​ទឹកប្រាក់​៥០​ម៉ឺន​រៀល ។​

ចំពោះ​គូប្រកួត​មិត្ដភាព​វិញ សាំង ស៊ី​ថា មក​ពី​សមាគម​កីឡា​ខេមរភូមិន្ទ​បាន​ប្រកួត ឈ្នះ​ឡុ​ង វិបុល មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ។ រីឯ​ភេទ ភី​រម្យ មក​ពី​ក្លឹ​ប​សិង្ហ​កីឡា​បាន​វាយ​ផ្ដួល​ជា ដា​រិ​ទ្ធ មក​ពី​ក្លឹ​ប​បឹង​ទំពុន​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ។ ចំណែក​ម៉ាក់ សុ​ផាត មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​ព្រេច​ដែល​ប្រកួត​ជា លក្ខណៈ​សាកល​ជាមួយ​សាម សុគន្ធ មក​ពី​ក្លឹ​ប​យោធភូមិ​ភាគ​ពិសេស​នោះ​គេ​បាន​យក ឈ្នះ​សុ​គ​ន្ធា​ដោយ ពិន្ទុ ។​

Labels:

 
 

ទូរទស្សន៍​បាយ័ន​បង្ហាញ​គ្រូ​គុន​ល្បុក្កតោ​ មក​ពី​ខេត្ដកំពត


លោកគ្រូ​ មាស​ សុខ​ បង្ហាញ​ក្បាច់គុន​ និង​ ការ​បង្ហាញ​ក្បាច់ល្បុក្កតោ​ នៅ​លើ​ឆាក​ទូរទស្សន៍​

រាជធានី​ភ្នំពេញ​ ៖​ លោក​ មាស​ សុខ​ ដែល​បច្ចុប្បន្ន​រស់នៅ​ខេត្ដកំពត​ ធ្លាប់​ត្រូវ​បាន​កោះសន្ដិភាព​ ធ្វើការ​ផ្សព្វផ្សាយ​កន្លង​មក​ពី​ការ​បើក​កកាយ​នូវ​ស្នៀតគុន​ល្បុក្កតោ​ខ្មែរ​ ដើម្បី​ធ្វើការ​អភិរក្ស​ឡើង​វិញ​ តាម​ រយៈ​ការ​បង្ហាត់បង្រៀន​ដល់​សិស្សគណ​របស់​លោក​។​ ការ​រីក​ធំធាត់​នៃ​សាលា​គុន​របស់​លោក​ ក៏​បាន​ឈាន​ ដល់​ការ​បង្កើត​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​ ដែល​សមាគម​នេះ​ក៏​បាន​រៀបចំ​ជា​សង្វៀន​ប្រកួត​ក្បាច់គុន​ខ្មែរ​ បុរាណ​មួយ​ឈុត​ កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ​ ។​ លោក​មាស​ សុខ​ ក៏​តែងតែ​អំពាវនាវ​តាម​ រយៈ​កោះសន្ដិភាព​សុំ​ដល់​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ផ្ដល់​ជា​ថវិកា​សំរាប់​លោក​រៀបចំ​ថត​ទុកជា​ឯកសារ​ នូវ​រាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ ដែល​លោក​ចេះ​ចាំ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រក្សា​ទុកជា​ឯកសារ​បន្ដ​ កុំឱ្យ​ បាត់បង់​។​ តាម​រយៈ​នៃ​ការ​អំពាវនាវ​របស់​លោក​ កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ នៃ​ស្ថានីយ​ ទូរទស្សន៍​បាយ័ន​ បាន​អញ្ជើញលោក​មាស​ សុខ​ នាំ​យក​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ នៃ​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ នៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ មក​សំដែង​តាម​កញ្ចក់​ ទូរទស្សន៍​ ។​

​លោក​ស៊ូ​ ចំរើន​ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ បានឱ្យ​ដឹង​ថា​ ការ​ដែល​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ លើកយក​ក្រុម​គ្រូ​គុន​ក្បាច់ល្បុក្កតោ​ មក​សំដែង​បង្ហាញ​ក្បាច់គុន​នេះ​ គឺ​ចង់ឱ្យ​ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បានដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​គឺជា​របស់​ខ្មែរ​ពិតៗ​ ហើយ​សព្វថ្ងៃ​កំពុង​តែ​ អភិរក្ស​ទៀត​ផង​។​ បើ​តាម​លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ចេះ​ តម​ក​ពី​ជីតា​និង​ឪពុក​របស់​លោកគ្រូ​ដែល​ជា​អ្នក​បង្ហាត់បង្រៀន​ តាំងពី​លោកគ្រូ​មាន​អាយុ​១៣​ឆ្នាំ​ មក​ម្ល៉េះ​។​ លោកគ្រូ​គុន​ក្បាច់ល្បុក្កតោ​មាស​ សុខ​ ដែល​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ម្ដាយ​ របស់​លោកគ្រូ​ និយាយ​ប្រាប់​គឺ​ក្បាច់គុន​នេះ​ចេះ​តាំងពី​ជំនាន់​ជីតា​ទួត​របស់​លោកគ្រូ​មក​ម្ល៉េះ​ ហើយ​មិន​ ត្រឹមតែ​ក្បាច់គុន​នេះ​ទេ​ គឺ​ថែម​ទាំង​ធ្លាប់​មាន​សាច់​គង់​កាប់​មិន​មុត​ទៀត​ផង​(​ផឹកថ្នាំ​គង់​)​។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ក្រៅពី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ក៏​ចេះ​ក្បាច់​គុនដំបង​ខ្លី​ ដំបង​វែង​ និង​ គុន​ដាវ​ផង​ដែរ​ ។​


​ការ​បង្ហាញ​ក្បាច់ល្បុកតោ


​ក្បាច់គុន​ល្បុក្កតោ​ គេ​អាច​បំបែក​ជា​ស្នៀត​រាប់រយ​ស្នៀត​ទៀត​ឯណោះ​ ។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ចំពោះ​ក្បាច់គុន​ដៃ​ដំបូង​យើង​ត្រូវ​ចាប់ផ្ដើម​ហាត់​ពី​ស្នៀត​មេ​ស្រប​ មេ​ខ្វែង​ ពី​មេ​២​ដល់​មេ​៤​ រួច​បំបែក​ ស្នៀត​ជើង​ ស្នៀត​ដៃ​ វាយលុក​ ដកថយ​ជាដើម​ ។​ លោកគ្រូ​មាស​ សុខ​ ក៏​បាន​រៀបរាប់​ជីវប្រវត្ដិ​ដោយ​ សង្ខេប​ ហើយ​បាន​បង្ហាញ​ក្បាច់គុន​ដៃ​ ដំបង​ខ្លី​ វែង​ និង​ដាវ​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុង​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​ ”​ ដែល​នឹង​ចាក់​ផ្សាយ​រៀល​រាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង​១០​ព្រឹក​ផង​ដែរ​។​


​សិស្ស​សមាគម​យុទ្ធ​គុន​ល្បុកតោ​បង្ហាញ​ក្បាច់​ជង្គង់​ហោះ


លោក​មាស​ សុខ​ កើត​នៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​រៀង​ ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ ដែល​មា​នទី​តាំងនៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ ។​ ចំពោះ​ សំណួរ​ដែល​សួរ​ថា​ តើ​តាំងពី​ដឹងក្ដី​មក​នៅ​ក្នុង​សង្គម​គ្រួសារ​លោកគ្រូ​ មាន​នរណា​ចេះ​គុន​ដែរ​ឬទេ​?​ លោកគ្រូ​ឆ្លើយ​ថា​ បើ​តាម​ម្ដាយ​គាត់​ធ្លាប់​និយាយ​ប្រាប់​គឺ​ជីតា​ទួត​ ឈ្មោះ​ឧកញ៉ា​ចក្រី​ វាំង​ហ៊រ​ ផ្ទះ​នៅ​ ស្ពាន​កូនកាត់​ត្រង់​ម្ដុំ​វិមាន​ឯករាជ្យ​ លោក​ចេះ​វិជ្ជា​គុន​យ៉ាង​ស្ទាត់ជំនាញ​។​ ចំណែក​ជីតា​ខាង​ឪពុក​ឈ្មោះ​ មាស​ ប៉ា​ង​ ជា​គ្រូ​គុន​ ឯ​ជីដូន​របស់​គាត់​ក៏​ធ្លាប់​ត្រូវ​លោកតា​ប៉ា​ង​ ដក​ពិសោធន៍​ ដោយ​លប​វាយ​នឹង​ដំបង​ ពីក្រោយ​ខ្នង​ ពេល​លោកយាយ​កំពុង​បុក​គ្រឿង​ ប៉ុន្ដែ​គាត់​រហ័ស​ណាស់​លើក​អង្រែ​ឡើង​រង​ជាប់​ ។​ ឪពុក​ របស់​លោកគ្រូ​ឈ្មោះ​ មាស​ ផុ​ន​ និង​បងប្អូន​បង្កើត​ប្រុសៗ​របស់​លោកគ្រូ​ទាំងអស់​សុទ្ធតែ​ចេះ​ក្បាច់គុន​ ហើយ​ថែម​ទាំង​ចេះ​លេងភ្លេង​ប្រពៃណី​ទៀត​ផង​។​ ឪពុក​លោក​ខ្លាំងពូកែ​ខាង​គុន​ដៃ​ ហើយ​គាត់​មាន​ ស្បែក​គង់​ស្វិត​ថែម​ទៀត​ផង​ កាល​លោកគ្រូ​អាយុ​ជាង​១០​ឆ្នាំ​ ធ្លាប់​ឃើញ​គ្រូ​មក​ប្រសិទ្ធី​ រួច​កាប់​ឪពុក​ លោកគ្រូ​នឹង​ដាវ​មុខ​សស្ងាច​ តែ​មិន​មុត​ គ្រាន់តែ​មាន​ស្នាម​កន្ទួលៗ​ប៉ុណ្ណោះ​ ។​


​លោកគ្រូ​ មាស​ សុខ​ ឈរ​គុនដំបង​រូប​កណ្ដាល​ខាងក្រោយ

​លោកគ្រូ​មាស​ សុខ​ បាន​និយាយ​រៀបរាប់​ទៀត​ថា​ ពេល​លោកគ្រូ​អាយុ​១៣​ឆ្នាំ​ ទាំង​ជីតា​ ទាំង​ឪពុក​ បង្ខំ​ឱ្យ​រៀន​ក្បាច់គុន​ តែ​កាល​ណោះ​លោកគ្រូ​ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ។​ ទន្ទឹម​នឹង​ទៅ​រៀន​នៅ​ សាលា​ចំណេះ​ទូទៅ​ តាម​ធម្មតា​ជីតា​និង​ឪពុក​បាន​ឆ្លៀត​ឱ្យ​លោកគ្រូ​រៀន​គុន​ដៃ​ ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ ពេល​ព្រឹក​ រួច​ហាត់គុន​ដំបង​វែង​នៅ​ពេល​យប់​ខែភ្លឺ​ គឺ​ចាប់ផ្ដើម​ពី​មេ​ស្រប​ មេ​ខ្វែង​ មេ​ពីរ​ មេ​បួន​ រួច​បំបែក​ ស្នៀត​ មាន​ស្នៀត​ដៃ​ ស្នៀត​ជើង​ វាយលុក​ ដកថយ​ជាដើម​ ។​ មុន​ដំបូង​ត្រូវ​ហាត់​បង្វិល​ដំបង​ដែល​ ពាក្យ​បច្ចេកទេស​ហៅ​ថា​ ហុង​ដំបង​ឱ្យ​បាន​ថ្នឹក​ជា​បង្គួរ​សិន​។​ ក្រោយមក​ត្រូវ​ចាប់​រៀន​វាយ​មេ​ មាន​មេ​ សើយលាត់​ មេ​ផាត់​ ប្រមូល​វាយ​ចំពាក់​កណ្ដាល​ខ្លួន​ មេ​រះ​ ផ្កាស្វាយ​ វាយ​បង្វិល​ពីលើ​ក្បាល​ មេ​ទូក​បាក់​ មេ​ឆៀង​កណ្ដៀត​ មេក្របី​ព័ទ្ធ​ស្នឹង​ ព្យុះ​កួច​កន្ដ្រើយ​។​ល​។​ ទោះជា​យ៉ាងណា​ មេ​ធំៗ​មាន​តែ​៣​មេ​ទេ​ ដែល​ បើ​និយាយ​ឱ្យ​ងាយ​ស្ដាប់​គឺ​វាយ​ជើង​ក្រោម​ ចំពាក់​កណ្ដាល​ខ្លួន​ និង​ក្បាល​។​

​លោក​មាស​ សុខ​ បាន​រៀបរាប់​បន្ដ​ទៀត​ថា​ កាល​នៅ​ឯ​ស្រុក​គាត់​រៀន​ក្បាច់គុន​រហូត​ និង​មក​ឈប់​ត្រឹម​ ឆ្នាំ​១៩៦៣​ ពេល​ប្រលង​ជាប់​ចូល​រៀន​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ជំនាន់​ទី​១​ផ្នែក​នេសាទ​ ហើយ​ឆ្នាំ​ ១៩៦៨​ ពេល​ចេញ​ទៅ​បំរើ​ការងារ​នៅ​មន្ទីរ​នេសាទ​ ខេត្ដកំពត​ លោក​ក៏​ហាក់ដូចជា​មានការ​ចាប់អារម្មណ៍​ ខ្លាំង​ នឹង​រឿង​ក្បាច់គុន​តែ​ម្ដង​។​ លោក​បាន​រំលឹក​ទៅ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជំនាន់​នោះ​ថា​ កាលនោះ​ លោក​បាន​ប្រមូល​គ្រូ​ចាស់ៗ​ខាង​ក្បាច់គុន​ល្បុក្កតោ​ មាន​គុន​ដៃ​ ចំបាប់​ គុនដំបង​ខ្លី​ ដំបង​វែង​ ប្រកួត​បង្ហាញ​ របៀប​សមយុទ្ធ​ជូន​ទស្សនិកជន​ ដោយ​ចូលរួម​ជាមួយនឹង​ល្បែង​ប្រជាប្រិយ​ នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ដកំពត​ និង​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ ។​ ឯការ​រៀបចំ​ ភាគច្រើន​ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ហើយ​លោក​បាន​ចាត់​ឱ្យ​មានកម្ម​វិធី​នេះ​រហូត​ដល់​ឆ្នាំ​១៩៧៥​តែ​ម្ដង​ គឺ​ក្នុង​គោល​ បំណង​ទាក់ទាញ​ស្រាវជ្រាវ​រក​គ្រូ​គុន​ពូកែៗ​មក​ចងក្រង​ធ្វើ​ជា​ឯកសារ​ ដែល​ជំនាន់​នោះ​ប្រមែប្រមូល​គ្រូៗ​ ជា​ ឯកសារ​រស់​បាន​ជិត​៥០​នាក់​ ។​

​លោក​បាន​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៧០​ លោក​បាន​បើក​ផលិតកម្ម​ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ នៅ​ខេត្ដកំពត​ ដោយ​ចាប់​ថត​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ដាក់​បញ្ចាំង​ នៅ​ចុងឆ្នាំ​១៩៧២​ នៅ​រោង​ភាពយន្ដ​អេ​ដែន​ផ្សារ​ចាស់​ និង​រោង​ភាពយន្ដ​ចេ​ន​ឡា​ផ្សារ​ដើម​គ​ ។​ ផលិតកម្ម​ ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ គឺ​លោក​ជា​ចាងហ្វាង​ ផលិតកម្ម​ និពន្ធ​ និង​ដឹកនាំ​រឿង​ខ្លួនឯង​ ហើយ​កាល​ណោះ​ ដោយសារ​នៅ​លីវ​ផង​ បើ​ពេល​ណា​ទំនេរ​គឺ​គិតតែ​ពី​ចង់​ហាត់​ក្បាច់គុន​ប៉ុណ្ណោះ​ ។​ ពេល​ដាក់​បញ្ចាំង​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ផង​នោះ​ គឺ​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ ហួស​ពី​ ការ​ស្មាន​ដែល​ធ្វើ​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ថត​បន្ដ​ម្ដង​៣​រឿង​តែ​ម្ដង​ គឺ​រឿង​ភ្នំ​ សន្ធប់​ព្រលឹង​ម៉ែ​ភាគ​២​ សន្ទុះ​សិល្ប៍​ភុជង្គនាគ​ និង​សាក់​ស្បៃ​ស្រី​អាំ​ ដែល​ថត​បាន​ជាង​ពាក់កណ្ដាល​ហើយ​ ក៏​បែក​ព្រឹត្ដិការណ៍​១៧​ មេ​សា​ ១៩៧៥​ទៅ​ ។​

​បន្ទាប់​ពី​ជីវិត​ទី​២​ត្រូវ​បាន​ចាប់កំណើត​សា​ជា​ថ្មី​ក្រោយ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ១៩៧៩​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ចូល​បំរើ​ការងារ​ជា​ប្រធាន​សិល្បៈ​នៅ​មន្ទីរ​ឃោសនាការ​ខេត្ដស្វាយរៀង​ ដោយ​មាន​ភារកិច្ច​ដឹកនាំ​រឿង​ល្ខោនបាសាក់​ និង​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ជាដើម​ ។​ ពេល​នោះ​លោកគ្រូ​ នៅ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្បាច់គុន​ល្បុក្កតោ​ដដែល​ ហើយ​ឆ្លៀតពេល​មហោស្រព​ប្រលង​សិល្បៈ​ ទូ​ទាំង​ ខេត្ដ​ លោក​តែង​បាន​ដាក់​បញ្ចូល​ការ​បង្ហាញ​ក្បាច់គុន​ផង​ដែរ​ ។​ លុះ​នៅ​ឆ្នាំ​១៩៩០​ លោក​លាឈប់​ពី​ការងារ​ មក​រស់នៅ​ក្នុង​ខេត្ដកំពត​ ដោយ​មាន​បំណង​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​ជា​បន្ដ​ទៀត​រហូត​បង្កើត​បានជា​ សមាគម​នៅ​ក្នុង​ឆ្នាំ​២០០០​ ។​ នៅ​ឆ្នាំ​២០០៤-២០០៥​ លោក​បាន​នាំ​គ្រូ​៦​នាក់​មក​សំដែង​ក្បាច់គុន​ ក្នុង​ កម្មវិធី​យុទ្ធ​សិល្ប៍​អន្ដរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ ក្នុង​កំរិត​ខ្សែក្រវាត់​ ខ្មៅ​៦​ជាន់ឡើង​ទៅ​មក​ពី​៣០​ប្រទេស​ ។​
​ទាក់ទិន​នឹង​សមាគម​របស់​លោក​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កំពុង​ចងក្រង​ សៀវភៅ​ឯកសារ​រូបភាព​ “​មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​”​ និង​ត្រៀម​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ សំរាប់​ថត​ វី​ដេ​អូ​មាន​ចំនួន​ជិត​២.០០០​ក្បាច់​ហើយ​ ។​

Labels: , , ,

 
 

នៅ​លើ​រេញ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ ថ្ងៃ​សុក្រ​បង្ហាញ​គូប្រកួត​ជើង​ខ្លាំង​២​គូ​

កីឡាករ​ ពេជ្រ​ សុ​ផា​ន់​ ជួប​ ភុំ​ សា​រ៉ា​យ​
​ខណៈ​កីឡាករ​ ឃឹម​ ពេជ្រ​ចិន្ដា​ ជួប​ វង្ស​ ណ​យ​

កីឡាករ​ ពេជ្រ​ សុ​ផា​ន់​ កីឡាករ​ ភុំ​ សា​រ៉ា​យ​ កីឡាករ​ ឃឹម​ ពេជ្រ​ចិន្ដា​ កីឡាករ​ វង្ស​ ណ​យ

​រាជធានី​ភ្នំពេញ​ ៖​ ភុំ​ សា​រ៉ា​យ​ ក្លឹ​ប​រាជសីហ៍​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ ប្រកួត​ប្រដាល់​ប៉ុស្ដិ៍​លេខ​៥​ ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​ពេជ្រ​ សុ​ផា​ន់​ សមាគម​កីឡា​កង​យោធពល​ ខេមរភូមិន្ទ​ នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២៥​ ខែឧសភា​ ខាង​មុខ​នេះ​ ។​ ភុំ​ សា​រ៉ា​យ​ ទោះបីជា​គេ​មាន​វ័យ​ ចំណាស់​បន្ដិច​ក៏​ដោយ​ ក៏​គូប្រកួត​របស់​គេ​តែងតែ​មានការ​កោតញញើត​ចំពោះ​ល្បិច​ប្រយុទ្ធ​របស់​គេ​ដែរ​ ពី​ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​ល្បីល្បាញ​ ក្នុង​ការ​ប្រើ​បច្ចេកទេស​ប្រយុទ្ធ​ប្លែកៗ​ នៅ​លើ​សង្វៀន​ដូច​ជា​ ការ​ប្រើ​ស្នៀត​ជង្គង់​ហោះ​ លោត​ទាត់​ផ្កាប់​ចាន​ជាដើម​ រីឯ​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​ទៀត​សោត​កាន់តែ​ ខ្លាំងក្លា​ថែម​ទៀត​ ។​

​សា​រ៉ា​យ​ កាលពី​លេចមុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​ដំបូង​អត់​មាន​អ្នក​ប្រដាល់​ណា​បង្ក្រាប​គេ​បាន​ឡើយ​ តែ​ពេល​ ក្រោយមក​គេ​រាង​អន់​បន្ដិច​ ។​ ការ​មក​ប៉ះ​ជាមួយ​សុ​ផា​ន់​ លើក​នេះ​ក៏​មិនមែន​ជា​រឿង​ធម្មតា​ប៉ុន្មាន​ដែរ​ ដោយសារ​តែ​សុ​ផា​ន់​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ ដែល​មិន​ងាយស្រួល​ក្នុង​ការ​បង្ក្រាប​ដូច​អ្នក​ប្រដាល់​ដទៃ​ ទៀត​ប៉ុន្មាន​ទេ​ ។​ សុ​ផា​ន់​ មាន​មាឌ​ស្គម​ជាង​សា​រ៉ា​យ​មែន​ តែ​គេ​មាន​ប្រៀប​ខាង​កំពស់​ ចំណែកឯ​ស្នៀត​ ប្រយុទ្ធ​របស់​គេ​វិញ​ក៏​មិន​អន់​ដែរ​។​ ដូច្នេះ​ការ​ជួប​ប្រយុទ្ធ​គ្នា​រវាង​ខ្លា​កំណាច​ទាំង​២​នេះ​ គេ​មិន​ហ៊ាន​ធ្វើការ​ ទស្សន៍​ទាយ​ទុក​មុន​បាន​ទេ​ ទោះបីជា​អ្នក​ គាំទ្រ​ម្ខាងៗ​អួត​ពី​កីឡាករ​របស់​ពួក​គេ​យ៉ាងណា​ក៏​ដោយ​ ។​

​ឃឹម​ ពេជ្រ​ចិន្ដា​ ក្លឹ​ប​បុរី​នាគរាជ​ ត្រូវ​ជួប​ប្រកួត​សាក​ថ្វីដៃ​គ្នា​ជាមួយ​វង្ស​ ណ​យ​ ក្លឹ​ប​ក្រុងប៉ៃលិន​ ។​ ឃឹម​ ពេជ្រ​ចិន្ដា​ មានសំណាង​បាន​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ណាស់​ ផ្ទុយ​ពី​វង្ស​ ណ​យ​ ដែល​យូរៗ​ទើប​ឃើញ​ លេចមុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​ម្ដង​។​ ទោះបីជា​យ៉ាងណា​ គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា​ ប៉ុន្ដែ​ ពួក​គេ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​មិន​ចាញ់​ពួក​រៀមច្បង​ប៉ុន្មាន​ទេ​ ឬ​មាន​ពេល​ខ្លះ​គេ​វាយ​បាន​ល្អ​ជាង​រៀមច្បង​មុនៗ​ ទៀត​ផង​។​ ហេតុនេះ​ហើយ​ ទើប​គូ​នេះ​អ្នក​តាមដាន​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​មិន​ហ៊ាន​ វាយតំលៃ​ថា​ អ្នក​ណា​ជា​អ្នក​ឈ្នះ​ ឬ​ក៏​ចាញ់​នោះ​ ។​ ប៉ុន្ដែ​អ្នក​ប្រដាល់​ទាំង​២​គូ​នេះ​ គណៈកម្មការ​ រៀបចំ​ការ​ប្រកួត​សង្ឃឹមថា​ ពួក​គេ​នឹង​ធ្វើ​ឱ្យ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​កក្រើក​រញ្ជួយ​ជា​មិន​ខាន​ ។​
​ក្រៅពី​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​ខាងលើ​នេះ​ ក៏​មាន​អ្នក​ប្រដាល់​ជើង​ថ្មី​ល្អៗ​មក​ចូលរួម​ប្រកួត​នា​ថ្ងៃ​ នោះ​ដែរ​ដូច​ជា​អេ​ ពិសី​ ក្លឹ​ប​អេ​ភូ​ថង​ ទន្លេបាសាក់​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ផេង​ ណា​រុន​ ក្លឹ​ប​តា​ព្រហ្ម​មាន​ ឫទ្ធិ​។​ ឯ​សួន​ សំណាង​ ក្លឹ​ប​កងកេង​ខេត្ដបាត់ដំបង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ខុន​ មក​រា​ ក្លឹ​ប​ខេ​ម​បុ​ក្ស​។​ ចំណែក​ ណាំ​ ធឿ​ន​ ក្លឹ​ប​រាជសីហ៍​ ត្រូវ​ឡើង​ប្រយុទ្ធ​ជាមួយ​ រិ​ទ្ធិ​ ដា​រ៉ា​ ក្លឹ​ប​ពន្លឺ​មាន​ឫទ្ធិ​ ។​

Labels:

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.