ក្រុមហ៊ុនខេមឈីនជួយឧបត្ថម្ភកីឡាករប្រដាល់សាកលអាជីព៣រូប
រាជធានីភ្នំពេញ ៖ ដោយមើលឃើញការរីកចំរើនយ៉ាងឆាប់រហ័សនូវវិស័យកីឡា ក្នុងព្រះរាជាណាចក្រ កម្ពុជា ជាពិសេសកីឡាប្រដាល់ និងដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាជាតិនោះ ក្រុមហ៊ុន ខេមឈីន ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័ត និងលើតុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានសហការជាមួយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បង្កើតឱ្យមានកម្មវិធីប្រកួត កីឡាប្រដាល់សាកលអាជីពកម្ពុជា។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ នេះតទៅរហូតដល់បុណ្យអុំទូកប្រពៃណីជាតិនាពេលខាងមុខ ។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីក៏នឹង មានការចូលរួមប្រកួតប្រជែងដណ្ដើមជើងឯកពីសំណាក់កីឡាករជាតិ និងកីឡាករអន្ដរជាតិ ដែលមាន កេរ្ដិ៍ឈ្មោះល្បីល្បាញជាច្រើនរូបទៀត ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថា វិស័យកីឡាប្រដាល់ របស់ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស ក៏ដូចជានៅលើឆាក អន្ដរជាតិ ។
ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនា និងលើកទឹកចិត្ដដល់កីឡាករប្រដាល់របស់ យើង ក៏ដូចជាកីឡាករអន្ដរជាតិដែលបានចូលរួមការប្រកួតនៅព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានច្រើន កុះករ ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កម្មវិធីនេះក្រុមហ៊ុនខេមឈីនបានផ្ដល់ការឧបត្ថម្ភដល់កីឡាករប្រដាល់ចំនួន ៣នាក់ គឺលោកជ័យ កុសល, លោកបឺត ខាំ និងលោកពេជ្រ សីហា រួមទាំងគ្រូបង្វឹកម្នាក់ផងដែរ ឱ្យទទួលបាននូវការហ្វឹកហាត់ក្បាច់ប្រដាល់សាកលសំរាប់ប្រកួតទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ ដោយ ក្រុមហ៊ុនបានផ្ដល់ទាំងការហូបចុកការ ស្នាក់នៅ និងការហ្វឹកហាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួល បាននូវការហាត់ក្នុងកំរិតស្ដង់ដាអន្ដរជាតិ ពីព្រោះថាកន្លងមក បើទោះបីជាកីឡាករកម្ពុជាធ្លាប់បានឆ្លង កាត់ការប្រកួត និងមានបទពិសោធន៍ច្រើនទៅហើយក្ដី ប៉ុន្ដែកីឡាករកម្ពុជាមិនធ្លាប់ទទួលបាននូវការហ្វឹក ហាត់ក្នុងកំរិតស្ដង់ដាអន្ដរជាតិនោះទេ ។ ដូច្នេះនៅពេលដែលកីឡាករប្រដាល់ទាំង៣នាក់ទទួល បាននូវ ការបណ្ដុះបណ្ដាលរួច ហើយក្រុមហ៊ុនខេមឈីនសង្ឃឹមថា កីឡាករប្រដាល់ទាំង៣រូបនេះ ពិតជាមិនធ្វើឱ្យ ក្រុមហ៊ុនខេមឈីនអស់សង្ឃឹមនោះទេ គឺពួកគេនឹងនាំមកនូវជ័យជំនះជាមិនខាន ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កីឡាករទាំង៣រូបខាងលើនេះគឺជាកីឡាករប្រដាល់សេរី តែក្រុមហ៊ុនឧបត្ថម្ភ ឱ្យពួកគេក្លាយជាអ្នកប្រដាល់សាកលវិញ ។
Labels: កីឡា
for this post
Leave a Reply