កំប្លែងខ្លី
ទៅបរបាញ់
ប្រុសៗមួយហ្វូងបបួលគ្នាទៅបាញ់សត្វក្នុងព្រៃ ។ ពួកគេចែកគ្នាជាច្រើនក្រុមដោយមួយក្រុមមានគ្នា ២នាក់ ហើយណាត់ជួបគ្នាវិញត្រង់ផ្លូវចូលទៅជាយព្រៃ នាពេលល្ងាចថ្ងៃជិតលិច ។ ល្ងាចនេះបុរស ម្នាក់ត្រឡប់មកវិញម្នាក់ឯង ដោយមានលីឈ្លូសតូចមួយក្បាលផង ចំណែកដៃគូរបស់គេអត់មានមក ជាមួយ ។ ឃើញដូច្នេះ បុរសម្នាក់នៅក្រុមផ្សេងសួរៈ
-ឯណាហារីដៃគូបងឯង ។
-វាហត់ពេកដួលសន្លប់ក្នុងព្រៃឃ្លាតពីកន្លែងនេះប្រហែល២គីឡូម៉ែត្រ ។
អ្នកឯទៀតភ្ញាក់បើកភ្លែកក្រឡង់ ៖
-ចុះម៉េចទុកចោលហារីក្នុងព្រៃ ហើយលីឈ្លូសនេះមកវិញ ?
-ខ្ញុំគិតច្បាស់ហើយ បើលីអាហារីមក ដោយទុកឈ្លូសនេះក្នុងព្រៃ ឈ្លូសនេះមុខជាត្រូវគេលួចបាត់។ អ៊ីចឹងហើយទើបខ្ញុំសម្រេចចិត្ដលីឈ្លូសនេះចេញមក ព្រោះគ្មានអ្នកណាលួចហារីធ្វើអីទេ ។ ហារីងើប ពីសន្លប់វាត្រឡប់មកផ្ទះដោយខ្លួនឯងបានតើ ។
រៀនថ្នាក់ណា ?
សិស្សពីរនាក់និយាយគ្នា ៖
-នៅជិតផ្ទះអញមានអាមួយនោះរៀនថ្នាក់ទី៦ តែអត់ចេះអីសោះ អក្សរក៏អានមិនរួចដែរ ម្ល៉ោះហើយ ម៉ែឪវាបង្ខំឱ្យរៀនកួរថ្នាក់ទី១រាល់ល្ងាច ។ អញឆ្ងល់ណាស់ តើឆ្នាំក្រោយវាដោះស្រាយយ៉ាងម៉េចទៅ ?
-មានអីពិបាក, ឆ្នាំក្រោយពេលព្រឹករៀនថ្នាក់ទី៧ ពេលល្ងាចរៀនកួរបន្ដថ្នាក់ទី២ ទៀតទៅ ។
ល្បឿនខុសគ្នាចូលពេទ្យដូចគ្នា
ក្នុងមន្ទីរពេទ្យមួយអ្នករបួសអណ្ដើកសួរ អ្នករបួសទន្សាយ ៖
-ម៉េចបងឯងរបួស ?
-មកពីខ្ញុំបើកលឿនពេកបុករបាំងចែកផ្លូវ ។ ចុះបងឯងយឺតគើមៗសោះម៉េចរបួសដែរ ?
-ខ្ញុំឆ្លងផ្លូវមិនទាន់ ត្រូវគេបុកចំហៀងខ្លួន។
Labels: កំប្លែងខ្លី
for this post
Leave a Reply