កម្មការិនីរោងចក្រកាត់ដេរដួលស្លាប់ពេលកំពុងធ្វើការងារ
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរមួយកន្លែងមានយីហោឈុន ស៊ីង ស្ថិតនៅក្នុងភូមិភ្នក សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់ខណៈពេលកំពុងធ្វើការងារក្នុងរោងចក្រ កាលពីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧ ។
កម្មការិនីដែលស្លាប់ខាងលើឈ្មោះព្រីង មួយលី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម បច្ចុប្បន្នជួលផ្ទះស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ។
តាមការបំភ្លឺរបស់កម្មករមួយក្រុមបាននិយាយថា ឈ្មោះព្រីង មួយលី ស្លាប់ដោយសារខ្សែភ្លើងឆក់ ខណៈពេលកំពុងធ្វើការក្នុងរោងចក្រ ព្រោះថៅកែរោងចក្រមិនឱ្យពាក់ស្បែកជើងចូលធ្វើការ (ពាក់ស្បែក ជើងជាន់ម៉ាស៊ីនដេរ) ។ ដោយឡែកបើតាមការអះអាងរបស់ប៉ូលិសមូលដ្ឋាន ដែលយោងតាមការ បំភ្លឺរបស់ម្ចាស់រោងចក្រនិយាយថា ឈ្មោះព្រីង មួយលី ស្លាប់ដោយសារខ្យល់គរ ។ ទោះបីជាមានការ អះអាងពីរផ្ទុយគ្នាក៏ដោយ ក៏ពុំទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់អំពីហេតុផលស្លាប់របស់ឈ្មោះ ព្រីង មួយលី នៅឡើយទេ លុះត្រាធ្វើកោសល្យវិច័យពិនិត្យត្រឹមត្រូវទើបយកជាការបាន ។
Labels: បរិស្ថាន
for this post
Leave a Reply