ព្រះអង្គម្ចាស់ម្នាក់ជាប់ចោទសមត្ថកិច្ចឆ្មក់ចូលផ្ទះជួលមួយកន្លែងចាប់ក្រុមព្រះអង្គម្ចាស់
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្ដម ចរ៉ាចក្រ ដែលគេដឹងថា ជាបុត្រារបស់សម្ដេចមហិស្សរ៉ា នរោត្ដម ច័ក្រពង្ស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈមានការឆ្មក់ចូលបន្ទប់ផ្ទះជួលមួយកន្លែង ជាមួយមនុស្ស៨នាក់ ទៀតដែលក្នុងនោះមានស្ដ្រីម្នាក់ផង។ តាមសេចក្ដីរាយការណ៍ជុំវិញការឃាត់ខ្លួន ព្រះអង្គម្ចាស់នេះត្រូវ បានទទួលព័ត៌មានបន្ទាន់ភ្លាមៗឱ្យដឹងថា នៅវេលារសៀលថ្ងៃ ២៨ ឧសភា សមត្ថកិច្ចប៉ូលិសខណ្ឌ៧មករា រួមសហការជាមួយប៉ូលិសប៉ុស្ដិ៍បឹងព្រលឹតនិងកំលាំងប៉េអឹមខណ្ឌ ចូលរួមផងបានឆ្មក់ចូលផ្ទះជួលមួយ កន្លែងលេខ៥៤BEo ស្ថិតនៅផ្លូវលេខ១១៥ កែងផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយបានឃាត់ខ្លួន មនុស្សចំនួន៩នាក់ ។
មន្ដ្រីប៉ូលិសខណ្ឌមិនបានផ្ដល់ព័ត៌មានភ្លាមៗឱ្យដឹងនៅឡើយទេថា តើការឆ្មក់ចូលផ្ទះជួលនេះមាន មូល ហេតុអ្វី? តែទោះបីជាយ៉ាងណាក្នុងប្រតិបត្ដិការនេះក្រៅពីកំលាំង ប៉ូលិស ប៉េអឹម ក៏មានការចូលរួមពី លោកព្រះរាជអាជ្ញារងអមតុលាការក្រុង លោកអ៊ឹង ប៊ុនជា ផងដែរ ។ ការបង្ហាញវត្ដមានព្រះរាជអាជ្ញារង លើកនេះ អាចចាត់ទុកថា ជាករណីពិសេសមួយ ព្រោះជាទំលាប់ច្រើនតែមន្ដ្រីក្រឡាបញ្ជីជាអ្នកជំនួសឱ្យ ព្រះរាជអាជ្ញា ។
ក្នុងការឆ្មក់ចូលឃាត់ខ្លួនពួកគេទាំង៩នាក់នោះ សមត្ថកិច្ចក៏បានដកហូតកាំបិត៥ដើម ជាប្រភេទកាំបិត ប្រយុទ្ធដែលមិនមែនជាកាំបិតផលិតក្នុងស្រុក និងទំនងជាកាំបិតដែលនាំចូលផងដែរ ។ ពួកគេបានព្យាយាម បោះកាំបិតនេះទៅខាងក្រោយផ្ទះខណៈសមត្ថកិច្ចសំរុកចូល តែពួកគេមិនអាចលាក់បាំងសមត្ថកិច្ច បានឡើយ និងត្រូវបានរឹបអូស។ ក្រៅពីនេះម៉ូតូ២គ្រឿងម៉ាកស្ដេប និងសេ១២៥ ស៊េរី២០០៧ ក៏ត្រូវ ដកហូតដែរ។ ការឆែកឆេរនេះត្រូវបានសមត្ថកិច្ចឱ្យដឹងថា ជាការអនុវត្ដទៅតាមដីកាលេខ៧៨ ហើយក្នុង ដីកានេះបានចោទប្រកាន់ពីបទឆក់ និងប្លន់ ។
មិនទាន់ត្រូវបានឱ្យដឹងប្រាកដប្រជានៅឡើយទេជុំវិញការចោទប្រកាន់នេះ ព្រោះបន្ទាប់ពីឃាត់ខ្លួន និងដក ហូតវត្ថុតាងពួកគេ ក៏ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ៧មករាភ្លាមៗផងដែរ ។ ដោយឡែកព្រះអង្គ ម្ចាស់ត្រូវបានផ្ដល់កិត្ដិយសឱ្យជិះរថយន្ដដាច់ពីគេ ។
ជនទាំង៩នាក់ដែលត្រូវបានចាប់ខ្លួន ១-ឈ្មោះសម ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅផ្ទះលេខ4E1 ផ្លូវលេខ៣៩៨ សង្កាត់បឹងកេងកងទី១, ២-ឈ្មោះ ជា សុផានិត្យ ភេទប្រុស អាយុ១៦ឆ្នាំ អាសយដ្ឋានលេខ ៩៤Eo ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ, ៣-ឈ្មោះវាសនា ដារិន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី១០ៅ២ វិទ្យាល័យទួលទំពូង ផ្ទះនៅម្ដុំវត្ដសន្សំកុសល, ៤-ឈ្មោះអ៊ឹង វិទូ ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅភូមិស្លក្រាម ខេត្ដសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់លុចអូរឫស្សី បន្ទប់លេខ៣០៣ ក្នុង សង្កាត់បឹងពល្រឹត, ៥-ឈ្មោះឈុន ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ព សាលាសំពៅមាស ផ្ទះលេខ101Eo ផ្លូវសុធារស សង្កាត់ទន្លេបាសាក់, ៦-ឈ្មោះ វាសនា ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី11C2 វិទ្យាល័យទួលទំពូង ផ្ទះនៅម្ដុំវត្ដសន្សំកុសល, ៧-ឈ្មោះម៉ម សាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី 11C2 ផ្ទះនៅចំការដូង, ៨-ឈ្មោះសាំង សាមឌី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី11G2 វិទ្យាល័យបឹងកេងកង ផ្ទះនៅម្ដុំធ្វើតុទូ ក្នុងខណ្ឌចំការមន, ៩-ព្រះអង្គម្ចាស់ នរោត្ដម ចរ៉ាចក្រ អាយុ២២ឆ្នាំ ជាបុត្រសម្ដេចមហិស្សរ៉ា នរោត្ដម ច័ក្រពង្ស់ និងអ្នកម្នាងចារ៉ូវ៉ាន់ ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្ដម ចរ៉ាចក្រ គឺជាបុត្រារបស់សម្ដេចមហិស្សរ៉ា នរោត្ដម ច័ក្រពង្ស់ ជាមួយអ្នកម្នាងជាជនជាតិថៃ នាមចារ៉ូវ៉ាន់ ដែលកាលពីឆ្នាំ២០០៤ អ្នកម្នាងបានរត់គេចចេញតាមច្រក ប៉ោយប៉ែតចូលប្រទេសកំណើតរបស់អ្នកម្នាងវិញ ខណៈដែលព្រះអង្គនាំកីឡាករទៅប្រកួតស៊ីហ្គេម នៅ ប្រទេសហ្វីលីពីន។ ព័ត៌មានពេលនោះភ្ញាក់ផ្អើលទាំងស្រុកខ្មែរ និងស្រុកថៃ ។
for this post
Leave a Reply