លោកយ៉ាសហ៍ហ្គាយតំណាងពិសេសអគ្គលេខាធិការអង្គការ សហប្រជាជាតិវិលត្រឡប់មកកម្ពុជា
រាជធានីភ្នំពេញ ៖ បេសកកម្មលើកទីបីរបស់លោកយ៉ាសហ៍ហ្គាយ តំណាងពិសេស របស់លោកអគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានប្រកាសឱ្យដឹងថា លោកនឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៩នេះដល់៣១ ខែឧសភា ឆ្នាំ២០០៧ ។
តាមសេចក្ដីប្រកាសបានឱ្យដឹងបន្ថែមថា លោកយ៉ាសហ៍ហ្គាយ តំណាងពិសេសរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការលើកទីបីរបស់លោក មកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងសំខាន់ គឺដើម្បីធ្វើការស្វែងយល់អំពីការវិវត្ដន៍ថ្មីៗបំផុត នៅក្នុង ប្រទេសកម្ពុជាដើម្បីរៀបចំដាក់បង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់លោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៧ នេះ ។
លោកតំណាងពិសេសសង្ឃឹមថា នឹងមានឱកាសធ្វើការពិភាក្សាអំពីរបាយការណ៍របស់លោកជាមួយតំណាង ជាន់ខ្ពស់នានានៃរាជរដ្ឋាភិបាលកម្ពុជា ។ កម្មវិធីនេះនឹងរួមបញ្ចូលផងដែរ នូវការជួបប្រជុំជាមួយ តំណាងសង្គមស៊ីវិល គណបក្សនយោបាយ ទីភ្នាក់ងារសហប្រជាជាតិ និងសហគមន៍អ្នកការទូតនានា។ សេចក្ដីថ្លែងការណ៍សារព័ត៌មានមួយដែលឆ្លុះបញ្ចាំងពីការសង្កេតសំខាន់ៗរបស់លោកតំណាងពិសេស អំពី បេសកកម្មរបស់លោក នឹងត្រូវចេញផ្សាយថ្ងៃ៣១ ឧសភា។
Labels: នយោបាយ, សន្តិសុខ, សេដ្ឋកិច្ច
for this post
Leave a Reply