ប្ដីកាប់.កប្រពន្ធនឹងកាំបិតប៉័ងតោត្រូវចាប់ខ្លួនពេលប្រុងចង.ក
ខេត្ដស្វាយរៀង ៖ ពិតជាគេចខ្លួនមិនរួច ឬមិនអាចគេចអស់មួយជីវិតបានទេ ទីបំផុតឈ្មោះពុត សំរក្សា ហៅសាខន ដែលជាប់ចោទពីបទមនុស្សឃាត “កាប់.កប្រពន្ធសម្លាប់” នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ត្រូវបានសមត្ថកិច្ចខេត្ដស្វាយរៀងសហការជាមួយប៉ូលិសប៉ុសិ៍្ដរដ្ឋបាលឃុំព្រៃពោន ស្រុក កំពង់ត្របែក ខេត្ដព្រៃវែង ធ្វើការចាប់ខ្លួនបានកាលពីវេលាម៉ោង១២ ថ្ងៃទី៦ មិថុនា ២០០៧ នៅចំណុច ក្រោមដើមស្វាយក្នុងវាលស្រែ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ខណៈពេល ដែលជននេះកំពុងចងក្រមាលើដើមស្វាយបំរុងចង.កសម្លាប់ខ្លួន ។
សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដស្វាយរៀងបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពសម្លាប់ ប្រពន្ធដោយកាប់.កនឹងកាំបិតប៉័ងតោរួចមក ជនល្មើសបានរត់គេចខ្លួនទៅស្រុកកំណើត ហើយសំងំពួននៅ ទីនោះរហូត ។ បើពិនិត្យមើលស្ថានភាពជនល្មើសវិញ ពេលដែលសមត្ថកិច្ចចាប់ខ្លួននេះ ហាក់ដូចជា មនុស្សឆ្កួតទៅហើយ គឺបាត់អស់ភាពម្ចាស់ការលើខ្លួនឯងរវើរវាយគិតច្រើនផ្ដេសផ្ដាស ចេះតែចង់រត់ទៅ ចង.កសម្លាប់ខ្លួន ។
សមត្ថកិច្ចបានបន្ដទៀតថា នេះសំណាងហើយដែលសមត្ថកិច្ចទៅដល់ទាន់ពេលវេលា ខណៈដែលជននេះ កំពុងតែប៉ុនប៉ងចង.កសម្លាប់ខ្លួន បើលោតែយឺតពេលប្រហែល៣០នាទីទៀត ច្បាស់ជាចាប់បានសាកសព ជនល្មើសជាក់ជាមិនខាន ព្រោះពេលសមត្ថកិច្ចទៅដល់ (កន្លែងចាប់ខ្លួនខាងលើ) ជនល្មើសបានចងក្រមា ជាប់នឹងដើមស្វាយរួចរាល់ទៅហើយ តែពុំទាន់ដាក់ក្បាលចូលក្នុងក្រមាមច្ចុរាជនៅឡើយ។ ប៉ូលិសថា បើយឺតពេលបន្ដិចជននេះនឹងស្លាប់ ។
Labels: ឃាតកម្ម, អំពើហឹង្សារ
for this post
Leave a Reply