ហ្វ៊ុនស៊ិនប៉ិចស្ដីបន្ទោសដល់សម្ដេចក្រុមព្រះ
រាជធានីភ្នំពេញ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន ក្នុងចេតនា ឆ្លើយតបទៅនឹងអ្នកនាំពាក្យគណបក្ស នរោត្ដម រណឫទ្ធិ និងសម្ដេចក្រុមព្រះ ដែលគណបក្សនេះចាត់ទុក ថា បានវាយប្រហារតាមរយៈពាក្យសម្ដីមកលើគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងគោលបំណងដើម្បីកាឡៃការពិត ស្ដីពីសុច្ឆន្ទៈរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលចង់ឱ្យមានការបង្រួបបង្រួមអ្នករាជានិយម សីហនុនិយម ដូចដើមឡើងវិញនោះ ។
សេចក្ដីប្រកាសព័ត៌មានបានលាតត្រដាងថា ការសំរេចព្រះទ័យចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាការ សំរេចព្រះទ័យដោយផ្ទាល់របស់ព្រះអង្គនៅថ្ងៃទី១៣ និង១៦ ខែវិច្ឆិកា ឆ្នាំ២០០៦ ដើម្បីបង្កើតគណបក្ស នរោត្ដម រណឫទ្ធិ ដែលជាការប៉ុនប៉ងជាយូរមកហើយរបស់ទ្រង់ក្នុងការផ្លាស់ប្ដូរឈ្មោះ ពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទៅជាគណបក្សនរោត្ដម រណឫទ្ធិ ដោយមិនបានសំរេចនោះ ។ រឿងនេះវាពិតជាគ្មានការ ពាក់ព័ន្ធអ្វីទាល់តែសោះ ទៅនឹងការចោទប្រកាន់ដោយអយុត្ដិធម៌ ដែលថាគណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាអ្នក បណ្ដេញទ្រង់ចេញនោះ។ ចំពោះការជួបចរចាក្រៅផ្លូវការនៃថ្នាក់ដឹកនាំចាស់ទុំរវាងគណបក្សទាំងពីរ មាន គោលបំណងតែមួយគត់គឺ ការបង្រួបបង្រួមគណបក្សហ្វ៊ុនស៊ិនប៉ិចតែប៉ុណ្ណោះ ក៏ប៉ុន្ដែកិច្ចការនេះត្រូវ បានបំផ្លិចបំផ្លាញជាបន្ដបន្ទាប់ ។ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចោទថា ក្រុមជ្រុលនិយមមួយក្ដាប់តូច ជានិច្ចកាលតែងតែមានទស្សនៈផ្ទុយពីគំនិតរបស់ថ្នាក់ដឹកនាំចាស់ទុំ នៃគណបក្សនរោត្ដម រណឫទ្ធិ និងជា អតីតអ្នកតស៊ូ ហើយរាល់សកម្មភាពរបស់ពួកគេ គឺធ្វើឡើងដើម្បីប្រឆាំងនូវរាល់លទ្ធភាពដែលអាច នាំឆ្ពោះទៅកាន់ការបង្រួបបង្រួមអ្នករាជានិយមឡើងវិញ នៅខណៈដែលសមាជិកសមាជិកាជាច្រើនចង់ វិលត្រឡប់មករួមរស់នៅក្នុងសង្គមគ្រួសារ នៃគណបក្សហ្វ៊ុនស៊ិនប៉ិចវិញនោះ ។
សេចក្ដីប្រកាសនេះបានបង្ហាញថា ចំពោះតំណែងមគ្គុទេសក៍ប្រវត្ដិសាស្ដ្រ គឺមិនមែនជាសម្បត្ដិផ្ដាច់មុខ របស់សម្ដេចក្រុមព្រះនោះទេ បើទោះបីជាសមាជវិសាមញ្ញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ បានអនុម័តថ្វាយ ព្រះអង្គក៏ដោយ ។ តំណែងមគ្គុទេសក៍ប្រវត្ដិសាស្ដ្រនេះ ផ្អែកតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច គឺសំដៅប្រគល់ថ្វាយ និងជូនដល់អង្គក្សត្រ ឬក៏ឥស្សរជនណាម្នាក់ ដែលបានធ្វើ ពលិកម្ម និងមានគុណូបការៈដ៏ធំធេង និងប្រកបដោយភាពស្មោះសរបំផុត ចំពោះគណបក្សមានជាអាទិ៍ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដម សីហនុ សម្ដេចចក្រី ញឹក ជូឡុង ។ល។និង។ល។ ដូច្នេះក្នុងឋានៈ ព្រះអង្គជាមនុស្សដែលស្ថិតនៅក្រៅគណបក្សនោះ ប្រាកដណាស់ ទ្រង់ពិតជាគ្មានសិទ្ធិ និង អំណាចអ្វី មកធ្វើការបង្គាប់បញ្ជា ឬកំណត់ឱសានវាទឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចធ្វើនេះធ្វើនោះ ដើម្បីបំពេញមហិច្ឆតា របស់ទ្រង់តាមរយៈការរំលោភលើអធិបតេយ្យភាព ឯករាជភាព លក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិចនោះបានឡើយ ។
សេចក្ដីប្រកាសព័ត៌មានដដែលបានចាត់ទុកថា រាល់សកម្មភាពដែលសម្ដេចក្រុមព្រះ បានស្ដែងចេញជា បន្ដបន្ទាប់នាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវភាពអាត្មានិយម និងការមិនចេះទទួលខុសត្រូវរបស់ ទ្រង់ ដែលជានិច្ចកាលទ្រង់តែងតែធ្វើដើម្បីតែលាភសក្ការៈ និងសេចក្ដីសុខផ្ទាល់ព្រះអង្គ ។ ម្យ៉ាងវិញ ទៀត វាក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ទៀតថា ទ្រង់តែងតែខិតខំរិះគិតយ៉ាងណាធ្វើឱ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិចរលំរលាយ តាមមហិច្ឆតានយោបាយផ្ទាល់ខ្លួនរបស់ទ្រង់ ឱ្យខាងតែបាន ។ អាស្រ័យហេតុនេះ ហើយទើបបានជាព្រឹត្ដិការណ៍នៃសមាជវិសាមញ្ញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ បានកើតមានឡើង ដែលសមាជនេះសំដៅលុបបំបាត់ចោលជាដាច់ខាតនូវអំណាចផ្ដាច់ការ ដែលទ្រង់តែងតែបានធ្វើ បើទោះបី ជាទ្រង់ដឹងថា ទ្រង់កំពុងរំលោភលើលក្ខន្ដិកៈ និងបញ្ជាផ្ទៃក្នុងរបស់គណបក្សយ៉ាងណាក៏ដោយ ។ តាមពិត ទៅ ផែនការដ៏ពិសពុលរបស់ទ្រង់នេះ គឺបានដុះចេញជាពន្លកឡើងតាំងពីមុនសមាជវិសាមញ្ញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ មកម្ល៉េះ ។
សេចក្ដីប្រកាសព័ត៌មានបន្ដថា ការប៉ុនប៉ងណាមួយដែលចង់ឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចរំលាយខ្លួន ទៅចូល ជាមួយគណបក្សនរោត្ដម រណឫទ្ធិនោះ គឺគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ។ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនអាចធ្វើដូចនេះបានឡើយ ពីព្រោះយើងទាំងអស់គ្នាពិតជាមិនអាចក្បត់ចំពោះដួងវិញ្ញាណក្ខន្ធ នៃអតីត អ្នកតស៊ូហ្វ៊ុនស៊ិនប៉ិចដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារនូវបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្របានឡើយ ។ មួយវិញទៀត វាគឺជាការស្ដែងចេញឱ្យឃើញនូវភាពរមិលគុណយ៉ាងខ្លាំង និងជាចំហបំផុតចំពោះព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង អតីតព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលលោកបានខិតខំយកអស់កំលាំងព្រះកាយពល ដើម្បីបង្កើតឡើងនូវគណបក្សនេះ សំរាប់ប្រទានជូនកូនចៅរបស់ព្រះអង្គ អ្នករាជានិយម សីហនុនិយម។
Labels: នយោបាយ
នេះគ្រាន់ជាល្បិចរបស់ភុនស៊ិនប៉ិចប៉ុណ្ណោះ ប៉ុន្តែ
ទោះជាយ៉ាងណាភុនស៊ិនប៉ិចមិនអាចថិតថេរបាន
យូរទេ ព្រោះថា៖
- មនុស្សក្នុងគណបក្សនេះពុំមានការរួបរួម ដោយ
ម្នាក់ៗ(ជាពិសេស ញឹកប៊ុនឆៃ)ខិតខំប្រមូលទ្រព្យ
សម្បត្តិសេសសល់បន្ទាប់ពីទំលាក់រណរិទ្ធ
- ហ៊ុន សែនប្រើប្រាស់ញឹកប៊ុនឆៃ ជាឈ្នាន់កំ
ចាត់នរោត្តមរណរិទ្ធិ ដើម្បីអោយអំណាចទាំងស្រុង
ធ្លាក់ទៅក្នុងគណបក្សកុំមុយនិស្តរបស់ហ៊ុនសែន
- ជាទំលាប់ ពួកកុំមុយនិស្តមិនដែលទុកអោយ
ពួកមិនមែនកុំមុយនិស្ត មានកាន់អំណាចនោះទេ។
នៅលើពិភពលោក គេគិតថាពួកកុំមុយនិស្តសុទ្ធ
សឹងជាពួកផ្តាច់ការមិនអនុញ្ញាតិអោយប្រជាពលរដ្ឋ
ខ្លួនបញ្ចេញមតិរិះគន់អ្វីឡើយ។ គេប្រើប្រាស់វិធី
លួចសំលាប់បំបាត់មាត់។
ហេតុនេះ បើភុនស៊ិនប៉ិចអាចរស់បាន ក៏រស់នៅ
គ្មានឧត្តមគតិក្នុងនាមជាបរិវារពួកកុំមុយនិស្តហ៊ុន
សែនតែប៉ុណ្ណោះ។ ប៉ុន្តែនិយាយអោយចំ ពួកកុំ
មុយនិស្តមិនត្រូវការភុនស៊ិនប៉ិចធ្វើអ្វីទៀតទេ
ហេតុនេះភុនស៊ិនប៉ិចនឹងរលាយ១០០% នៅឆ្នាំ
២០០៨ ព្រោះ៖
- ភុនស៊ិនប៉ិចពុំមានថវិកាប្រើប្រាស់ និងខ្វះការ
គ្រប់គ្រងគណបក្សបានត្រឹមត្រូវ
- ហ៊ុន សែន នឹងលែងត្រូវការភុនស៊ិនប៉ិច ដោយ
សង្ឃឹមថាមានអំណាចស្របច្បាប់ បន្ទាប់ពី ៥០+១
- គណបក្សសមរង្ស៊ី ជាគណបក្សនយោបាយជំ
ទាស់គ្រប់គ្រាន់ក្នុងន័យបោះឆ្នោតប្រជាធិបតេយ្យ
imma be the king come lick my shoes what is thiz funky wordz usess weirds