កំប្លែងខ្លី: ជិតបានតែងតាំង
គ្រូបង្វឹកបាល់ទាត់ម្នាក់មានជំងឺធ្ងន់ ដែលពិបាកនឹងឆ្លងផុត។ មិត្ដភក្ដិគាត់ដែលជាគ្រូបង្វឹកបាល់ទាត់ដែរ និយាយជាមួយគាត់ ៖
-លោកបងត្រូវខិតខំរកមធ្យោបាយផ្ដល់ដំណឹងឱ្យខ្ញុំបានដឹងពីពិភពលោកខាងណោះ ផងណា៎ ។
កន្លះឆ្នាំក្រោយទូរស័ព្ទរោទ៍ឡើង។ នៅដើមខ្សែខាងណោះ គឺសម្លេងរបស់គ្រូបង្វឹកបាល់ទាត់ដែល បានអនិច្ចកម្ម ៖
-ពិភពដែលខ្ញុំរស់នៅក៏មានបាល់ទាត់ដែរ ។ ពេលនេះខ្ញុំមានដំណឹងអាក្រក់មួយល្អ មួយចង់ប្រាប់បងឯង ។
-បើអ៊ីចឹងប្រាប់ដំណឹងល្អមុនមក៍ ។
-លោកបងឯងជិតមានឱកាសដណ្ដើមពានរង្វាន់ C1 ជាលើកដំបូងក្នុងជីវិតហើយ។
-អស្ចារ្យមែន ! ចុះដំណឹងអាក្រក់ ?
-ក្រុមបាល់ទាត់ឋាននរក និងក្រុមបាល់ទាត់ឋានសួគ៌ឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា ក្នុងការប្រកួតជម្រុះ ដណ្ដើមយកពានរង្វាន់ C1 ខាងមុខ ។ ហេតុនេះសបា្ដហ៍ក្រោយ បងឯងត្រូវបានយមរាជតែងតាំងជាគ្រូបង្វឹក ក្រុមបាល់ទាត់ឋាននរកហើយ ។
Labels: កំប្លែងខ្លី
for this post
Leave a Reply