នគរបាលផាកពិន័យគេអត់មានបង្កាន់ដៃគេប្ដឹងជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ
រាជធានីភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ឧសភា មានធ្វើ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងដល់មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយមានលោកឧត្ដមសេនីយ៍ សូរ ផន អគ្គស្នងការរងទី១នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជាអធិបតី និងមានការចូលរួមពីលោកស្នងការ ស្នងការរង នាយការិយាល័យ អធិការ និងនាយ ប៉ុស្ដិ៍គ្រប់ប៉ុស្ដិ៍ ក្នុងរាជធានីភ្នំពេញផងដែរ ដោយបានស្ដាប់យ៉ាងយកចិត្ដទុកដាក់រាល់មតិណែនាំ ពីថ្នាក់ ដឹកនាំ ។
តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃបានសំរេចតែងតាំង ១-លោកវរសេនីយ៍ត្រី ដួង ស៊ុនវ៉ាន់ថា នាយ រងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃ មកជាអនុប្រធានការិយាល័យកណ្ដាលសន្ដិសុខ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ, ២-លោកអនុសេនីយ៍ទោតេង ស៊ីណូ ពីនាយនគរបាលប៉ុស្ដិ៍ព្រែកប្រា ទៅ ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ, ៣-លោកវរសេនីយ៍ទោម៉ាង គា ពីនាយការិយាល័យ ទំនាក់ទំនងប្រតិបត្ដិការនៃអង្គភាពអន្ដរាគមន៍របស់ក្រសួងមហាផ្ទៃ មកជាអនុប្រធានការិយាល័យកណ្ដាល នគរបាលសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ។ បន្ទាប់ពីប្រកាសនូវសេចក្ដីសំរេចតែងតាំង និងផ្ទេរភារកិច្ច មន្ដ្រីនគរបាលជាតិទាំង៣រូបរួច លោកវរសេនីយ៍ទោ ម៉ាង គា បានឡើងធ្វើការប្ដេជ្ញាចិត្ដជំនួសឱ្យមន្ដ្រី ដែលទើបនឹងផ្លាស់ប្ដូរការងារថ្មីថា ប្ដេជ្ញារក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យ បានល្អ យកចិត្ដទុកដាក់បំរើ ការងារតាមការចាត់តាំងពីថ្នាក់លើ ។
លោកឧត្ដមសេនីយ៍ សូរ ផន អគ្គស្នងការរងទី១នគរបាលជាតិបានមានមិតសំណេះសំណាលជាមួយ មន្ដ្រីនគរបាលរាជធានីភ្នំពេញថា មន្ដ្រីនគរបាលជាតិជាមន្ដ្រីយុត្ដិធម៌សំរាប់បំរើការងារសង្គម ពោលគឺមិន ធ្វើអ្វីឱ្យរំលងពីផ្លូវច្បាប់នោះឡើយ ។ លោកឧត្ដមសេនីយ៍បានលើកយកការងារចរាចរណ៍ ដែលនគរបាល ចរាចរណ៍កំពុងអនុវត្ដជារៀងរាល់ថ្ងៃមកសំណេះសំណាលក្នុងអង្គពិធីដើម្បី ជាការស្វែងយល់ពីផ្លូវច្បាប់ ទាំងអស់គ្នា។ លោកបានលើកឡើងថា នគរបាលចរាចរណ៍មានសិទ្ធិហៅម៉ូតូ និងរថយន្ដត្រួតពិនិត្យគ្រប់ ពេលវេលាដើម្បីធ្វើការផាកពិន័យទៅលើកំហុសដែលគេមាន ឬក៏អ្នកបើកបរនោះតែម្ដង ដែលមានការខុស ឆ្គងលើច្បាប់ទំលាប់។ តែចាំបាច់បំផុតត្រូវប្រើប្រាស់បង្កាន់ដៃផាកពិន័យលើអ្នកមានកំហុស ទោះបីការ ផាកពិន័យនោះក្នុងកំរិតណាក៏ដោយ ចៀសវាងយកលុយគេហើយមិនចេញបង្កាន់ដៃឱ្យគេ ប្រយ័ត្នគេចាប់ ភស្ដុតាងបានគេមានសាក្សី គេមានមេធាវីប្ដឹងយើងលើចំណុចខ្វះខាតនោះវិញ ច្បាប់ថ្មីបានអនុម័តរួចហើយ ស្ដីពីច្បាប់ចរាចរណ៍ក្នុងមាត្រាទី ៧២-៧៥ គឺមានចែងថា មន្ដ្រីនគរបាលណាខុសឆ្គងត្រង់ចំណុចខាងលើ នេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ។
ប៉ុន្ដែច្បាប់ដដែលនោះបានកំណត់ទៅលើម្ចាស់មធ្យោបាយវិញ ដែលមានកំហុសឆ្គង ដូចជាសមត្ថកិច្ច ហៅត្រួតពិនិត្យមិនឈប់ (បើករត់) ឬប្រការផ្សេងលើច្បាប់ចរាចរណ៍ ត្រូវបានកំណត់ផ្ដន្ទាទោស ត្រឹមតែ ពី៦ថ្ងៃទៅ១ខែប៉ុណ្ណោះ និងតំរូវឱ្យបង់ប្រាក់ពី២៥.០០០រៀលដល់២០ម៉ឺនរៀល។ អ៊ីចឹងយើងជា សមត្ថកិច្ចគួរងាកមកមើលច្បាប់នោះទាំងអស់គ្នា ហើយចៀសវាងកុំផាកគេអត់ចេញបង្កាន់ដៃ ប្រយ័ត្នគេ ប្ដឹងជាប់គុក ។
Labels: សន្តិសុខ
for this post
Leave a Reply