គូស្នេហ៍វ័យចំណាស់ដែលទើបរៀបការបាន៧ខែប្ដីប្រពន្ធស្រឡាញ់គ្នាដល់ឆ្អឹង ប្រពន្ធសប្បាយរាំ..ប្ដី ប្រចណ្ឌកាប់.ក១ប៉័ងតោប្រល័យសង្ខារ
ខេត្ដស្វាយរៀង ៖ ស្ដ្រីជាប្រពន្ធម្នាក់បានស្លាប់ដោយសារតែបុរសជាប្ដីកាប់នឹងកាំបិតប៉័ងតោ ខណៈពេល កំពុងលង់លក់ក្នុងដំណេកកណ្ដាលយប់ ។ ប្ដីប្រពន្ធទាំង២នេះ គឺជាកម្លោះចាស់ និងក្រមុំចាស់ ទើបតែ រៀបការជាមួយគ្នាបាន៧ខែប៉ុណ្ណោះ ហើយស្រឡាញ់គ្នាបេះមិនចេញទេ ផ្ទុយទៅវិញ ទោះបីស្រឡាញ់គ្នា ជំរៅណា សេចក្ដីប្រចណ្ឌក៏មានជំរៅប៉ុនគ្នានោះដែរ ទីបំផុតស្ដ្រីជាប្រពន្ធបានស្លាប់ ឯបុរសជាប្ដីបានរត់គេច ខ្លួន និងក្លាយជាអ្នកទោសអស់មួយជីវិត ព្រោះថាការគេចខ្លួននោះអាចគេចបានតែមួយរយៈ មិនអាចគេច ខ្លួនបានមួយជីវិតនោះឡើយ។ នេះគឺជាអំពើហិង្សាមួយក្នុងចំណោមរឿងរ៉ាវហិង្សា រាប់មិនអស់ដែល បានកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងសង្គមកម្ពុជា ។
តាមប្រភពព័ត៌មានទាក់ទិននឹងរឿងរ៉ាវខាងលើនេះបានរាយការណ៍ឱ្យដឹងថា អំពើមនុស្សឃាតដ៏សាហាវ មួយបានកើតឡើង នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ មិថុនា បានធ្វើឱ្យស្ដ្រីឈ្មោះសៅ ហ៊ាន ហៅច្រក់ អាយុ៣៣ឆ្នាំ ស្លាប់ ដោយសារប្ដីឈ្មោះពុធ រក្សា ហៅសុខន អាយុ៣៣ឆ្នាំដូចគ្នាកាប់មួយកាំបិតប៉័ងតោ ចំកផ្នែកខាងឆ្វេង ដាច់ដល់ឆ្អឹងប្រកាច់ស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។
លោកអនុសេនីយ៍ឯកកុយ សុភាព នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្ដស្វាយរៀងបានឱ្យដឹងថា នៅថ្ងៃទី៤ មិថុនា មានពិធីជប់លៀងមួយនៅផ្ទះរបស់ឈ្មោះស្រី វឿន អាយុ២៧ឆ្នាំ ដែលមានផ្ទះនៅខាងជើងផ្ទះស្ដ្រីរងគ្រោះ ។ ពិធីនោះស្ដ្រីជាប្រពន្ធបានទៅចូលរួម ឯបុរសជា ប្ដីមិនបានទៅទេ ដែលពិធីជប់លៀងសប្បាយនោះក៏មានជួលធុងបាស់រាំលេងនៅពេលរាត្រីផងដែរ ។ ស្ដ្រី រងគ្រោះដោយមានការទទូចសុំពីម្ចាស់ផ្ទះឱ្យចូលរាំច្រើនដងពេក ក៏បានចូលរួមរាំលេងជាមួយម្ចាស់ផ្ទះ និងភ្ញៀវជិតឆ្ងាយជាបងប្អូនក្នុងភូមិទៅ ដែលការរាំរែកនោះបានបន្ដរហូតដល់ម៉ោង១១យប់ ។ នៅក្រៅ វង់រាំឯណោះបុរសជាប្ដីក៏បានមកអង្គុយមើលប្រពន្ធរាំដែរ ហើយបានព្យាយាមហៅប្រពន្ធឱ្យទៅផ្ទះដេក តែប្រពន្ធមិនព្រមទៅ ព្រោះកំពុងជក់រាំសប្បាយ។ ក្រោយមកបុរសជាប្ដីក៏ដើរទៅផ្ទះឡើងដេកបាត់ទៅ ដោយដក់ជាប់នូវកំហឹងព្រោះតែឃើញប្រពន្ធរាំរែកសប្បាយជាមួយគូរាំជាបុរសផ្សេង ។ លុះដល់ម៉ោង ១២យប់ទើបស្ដ្រីរងគ្រោះជាប្រពន្ធឈប់រាំ ហើយវិលមកផ្ទះឡើងទៅដេកក្បែរប្ដី ដោយមិនដឹងខ្លួនថា បុរសជាប្ដីមានកំហឹងពុះកញ្ជ្រោលក្នុងដើមទ្រូងនោះឡើយ ។
ពេលកំពុងលង់លក់ក្នុងដំណេកនោះ ស្រាប់តែបុរសជាប្ដីទាញយកកាំបិតប៉័ងតោ កាប់ទៅលើ.កប្រពន្ធលិច មួយកាំបិតដាច់សរសៃដល់ឆ្អឹងស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយក្រោយពីធ្វើឃាតរួចហើយ ប្ដីចិត្ដ អន្យតិរ្ថិយនោះក៏រត់គេចខ្លួនបាត់ទៅ ។
បើតាមប្រភពពីអ្នកស្រុកដែលស្ថិតនៅក្នុងវង់រាំយប់នោះបាននិយាយថា ស្ដ្រីរងគ្រោះទើបតែរៀបការ ជាមួយប្ដីដែលជាឃាតកនេះ បានរយៈពេល៧ខែប៉ុណ្ណោះ ពីរនាក់ប្ដីប្រពន្ធនេះស្រឡាញ់គ្នាណាស់ ព្រោះ អ្នកទាំង២សុទ្ធសឹងជាក្រមុំកម្លោះ ហើយបុរសជាប្ដីមានមុខរបរជាជាងកាត់សក់ ។ ប្រភពដដែល បាននិយាយទៀតថា បុរសជាប្ដី គឺជាមនុស្សស្លូតបូត ពុំដែលមានរឿងរ៉ាវជាមួយអ្នកស្រុកណាម្នាក់ទេ ហើយក៏មិនចេះដើរផឹកស៊ីអ្វីដែរ។ ទាក់ទិននឹងការសម្លាប់ប្រពន្ធយ៉ាងឃោរឃៅនេះ គឺជារឿងគួរឱ្យ ហួសចិត្ដណាស់ ពីព្រោះសូម្បីតែមាន់ក៏ជននេះមិនដែលហ៊ានអារ.កដែរ ស្រាប់តែពេលនេះគេហ៊ានកាប់.ក ប្រពន្ធសំលាប់។ ប្រភពដដែលបានបន្ដទៀតថា នៅយប់កើតហេតុនោះស្ដ្រីរងគ្រោះជាប្រពន្ធ ស៊ីផឹកសប្បាយ ក្នុងពិធីជប់លៀងស្រវឹងបន្ដិចដែរ ហើយក៏ចូលរាំលេងសប្បាយ ជួនកាលគាត់រាំកាច់ចង្កេះទៅមុខទៅ ក្រោយធ្វើឱ្យបុរសៗដែលស្រវឹងជោកនោះ ភ្លើតភ្លើននាំគ្នាចោមរោមរាំកៀងលេង ទើបធ្វើឱ្យប្ដីអង្គុយ មើលប្រពន្ធរាំខឹងក្ដៅស្លឹកត្រចៀក ហើយភ្លើងប្រចណ្ឌបានឆាបឆេះសន្ធោសន្ធៅឡើង លុះពេលចប់បទរាំ ក៏ព្យាយាមហៅប្រពន្ធឱ្យឈប់រាំទៅផ្ទះវិញ តែដោយសារស្ដ្រីជាប្រពន្ធមិនសូវមានឱកាសរាំលេងសប្បាយ ផងហើយមានធុងបាស់រាំជិតផ្ទះដូច្នេះ ក៏ស្ដាយ រាំមិនទាន់ឈប់ភ្លាមៗទេធ្វើឱ្យប្ដីខឹងឡើងទៅដេកមុន ដឹងអីទៅសំលៀងកាំបិតប៉័ងតោទុកចាំកាប់សម្លាប់ប្រពន្ធសោះ ។
លោកកុយ សុភាព នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានអំពាវនាវដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ទូទៅបើឃើញជនល្មើសដូចរូបថត សូមរាយការណ៍ជូនលោកភ្លាម តាមទូរស័ព្ទលេខ០១១ ៩០៨ ០៥៩ និង ០១២ ៩០៨ ០៥៩ ដើម្បីចាប់ខ្លួន ព្រោះមិនអាចទុកឱ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់បានឡើយ ។
សពស្ដ្រីរងគ្រោះត្រូវក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមគន្លងប្រពៃណីដោយក្ដីសោកសៅបំផុត។
Labels: ឃាតកម្ម, អំពើហឹង្សារ
for this post
Leave a Reply