ក្រុមព្រះអង្គម្ចាស់ចារូច័ក្រជាប់ចោទ៧នាក់ និង២នាក់រួចខ្លួន
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ចារូច័ក្រ ដែលជាបុត្រាសម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ រួមជាមួយ ក្រុមមានគ្នា៨នាក់ទៀត ត្រូវបាននាំខ្លួនឡើងតុលាការក្រុងភ្នំពេញ ហើយនៅថ្ងៃទី៣១ ឧសភា ។ ក្រុម ព្រះអង្គម្ចាស់ដែលមានគ្នា៩នាក់ត្រូវបានព្រះរាជអាជ្ញារងលោកហ៊ឹង ប៊ុនជា បានសាកសួរពេញមួយថ្ងៃ ដល់ម៉ោង៥ល្ងាចទើបរួចរាល់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងចំណោមអ្នកជាប់ចោទទាំង៩នាក់ គឺ៧នាក់ត្រូវបានលោកព្រះរាជ អាជ្ញារងចោទប្រកាន់ពីបទប្រើប្រាស់អាវុធ (ដាវ) ខុសច្បាប់ដែលក្នុងចំណោម៧នាក់នេះ គឺមានព្រះអង្គ ម្ចាស់ចារូច័ក្រផងដែរ ចំណែក២នាក់ទៀតត្រូវបានលើកលែងការចោទប្រកាន់ គឺឈ្មោះសាំង សាមឌី សិស្សសាលាបឹងកេងកង និងនារី ឈ្មោះសម ស្រីពេជ្រ ។ ទោះបីអ្នកទាំង៩ត្រូវឆ្លងកាត់ការសាកសួរ ពីចៅក្រមបន្ដក៏ដោយ ក៏មន្ដ្រីប៉ូលិសខណ្ឌ៧មករាបានឱ្យដឹងថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញា ដាក់ ទៅចៅក្រមនោះ អ្នកជាប់ចោទគេចមិនរួចពីការឃុំខ្លួននោះឡើយ ។ ទាក់ទិននឹងព្រះអង្គម្ចាស់ ចារូច័ក្រ ដែលជាបុត្រាសម្ដេចមហិស្សរា ច័ក្រពង្ស់ ហាក់ដូចជាឯកោ ព្រោះមិនឃើញមានការធ្វើអន្ដរាគមន៍ណាមួយ ពីមន្ដ្រីរបស់ព្រះអង្គ ឬពីរាជវាំងនោះទេ ឃើញតែមិត្ដភក្ដិក្មេងៗស្រករគ្នាចេញចូលសួរនាំ និងយក បាយទឹកឱ្យ។ គេមិនអាចធ្វើការទាក់ទងទៅសម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ ជាបិតាបានទេ តែតាម ព័ត៌មានពីប្រភពមួយថា ព្រះអង្គស្ថិតនៅក្រៅប្រទេស ។
Labels: សន្តិសុខ
for this post
Leave a Reply